RFI
លោក ហ៊ុន សែន ក្នុងឱកាសបិទសន្និបាតក្រសួងពាណិជ្ជកម្ម ថ្ងៃទី៩ កុម្ភៈ២០១១
©សុវណ្ណារ៉ា
គណបក្សប្រជាជនកម្ពុជាបានប្រកាសច្រានចោលពាក្យចចាមអារាម ដែលថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានចាកចេញទៅបរទេស ហើយបានលាលែងចេញពីមុខតំណែងជានាយករដ្ឋមន្ត្រីទៀត។
ការប្រកាសបដិសេធនេះ ត្រូវបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទម្សិលមិញនៅតាមបណ្តាញទូរទស្សន៍ ក្នុងស្រុក។ សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកពាក្យចចាមអារាមទាំងនេះ ថាជាសង្គ្រាមចិត្តសាស្ត្រ ដែលក្រុមអគតិតែងប្រឌិត ដើម្បីបំពុលបរិយាកាសសង្គម។យោងតាមសេចក្តីថ្លែងការណ៍ដដែលនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកំពុងតែស្ថិតនៅក្នុងប្រទេស និងបំពេញមុខតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ជាធម្មតា។ សេចក្តីថ្លែងការណ៍បន្តថា គណបក្សប្រជាជនកម្ពុជា អរគុណចំពោះប្រជាពលរដ្ឋដែលបានបន្តគាំទ្រគណបក្សនេះអោយបានឈ្នះ ទទួលបានអាសនៈលើសពី ភាគច្រើនដាច់ខាត ហើយដែលអនុញ្ញាតអោយគណបក្សនេះ អាចបង្កើតរដ្ឋាភិបាលថ្មីបាន៕
0 comments:
Post a Comment