Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Wednesday, July 31, 2013

អាមេរិក​គាំទ្រ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ

Posted on 1:56 AM by Unknown

លទ្ធផល​បឋម​បណ្ដោះ​អាសន្ន​​នៃ​ការ​បោះ​ឆ្នោត​បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង​នាំ​មុខ​គណបក្ស​សង្គ្រោះ​ជាតិ។
ដោយ យ៉ង ចាន់តារា
2013-07-31
RFA 
សំឡេង ស្តាប់សំឡេង ថតសំឡេង
មិន​យូរ​ប៉ុន្មាន​ក្រោយ​ការ​ប្រកាស​លទ្ធផល​បឋម គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សន្និសីទ​​កាសែត​មួយ​ប្រកាស​មិន​ទទួល​យក​លទ្ធផល​បឋម​នេះ ហើយ​ស្នើ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ ដើម្បី​ស៊ើប​អង្កេត​ជុំវិញ​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ។
ស្ថានទូត​អាមេរិក នៅ​រសៀល​ថ្ងៃ​ទី​៣០ កក្កដា ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​​ជុំវិញ​ដំណើរ​ការ​ និង​លទ្ធ​ផល​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ​ដែរ។
បន្ទាប់​ពី​​គណបក្ស​ប្រឆាំង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រកាស​មិន​ទទួល ​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​បឋម និង​ស្នើ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដើម្បី​ស៊ើប​អង្កេត​ពី​ ភាព​មិន​ប្រក្រតី​រួច​មក មន្ត្រី​កិច្ចការ​សាធារណៈ​នៃ​ស្ថាន​ទូត​អាមេរិក ប្រចាំ​កម្ពុជា លោក សន ម៉ាក់ឃីនថូស (Sean McIntosh) បាន​បង្ហាញ​ពី​ទស្សនៈ​គាំទ្រ​ដល់​សំណើ​នេះ​ផង​ដែរ។ លោក​បាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​រាល់​ករណី​មិន​ប្រក្រតី​ទាំង​ឡាយ។

លោក​បាន​ឱ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក​ថា៖ "សហរដ្ឋ​អាមេរិក សូម​កោត​សរសើរ​ប្រជាជន​កម្ពុជា ចំពោះ​ការ​ចូល​រួម​ដ៏​សកម្ម និង​ដោយ​សន្តិភាព​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​​ថ្នាក់​ជាតិ។ យើង​សូម​អំពាវនាវ​ដល់​គ្រប់​គណបក្ស និង​អ្នក​គាំទ្រ​របស់​ខ្លួន ឱ្យ​បន្ត​ធ្វើ​ការ​តាម​លក្ខណៈ​សន្តិភាព និង​មាន​សណ្ដាប់ធ្នាប់ បន្ទាប់​ពី​ការ​បោះ​ឆ្នោត។ យើង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​មិន​ប្រក្រតី​ដ៏​ច្រើន​ដែល​ត្រូវ​បាន​ រាយការណ៍​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត ហើយ​យើង​បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​កំហុស​ដែល​កើត​មាន​ជា​ប្រព័ន្ធ ដូចជា​បញ្ហា​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ស្មើ​ភាព​គ្នា​ជាដើម។ ដោយ​មាន​ភាព​មិន​ប្រក្រតី​តាម​សេចក្ដី​រាយការណ៍​របស់​អ្នក​សង្កេតការណ៍ យើង​សូម​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ពេញលេញ និង​មាន​តម្លាភាព​មួយ​ដែល​នឹង​អាច​ទុក​ចិត្ត​បាន​សម្រាប់​ប្រជាជន​កម្ពុជា​ ទាំង​អស់"។
ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ តំណាង​ជាន់​ខ្ពស់​នៃ​សហគមន៍​អឺរ៉ុប អ្នកស្រី ខាតស៊្រីន អាសថុន (Catherine Ashton) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បង្ហាញ​ពី​ការ​សោក​ស្ដាយ​ចំពោះ​ភាព​មិន​ ប្រក្រតី​ទាំង​ឡាយ​ដែល​កើត​មាន​ចំ​ពោះ​ការ​បោះ​ឆ្នោត បើ​ទោះ​បី​ជា​សហគមន៍​អឺរ៉ុប​សាទរ​ចំពោះ​ភាព​ស្ងប់​ស្ងាត់​ និង​សន្តិភាព​នៅ​ថ្ងៃ​បោះ​ឆ្នោត​ក៏ដោយ។
អ្នកស្រី ខាតស្រ៊ីន អាសថុន៖ "យើង​សោក​ស្តា​យ​ដែល​អាជ្ញាធរ​មិន​បាន​ធ្វើ​សកម្មភាព​ចាំបាច់​មួយ​ចំនួន ដើម្បី​ដោះ​​ស្រាយ​កំហុស​ធំៗ​ ដូច​ជា​ការ​ធ្វើ​ឱ្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​កាន់​តែ​មាន​ភាព​ទុក​ចិត្ត​បាន ការ​ធានា​ឱ្យ​បាន​នូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ស្មើ​ភាព និង​ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ ដែល​រួម​មាន​ការ​ចូល​រួម​ឃោសនា​របស់​មន្ត្រី​រដ្ឋ​និង​យោធា​ជាដើម"។
ជាមួយ​គ្នា​នេះ​ដែរ គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​តាម​លទ្ធផល​បឋម​បណ្ដោះ​អាសន្ន​មិន​ទទួល​បាន​អាសនៈ​នោះ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​គាំទ្រ​ដល់​ការ​បង្កើត​គណៈកម្មការ​​ ចម្រុះ​ដែរ។ ខ្លឹមសារ​នៃ​សេចក្ដី​​ថ្លែងការណ៍​នោះ​បាន​បញ្ជាក់​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច សូម​ប្រកាស​នូវ​ជំហរ​ម៉ឺង​ម៉ាត់​របស់​ខ្លួន​ ទាមទារ​ឱ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​ដ៏​ធ្ងន់ធ្ងរ​ជា​ច្រើន​ក្នុង​កិច្ច​ ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ កន្លង​មក​នេះ។
ទាក់​ទង​នឹង​ការ​បង្កើត​​គណៈកម្មការ​ចម្រុះ​នេះ លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) កន្លង​មក​បាន​​លើក​ឡើង​ថា វា​ហួស​ពី​សមត្ថភាព​របស់ គ.ជ.ប ដែល​អាច​សម្រេច​បាន៖ «ការ​អំពាវ​នាវ​ឱ្យ​បង្កើត​គណៈកម្មការ​អី​នោះ ខ្ញុំ​គិត​ថា ដូច​ជា​ហួស​សមត្ថកិច្ច​ គ.ជ.ប ហើយ ហើយ​ខ្ញុំ​មិន​ដឹង​ថា តើ គ.ជ.ប នឹង​​ឆ្លើយ​យ៉ាង​ម៉េច​ទេ ព្រោះ​វា​មិន​មែន​ជា​សមត្ថកិច្ច​ខ្ញុំ»។
នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិ​ធម៌​នៅ​កម្ពុជា  លោក​  គល់ បញ្ញា បាន​អះ​អាង​ថា ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ដែល​អង្គការ​ខុមហ្រ្វែល (Comrel) បាន​រក​ឃើញ​តាម​រយៈ​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ មាន​ដូច​ជា​ ការ​បាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត ការ​បោះ​ឆ្នោត​ជំនួស​ ការ​ជ្រៀត​ជ្រែក​របស់​​អាជ្ញាធរ​មូលដ្ឋាន ឈ្មោះ​ស្ទួន ការ​រារាំង​អ្នក​ដែល​សង្ស័យ​ថា មិន​មាន​​សិទ្ធិ​បោះ​ឆ្នោត​​ស្រប​ច្បាប់​ រួម​នឹង​ការ​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​តាម​ទី​ប្រជុំ​ជន​ជា​ដើម។
លោក គល់ បញ្ញា៖ «ទី​មួយ គឺ​រឿង​ដែល​ប្រជាពលរដ្ឋ​រក​ឈ្មោះ​មិន​ឃើញ​ ហើយ​​មាន​​បញ្ហា​​ដែល​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ហើយ មាន​គេ​បោះ​ឆ្នោត​​ជំនួស មាន​ន័យ​ថា គេ​បោះ​ឆ្នោត​ហើយ​ឈ្មោះ​គាត់។ ហើយ​យើង​រក​ឃើញ​មាន​ការ​ជ្រៀត​ជ្រែក​ពី​អាជ្ញាធរ​នៅ​មូលដ្ឋាន​ហ្នឹង នៅ​កន្លែង​បោះ​ឆ្នោត​ និង​កន្លែង​រាប់​សន្លឹក​ឆ្នោត»។
យ៉ាង​ណា​មិញ គណៈប្រតិភូ​ចម្រុះ​មួយ​ជា​តំណាង​នៃ​សន្និសីទ​អន្តរជាតិ​របស់​គណបក្ស​នយោបាយ​ នៅ​អាស៊ី (ICAPP) និង​ចលនា​អ្នក​​ប្រជាធិបតេយ្យ​កណ្ដាល​អន្តរជាតិ​អាស៊ី​ប៉ាស៊ីហ្វិក (CAPDI) ដែល​តំណាង​គណបក្ស​នយោបាយ​ចំនួន​ជាង ៣៤០ មក​ពី​តំបន់​អាស៊ី បាន​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា ជា​ជ័យជំនះ​នៃ​ឆន្ទៈ​របស់​ពលរដ្ឋ​ និង​ជា​ជ័យ​ជម្នះ​របស់​ប្រជាជន​កម្ពុជា ក្នុង​ការ​ស្វែង​រក​នូវ​ការ​កសាង​អនាគត​របស់​ពួក​គេ​ ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ ដោយ​ផ្អែក​ទៅ​លើ​ឧត្ដមភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​សន្លឹក​ឆ្នោត។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គណៈប្រតិភូ​ចម្រុះ​នេះ រួម​ទាំង​សង្គម​ស៊ីវិល និង​មេដឹកនាំ​ជា​ច្រើន​ផ្សេង​ទៀត​របស់​ពិភពលោក សូម​ជំរុញ​ឱ្យ​គណបក្ស​នយោបាយ​របស់​កម្ពុជា​ គោរព​តាម​អាណត្តិ​របស់​ខ្លួន និង​បំពេញ​នូវ​សេចក្តី​សង្ឃឹម​របស់​ម្ចាស់​ឆ្នោត​កម្ពុជា៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • NEC preliminary election results -- popular votes by province
    5th National Assembly Elections (2013-2018) Preliminary Results No. Province Politica...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • NEC checks continue
    NEC officials display a ‘Safety Package A’ yesterday from one of eight Battambang provincial polling stations exam...
  • Cambodia's garment industry at crossroads
    By Karishma Vaswani BBC News, Phnom Penh, Cambodia Young women make up a large chunk of the w...
  • Cambodia election challenge raises fears
    ...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ►  August (286)
    • ▼  July (144)
      • Talks on table, PM says
      • Hun Sen welcomes investigation
      • CPP coordinated vote fraud: HRW
      • Extra seats won spread across country: CNRP
      • China gives guns and ammo
      • Following Cambodian presidential elections, UN rig...
      • សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​...
      • អ្នក​វិភាគ៖ បដិវត្តន៍​ព្យុះ​ប្រជាធិបតេយ្យ​អាច​ផ្ទុ...
      • Opposition leader Sam Rainsy agrees to talks on di...
      • Cambodian PM says ready for talks with opposition
      • Cambodia election protest threatened
      • សញ្ញានៃភាពវឹកវរក្រោយការបោះឆ្នោតកើតឡើងជាថ្មី
      • គណបក្ស​សង្រ្គោះ​ជាតិ​​បើក​វេទិកា​ឱ្យ​ប្រជាពល​រដ្ឋ​...
      • Meet the $100,000,000,000,000 man
      • Feeling cheated
      • Opposition claims majority win
      • In it for the long haul?
      • US calls for review of election ‘irregularities’
      • Military chief read riot act
      • Elections just fine by some
      • Post-election payout
      • Cambodian opposition claims election majority
      • Cambodian opposition raises the stakes by claiming...
      • Cambodia: Ruling Party Orchestrated Vote Fraud
      • Both sides claim victory in Cambodia’s murky elect...
      • Cambodia's PM Mulls Post-Poll Options in Silence
      • The US State Department- Daily Press Briefing [Ele...
      • Hun Sen's party win to stabilize situation: expert
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហរ​រឹងមាំ [CNRP remai...
      • បក្ស​ប្រឆាំង​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស
      • អាមេរិក​គាំទ្រ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើប​...
      • កូន​ប្រុស​លោក ហ៊ុន សែន មិន​ជាប់​ឆ្នោត​ជា​តំណាង​រាស...
      • បក្ស​ហ៊្វុនស៊ិនប៉ិច​ទាមទារ​បង្កើត​គណៈកម្មការ​ត្រួត...
      • Sam Rainsy Claims His Party Won Enough Seats to Fo...
      • Opposition Gathering Evidence To Contest Election ...
      • Youth vote emerges in Cambodia
      • CPP enters unfamiliar territory
      • Election results a blow to CPP dynastic plans
      • Irregularity specifics in short supply
      • Election results rejected
      • Kampong Cham comes out for CNRP
      • Bid for Prey Veng vote falls flat for Sar Kheng
      • Voter turnout keeps falling
      • Diaspora finds the results hard to come by
      • Prices fluctuate due to poll
      • Time to stop the rhetoric
      • Cambodia government rejects opposition call for po...
      • Cambodia election challenge raises fears
      • Q&A: How credible was Cambodia's election?
      • បក្ស​កាន់​អំណាច​បដិ​សេធ​ថា លោក ហ៊ុន សែន​លា​ឈប់​ពី​...
      • តើ​៦៨​អាសនៈ ​អាច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត...
      • សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​ក្រោយ...
      • លទ្ធផល​បោះ​ឆ្នោត​បឋម​ក្រៅ​​ផ្លូវ​ការ​របស់​ខុមហ្វ្រ...
      • Opposition Says It Will Not Accept Election Results
      • Cambodia's opposition points to 'massive' poll fraud
      • Transparency Int'l calls for probe of irregularities
      • Cambodia's opposition decries vote results
      • Opposition leader Rainsy rejects Hun Sen's Cambodi...
      • Overview of Election Results
      • បក្សប្រឆាំង​បដិសេធ​លទ្ធផល​បោះឆ្នោត​និង​ទាមទារ​​ឲ្យ...
      • អ្នក​សង្កេត​ការណ៍​អន្ដរជាតិ៖ លទ្ធផល​បោះ​ឆ្នោត​នៅ​ក...
      • Opposition rejects election result
      • Big opposition gains
      • Voters test whether bleach removes ink
      • Social media shows election day muscle
      • Cambodia's Hun Sen shaken as opposition rejects po...
      • Cambodian opposition challenges election results
      • Cambodian Opposition Rejects Election Results
      • បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត
      • បក្ស​ប្រជាជន​ប្រកាស​ថា​ឈ្នះ​ការ​បោះឆ្នោត
      • លទ្ធផលនៃការបោះឆ្នោត​បឋម​និងមិនផ្លូវការ
      • In Preliminary Results, Ruling Party Seats Diminis...
      • Cambodia Election's Results: NGOs' versus NEC's Tally
      • Party of PM Hun Sen wins Cambodian election, major...
      • Ruling Party Wins Narrowly in Cambodian Vote
      • Cambodian opposition makes gains in elections
      • Cambodian PM Hun Sen's Party Suffers Election Blow
      • Cambodia opposition retracts claim of election win
      • Cambodia ruling party denies opposition win claim
      • Cambodian ruling party claims election victory
      • Cambodian opposition claims election victory
      • Cambodian opposition claims upset victory in elect...
      • Security tightened in Cambodian capital after tens...
      • The Promise of Democratic Elections
      • ពលរដ្ឋ​អះអាង​ថា​មាន​ទាហាន​រាប់​ពាន់​នាក់​ត្រូវ​ដឹក...
      • Longtime PM poised for victory as Cambodians vote
      • Cambodia's Hun Sen set to retain power in tense el...
      • Cambodia polls close as Hun Sen seeks re-election
      • Opposition Looks to Erode Hun Sen’s Majority as Ca...
      • Cambodia’s elections are rigged. So why is the cou...
      • Polls open in Cambodia's general elections
      • National Election 2013
      • កម្ពុជាចាប់​ផ្ដើម​​ដំណើរ​ការ​បោះ​ឆ្នោត​នីតិកាល​ទី​...
      • បក្ស​ប្រឆាំង​អះអាង​ថា​នឹង​មាន​ការ​បោះឆ្នោត​ជំនួស​អ...
      • Concerns Over Post-Election Reaction
      • Monitors Say Ink Test Was for Transparency, Not Tu...
      • Cambodia's Rainsy: aristocrat or man of the people?
      • Voting begins in Cambodia general polls
      • Cambodia's strongman PM seeks to extend grip on power
      • Cambodia election: Workers hoping for a brighter f...
Powered by Blogger.

About Me

Unknown
View my complete profile