កម្ពុជាចាប់ផ្ដើមដំណើរការបោះឆ្នោតនីតិកាលទី៥
ដោយ វិទ្យុ អាស៊ីសេរី
2013-07-28
RFA2013-07-28
ប្រជាពលរដ្ឋនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ នាំគ្នាតម្រង់ជួររង់ចាំចូលបោះឆ្នោតនៅព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣។
RFA/Sek Bandith
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ នៅកម្ពុជា បានចាប់ផ្ដើមដំណើរការនៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ដំណើរការនៃការបោះឆ្នោតនេះ ចាប់ផ្ដើមនៅម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។
អ្វីដែលជាបញ្ហានៃការបោះឆ្នោតនៅថ្ងៃនេះ គឺបញ្ហាបាត់ឈ្មោះ ខុសឈ្មោះ ខ្វះឯកសារជាផ្លូវការ ឈ្មោះស្ទួនជាដើម។ បញ្ហាទាំងនេះ មិនត្រូវបានដោះស្រាយជូនម្ចាស់ឆ្នោតបានភ្លាមៗនោះទេ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានបន្ថែម...
0 comments:
Post a Comment