Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Friday, August 2, 2013

បទ​វិភាគ៖ តើ​ហេតុ​អ្វី​យុវជន​ចូលរួម​សង្កេត​ការណ៍​បោះ​ឆ្នោត​ដោយ​ខ្លួន​ឯង?

Posted on 7:09 PM by Unknown

បើ​ទោះ​បី​ជា​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នេះ បាន​ចប់​ទៅ​ហើយ​ក្តី ក៏​វា​នៅ​តែ​ជា​ប្រធាន​បទ​ក្តៅ ដែល​ប្រជាពលរដ្ឋ​ទូទៅ​កំពុង​បន្ត​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស​យុវវ័យ​តែ​ម្តង បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​រយៈពេល​ជាង​មួយ​ខែ​កន្លង​មក​នេះ ដើម្បី​តាម​ដាន​គាំទ្រ អង្កេត និង​ចូលរួម​សកម្មភាព​ផ្សេងៗ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត និង​ពេល​បោះ​ឆ្នោត។
ដោយ អាន ម៉ារីដា
2013-08-02
RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
ឃោសនា​បោះឆ្នោត ៦១០
ក្បួន​ហែ​ឃោសនា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​បណ្ដោយ​មហាវិថី​មុន្នីរ៉េត ក្បែរ​ស្ពាន​ស្ទឹងមានជ័យ នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៣។
Photo: RFA
តើ​មូលហេតុ​អ្វី​បាន​ជា​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ក្នុង​ភាព​ជា​យុវវ័យ ចូលរួម​យ៉ាង​សកម្ម ហើយ​ស្ម័គ្រ​ចិត្ត​ក្លាយ​ខ្លួន​ជា​អ្នក​អង្កេត​ការណ៍​ក្រៅ​ក្របខ័ណ្ឌ​ដោយ​ ខ្លួន​ឯង​យ៉ាង​ដូច្នេះ?
កាល​ពី​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នា​ថ្ងៃ​ទី២៨ កក្កដា កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ ជា​ពិសេស​យុវវ័យ​តែ​ម្តង ហាក់​មាន​កាតព្វកិច្ច និង​តួនាទី​ជាច្រើន​ក្នុង​ការ​ដើរ​តួ​យ៉ាង​សំខាន់​ចូលរួម​គាំទ្រ​ឃោសនា​ គណបក្ស​នយោបាយ​ដែល​ខ្លួន​ស្រឡាញ់ ចូលរួម​អង្កេត​ការណ៍ រាយការណ៍ ថត​រូប ថត​វីដេអូ ឃ្លាំ​មើល​សន្លឹក​ឆ្នោត និង​ចែក​ចាយ​ព័ត៌មាន​បន្ត​គ្នា​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (FACEBOOK) ជាដើម។

ជាក់ស្តែង ប្រជាពលរដ្ឋ​ក៏​ដូច​ជា​យុវជន បាន​រាយការណ៍​បន្ត​គ្នា​អំពី​ស្ថានការណ៍​មិន​ប្រក្រតី​នានា ដែល​កើត​មាន​ឡើង​ជុំវិញ​ខ្លួន​គេ ហើយ​បាន​នាំ​គ្នា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​គិត​ថា ខ្មែរ​ត្រូវ​ជួយ​ខ្មែរ​ដូច​គ្នា បើ​គ្មាន​ការ​យក​ចិត្ត​ដាក់ និង​មិន​អើពើ​ពី​ថ្នាក់​ដឹក​នាំ ឬ​រាជ​រដ្ឋាភិបាល។
ផ្ទុយ​ពី​ការ​បោះ​ឆ្នោត​មុនៗ បណ្ដា​សកម្មភាព​ទាំងអស់​របស់​យុវជន​លើក​នេះ ហាក់​មិន​មាន​ការ​ផុសផុល​បែប​នេះ​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​ចំនួន ៤​អាណត្តិ​កន្លង​ទៅ​នេះ ដែល​ការ​បោះ​ឆ្នោត​ដំបូង​បាន​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៣។ សន្ទុះ​យ៉ាង​ខ្លាំងក្លា​ក្នុង​នីតិកាល​ទី៥ នេះ កើត​មាន​ឡើង​ដោយ​ឯកឯង​ពី​ឆន្ទៈ​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ជា​ពិសេស គឺ​យុវជន​តែ​ម្តង។
ការ​មាន​សកម្មភាព​ចូលរួម​ដោយ​ផ្ទាល់​របស់​យុវវ័យ​នោះ ទី១ ដោយសារ​ការ​ខ្វះ​ទំនុក​ចិត្ត ឬ​ភាព​កក់ក្តៅ​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​មិន​បាន​អនុវត្ត​របប​ ប្រជាធិបតេយ្យ​អោយ​បាន​ពេញ​លេញ។ ប្រព័ន្ធ​ច្បាប់ គតិយុត្តិ ប្រព័ន្ធ​តុលាការ ការ​អនុវត្ត​ច្បាប់​របស់​ថ្នាក់​ដឹក​នាំ​នានា បាន​ជំរុញ​អោយ​ប្រជាពលរដ្ឋ​អស់​ជំនឿ និង​គ្មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ប្រសិទ្ធភាព​របស់​ច្បាប់​ទៀត​ឡើយ។ ត្រង់​ចំណុច​នេះ អ្នក​ណា​ក៏​ដឹង​ដែរ​ថា សកម្មជន​ស្នេហា​ជាតិ​មួយ​ចំនួន ដែល​ក្នុង​នោះ​រួម​មាន សកម្មជន​ការពារ​ព្រៃ​ឈើ សកម្មជន​ការពារ​សិទ្ធិ​កម្មករ​កម្មការិនី​ជាដើម បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​អយុត្តិធម៌ បូក​រួម​ផ្សំ​នឹង​រឿង​ក្តី​ជាច្រើន​ទៀត ដែល​នៅ​ជាប់​គាំង​មិន​ទាន់​ដោះស្រាយ ឬ​មិន​ទាន់​វែក​មុខ​ជន​ល្មើស​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ។
បញ្ហា​មួយ​ទៀត គឺ​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ទៀតសោត ប្រជាពលរដ្ឋ​ជាច្រើន​ដែល​បាត់​ឈ្មោះ រក​ឈ្មោះ​មិន​ឃើញ ឈ្មោះ​ស្ទួន និង​ឈ្មោះ​ខ្លួន​ត្រូវ​បាន​គេ​បោះ​ជំនួស បាន​ឈរ​រង់ចាំ​ដំណោះស្រាយ ដើម្បី​មាន​សិទ្ធិ​អាច​បោះ​ឆ្នោត​បាន ប៉ុន្តែ​នៅ​ទី​បំផុត គ្មាន​ដំណោះស្រាយ​ទេ ក្រៅ​តែ​ពី​ការ​ជំរុញ​អោយ​ហៅ​ទូរស័ព្ទ​ទៅ​កាន់​លេខ​គណៈកម្មាធិការ​ជាតិ​រៀប​ ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដែល​ប្រព័ន្ធ​ទូរស័ព្ទ​ពិបាក​ហៅ​ចូល ឬ​មិន​លើក​ទូរស័ព្ទ​ទៀត​ផង។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នៅ​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ទៀត​ដែល​ប្រជាពលរដ្ឋ​មើល​ឃើញ​ជាក់ស្តែង​នៅ ​តាម​មណ្ឌល និង​ការិយាល័យ​បោះ​ឆ្នោត​នានា ដូច​ជា ទឹក​ខ្មៅ​ជ្រលក់​ដៃ​អាច​លាង​ជម្រះ​បាន ការ​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​ដោយ​មិន​បាន​បញ្ជាក់​មូលហេតុ ជនជាតិ​ដទៃ​មាន​សិទ្ធិ​បោះ​ឆ្នោត​ជាដើម។
យុវវ័យ​ក៏​បាន​រក​ឃើញ​ថា មាន​ភាព​លម្អៀង ឬ​មិន​ស្មើ​ភាព​គ្នា​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​អាច​ទទួល​យក​ព័ត៌មាន​ពិត។ ប្រព័ន្ធ​ផ្សព្វផ្សាយ ដូច​ជា​បណ្ដាញ​សារព័ត៌មាន វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន មិន​បាន​បំពេញ​តួនាទី​ជា​អ្នក​ផ្តល់​ព័ត៌មាន​ពិត​ជាក់ស្ដែង ដោយ​គ្មាន​ភាព​លម្អៀង​ឲ្យ​ប្រជាពលរដ្ឋ​ងាយ​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ ត្រឹមត្រូវ​នោះ​ទេ។ តួ​យ៉ាង ក្នុង​រយៈពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត និង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ដែល​ទើប​កន្លង​ទៅ​ថ្មីៗ​នេះ បណ្ដាញ​សារព័ត៌មាន វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក បាន​ផ្សាយ​តែ​ព័ត៌មាន​បរិហារ ឬ​បង្ហាញ​តែ​ពី​ចំណុច​អវិជ្ជមាន​បក្ស​ម្ខាង​ទៀត​អោយ​ប្រជាពលរដ្ឋ​មាន​ការ​ យល់​ខុស​នឹង​ទង្វើ​ទាំង​នោះ។
ឧទាហរណ៍​ជាក់ស្តែង បណ្ដាញ​សារព័ត៌មាន វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក​ដែល​ជា​ម្ចាស់​ផ្ទះ ហាក់​មិន​បាន​យក​ចិត្ត​ទុក​ដាក់ និង​មិន​បាន​ចាក់​ផ្សាយ​ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដូច​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​ដែល​មិន​មែន​ជា​ម្ចាស់​ស្រុក​ទៅ​វិញ។ ផ្ទុយ​ទៅ​វិញ ការ​មិន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ហើយ​បែរ​ជា​ទៅ​កាឡៃ ឬ​បំភ្លៃ​រឿង​ទាំងអស់​នេះ​ទៀត តួ​យ៉ាង​ដូច​ជា​ការ​បង្កើត​ខ្សែ​វីដេអូ​ឯកសារ​មួយ​ស្តី​ពី​ភាព​អនាធិបតេយ្យ​ របស់​យុវជន​ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ជើង​ខ្លាំង​មួយ​នេះ​ទៅ​វិញ។
ច្រើន​ជាង​នេះ​ទៅ​ទៀត ស្ថានភាព​សង្គម និង​បរិយាកាស​ដែល​គេ​រស់នៅ ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​អំពី​តថភាព​ពិត​ជាក់ស្តែង ក្នុង​នោះ​មាន​អំពើ​ពុក​រលួយ​អំពើ​អយុត្តិធម៌ ការ​រំលោភ​បំពាន​ពី​សំណាក់​អ្នក​មាន​អំណាច​ទៅ​លើ​ប្រជាពលរដ្ឋ​តូចតាច សេរីភាព​បញ្ចេញ​មតិ​យោបល់​មិន​បាន​ទូលំទូលាយ ការ​បំពាន​ដីធ្លី​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ដោយ​មិន​បាន​ដោះស្រាយ​អោយ​បាន​ សមរម្យ​ជាដើម។ល។
ការ​រួម​ចំណែក​របស់​យុវវ័យ​មួយ​ទៀត គឺ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេងៗ ជា​ពិសេស គឺ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ជា​ទី​ពេញ​និយម​របស់​យុវវ័យ​ក្នុង​ការ​ទទួល​យក​ព័ត៌មាន ផ្សព្វផ្សាយ​ព័ត៌មាន​យ៉ាង​ឆាប់​រហ័ស​នូវ​អ្វី​ដែល​ខ្លួន​បាន​ប្រទះ​ឃើញ។ ច្រើន​ជាង​នោះ​ទៅ​ទៀត ក៏​មាន​ប្រជាពលរដ្ឋ ជា​ពិសេស​យុវវ័យ​បាន​ឆ្លើយ​ឆ្លង​ជជែក​គ្នា​លើ​បណ្ដាញ​នេះ​ថា បើ​មិន​មាន​ហ្វេសប៊ុក គង់​អី​មើល​ទូរទស្សន៍​ស្រុក​ខ្មែរ​ច្បាស់​ជា​ដូច​កង្កែប​ក្នុង​អណ្ដូង ឬ​ដូច​អ្នក​ពិការ​ភ្នែក​យ៉ាង​ដូច្នេះ​ឯង។
បន្ថែម​ពី​នេះ​ទៀត ការ​រៀន​ពី​បទ​ពិសោធន៍​របស់​អ្នក​នយោបាយ​នៅ​កម្ពុជា មួយ​ចំនួន​ធំ បាន​ធ្វើ​អោយ​ យុវវ័យ​ចងចាំ និង​យល់​ដឹង​ច្រើន​ពី​បញ្ហា​នយោបាយ។ ការ​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​បញ្ហា​នយោបាយ​នេះ កាន់​តែ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​រាង​ចាល និង​មិន​ងាយ​ជឿ​ទុក​ចិត្ត​ទៅ​លើ​ការ​សន្យា​របស់​នយោបាយ​ភាគ​ច្រើន​នៅ​ កម្ពុជា ដែល​ចេះ​យក​ចិត្ត​ពី​ដំបូង តែ​ក្រោយ​មក​មិន​ខ្ចី​អើពើ ឬ​ឈឺ​ឆ្អាល​សុខ​ទុក្ខ​រាស្ត្រ ដែល​ជា​ម្ចាស់​ឆ្នោត​ឡើយ។ តាម​រយៈ​បទ​ពិសោធន៍​ទាំង​នេះ បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ចេះ​គិត​វែង​ឆ្ងាយ​ពី​អនាគត​ប្រទេស​ជាតិ និង​ផល​ប្រយោជន៍​រួម​ជា​សំខាន់ ដោយ​ការ​ចាប់​ផ្ដើម​រួម​គ្នា ទោះ​គ្នា​តិច​ក្តី ច្រើន​ក្តី។ ការ​ចូលរួម​នេះ មិន​មែន​កើត​ចេញ​ពី​អំណាច​ទឹក​ប្រាក់​នោះ​ទេ គឺ​កើត​ចេញ​ពី​ឆន្ទៈ​ផ្ទាល់ ដោយ​គិត​ថា ល្មម​ដល់​ពេល​ដែល​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ត្រូវ​ខ្វល់​ខ្វាយ និង​តាម​ដាន​តំណាង​រាស្ត្រ​ដែល​ពួក​គេ​បាន​បោះ​ឆ្នោត​អោយ។
សរុប​សេចក្តី​មក ការ​ក្រោក​ឈរ​ឡើង ការ​យល់​ដឹង​ពី​តម្លៃ​នៃ​សន្លឹក​ឆ្នោត និង​សិទ្ធិ​ជា​ម្ចាស់​ឆ្នោត​នេះ នឹង​បន្ត​ផុសផុល​ត​ទៅ​ទៀត​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ស្រប​ទៅ​តាម​សង្គម​ជាក់ស្តែង​ដែល​គេ​បាន​ជួប​ប្រទះ។ ប្រជាពលរដ្ឋ​ទាំង​ក្មេង ចាស់ ប្រុស​ស្រី នឹង​បន្ត​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គណបក្ស​នយោបាយ​ដែល​ខ្លួន​ គាំទ្រ និង​ជ្រើស​យក៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • NEC preliminary election results -- popular votes by province
    5th National Assembly Elections (2013-2018) Preliminary Results No. Province Politica...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • NEC checks continue
    NEC officials display a ‘Safety Package A’ yesterday from one of eight Battambang provincial polling stations exam...
  • Cambodia's garment industry at crossroads
    By Karishma Vaswani BBC News, Phnom Penh, Cambodia Young women make up a large chunk of the w...
  • Cambodia election challenge raises fears
    ...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ▼  August (286)
      • Postcards from CambodiaWatch-Australia
      • Opposition party preps for protests
      • CPP still open to discussions
      • Unionists remain in hospital
      • UN’s Ban makes call for donations to KRT
      • The struggle for gender equality
      • Opposition Says Planned Demonstration Is Not To Ov...
      • Opposition Calls for Negotiations, Preps for Demon...
      • Cambodia Ruling Party Criticizes Opposition Rally
      • បទ​វិភាគ៖ មូលហេតុ​បក្ស​ប្រជាជន​បាត់​សំឡេង​ឆ្នោត​ច្រើន
      • Sam Rainsy Rejects Cambodian Government Claim of P...
      • NEC checks continue
      • ‘Last resort’ protests get official date
      • Tycoon back in firing line
      • Slow erosion for crematorium
      • Cambodia Ruling Party Criticizes Opposition Rally
      • Vietnam Plans to Add Border Gates Along Border Wit...
      • គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា​កិច្ចចរចា​ត្រូវឈរ​លើ...
      • Cambodia’s Opposition Plans Mammoth Demo on Eve of...
      • Cambodian Court Acquits Two in Slaying of Journalist
      • លោក សម រង្ស៊ី៖ បាតុកម្ម​ថ្ងៃ​៧​កញ្ញា​មិន​មែន​ដើម្ប...
      • ហេតុ​អ្វី​អ្នក​នយោបាយ​ខ្មែរ​មិន​ចេះ​សាមគ្គី​គ្នា?
      • Son Chhay says it's time for Hun Sen to go
      • Fighting a different battle
      • Election officers defend training
      • Rallying monk forced to swear off protests
      • Reforms Should Lead to Inclusion and Opportunity f...
      • បក្ស​សង្គ្រោះជាតិ​តតាំង​នឹង​បក្ស​ប្រជាជន​កម្ពុជា​ ...
      • តើមានអ្វីនៅពីក្រោយភាពមិនប្រក្រតីនៃកញ្ចប់សុវត្ថិភាព?
      • Cambodian Monk Expelled from Pagoda after Attendin...
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆ...
      • B’bang ballots to be examined
      • Demonstrations urged
      • រដ្ឋា​ភិ​បាល​កម្ពុជា​បញ្ជូន​ឯក​សារ​ស្តី​ពី​ការ​អំព...
      • Cambodian Opposition Holds Protest Rally Amid Vote...
      • ក្រសួង​មហាផ្ទៃ​បង្ហាញ​ឯកសារ​វីដេអូ​ចោទ​បក្ស​ប្រឆាំ...
      • អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ
      • Report cites election day voter fraud
      • Election anger? ‘Let it go’
      • Cambodian Opposition: Probe Vote or Face Protests
      • ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» មាន​ភាព​មិន​ប្រក្រតី...
      • Dreams of the World: Buddhist Monk from Angkor (Ca...
      • ទង់​មេ​ទ័ព
      • បក្ស​សង្គ្រោះ​ជាតិ​ជួប​​​អ្នក​គាំទ្រ​ប្រមាណ​២​ម៉ឺន...
      • លោក សម រង្ស៊ី៖ ​ទេស​ភាព​នយោ​បាយនៅ​​កម្ពុជា​បានផ្លា...
      • គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​យុទ្ធវិធី​៣​យ៉ាង ដើម្បី...
      • កម្ពុជាគួរប្រយ័ត្នចំពោះឥទ្ធិពលរបស់មហាអំណាច!
      • អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅ​បរ​ទេស​ បន្ត​ធ្វើ​បាត...
      • ក្រសួង​មហាផ្ទៃ​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ជួ...
      • ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី២​ពី​កា...
      • Cambodia’s Top Court Orders Release of Ballot Records
      • Postcards from CambodiaWatch-Australia
      • Sealed docs our call: council
      • Sar Kheng orders an end to CPP support petitions
      • Hearing calls for help
      • Forum leads to clashes
      • The Failed Promise to Cambodia
      • As Cambodia Election Impasse Continues, Opposition...
      • បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​...
      • ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​ឲ្យ​គ.ជ.ប.បើក​កញ្ចប់​...
      • Cambodia’s Top Court Says Key Election Records Ope...
      • PM’S [Hun Sen's] history of electoral manipulation...
      • Chinese minister urges peace
      • China Urges Rapid Formation of New Cambodian Gover...
      • China Endorses Ruling Party 'Victory' in Cambodia ...
      • ពេលវេលាដែលត្រូវគិតគូរពីការបន្តវេន បានមកដល់!
      • ទស្សនៈ​និយម​កណ្តាល​មានតម្លៃ​ក្នុងការ​កាត់បន្ថយ​កម្...
      • បទ​វិភាគ៖ ព្រះមហាក្សត្រ​ដើរ​តួ​សំខាន់​សម្រាប់​រំលត...
      • លោក សម រង្ស៊ី សុំ​ឲ្យ​គ.ជ.ប​រក្សា​សុវត្ថិភាព​ឯកសារ...
      • រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​ការពារ​រដ្ឋាភិបាល​កម្ពុជា​...
      • CPP, CNRP back at table
      • Protests over vote go global
      • Four freed, but charges stand
      • Study charts AIDS progress
      • ‘Rogues’ edit PM’s speech
      • Cambodia’s Highest Court Begins Review of Election...
      • Cambodian Authorities Coerce Ruling Party Support ...
      • អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម...
      • Cambodia’s U.S. military move raises eyebrows in D.C.
      • US, Australia Continue Call for Credible Election ...
      • Constitutional Council to Meet Over Election Compl...
      • An Arab-Style ‘Cambodian Spring’ Could be Disastrous
      • Mass Demonstration or Violent Crackdown—Lose-Lose ...
      • UN Rights Envoy Subedi Says Electoral Reform Inade...
      • NGOs Say ‘Rose Revolution’ Case Is Baseless
      • Flooding takes a toll
      • Bail weighed for ‘inciters’
      • New giant ibis habitat discovered
      • Hundreds in Long Beach protest election results in...
      • មន្ត្រី​បក្ស​ប្រជាជន​អរគុណ​អាស៊ីសេរី​ផ្សាយ​បកស្រាយ...
      • ខ្មែរ​នៅ​បរទេស​ធ្វើ​បាតុកម្ម​សុំ​ឲ្យ​អ.ស.ប​អន្តរាគ...
      • CAMBODIA: Political adjustments
      • NEC ends investigation
      • State of Play EP002 Kounila Keo
      • Incitement charges for foursome
      • Military ready for ‘disorder’
      • Subedi: There is room for reform
      • លោក កឹម សុខា ព្រមាន​បក្ស​ប្រជាជន​រឿង​ប្រើ​កម្លាំង​...
      • តើលោក ហ៊ុន សែន ពិតជានិយាយថា​បក្សប្រជាជនកម្ពុជា​ចាញ...
      • Cambodian Opposition Chief Blasts Military Build-U...
    • ►  July (144)
Powered by Blogger.

About Me

Unknown
View my complete profile