Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Thursday, August 8, 2013

អ្នក​ច្បាប់៖ កម្ពុជា​ត្រូវ​មាន​តុលាការ​បោះ​ឆ្នោត​ឯករាជ្យ

Posted on 2:11 AM by Unknown

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្ដី​ពី​ការ​ស៊ើប​អង្កេត​រក​ឃើញ​ការ​បន្លំ​ សន្លឹក​ឆ្នោត ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា។
ដោយ ទេព សុរ៉ាវី
2013-08-08
RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
បោះឆ្នោត ៦១០
ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ឈរ​តម្រង់​ជួរ​ដើម្បី​ចូល​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
Photo: RFA
របាយការណ៍​នេះ ស៊ើប​អង្កេត​ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ចេញ​ឯកសារ​ក្លែង​ក្លាយ និង​បាន​រៀប​ចំ​ឲ្យ​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​អាច​បោះ​ឆ្នោត​បាន​ច្រើន​ កន្លែង ខណៈ​ដែល​ច្បាប់​បោះ​ឆ្នោត​ចែង​ថា ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​ត្រូវ​មាន​ឈ្មោះ​តែ​មួយ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។
ច្បាប់​បោះ​ឆ្នោត​មិន​បាន​ចែង​ដាក់​ទោស​ព្រហ្មទណ្ឌ​ដល់​ជន​ដែល​ ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នោះ​ទេ។ អ្នក​ច្បាប់​បញ្ជាក់​ថា ដើម្បី​អនុវត្ត​ច្បាប់​បោះ​ឆ្នោត​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ លុះ​ណា​តែ​មាន​ការ​ដាក់​ទោសទណ្ឌ​ធ្ងន់ធ្ងរ​ដល់​ជន​ប្រព្រឹត្តិ ហើយ​ត្រូវ​មាន​តុលាការ​បោះ​ឆ្នោត​មួយ​ឯករាជ្យ។

ទោស​បញ្ញត្តិ​នៃ​ច្បាប់​បោះ​ឆ្នោត មិន​បាន​ចែង​ពី​ការ​ដាក់​ទោស​ព្រហ្មទណ្ឌ​ដល់​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​ ផ្ទុយ​ពី​ច្បាប់​ទេ។ ច្បាប់​បោះ​ឆ្នោត​មាន​ចែង​ត្រឹម​តែ​ទណ្ឌកម្ម​បណ្ដេញ​ចេញ​ពី​ការងារ ដក​សិទ្ធិ​បោះ​ឆ្នោត និង​ការ​ពិន័យ​ប្រាក់​នៅ​ពេល​មន្ត្រី​ស្មៀន​ឃុំ-សង្កាត់ ឬ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឬ​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​បទ​ល្មើស។
របាយការណ៍​ថ្មី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ រក​ឃើញ​ការ​បន្លំ​សន្លឹក​ឆ្នោត​ដ៏​ធ្ងន់ធ្ងរ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ដែល​រៀប​ចំ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ។ អង្គការ​នេះ​រក​ឃើញ​ថា មាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បម្រើ​ការ​ក្នុង​ជួរ​រដ្ឋាភិបាល ជាប់​ពាក់ព័ន្ធ​ជ្រៅ​ក្នុង​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​នៅ​តាម​បណ្ដា​ ខេត្ត​មួយ​ចំនួន។
ការ​បន្លំ​សន្លឹក​ឆ្នោត​នោះ ធ្វើ​ឡើង​តាម​រូបភាព​ឲ្យ លោក ង៉ោ សុវណ្ណ ជា​រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ រួម​ទាំង លោក ហេង សិក្សា ជា​អនុរដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ព្រម​ទាំង​សមាជិក​ដទៃ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា នាំគ្នា​ទៅ​បោះ​ឆ្នោត​ជាច្រើន​កន្លែង។
ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន ពន្យល់​ថា អ្នក​បន្លំ និង​អ្នក​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​២ ឬ ៣​ដង​នោះ ត្រូវ​ទទួល​ទោស​ដូច​គ្នា​តាម​ច្បាប់​បោះ​ឆ្នោត គឺ​ការ​ទទួល​ពិន័យ និង​ការ​ដក​សិទ្ធិ​បោះ​ឆ្នោត។
លោក សុក សំអឿន កត់​សម្គាល់​ថា ការ​រក​ឃើញ​របស់​អង្គការ យូមែន រ៉ៃត៍ វច្ឆ៍ ថា​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រសួង​មហាផ្ទៃ សហការ​គ្នា​យ៉ាង​ស្និត​បន្លំ​សន្លឹក​ឆ្នោត ជា​ទោស​ធ្ងន់ធ្ងរ​ប្រសិន​បើ​ការ​បន្លំ​នោះ​មាន​ក្លែង​លិខិត​សាធារណៈ។ ករណី​នេះ​អាច​ជាប់​បទ​ល្មើស​ព្រហ្មទណ្ឌ ឬ​មាន​ទោស​ធ្ងន់​រហូត​ជាប់​ពន្ធនាគារ។ យ៉ាង​ណា ច្បាប់​បោះ​ឆ្នោត​នៅ​កម្ពុជា មិន​មាន​ចែង​ទោស​ជាប់​ពន្ធនាគារ​ទេ។
ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ មាត្រា ១២៥​ថ្មី ចែង​ថា សមាជិក​គណៈកម្មាធិការ​ជាតិ សមាជិក​គណៈកម្មការ​ខេត្ត ក្រុង ឃុំ-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត និង​សមាជិក​គណៈកម្មការ​ការិយាល័យ​បោះ​ឆ្នោត ដែល​បន្លំ​ឯកសារ បន្លំ​សន្លឹក​ឆ្នោត ឬ​ប្រើ​កលល្បិច​ដើម្បី​បន្លំ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ប្រាក់ ១០​លាន​រៀល ទៅ ២៥​លាន​រៀល ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ។
អង្គការ យូមែន រ៉ៃត៍ វច្ឆ៍ រក​ឃើញ និង​មាន​ភស្តុតាង​បង្ហាញ​ថា លោក ង៉ោ សុវណ្ណ មាន​ឈ្មោះ​បោះ​ឆ្នោត​រហូត​ដល់ ៣​កន្លែង។ ទី១ នៅ​រាជធានី​ភ្នំ​ពេញ ទី​២ នៅ​ខេត្ត​កណ្ដាល និង​ទី​៣ នៅ​ខេត្ត​ស្វាយរៀង ហើយ​លោក​ក៏​ជា​បេក្ខជន​តំណាង​រាស្ត្រ​ប្រចាំ​ខេត្ត​កណ្ដាល ដែរ។
ចំណែក លោក ហេង សិក្សា ដែល​អម​ដំណើរ លោក ង៉ោ សុវណ្ណ វិញ ក៏​មាន​ឈ្មោះ​បោះ​ឆ្នោត​មិន​តិច​ដែរ។ លោក​មាន​ឈ្មោះ​នៅ​ភ្នំពេញ មួយ និង​នៅ​ខេត្ត​កណ្ដាល មួយ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវ​ការ​របស់​គេហទំព័រ​គណៈកម្មាធិការ​ជាតិ​រៀប​ ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។
យ៉ាង​ណា គ.ជ.ប ហាក់​មិន​ចាប់​អារម្មណ៍​ចំពោះ​ភាព​មិន​ប្រក្រតី​ដែល​អង្គការ យូមែន រ៉ៃត៍ វច្ឆ៍ រក​ឃើញ​ទេ។
លោក សុក សំអឿន យល់​ថា ច្បាប់​បោះ​ឆ្នោត​កន្លង​មក​មិន​មាន​ទណ្ឌកម្ម​ដាក់​ពន្ធនាគារ ដូច្នេះ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពិនិត្យ​មើល​ទោសទណ្ឌ និង​អំណាច​របស់ គ.ជ.ប សាជាថ្មី ដើម្បី​ជជែក​វែកញែក​ថា ទង្វើ​ណា​ខ្លះ​ដាក់​បញ្ចូល​ក្នុង​បទ​ល្មើស​ព្រហ្មទណ្ឌ ហើយ​ទង្វើ​ណា​ខ្លះ​ទៀត​មាន​ទោស​ពិន័យ​ត្រឹម​ជា​ប្រាក់។ លោក សុក សំអឿន បាន​លើក​ជា​ឧទាហរណ៍​ថា ប្រសិន​បើ​មន្ត្រី​បោះ​ឆ្នោត​ពេល​ស្ងាត់ៗ​ស្រាប់​តែ​នាំ​គ្នា​គូស​សន្លឹក​ ឆ្នោត​លើ​គណបក្ស​ខ្លួន​គាំទ្រ ហើយ​លប​ដាក់​ចូល​ក្នុង​ហិប​ឆ្នោត និង​កែ​បញ្ជី​បោះ​ឆ្នោត ដើម្បី​ឲ្យ​គណបក្ស​ខ្លួន​ពេញ​ចិត្ត​កើន​សន្លឹក​ឆ្នោត ដូច្នេះ​ករណី​នេះ​គួរ​ណា​តែ​មាន​ទណ្ឌកម្ម​ដាក់​ពន្ធនាគារ។
លោក​បញ្ជាក់​យន្តការ​ចាស់​របស់ គ.ជ.ប ដែល​ដាក់​ពិន័យ​បង់​ប្រាក់​ដោយ​គ្មាន​ទោស​ជាប់​ពន្ធនាគារ មិន​បាន​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្តិ​កំហុស​ខ្លបខ្លាច ឬ​រាង​ចាល​ទេ។ លោក សុក សំអឿន បាន​លើក​ឧទាហរណ៍​គំរូ​មួយ​នៅ​ប្រទេស​ហ្វីលីពីន គ.ជ.ប នៅ​ហ្វីលីពីន មាន​សិទ្ធិ​ដាក់​ពន្ធនាគារ​ចំពោះ​អ្នក​ប្រព្រឹត្តិ​កំហុស​ក្នុង​ការ​បោះ​ ឆ្នោត។
នៅ​ប្រទេស​ហ្វីលីពីន គ.ជ.ប ប្រើ​អំណាច​ដូច​តុលាការ អាច​ដាក់​ទោស​ព្រហ្មទណ្ឌ​បាន។ ដោយ​រដ្ឋធម្មនុញ្ញ​នៅ​ហ្វីលីពីន កំណត់​ច្បាស់​ថា សមាជិក គ.ជ.ប ភាគ​ច្រើន ត្រូវ​ជា​អ្នក​ច្បាប់​មាន​បទ​ពិសោធន៍​យ៉ាង​តិច ៥​ឆ្នាំ ហើយ​ប្រធាន​ត្រូវ​មាន​យ៉ាង​តិច ១០​ឆ្នាំ។ ខុស​ប្លែក​នៅ​កម្ពុជា សមាជិក គ.ជ.ប ភាគ​ច្រើន មិន​មែន​ជា​អ្នក​ច្បាប់។ ដូច្នេះ អនុវត្ត​ដូច គ.ជ.ប នៅ​ហ្វីលីពីន ធ្វើ​ទៅ​មិន​រួច។ ក្នុង​ករណី គ.ជ.ប ចង់​ប្រើ​អំណាច​ឲ្យ​ដូច​តុលាការ និង​អាច​ដាក់​ទោស​ពន្ធនាគារ​បាន​នោះ លុះត្រា​តែ គ.ជ.ប នៅ​កម្ពុជា ត្រូវ​មាន​សមាសភាព​ប្រហាក់​ប្រហែល​នឹង​សមាសភាព គ.ជ.ប នៅ​ហ្វីលីពីន បើ​មិន​ដូច្នោះ​ទេ ត្រូវ​បង្កើត​តុលាការ​បោះ​ឆ្នោត​មួយ​ដាច់​ដោយ​ឡែក​ពី​តុលាការ​សព្វថ្ងៃ។
ក្រៅ​ពី​របាយការណ៍ យូមែន រ៉ៃត៍ វច្ឆ៍ មាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ គណបក្ស​ប្រឆាំង និង​ពលរដ្ឋ បាន​រិះ​គន់​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា​មាន​ភាព​មិន​ប្រក្រតី​ច្រើន ជា​អាទិ៍ មាន​អ្នក​បោះ​ឆ្នោត​ជំនួស អ្នក​ខ្លះ​បាត់​ឈ្មោះ​បោះ​ឆ្នោត ខ្លះ​មាន​ឈ្មោះ​ដែរ​តែ​មិន​អាច​បោះ​ឆ្នោត​បាន ជា​ពិសេស​មាន​ការ​រិះ​គន់​ខ្លាំង​នោះ គឺ​លំហូរ​នៃ​ជនជាតិ​វៀតណាម ច្រើន​មក​បោះ​ឆ្នោត និង​មាន​ការ​អះអាង​ស្រដៀង​គ្នា​ថា ជនជាតិ​វៀតណាម ទាំង​នោះ​អាច​បោះ​ឆ្នោត​បាន​ដោយសារ​តែ​ការ​រៀប​ចំ​សេណារីយ៉ូ​របស់​គណបក្ស​ ប្រជាជន​កម្ពុជា ជាមួយ គ.ជ.ប។
ត្រង់​ចំណុច​នេះ លោក សុក សំអឿន ពន្យល់​ថា ការ​បណ្ដោយ​ឲ្យ​ជនជាតិ​វៀតណាម មក​បោះ​ឆ្នោត​នៅ​កម្ពុជា មើល​មួយ​ភ្លែត​ហាក់​ដូច​ជា​ទង្វើ​ក្បត់​ជាតិ ព្រោះ​ឲ្យ​បរទេស​មក​កំណត់​ជោគ​វាសនា​ប្រទេស​មួយ។ ប៉ុន្តែ តាម​ច្បាប់ ការ​ក្បត់​ជាតិ គឺ​ចែង​ច្បាស់​ថា ទាល់​តែ​មាន​ការ​ឃុបឃិត​ជាមួយ​សត្រូវ​បំផ្លាញ​ប្រទេស បំផ្លាញ​សន្តិសុខ​ជាតិ ទើប​ហៅ​ថា​ក្បត់​ជាតិ។
យ៉ាង​ណា លោក ប្រែត អាដាម (Brad Adams) ប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ ទទួល​បន្ទុក​ផ្នែក​អាស៊ី មាន​ប្រសាសន៍​ក្នុង​របាយការណ៍​ថា ដោយសារ​តែ គ.ជ.ប ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​កាន់​អំណាច ប្រទេស​ជា​ម្ចាស់​ជំនួយ​របស់​កម្ពុជា គួរ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ភាព​ឯករាជ្យ​អំពី​បញ្ហា​នេះ រួម​ទាំង​ភាព​មិន​ប្រក្រតី​ដទៃ​ទៀត ទាក់ទង​នឹង​ការ​បោះ​ឆ្នោត។ បើ​មិន​ដូច្នោះ​ទេ ពលរដ្ឋ​កម្ពុជា ដែល​ជា​ម្ចាស់​ឆ្នោត​មិន​អាច​ផ្ដល់​ទំនុក​ចិត្ត​ចំពោះ​ភាព​ស្រប​ច្បាប់​នៃ​ ការ​បោះ​ឆ្នោត និង​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​បាន​ទេ៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • NEC preliminary election results -- popular votes by province
    5th National Assembly Elections (2013-2018) Preliminary Results No. Province Politica...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • NEC checks continue
    NEC officials display a ‘Safety Package A’ yesterday from one of eight Battambang provincial polling stations exam...
  • Cambodia's garment industry at crossroads
    By Karishma Vaswani BBC News, Phnom Penh, Cambodia Young women make up a large chunk of the w...
  • Cambodia election challenge raises fears
    ...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ▼  August (286)
      • Postcards from CambodiaWatch-Australia
      • Opposition party preps for protests
      • CPP still open to discussions
      • Unionists remain in hospital
      • UN’s Ban makes call for donations to KRT
      • The struggle for gender equality
      • Opposition Says Planned Demonstration Is Not To Ov...
      • Opposition Calls for Negotiations, Preps for Demon...
      • Cambodia Ruling Party Criticizes Opposition Rally
      • បទ​វិភាគ៖ មូលហេតុ​បក្ស​ប្រជាជន​បាត់​សំឡេង​ឆ្នោត​ច្រើន
      • Sam Rainsy Rejects Cambodian Government Claim of P...
      • NEC checks continue
      • ‘Last resort’ protests get official date
      • Tycoon back in firing line
      • Slow erosion for crematorium
      • Cambodia Ruling Party Criticizes Opposition Rally
      • Vietnam Plans to Add Border Gates Along Border Wit...
      • គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា​កិច្ចចរចា​ត្រូវឈរ​លើ...
      • Cambodia’s Opposition Plans Mammoth Demo on Eve of...
      • Cambodian Court Acquits Two in Slaying of Journalist
      • លោក សម រង្ស៊ី៖ បាតុកម្ម​ថ្ងៃ​៧​កញ្ញា​មិន​មែន​ដើម្ប...
      • ហេតុ​អ្វី​អ្នក​នយោបាយ​ខ្មែរ​មិន​ចេះ​សាមគ្គី​គ្នា?
      • Son Chhay says it's time for Hun Sen to go
      • Fighting a different battle
      • Election officers defend training
      • Rallying monk forced to swear off protests
      • Reforms Should Lead to Inclusion and Opportunity f...
      • បក្ស​សង្គ្រោះជាតិ​តតាំង​នឹង​បក្ស​ប្រជាជន​កម្ពុជា​ ...
      • តើមានអ្វីនៅពីក្រោយភាពមិនប្រក្រតីនៃកញ្ចប់សុវត្ថិភាព?
      • Cambodian Monk Expelled from Pagoda after Attendin...
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆ...
      • B’bang ballots to be examined
      • Demonstrations urged
      • រដ្ឋា​ភិ​បាល​កម្ពុជា​បញ្ជូន​ឯក​សារ​ស្តី​ពី​ការ​អំព...
      • Cambodian Opposition Holds Protest Rally Amid Vote...
      • ក្រសួង​មហាផ្ទៃ​បង្ហាញ​ឯកសារ​វីដេអូ​ចោទ​បក្ស​ប្រឆាំ...
      • អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ
      • Report cites election day voter fraud
      • Election anger? ‘Let it go’
      • Cambodian Opposition: Probe Vote or Face Protests
      • ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» មាន​ភាព​មិន​ប្រក្រតី...
      • Dreams of the World: Buddhist Monk from Angkor (Ca...
      • ទង់​មេ​ទ័ព
      • បក្ស​សង្គ្រោះ​ជាតិ​ជួប​​​អ្នក​គាំទ្រ​ប្រមាណ​២​ម៉ឺន...
      • លោក សម រង្ស៊ី៖ ​ទេស​ភាព​នយោ​បាយនៅ​​កម្ពុជា​បានផ្លា...
      • គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​យុទ្ធវិធី​៣​យ៉ាង ដើម្បី...
      • កម្ពុជាគួរប្រយ័ត្នចំពោះឥទ្ធិពលរបស់មហាអំណាច!
      • អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅ​បរ​ទេស​ បន្ត​ធ្វើ​បាត...
      • ក្រសួង​មហាផ្ទៃ​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ជួ...
      • ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី២​ពី​កា...
      • Cambodia’s Top Court Orders Release of Ballot Records
      • Postcards from CambodiaWatch-Australia
      • Sealed docs our call: council
      • Sar Kheng orders an end to CPP support petitions
      • Hearing calls for help
      • Forum leads to clashes
      • The Failed Promise to Cambodia
      • As Cambodia Election Impasse Continues, Opposition...
      • បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​...
      • ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​ឲ្យ​គ.ជ.ប.បើក​កញ្ចប់​...
      • Cambodia’s Top Court Says Key Election Records Ope...
      • PM’S [Hun Sen's] history of electoral manipulation...
      • Chinese minister urges peace
      • China Urges Rapid Formation of New Cambodian Gover...
      • China Endorses Ruling Party 'Victory' in Cambodia ...
      • ពេលវេលាដែលត្រូវគិតគូរពីការបន្តវេន បានមកដល់!
      • ទស្សនៈ​និយម​កណ្តាល​មានតម្លៃ​ក្នុងការ​កាត់បន្ថយ​កម្...
      • បទ​វិភាគ៖ ព្រះមហាក្សត្រ​ដើរ​តួ​សំខាន់​សម្រាប់​រំលត...
      • លោក សម រង្ស៊ី សុំ​ឲ្យ​គ.ជ.ប​រក្សា​សុវត្ថិភាព​ឯកសារ...
      • រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​ការពារ​រដ្ឋាភិបាល​កម្ពុជា​...
      • CPP, CNRP back at table
      • Protests over vote go global
      • Four freed, but charges stand
      • Study charts AIDS progress
      • ‘Rogues’ edit PM’s speech
      • Cambodia’s Highest Court Begins Review of Election...
      • Cambodian Authorities Coerce Ruling Party Support ...
      • អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម...
      • Cambodia’s U.S. military move raises eyebrows in D.C.
      • US, Australia Continue Call for Credible Election ...
      • Constitutional Council to Meet Over Election Compl...
      • An Arab-Style ‘Cambodian Spring’ Could be Disastrous
      • Mass Demonstration or Violent Crackdown—Lose-Lose ...
      • UN Rights Envoy Subedi Says Electoral Reform Inade...
      • NGOs Say ‘Rose Revolution’ Case Is Baseless
      • Flooding takes a toll
      • Bail weighed for ‘inciters’
      • New giant ibis habitat discovered
      • Hundreds in Long Beach protest election results in...
      • មន្ត្រី​បក្ស​ប្រជាជន​អរគុណ​អាស៊ីសេរី​ផ្សាយ​បកស្រាយ...
      • ខ្មែរ​នៅ​បរទេស​ធ្វើ​បាតុកម្ម​សុំ​ឲ្យ​អ.ស.ប​អន្តរាគ...
      • CAMBODIA: Political adjustments
      • NEC ends investigation
      • State of Play EP002 Kounila Keo
      • Incitement charges for foursome
      • Military ready for ‘disorder’
      • Subedi: There is room for reform
      • លោក កឹម សុខា ព្រមាន​បក្ស​ប្រជាជន​រឿង​ប្រើ​កម្លាំង​...
      • តើលោក ហ៊ុន សែន ពិតជានិយាយថា​បក្សប្រជាជនកម្ពុជា​ចាញ...
      • Cambodian Opposition Chief Blasts Military Build-U...
    • ►  July (144)
Powered by Blogger.

About Me

Unknown
View my complete profile