RFI
លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា
©បូណា
ខណៈដែលគណបក្សប្រឆាំងប្រកាសជាបន្តបន្ទាប់ថានឹងរៀបចំមហា បាតុកម្មប្រឆាំងលទ្ធផលនៃការបោះឆ្នោត ក្រសួងមហាផ្ទៃបានចេញលិខិតព្រមានជាថ្មីទៀតដល់មេដឹកនាំបក្ស ប្រឆាំងថា ពួកគេនឹងទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងករណីដែលមានអំពើហិង្សា កើតឡើងដោយសារបាតុកម្ម។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានសរសេរលិខិតមួយទៀតទៅកាន់លោក សម រង្ស៊ី ដើម្បីរម្លឹកឲ្យគណបក្សប្រឆាំងគោរពច្បាប់បាតុកម្ម និងទទួលខុសត្រូវក្នុងករណីដែលមានអំពើហិង្សាកើតឡើងជាយថាហេតុ ដោយសារតែបាតុកម្ម។
នៅក្នុងលិខិតចុះថ្ងៃព្រហស្បតិ៍ទី៨សីហានេះ លោក ស ខេង បានបញ្ជាក់ប្រាប់ប្រធានគណបក្សសង្គ្រោះជាតិថា អ្នកដឹកនាំបាតុកម្មត្រូវគោរពច្បាប់ស្តីពីការធ្វើបាតុកម្មដោយ សន្តិវិធី។ លោក ស ខេង បន្តថា ប្រសិនបើបាតុកម្មនោះត្រូវរាលដាលដល់មានអំពើហិង្សា បំផ្លិចបំផ្លាញសន្តិសុខជាតិ និងទ្រព្យសម្បត្តិសាធារណៈ និងឯកជននោះ អ្នកដឹកនាំបាតុកម្ម និងអ្នកប្រព្រឹត្តល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងផលវិបាកនានា ដែលកើតចេញពីការធ្វើបាតុកម្មនោះ។
នេះជាលើកទី២ហើយដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសេសេរទៅកាន់លោក សម រង្ស៊ី ទាក់ទងនឹងបញ្ហាដដែលនេះ។ យ៉ាងណាក៏ដោយ គណបក្សប្រឆាំងនៅតែរក្សាជំហរដដែល គឺនឹងដឹកនាំមហាបាតុកម្មប្រសិនបើបញ្ហាមិនត្រូវបានដោះស្រាយទេ នោះ៕

0 comments:
Post a Comment