Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Wednesday, July 31, 2013

សញ្ញានៃភាពវឹកវរក្រោយការបោះឆ្នោតកើតឡើងជាថ្មី

Posted on 3:13 AM by Unknown
ពុធ 31 កក្កដា 2013
RFI
គណបក្សសង្គ្រោះជាតិ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
គណបក្សសង្គ្រោះជាតិ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
Siv Channa/RFI
ដោយ ប៉ែន បូណា
ដូច​ដែល​ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ជា​ស្រេច​ ភាព​វឹកវរ​ក្រោយ​ការបោះឆ្នោត​ទំនង​ជា​មិន​អាច​ចៀស​រួច​ឡើយ។ ​ទន្ទឹម​នឹង​ការ​ទាមទារ​ឲ្យ​មាន​ការស៊ើប​អង្កេត​អំពី​ភាព​មិន​ប្រក្រតី​នៅ​ ពេល​​បោះឆ្នោត​ គណបក្ស​ប្រឆាំង​អាច​នឹង​ធ្វើ​បាតុកម្ម​ដើម្បី​បង្ខំ​ឲ្យ​គណបក្ស​កាន់អំណាច​ ទទួល​យក​​សំណើ​របស់​ខ្លួន។​ ប្រសិន​បើ​មាន​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​កើត​ឡើង​មែន​ ភាព​វឹកវរ​​អាច​នឹង​កើត​ឡើង​ធ្ងន់ធ្ងរ​ដែល​បង្ក​ឲ្យ​មាន​ការភ័យ​ខ្លាច​ ជាថ្មី​ដល់​មហាជន​ទូទៅ។ ​តើ​គេអាច​បញ្ចៀស​ស្ថានភាព​វឹកវរ​ក្រោយការ​បោះឆ្នោត​បាន​ដែរ​ឬ​ទេ?

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រយៈពេល​ពេញ​មួយ​ខែ​​ដែល​បាន​ប្រព្រឹត្ត ​ទៅ​យ៉ាង​គគ្រឹក​​គគ្រេង​​​បាន​បិទ​បញ្ចប់​​ក្នុង​បរិយាកាស​ល្អ​ប្រសើរ​ជា​ ទូទៅ។ ​ចំណែក​ឯ​ថ្ងៃ​បោះឆ្នោត​ក៏​បាន​បញ្ចប់​ទៅ​ក្នុង​បរិយាកាស​សន្តិភាព​ដែរ​បើ​ ទោះបី​ជា​មា​ន​បញ្ហា​ខ្លះៗ​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​នោះ​ក៏ដោយ។​ នេះ​ជា​អ្វី​ដែល​អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​​បាន​មើល​ឃើញ​និង​បាន​កោត​សរសើរ​​ដោយ​ចាត់​ទុក​ថា​ជា​សញ្ញា​ វិជ្ជមាន​គួរ​ឲ្យ​លើក​ទឹកចិត្ត​សម្រាប់​ដំណើរការ​​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ កម្ពុជា។​

ប៉ុន្តែ ​ចំណោទ​ស្តីពី​ភាព​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​នៃ​ដំណើរការ​បោះឆ្នោត​នៅ​តែ​ជា​បញ្ហា​ដ៏ចម្រូង​ចម្រាស​​មួយ​ ដែល​ជានិច្ចកាល​តែង​បាន​ក្លាយជា​ដើមចម​នៃ​ភាព​វឹកវរ​​​នៅ​ក្រោយការ​ បោះឆ្នោត។ ​ការបដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត​ស្ទើរតែ​បាន​ក្លាយ​ជា​វប្បធម៌​មួយ​ទៅ​ ហើយ។​ ដូច្នេះ ​ការបោះឆ្នោត​លើក​នេះ​ក៏​មិន​មែន​ជារឿង​ចម្លែក​ដែរ​ដែល​បញ្ហា​ដដែល​នេះ​កើត​ ឡើង​។ មូលហេតុ​ដែល​នាំ​ឲ្យ​កើត​បញ្ហា​វឹកវរ​ក្រោយ​បោះឆ្នោត​នៅ​តែ​ដដែល​ទេ​​ គឺ​ការ​​មិន​​ទុក​ចិត្ត​​ទៅលើ​​យន្តការ​​រៀបចំ​​ការបោះឆ្នោត ​និង​ចរិត​​មិន​​ទទួល​​ស្គាល់​​​លទ្ធផល​​ចាញ់​​​របស់​​អ្នក​នយោបាយ​​​ខ្មែរ។ ​

លើកនេះ ប្រសិន​បើ​ភាព​វឹកវរ​កើត​ឡើង​ដោយ​មិន​អាច​ចៀសវាង​បាន ​វា​ប្រហែល​ជា​មាន​ ទំហំ​ធំ​ធេង​​ពិបាក​គ្រប់គ្រង​ជាង​​លើក​មុនៗ​ទៅ​ទៀត។ ​ពិបាក​នៅ​ត្រង់​ថា​ ទន្ទឹម​នឹង​សន្ទុះ​នៃ​ការ​គាំទ្របក្ស​ប្រឆាំង​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ សន្ទុះ​ទឹក​ចិត្ត​ពុះកញ្ជ្រោល​របស់​ពួកគេ​ជា​ពិសេស​គឺ​ក្រុម​យុវជន​តែម្តង​ ងាយ​នឹង​ឈាន​ដល់​អំពើ​ហិង្សា​ណាស់។​ ឧប្បទ្ទវហេតុ​​មួយចំនួន​ដែល​បាន​កើត​ឡើង​ក្នុង​ពេល​ឃោសនា​ និង​ពេល​បោះឆ្នោត​កន្លងទៅ​គឺ​ជា​ឧទាហរណ៍​ស្រាប់។​

ក្រុម​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​បាន​មើល​ឃើញ​ថា​ នៅ​ពេល​នេះ​អ្នកគាំទ្រ​គណបក្ស​​ប្រឆាំង​ បន្ទាប់ពី​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ហើយ​ ពួកគេ​ក៏​កំពុង​ដាក់​សម្ពាធ​​ទៅ​លើ​គណបក្ស​នេះ​ឲ្យ​បន្តការ​តវ៉ា​រហូត​ដល់​ ទី​បញ្ចប់​ពីព្រោះ​គោលដៅ​របស់​ពួកគេ​គឺ​​ការ​ផ្លាស់ប្តូរ។​ ដូច្នេះ ​ជ័យជំនះ​របស់​​គណបក្ស​កាន់​អំណាច​គឺ​ជា​ការ​ខកចិត្ត​របស់​ពួកគេ ​បើទោះបី​ជា​​គណបក្ស​សង្គ្រោះជាតិ​បាន​ទទួល​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​ក៏ដោយ។ ​ភាព​ពុះកញ្ជ្រោល​នៃ​អ្នកគាំទ្រ​​គណបក្ស​សង្គ្រោះជាតិ​គឺជា​សម្ពាធ​ដាក់​ ទៅលើ​មេដឹកនាំ​គណបក្ស​នេះ​មិន​ឲ្យ​បន្ថយ​ដៃ​​ក្នុង​ការ​តវ៉ា​នោះ​ឡើយ។​

ងាក​ទៅ​មើល​គណបក្ស​កាន់អំណាច​វិញ​ ការ​បាត់បង់​កៅអី​ដល់​ទៅ​ជាង​ ២០​ នៅ​ក្នុង​រដ្ឋសភា​គឺជា​បរាជ័យ​ដ៏​ធំធេង​មួយ​បើទោះបី​ជា​គណបក្ស​នេះ​នៅ​តែ​ អាច​បន្ត​ការគ្រប់គ្រង​អំណាច​ដដែល​​ក៏ដោយ។​ នៅ​ចំពោះ​មុខ​ស្ថានភាព​បែប​នេះ​ ប្រាកដ​ណាស់​ថា​ ការ​ធ្វើ​សម្បទាន​ណាមួយ​ជាមួយ​បក្ស​ប្រឆាំង​​ទំនង​​​ជារឿង​ដែល​ពិបាក​សង្ឃឹម ​ណាស់។

​ដូច្នេះ​ នៅ​ពេល​ដែល​ភាគី​ម្ខាង​ៗ​​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ក្រពុល​មុខ​រៀងៗ​ខ្លួន​ បញ្ហា​មិន​ងាយ​នឹង​ដោះស្រាយ​បាន​ឡើយ​ ផ្ទុយ​ទៅ​វិញ ​ជម្លោះ​បែក​ផ្សែង​ដែល​នាំដល់​អំពើ​ហិង្សា​ងាយ​នឹង​កើត​មាន​គ្រប់​ពេល​វេលា។ ​សូម​កុំ​ភ្លេច​ថា​អំណឹះ​តទៅ ​មាន​គណបក្ស​តែ​ពីរ​គត់​ដែល​ត្រូវ​តទល់​គ្នា​មួយ​ទល់​នឹង​មួយ​នៅ​ក្នុង​ រដ្ឋសភា។​

ដូច្នេះ​ នេះ​ពិត​ជា​ដំណាក់កាល​ដ៏​សំខាន់​មួយ​ក្នុង​ការសាកល្បង​អំពី​ភាព​ចាស់ទុំ​ខាង ​ប្រជាធិបតេយ្យ​របស់​អ្នកនយោបាយ​ខ្មែរ។​ ភាព​ចាស់ទុំ​ដែល​ជា​កត្តាកំណត់​​អំពី​ជោគវាសនា​របស់​​ប្រទេស​​កម្ពុជា​ ទាំងមូល។ ​ឥឡូវ​នេះ​ អ្វី​ដែល​ជា​សញ្ញា​ល្អ​នោះ​គឺ​ តុល្យភាព​អំណាច​​​នៅក្នុង​សភា ​ពោលគឺ​គណបក្ស​កាន់អំណាច​ និង​បក្ស​ប្រឆាំង​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា​ដែល​អាច​ធ្វើ​ឲ្យ​​ រដ្ឋសភា​មាន​លំនឹង​នយោបាយ។​

ប៉ុន្តែ ​តុល្យភាព​ក្នុង​សភា​នឹង​មាន​ប្រយោជន៍​ប្រសិន​បើ​គណបក្ស​​នីមួយៗ​ប្រើប្រាស់ ​វា​ឲ្យ​ចំគោលដៅ​ពោលគឺ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ។ ​ផ្ទុយ​ទៅ​វិញ ​តុល្យភាព​អំណាច​នៅ​ក្នុង​រដ្ឋសភា​ងាយ​នឹង​បង្ក​ឲ្យ​មាន​ការជាប់​គាំងនយោបាយ ​ដោះស្រាយ​មិន​ចេញ​ប្រសិន​បើ​គេ​ប្រើ​វា​ដើម្បី​តែ​ការពារ​ផលប្រយោជន៍​ គណបក្សរៀងៗ​ខ្លួន។​

ឥឡូវ​នេះ ​កុំថា​ឡើយ​ដល់​ទៅ​រដ្ឋសភា​ សូម្បី​តែ​លទ្ធផល​បោះឆ្នោត​ក៏​បង្ក​បញ្ហា​បាត់​ទៅ​ហើយ។​ បក្ស​ប្រឆាំង​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​ និង​សុំ​ឲ្យ​មាន​ការស៊ើប​អង្កេត​ដោយ​គណៈកម្មការ​​ចម្រុះ​ឯករាជ្យ​មួយ។ ​ប្រសិន​បើ​បក្ស​កាន់អំណាច​បដិសេធ​ ហើយ​បាតុកម្ម​នឹង​ផ្ទុះឡើង​មែន​នោះ​​គេ​ពិបាក​នឹង​ស្រមៃ​ណាស់​ថា ​នឹង​មាន​អ្វី​កើត​ឡើង។ ​ដូច្នេះ ​ពេល​នេះ​មិន​មែន​ជា​ពេលដែល​​ភាគី​នីមួយៗ​ត្រូវ​ពាក់មុខ​យក្ស​ដាក់​គ្នា​ឡើយ ​ តែ​ជា​ពេល​វេលា​ដែល​ត្រូវ​ជជែក​ពិភាក្សា​គ្នារក​ដំណោះស្រាយ​និង​ត្រូវ​ប្រើ​ ភាព​ទន់ភ្លន់​ដាក់​គ្នា​ឲ្យ​បាន​ច្រើន​បំផុត។​

ពិត​ណាស់​ថា​ នេះ​ជា​ស្ថានភាព​ដ៏​លំបាក​ពីព្រោះ​​ថា​ភាគី​នីមួយៗ​កំពុង​ក្រពុល​មុខ​ ប៉ុន្តែ​ សម្រាប់​អ្នកនយោបាយ​ បញ្ហា​ប៉ុណ្ណោះវា​មិន​មែន​​ធំដុំ​ពេក​រហូត​ដល់​ដោះស្រាយ​មិន​ចេញ​នោះ​ឡើយ។​ ផ្ទុយ​ទៅ​វិញ ​ការបណ្តែត​បណ្តោយ​ឲ្យ​ភាព​វឹកវរ​កើត​ឡើង​ វា​នឹង​បង្ក​ផលវិបាក​ធំធេង​ជាង​នេះ​ឆ្ងាយណាស់៕​​
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • NEC preliminary election results -- popular votes by province
    5th National Assembly Elections (2013-2018) Preliminary Results No. Province Politica...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • NEC checks continue
    NEC officials display a ‘Safety Package A’ yesterday from one of eight Battambang provincial polling stations exam...
  • Cambodia's garment industry at crossroads
    By Karishma Vaswani BBC News, Phnom Penh, Cambodia Young women make up a large chunk of the w...
  • Cambodia election challenge raises fears
    ...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ►  August (286)
    • ▼  July (144)
      • Talks on table, PM says
      • Hun Sen welcomes investigation
      • CPP coordinated vote fraud: HRW
      • Extra seats won spread across country: CNRP
      • China gives guns and ammo
      • Following Cambodian presidential elections, UN rig...
      • សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​...
      • អ្នក​វិភាគ៖ បដិវត្តន៍​ព្យុះ​ប្រជាធិបតេយ្យ​អាច​ផ្ទុ...
      • Opposition leader Sam Rainsy agrees to talks on di...
      • Cambodian PM says ready for talks with opposition
      • Cambodia election protest threatened
      • សញ្ញានៃភាពវឹកវរក្រោយការបោះឆ្នោតកើតឡើងជាថ្មី
      • គណបក្ស​សង្រ្គោះ​ជាតិ​​បើក​វេទិកា​ឱ្យ​ប្រជាពល​រដ្ឋ​...
      • Meet the $100,000,000,000,000 man
      • Feeling cheated
      • Opposition claims majority win
      • In it for the long haul?
      • US calls for review of election ‘irregularities’
      • Military chief read riot act
      • Elections just fine by some
      • Post-election payout
      • Cambodian opposition claims election majority
      • Cambodian opposition raises the stakes by claiming...
      • Cambodia: Ruling Party Orchestrated Vote Fraud
      • Both sides claim victory in Cambodia’s murky elect...
      • Cambodia's PM Mulls Post-Poll Options in Silence
      • The US State Department- Daily Press Briefing [Ele...
      • Hun Sen's party win to stabilize situation: expert
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហរ​រឹងមាំ [CNRP remai...
      • បក្ស​ប្រឆាំង​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស
      • អាមេរិក​គាំទ្រ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើប​...
      • កូន​ប្រុស​លោក ហ៊ុន សែន មិន​ជាប់​ឆ្នោត​ជា​តំណាង​រាស...
      • បក្ស​ហ៊្វុនស៊ិនប៉ិច​ទាមទារ​បង្កើត​គណៈកម្មការ​ត្រួត...
      • Sam Rainsy Claims His Party Won Enough Seats to Fo...
      • Opposition Gathering Evidence To Contest Election ...
      • Youth vote emerges in Cambodia
      • CPP enters unfamiliar territory
      • Election results a blow to CPP dynastic plans
      • Irregularity specifics in short supply
      • Election results rejected
      • Kampong Cham comes out for CNRP
      • Bid for Prey Veng vote falls flat for Sar Kheng
      • Voter turnout keeps falling
      • Diaspora finds the results hard to come by
      • Prices fluctuate due to poll
      • Time to stop the rhetoric
      • Cambodia government rejects opposition call for po...
      • Cambodia election challenge raises fears
      • Q&A: How credible was Cambodia's election?
      • បក្ស​កាន់​អំណាច​បដិ​សេធ​ថា លោក ហ៊ុន សែន​លា​ឈប់​ពី​...
      • តើ​៦៨​អាសនៈ ​អាច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត...
      • សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​ក្រោយ...
      • លទ្ធផល​បោះ​ឆ្នោត​បឋម​ក្រៅ​​ផ្លូវ​ការ​របស់​ខុមហ្វ្រ...
      • Opposition Says It Will Not Accept Election Results
      • Cambodia's opposition points to 'massive' poll fraud
      • Transparency Int'l calls for probe of irregularities
      • Cambodia's opposition decries vote results
      • Opposition leader Rainsy rejects Hun Sen's Cambodi...
      • Overview of Election Results
      • បក្សប្រឆាំង​បដិសេធ​លទ្ធផល​បោះឆ្នោត​និង​ទាមទារ​​ឲ្យ...
      • អ្នក​សង្កេត​ការណ៍​អន្ដរជាតិ៖ លទ្ធផល​បោះ​ឆ្នោត​នៅ​ក...
      • Opposition rejects election result
      • Big opposition gains
      • Voters test whether bleach removes ink
      • Social media shows election day muscle
      • Cambodia's Hun Sen shaken as opposition rejects po...
      • Cambodian opposition challenges election results
      • Cambodian Opposition Rejects Election Results
      • បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត
      • បក្ស​ប្រជាជន​ប្រកាស​ថា​ឈ្នះ​ការ​បោះឆ្នោត
      • លទ្ធផលនៃការបោះឆ្នោត​បឋម​និងមិនផ្លូវការ
      • In Preliminary Results, Ruling Party Seats Diminis...
      • Cambodia Election's Results: NGOs' versus NEC's Tally
      • Party of PM Hun Sen wins Cambodian election, major...
      • Ruling Party Wins Narrowly in Cambodian Vote
      • Cambodian opposition makes gains in elections
      • Cambodian PM Hun Sen's Party Suffers Election Blow
      • Cambodia opposition retracts claim of election win
      • Cambodia ruling party denies opposition win claim
      • Cambodian ruling party claims election victory
      • Cambodian opposition claims election victory
      • Cambodian opposition claims upset victory in elect...
      • Security tightened in Cambodian capital after tens...
      • The Promise of Democratic Elections
      • ពលរដ្ឋ​អះអាង​ថា​មាន​ទាហាន​រាប់​ពាន់​នាក់​ត្រូវ​ដឹក...
      • Longtime PM poised for victory as Cambodians vote
      • Cambodia's Hun Sen set to retain power in tense el...
      • Cambodia polls close as Hun Sen seeks re-election
      • Opposition Looks to Erode Hun Sen’s Majority as Ca...
      • Cambodia’s elections are rigged. So why is the cou...
      • Polls open in Cambodia's general elections
      • National Election 2013
      • កម្ពុជាចាប់​ផ្ដើម​​ដំណើរ​ការ​បោះ​ឆ្នោត​នីតិកាល​ទី​...
      • បក្ស​ប្រឆាំង​អះអាង​ថា​នឹង​មាន​ការ​បោះឆ្នោត​ជំនួស​អ...
      • Concerns Over Post-Election Reaction
      • Monitors Say Ink Test Was for Transparency, Not Tu...
      • Cambodia's Rainsy: aristocrat or man of the people?
      • Voting begins in Cambodia general polls
      • Cambodia's strongman PM seeks to extend grip on power
      • Cambodia election: Workers hoping for a brighter f...
Powered by Blogger.

About Me

Unknown
View my complete profile