Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Wednesday, July 31, 2013

អ្នក​វិភាគ៖ បដិវត្តន៍​ព្យុះ​ប្រជាធិបតេយ្យ​អាច​ផ្ទុះ​ឡើង​បើ​មាន​ហិង្សា​ក្នុង​បាតុកម្ម

Posted on 10:43 PM by Unknown
កីឡាករ​តែង​ទាមទារ​យុត្តិធម៌​ក្នុង​ការ​ប្រកួត ហើយ​យុត្តិធម៌​នេះ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​កម្រិត​នៃ​អព្យាក្រឹត្យ​ភាព ​របស់​អាជ្ញា​កណ្ដាល។ ដោយសារ​តែ​អាជ្ញា​កណ្ដាល​ក្នុង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ត្រូវ​បាន​ទស្សនិកជន​ជាច្រើន​មើល​ឃើញ​ថា​លម្អៀង វប្បធម៌​ឡាំ​ប៉ា​តែង​តែ​កើត​មាន​ក្រោយ​ពេល​សម្រេច​លទ្ធផល។
ដោយ ចេង ម៉េងជូ
2013-07-31
RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
សុខ ទូច ៣០៥
លោក​បណ្ឌិត សុខ ទូច អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ នៅ​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​១ ខែ​មីនា ឆ្នាំ​២០១២។
RFA
ប្រសិន​បើ​ភាព​មិន​ប្រក្រតី​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​ចប់​ស្រេច​បាច់​ មុន​ពេល​ចូល​សង្វៀន ទំនង​ជា​មិន​មាន​កីឡាករ​ណា​ហ៊ាន​ទាត់​ចោល​លទ្ធផល​នោះ​ឡើយ។ ចុះ​បើ​ការ​មិន​ទទួល​យក​លទ្ធផល​នាំ​ទៅ​ដល់​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ តើ​នឹង​មាន​អ្វី​កើត​ឡើង?

ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ នេះ ការ​ដែល​គណបក្ស​ប្រឆាំង​មិន​ទទួល​យក​លទ្ធផល បាន​នាំ​ទៅ​ដល់​ដំណាក់​កាល​មួយ គឺ​គណបក្ស​នេះ​ស្នើសុំ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ត្រួត​ពិនិត្យ​ការ​បោះ​ឆ្នោត​ឡើង​វិញ។ ប៉ុន្តែ គ.ជ.ប ដែល​ជា​អាជ្ញា​កណ្ដាល បាន​បដិសេធ​មិន​ធ្វើ​តាម ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា នឹង​ដឹក​នាំ​អ្នក​គាំទ្រ​របស់​ខ្លួន​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ប្រសិន​បើ​មិន​មាន​ដំណោះស្រាយ។
ដោយសារ​ប្រជាពលរដ្ឋ​ធ្លាប់​មើល​ឃើញ​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​ រដ្ឋាភិបាល ក្នុង​ការ​តវ៉ា​មួយ​ចំនួន​កន្លង​មក ពួក​គាត់​កំពុង​ភ័យ​ខ្លាច​ថា អាច​នឹង​មាន​អំពើ​ហិង្សា​កើត​ឡើង ប្រសិន​បើ​បាតុកម្ម​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​លក្ខណៈ​ខ្លាំងក្លា ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​បង្ខំ​ចិត្ត​ជ្រើស​យក​កម្លាំង​បាយ​ធ្វើ​ជា​ មធ្យោបាយ​បង្ក្រាប​ចលនា​បាតុកម្ម​នោះ។ បើ​សិន​ជា​ឈាន​ដល់​ដំណាក់​កាល​នោះ​ពិត​ប្រាកដ​មែន អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា រឿង​ធំ​មួយ​នឹង​កើត​ឡើង។
អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​គាំទ្រ​ឲ្យ​មាន​ការ​សិក្សា​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ភាគី​ទាំង​ឡាយ​ទទួល​យក​លទ្ធផល​ដោយ​ស្ងប់​ចិត្ត។ បើ​មិន​ដូច្នោះ​ទេ អ្នក​នយោបាយ​អាច​ដោះស្រាយ​តាម​វិធី​មួយ​ទៀត គឺ​ការ​ចែក​ស្ថាប័ន​គ្នា​ដឹក​នាំ មាន​ន័យ​ថា មាន​គណបក្ស​មួយ​ដឹក​នាំ​រដ្ឋាភិបាល គណបក្ស​មួយ​ទៀត​ដឹក​នាំ​សភា ឬ​ជ្រើស​យក​វិធី​មួយ​ទៀត គឺ​ដឹក​នាំ​រដ្ឋាភិបាល​ជា​មួយ​គ្នា ហើយ​យក​គោល​នយោបាយ​របស់​គណបក្ស​ទាំង​ពីរ​មក​អនុវត្ត ដោយ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ឃ្លាំ​មើល​ការ​អនុវត្ត​របស់​ភាគី​ទាំង​ពីរ ​វិញ។ ក៏ប៉ុន្តែ បើ​វិធី​ទាំង​ពីរ​នេះ​មិន​មែន​ជា​ជម្រើស​ដែល​ពួក​គេ​ចង់​បាន​ទេ ជម្រើស​ចុង​ក្រោយ គឺ​ប្រាកដ​ជា​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង។
លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋាភិបាល​ចាំ​ផ្ទះ​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​សន្ទុះ​នៃ​ការ​ តវ៉ា រហូត​ឈាន​ដល់​ការ​បង្ហូរ​ឈាម​នោះ នឹង​មាន​បដិវត្តន៍​មួយ​ដែល​លោក​ឲ្យ​ឈ្មោះ​ថា "បដិវត្តន៍​ព្យុះ​ប្រជាធិបតេយ្យ"៖ «បើ​សិន​ជា​ករណី​រាជ​រដ្ឋាភិបាល​ ប្រើប្រាស់​កម្លាំង ហើយ​មិន​ទទួល​ស្គាល់ ប្រើប្រាស់​កម្លាំង​ទៅ​លើ​ជន​បាតុកម្ម ហើយ​មិន​មាន​ដំណោះស្រាយ ខ្ញុំ​ជឿជាក់​ថា ការ​បង្ហូរ​ឈាម​នេះ​នឹង​ក្លាយ​ទៅ​ជា​បដិវត្តន៍​ថ្មី នេះ​គេ​ហៅ​ថា បដិវត្តន៍​ព្យុះ​នៃ​ប្រជាធិបតេយ្យ»។
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក កែម ឡី យល់​ឃើញ​ថា អំពើ​ហិង្សា​អាច​បញ្ចៀស​បាន អាស្រ័យ​លើ​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍ និង​ស្មារតី​របស់​គណបក្ស​ធំៗ​ទាំង​ពីរ​នេះ ក្នុង​ការ​គិតគូរ​ពី​សុខ​ទុក្ខ​របស់​រាស្ត្រ៖ «ការ​តវ៉ា​វា​ជា​សិទ្ធិ​ របស់​ប្រជាពលរដ្ឋ ហើយ​ថា តើ​រដ្ឋាភិបាល​មាន​សមត្ថភាព​គ្រប់គ្រង​បាតុកម្ម កូដកម្ម​ហ្នឹង​ដែរ​ឬ​ក៏​យ៉ាង​ណា? អា​ហ្នឹង​វា​ជា​រឿង​មួយ ហើយ​ខ្ញុំ​គិត​ថា ខ្មែរ​យើង​ទាំង​គណបក្ស​ប្រជាជន ទាំង​គណបក្ស​ប្រឆាំង បើ​គាត់​តម្កល់​ផល​ប្រយោជន៍​រួម ផល​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ខ្ញុំ​គិត​ថា អត់​មាន​បញ្ហា​អី​ដែល​ថា​ដោះស្រាយ​មិន​ចេញ​ទេ។ ហើយ​មួយ​ទៀត បើ​សិន​ជា​ការ​បោះ​ឆ្នោត​ហ្នឹង​យុត្តិធម៌ ត្រឹមត្រូវ មាន​តម្លាភាព គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ក៏​មិន​មាន​អ្វី​ដែល​ត្រូវ​ប្រកែក​ បង្កើត​គណៈកម្មការ​បន្ត​ទៀត ដើម្បី​តាម​ដាន​ត្រួត​ពិនិត្យ​ស្រាវជ្រាវ​មើល​ដែរ»។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់​ឲ្យ​មាន​បាតុកម្ម​កើត​ឡើង​នោះ​ទេ តែ​បើ​សិន​ជា​សំណើ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ទាត់​ចោល នោះ​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​អាច​ជា​ជម្រើស​ចុង​ក្រោយ៖ «យើង ​ចង់​ចៀស​វាង​ណាស់​ការ​ដែល​ធ្វើ​បាតុកម្ម ឬ​ការ​ធ្វើ​កូដកម្ម​នេះ។ យើង​ចង់​ចៀស​វាង​រឿង​ហ្នឹង។ យើង​ចង់​ឲ្យ​ភាគី​ទាំងអស់​មក​អង្គុយ​នៅ​លើ​តុ ដើម្បី​ចរចា​រក​វិធី​ដោះស្រាយ។ នេះ​ជា​គោល​បំណង​ធំ​របស់​យើង»។
លោក ឈាង វុន សមាជិក​សភា​នីតិកាល​ទី៤ និង​ជា​បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មាន​តួនាទី​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម ព្រោះ​រដ្ឋាភិបាល​បច្ចុប្បន្ន​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់៖ «រដ្ឋាភិបាល​ មិន​ទាន់​ចប់​ពី​តួនាទី​របស់​ខ្លួន​នៅ​ពេល​ដែល​មិន​ទាន់​បង្កើត​សភា​ថ្មី។ លោក​មាន​ភារកិច្ច​ការពារ​សន្តិសុខ​សង្គម សណ្ដាប់​ធ្នាប់​សង្គម ហើយ​និង​អចិន្ត្រៃយ៍​ភាព​នៃ​រដ្ឋ។ រដ្ឋាភិបាល​សព្វថ្ងៃ​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​អាណត្តិ​ទី​៤។ លោក​មាន​សិទ្ធិ​គ្រប់​យ៉ាង​ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់​ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ»។
ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​ធ្វើ​បាតុកម្ម​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​អាច​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​អោយ​ធ្វើ​បាតុកម្ម​ក្រោម​ ហេតុផល​ថា ដើម្បី​ចៀស​វាង​អំពើ​ហិង្សា​នោះ​ឡើយ។ បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ គឺ​អព្យាក្រឹត្យ​ភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​មាន​ភារកិច្ច​រក្សា​សន្តិសុខ សណ្ដាប់​ធ្នាប់​របស់​សង្គម​ជាតិ៖ «បញ្ហា ​រាល់​ថ្ងៃ​នេះ ដោយសារ​ទាហាន ហើយ​និង​ប៉ូលិស​ហ្នឹង គាត់​បក្ស​ពេក។ បើ​សិន​ជា​គាត់​អត់​គិត​បក្ស​ទេ ជា​ទូទៅ គាត់​អាច​ថែ​រក្សា​បញ្ហា​បាតុកម្ម​បាន ហើយ​មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ ប្រសិន​បើ​ការ​ធ្វើ​បាតុកម្ម​ហ្នឹង​ដោយ​សម្រប​សម្រួល​ច្រើន​ទៅ អា​ហ្នឹង​ខ្ញុំ​មើល​ទៅ​អាច​ចៀស​វាង​នូវ​អំពើ​ហិង្សា​បាន​បាទ»។
លោក អ៊ូ វីរៈ បាន​បន្ថែម​ទៀត​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​គណបក្ស​ប្រជាជន​កម្ពុជា គួរ​យល់​ព្រម​ក្នុង​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ ប្រក្រតី​នៅ​ពេល​បោះ​ឆ្នោត​ឡើង​វិញ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​របស់​ខ្លួន៕


Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • NEC preliminary election results -- popular votes by province
    5th National Assembly Elections (2013-2018) Preliminary Results No. Province Politica...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • NEC checks continue
    NEC officials display a ‘Safety Package A’ yesterday from one of eight Battambang provincial polling stations exam...
  • Cambodia's garment industry at crossroads
    By Karishma Vaswani BBC News, Phnom Penh, Cambodia Young women make up a large chunk of the w...
  • Cambodia election challenge raises fears
    ...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ►  August (286)
    • ▼  July (144)
      • Talks on table, PM says
      • Hun Sen welcomes investigation
      • CPP coordinated vote fraud: HRW
      • Extra seats won spread across country: CNRP
      • China gives guns and ammo
      • Following Cambodian presidential elections, UN rig...
      • សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​...
      • អ្នក​វិភាគ៖ បដិវត្តន៍​ព្យុះ​ប្រជាធិបតេយ្យ​អាច​ផ្ទុ...
      • Opposition leader Sam Rainsy agrees to talks on di...
      • Cambodian PM says ready for talks with opposition
      • Cambodia election protest threatened
      • សញ្ញានៃភាពវឹកវរក្រោយការបោះឆ្នោតកើតឡើងជាថ្មី
      • គណបក្ស​សង្រ្គោះ​ជាតិ​​បើក​វេទិកា​ឱ្យ​ប្រជាពល​រដ្ឋ​...
      • Meet the $100,000,000,000,000 man
      • Feeling cheated
      • Opposition claims majority win
      • In it for the long haul?
      • US calls for review of election ‘irregularities’
      • Military chief read riot act
      • Elections just fine by some
      • Post-election payout
      • Cambodian opposition claims election majority
      • Cambodian opposition raises the stakes by claiming...
      • Cambodia: Ruling Party Orchestrated Vote Fraud
      • Both sides claim victory in Cambodia’s murky elect...
      • Cambodia's PM Mulls Post-Poll Options in Silence
      • The US State Department- Daily Press Briefing [Ele...
      • Hun Sen's party win to stabilize situation: expert
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហរ​រឹងមាំ [CNRP remai...
      • បក្ស​ប្រឆាំង​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស
      • អាមេរិក​គាំទ្រ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើប​...
      • កូន​ប្រុស​លោក ហ៊ុន សែន មិន​ជាប់​ឆ្នោត​ជា​តំណាង​រាស...
      • បក្ស​ហ៊្វុនស៊ិនប៉ិច​ទាមទារ​បង្កើត​គណៈកម្មការ​ត្រួត...
      • Sam Rainsy Claims His Party Won Enough Seats to Fo...
      • Opposition Gathering Evidence To Contest Election ...
      • Youth vote emerges in Cambodia
      • CPP enters unfamiliar territory
      • Election results a blow to CPP dynastic plans
      • Irregularity specifics in short supply
      • Election results rejected
      • Kampong Cham comes out for CNRP
      • Bid for Prey Veng vote falls flat for Sar Kheng
      • Voter turnout keeps falling
      • Diaspora finds the results hard to come by
      • Prices fluctuate due to poll
      • Time to stop the rhetoric
      • Cambodia government rejects opposition call for po...
      • Cambodia election challenge raises fears
      • Q&A: How credible was Cambodia's election?
      • បក្ស​កាន់​អំណាច​បដិ​សេធ​ថា លោក ហ៊ុន សែន​លា​ឈប់​ពី​...
      • តើ​៦៨​អាសនៈ ​អាច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត...
      • សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​ក្រោយ...
      • លទ្ធផល​បោះ​ឆ្នោត​បឋម​ក្រៅ​​ផ្លូវ​ការ​របស់​ខុមហ្វ្រ...
      • Opposition Says It Will Not Accept Election Results
      • Cambodia's opposition points to 'massive' poll fraud
      • Transparency Int'l calls for probe of irregularities
      • Cambodia's opposition decries vote results
      • Opposition leader Rainsy rejects Hun Sen's Cambodi...
      • Overview of Election Results
      • បក្សប្រឆាំង​បដិសេធ​លទ្ធផល​បោះឆ្នោត​និង​ទាមទារ​​ឲ្យ...
      • អ្នក​សង្កេត​ការណ៍​អន្ដរជាតិ៖ លទ្ធផល​បោះ​ឆ្នោត​នៅ​ក...
      • Opposition rejects election result
      • Big opposition gains
      • Voters test whether bleach removes ink
      • Social media shows election day muscle
      • Cambodia's Hun Sen shaken as opposition rejects po...
      • Cambodian opposition challenges election results
      • Cambodian Opposition Rejects Election Results
      • បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត
      • បក្ស​ប្រជាជន​ប្រកាស​ថា​ឈ្នះ​ការ​បោះឆ្នោត
      • លទ្ធផលនៃការបោះឆ្នោត​បឋម​និងមិនផ្លូវការ
      • In Preliminary Results, Ruling Party Seats Diminis...
      • Cambodia Election's Results: NGOs' versus NEC's Tally
      • Party of PM Hun Sen wins Cambodian election, major...
      • Ruling Party Wins Narrowly in Cambodian Vote
      • Cambodian opposition makes gains in elections
      • Cambodian PM Hun Sen's Party Suffers Election Blow
      • Cambodia opposition retracts claim of election win
      • Cambodia ruling party denies opposition win claim
      • Cambodian ruling party claims election victory
      • Cambodian opposition claims election victory
      • Cambodian opposition claims upset victory in elect...
      • Security tightened in Cambodian capital after tens...
      • The Promise of Democratic Elections
      • ពលរដ្ឋ​អះអាង​ថា​មាន​ទាហាន​រាប់​ពាន់​នាក់​ត្រូវ​ដឹក...
      • Longtime PM poised for victory as Cambodians vote
      • Cambodia's Hun Sen set to retain power in tense el...
      • Cambodia polls close as Hun Sen seeks re-election
      • Opposition Looks to Erode Hun Sen’s Majority as Ca...
      • Cambodia’s elections are rigged. So why is the cou...
      • Polls open in Cambodia's general elections
      • National Election 2013
      • កម្ពុជាចាប់​ផ្ដើម​​ដំណើរ​ការ​បោះ​ឆ្នោត​នីតិកាល​ទី​...
      • បក្ស​ប្រឆាំង​អះអាង​ថា​នឹង​មាន​ការ​បោះឆ្នោត​ជំនួស​អ...
      • Concerns Over Post-Election Reaction
      • Monitors Say Ink Test Was for Transparency, Not Tu...
      • Cambodia's Rainsy: aristocrat or man of the people?
      • Voting begins in Cambodia general polls
      • Cambodia's strongman PM seeks to extend grip on power
      • Cambodia election: Workers hoping for a brighter f...
Powered by Blogger.

About Me

Unknown
View my complete profile