Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Friday, August 2, 2013

គ.ជ.ប.ប្រកាស​ពិនិត្យ​និង​ផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត​ចាប់​ពី​ថ្ងៃ​៣​សីហា

Posted on 2:59 AM by Unknown

ក្រុម​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះ​ឆ្នោត (គ.ជ.ប) បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី១ ខែ​សីហា ដល់​ក្រុម​អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ ថា ក្រុម​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​នៃ គ.ជ.ប នឹង​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៥ ចាប់​ពី​ថ្ងៃ​ទី៣ ខែ​សីហា។
ដោយ ទេព សុរ៉ាវី
2013-08-01
RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
ទេព នីថា គ.ជ.ប ៣០៥
អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា ធ្វើ​សន្និសីទ​កាសែត នា​ទីស្ដីការ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Sok Serey
អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ថា ការ​ត្រួត​ពិនិត្យ​លទ្ធផល​បោះ​ឆ្នោត​នោះ​ជា​យន្តការ​ចាស់​របស់ គ.ជ.ប ហើយ​យន្តការ​នេះ​ទំនង​ធ្វើ​ឡើង​ដោយ​គ្មាន​ប្រសិទ្ធភាព។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១ ខែ​សីហា ថា ដើម្បី​ឆ្លើយ​តប​នឹង​យន្តការ​ត្រួត​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត គ.ជ.ប នឹង​ទទួល​យក​រាល់​របាយការណ៍​ស្ដីពី​ភាព​មិន​ប្រក្រតី​យក​មក​ដោះស្រាយ។

នៅ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ប្រជាពលរដ្ឋ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន​កើត​ឡើង រួម​មាន​ជាអាទិ៍ ទឹក​ខ្មៅ​លុប​លាង​ជ្រះ មាន​ជនជាតិ​វៀតណាម ទៅ​បោះ​ឆ្នោត មាន​ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ច្រើន​ឲ្យ​ទៅ​បោះ​ឆ្នោត ការ​បាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត ការ​យក​មនុស្ស​ពី​កន្លែង​ផ្សេង​ទៅ​បោះ​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត​មិន​មាន​តម្លាភាព​ជាដើម។
លោក ទេព នីថា បញ្ជាក់​ថា គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ អាច​បញ្ជូន​របាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ទាំង​នោះ​ទៅ​គណៈកម្មការ​ រាជធានី-ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត ឬ​ក៏​យក​មក​ដាក់​នៅ គ.ជ.ប តែ​ម្តង ដើម្បី​ឲ្យ គ.ជ.ប ពិនិត្យ និង​សម្រេច​ដោះស្រាយ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល៖ «ឧទាហរណ៍​ថា គាត់​មាន​បញ្ហា​អី​មាន​កញ្ចប់​សន្លឹក​ឆ្នោត​ពី​ឃុំ​ណា​ច្បាស់​លាស់​ពី​ខេត្ត ​ណា គាត់​ដាក់​មក គ.ជ.ប នឹង​ពិនិត្យ​មើល​ថា ត្រូវ​បើក​មើល​យ៉ាង​ម៉េច អ៊ីចឹង​ហើយ​មើល​ទាំងអស់​គ្នា​តែ​ម្តង នេះ​ជា​នីតិវិធី​ដែល​យើង​អនុវត្ត​ស្រប​តាម​នីតិវិធី​ដែល គ.ជ.ប ធ្វើ​ក្នុង​ការ​ត្រួត​ពិនិត្យ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​តាម​រាជធានី​ ខេត្ត ក៏​ដូច​ជា​ដោះស្រាយ​បណ្ដឹង​ដែរ»។
តាម​គម្រោង ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត​នោះ គឺ​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៣ ខែ​សីហា ហើយ​នឹង​ត្រូវ​បញ្ចប់​ឲ្យ​បាន​មុន​ថ្ងៃ​ចេញ​លទ្ធផល​បណ្តោះ​អាសន្ន គឺ​នៅ​ថ្ងៃ​ទី១០ ខែ​សីហា។ ក្នុង​ករណី​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត​មិន​ទាន់​ទេ​នោះ គ.ជ.ប អាច​ពន្យារ​ពេល​នៃ​ការ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន។
ទាក់ទង​ការ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត​របស់ គ.ជ.ប នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា​ជា​សញ្ញាណ​មួយ​ល្អ​ប្រសើរ។ ប៉ុន្តែ គ.ជ.ប ក៏​ត្រូវ​មាន​យន្តការ​ថ្មី​ទៀត ដោយ​ចូលរួម​សហការ​បង្កើត​គណៈកម្មការ​ថ្មី​មួយ ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត៖ «បញ្ហា​នៅ​តែ​ ស្មុគស្មាញ​ជានិច្ច​កាល អ៊ីចឹង​ហើយ​បាន​យើង​មាន​គណៈកម្មការ​ថ្មី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី ហើយ​យក​ដំណោះស្រាយ​ចាត់​វិធាន​ការ​សមស្រប ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ប្រជារាស្ត្រ​ខ្មែរ កែ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឲ្យ​ស្រប​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ គឺ គ.ជ.ប អាច​មាន​ជា​យោបល់​ចូលរួម ប៉ុន្តែ​យើង​មិន​រំពឹង​លើ គ.ជ.ប ទេ»។
ក្រុម​តាម​ដាន​ការ​បោះ​ឆ្នោត​ដែល​គេ​ហៅ​ថា បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដែល​មាន​អង្គការ​សង្គម​ស៊ីវិល​ជាង ៣០ ចូលរួម បាន​ប្រជុំ​គ្នា​នៅ​រសៀល​ថ្ងៃ​ទី១ ខែ​សីហា ពាក់ព័ន្ធ​នឹង​ការ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត។
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា និចហ្វិក (NICFEC) លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា សមាជិក​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ប្រកាន់​ជំហរ​ធ្វើ​ការ​អង្កេត​ពី​ ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។ លោក​បន្ត​ថា មន្ត្រី​ស៊ើប​អង្កេត​ចំនួន ២៥​នាក់ នឹង​ចុះ​ទៅ​គោល​ដៅ​ខេត្ត​ចំនួន​៧ ដែល​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន​ជាង​គេ ហើយ​ការ​ស្រាវជ្រាវ​នោះ​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់ ១៥​ថ្ងៃ។ លោក​បញ្ជាក់​ថា ចំពោះ​លទ្ធផល​រក​ឃើញ​នឹង​ត្រូវ​វាយ​តម្លៃ​ថា​ភាព​មិន​ប្រក្រតី​ទាំង​នោះ ជះ​ឥទ្ធិពល​ទៅ​ដល់​សំឡេង​ឆ្នោត និង​អាសនៈ​សភា​ដែរ​ឬ​ទេ?៖ «អ្វី​ដែល​យើង​ចុះ ២៥​នាក់​ហ្នឹង គឺ​យើង​ត្រូវ​រក​ឲ្យ​ស៊ី​ជម្រៅ​នូវ​ភាព​មិន​ប្រក្រតី ដែល​បាន​ទទួល​របាយការណ៍​មក»។
យ៉ាង​ណា គ.ជ.ប មិន​ទាន់​បាន​កំណត់​បែង​ចែក​ចំនួន​អាសនៈ​ដែល​គណបក្ស​នយោបាយ​ត្រូវ​ទទួល​បាន​ នៅ​ឡើយ​ទេ។ កាល​ពី​ថ្ងៃ​ទី២៨ កក្កដា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា គណបក្ស​ខ្លួន​ឈ្នះ​ដោយ​បាន​ទទួល​អាសនៈ​ចំនួន​៦៨ ក្នុង​រដ្ឋសភា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៥​អាសនៈ។ ប៉ុន្តែ​ក្រោយ​មក ខាង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ប្រកាស​ថា​គណបក្ស​ខ្លួន​ឈ្នះ​បាន​ចំនួន ៦៣​អាសនៈ​ដែរ។ មក​ទល់​ពេល​នេះ មិន​ទាន់​មាន​លទ្ធផល​ការ​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​ដែល​ត្រូវ​ប្រកាស​ដោយ គ.ជ.ប នៅ​ឡើយ។
គ.ជ.ប បាន​ចេញ​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​រហូត​ជាង ៣​លាន ២​សែន​សំឡេង (៣.២២៧.៧២៩​សំឡេង) គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ជាង ២​លាន ៩​សែន​សំឡេង (២.៩៤១.១៣៣​សំឡេង) គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួល​បាន​ជាង ២​សែន ៤​ម៉ឺន​សំឡេង (២៤១.៨៦៦​សំឡេង)។ ក្រៅ​ពី​នោះ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួល​បាន​ជិត ៧​ម៉ឺន​សំឡេង (៦៩.៦៦៧​សំឡេង)។ គណបក្ស​ខ្មែរ​ឈប់​ក្រ ទទួល​បាន​ជាង ៤​ម៉ឺន​សំឡេង (៤៣.៣១២​សំឡេង)។ គណបក្ស​សញ្ជាតិ​កម្ពុជា ៣៧.៩៦៣​សំឡេង និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ៣៤.៥៦៩​សំឡេង ហើយ​គណបក្ស​ដែល​បាន​សំឡេង​តិច​ជាង​គេ គឺ​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ទទួល​បាន​ជិត ២​ម៉ឺន​សំឡេង (១៩.៨៧១​សំឡេង)៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • NEC preliminary election results -- popular votes by province
    5th National Assembly Elections (2013-2018) Preliminary Results No. Province Politica...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • NEC checks continue
    NEC officials display a ‘Safety Package A’ yesterday from one of eight Battambang provincial polling stations exam...
  • Cambodia's garment industry at crossroads
    By Karishma Vaswani BBC News, Phnom Penh, Cambodia Young women make up a large chunk of the w...
  • Cambodia election challenge raises fears
    ...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ▼  August (286)
      • Postcards from CambodiaWatch-Australia
      • Opposition party preps for protests
      • CPP still open to discussions
      • Unionists remain in hospital
      • UN’s Ban makes call for donations to KRT
      • The struggle for gender equality
      • Opposition Says Planned Demonstration Is Not To Ov...
      • Opposition Calls for Negotiations, Preps for Demon...
      • Cambodia Ruling Party Criticizes Opposition Rally
      • បទ​វិភាគ៖ មូលហេតុ​បក្ស​ប្រជាជន​បាត់​សំឡេង​ឆ្នោត​ច្រើន
      • Sam Rainsy Rejects Cambodian Government Claim of P...
      • NEC checks continue
      • ‘Last resort’ protests get official date
      • Tycoon back in firing line
      • Slow erosion for crematorium
      • Cambodia Ruling Party Criticizes Opposition Rally
      • Vietnam Plans to Add Border Gates Along Border Wit...
      • គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា​កិច្ចចរចា​ត្រូវឈរ​លើ...
      • Cambodia’s Opposition Plans Mammoth Demo on Eve of...
      • Cambodian Court Acquits Two in Slaying of Journalist
      • លោក សម រង្ស៊ី៖ បាតុកម្ម​ថ្ងៃ​៧​កញ្ញា​មិន​មែន​ដើម្ប...
      • ហេតុ​អ្វី​អ្នក​នយោបាយ​ខ្មែរ​មិន​ចេះ​សាមគ្គី​គ្នា?
      • Son Chhay says it's time for Hun Sen to go
      • Fighting a different battle
      • Election officers defend training
      • Rallying monk forced to swear off protests
      • Reforms Should Lead to Inclusion and Opportunity f...
      • បក្ស​សង្គ្រោះជាតិ​តតាំង​នឹង​បក្ស​ប្រជាជន​កម្ពុជា​ ...
      • តើមានអ្វីនៅពីក្រោយភាពមិនប្រក្រតីនៃកញ្ចប់សុវត្ថិភាព?
      • Cambodian Monk Expelled from Pagoda after Attendin...
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆ...
      • B’bang ballots to be examined
      • Demonstrations urged
      • រដ្ឋា​ភិ​បាល​កម្ពុជា​បញ្ជូន​ឯក​សារ​ស្តី​ពី​ការ​អំព...
      • Cambodian Opposition Holds Protest Rally Amid Vote...
      • ក្រសួង​មហាផ្ទៃ​បង្ហាញ​ឯកសារ​វីដេអូ​ចោទ​បក្ស​ប្រឆាំ...
      • អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ
      • Report cites election day voter fraud
      • Election anger? ‘Let it go’
      • Cambodian Opposition: Probe Vote or Face Protests
      • ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» មាន​ភាព​មិន​ប្រក្រតី...
      • Dreams of the World: Buddhist Monk from Angkor (Ca...
      • ទង់​មេ​ទ័ព
      • បក្ស​សង្គ្រោះ​ជាតិ​ជួប​​​អ្នក​គាំទ្រ​ប្រមាណ​២​ម៉ឺន...
      • លោក សម រង្ស៊ី៖ ​ទេស​ភាព​នយោ​បាយនៅ​​កម្ពុជា​បានផ្លា...
      • គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​យុទ្ធវិធី​៣​យ៉ាង ដើម្បី...
      • កម្ពុជាគួរប្រយ័ត្នចំពោះឥទ្ធិពលរបស់មហាអំណាច!
      • អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅ​បរ​ទេស​ បន្ត​ធ្វើ​បាត...
      • ក្រសួង​មហាផ្ទៃ​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ជួ...
      • ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី២​ពី​កា...
      • Cambodia’s Top Court Orders Release of Ballot Records
      • Postcards from CambodiaWatch-Australia
      • Sealed docs our call: council
      • Sar Kheng orders an end to CPP support petitions
      • Hearing calls for help
      • Forum leads to clashes
      • The Failed Promise to Cambodia
      • As Cambodia Election Impasse Continues, Opposition...
      • បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​...
      • ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​ឲ្យ​គ.ជ.ប.បើក​កញ្ចប់​...
      • Cambodia’s Top Court Says Key Election Records Ope...
      • PM’S [Hun Sen's] history of electoral manipulation...
      • Chinese minister urges peace
      • China Urges Rapid Formation of New Cambodian Gover...
      • China Endorses Ruling Party 'Victory' in Cambodia ...
      • ពេលវេលាដែលត្រូវគិតគូរពីការបន្តវេន បានមកដល់!
      • ទស្សនៈ​និយម​កណ្តាល​មានតម្លៃ​ក្នុងការ​កាត់បន្ថយ​កម្...
      • បទ​វិភាគ៖ ព្រះមហាក្សត្រ​ដើរ​តួ​សំខាន់​សម្រាប់​រំលត...
      • លោក សម រង្ស៊ី សុំ​ឲ្យ​គ.ជ.ប​រក្សា​សុវត្ថិភាព​ឯកសារ...
      • រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​ការពារ​រដ្ឋាភិបាល​កម្ពុជា​...
      • CPP, CNRP back at table
      • Protests over vote go global
      • Four freed, but charges stand
      • Study charts AIDS progress
      • ‘Rogues’ edit PM’s speech
      • Cambodia’s Highest Court Begins Review of Election...
      • Cambodian Authorities Coerce Ruling Party Support ...
      • អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម...
      • Cambodia’s U.S. military move raises eyebrows in D.C.
      • US, Australia Continue Call for Credible Election ...
      • Constitutional Council to Meet Over Election Compl...
      • An Arab-Style ‘Cambodian Spring’ Could be Disastrous
      • Mass Demonstration or Violent Crackdown—Lose-Lose ...
      • UN Rights Envoy Subedi Says Electoral Reform Inade...
      • NGOs Say ‘Rose Revolution’ Case Is Baseless
      • Flooding takes a toll
      • Bail weighed for ‘inciters’
      • New giant ibis habitat discovered
      • Hundreds in Long Beach protest election results in...
      • មន្ត្រី​បក្ស​ប្រជាជន​អរគុណ​អាស៊ីសេរី​ផ្សាយ​បកស្រាយ...
      • ខ្មែរ​នៅ​បរទេស​ធ្វើ​បាតុកម្ម​សុំ​ឲ្យ​អ.ស.ប​អន្តរាគ...
      • CAMBODIA: Political adjustments
      • NEC ends investigation
      • State of Play EP002 Kounila Keo
      • Incitement charges for foursome
      • Military ready for ‘disorder’
      • Subedi: There is room for reform
      • លោក កឹម សុខា ព្រមាន​បក្ស​ប្រជាជន​រឿង​ប្រើ​កម្លាំង​...
      • តើលោក ហ៊ុន សែន ពិតជានិយាយថា​បក្សប្រជាជនកម្ពុជា​ចាញ...
      • Cambodian Opposition Chief Blasts Military Build-U...
    • ►  July (144)
Powered by Blogger.

About Me

Unknown
View my complete profile