Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Saturday, September 7, 2013

គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត

Posted on 3:58 PM by Unknown

គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ ចូល​រួម​​ប្រមាណ​ជាង ៣​​ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ។  

ដោយ វិទ្យុ អាស៊ីសេរី
2013-09-07
RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
បាតុករ សង្គ្រោះ​ជាតិ ៦១០
ទិដ្ឋភាព​អ្នក​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១៣។
RFA

ក្នុង​ការ​ជួប​ជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង ព្រមាន​ថា បាតុកម្ម​នឹង​មាន​ជា​បន្តបន្ទាប់​ទៀត បើ​សិន​ពុំ​មាន​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត និង​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ទេ ហើយ គ.ជ.ប នៅ​តែ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវការ នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា តាម​នីតិវិធី​នោះ។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី គឺ​លោក វណ្ណ វិចារ អ្នកស្រី ខែ សុណង និង អ្នកស្រី ទេព សុរ៉ាវី ដែល​បាន​ចុះ​យក​ព័ត៌មាន​ផ្ទាល់​ពី​មហា​បាតុកម្ម​នេះ៖
  
ចំណែក​ឯ​ប្រជាពលរដ្ឋ​ដែល​ចូល​រួម​ក្នុង​មហា​បាតុកម្ម បាន​គាំទ្រ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ភាព​យុត្តិធម៌​ជុំវិញ​លទ្ធផល​ឆ្នោត ហើយ​បើ​សិន​ជា​ញត្តិ​ដែល​អនុម័ត​ដោយ​សំឡេង​មហាជន​រាប់​ម៉ឺន​នោះ មិន​ត្រូវ​បាន​ដោះស្រាយ ពួកគេ​នឹង​បន្ត​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទៀត។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក សេក បណ្ឌិត ជុំវិញ​មតិ​របស់​ប្រជាពលរដ្ឋ​នេះ៖
  
មហា​បាតុកម្ម​​ប្រព្រឹត្ត​​ទៅ​ដោយ​​គ្មាន​ការ​រំខាន
មហា​បាតុកម្ម​អហិង្សា​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​បាន​បញ្ចប់​ដោយ​គ្មាន​បញ្ហា​ប្រឈម​មុខ​រវាង​ក្រុម​បាតុករ និង​សមត្ថកិច្ច​ទេ នៅ​វេលាម៉ោង ១២​ថ្ងៃ​ត្រង់។ ប៉ុន្តែ​​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​តាម​ផ្លូវ ឬ​តាម​ច្រក​ចេញ​ចូល​ទាំង​នៅ​ជាយក្រុង និង​ក្នុង​រាជធានី​ភ្នំពេញ។
ប៉ូលិស​​ចរាចរណ៍ ៦១០
ប៉ូលិស​សម្រួល​ចរាចរណ៍​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​៧ កញ្ញា ឆ្នាំ​២០១៣។ RFA/Den Ayuthyea

 
លោក អេង ឆៃអ៊ាង បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​វត្តមាន​ក្នុង​ពិធី​ធ្វើ​មហា​បាតុកម្ម បាន​វាយ​តម្លៃ​ថា ការ​ប្រមូល​ផ្តុំ​មាន​សន្តិសុខ សុវត្ថិភាព​ល្អ។
លោក​កត់​សម្គាល់​ថា ប៉ូលិស​ចរាចរណ៍​បាន​ចូលរួម​ជួយ​សម្រួល​ឲ្យ​យានយន្ត​បើកបរ ឬ​ជួយ​ធ្វើ​ចរាចរណ៍​ដល់​អ្នក​មក​ចូល​រួម​មហា​បាតុកម្ម​ដោយ​ស្មារតី​ទទួល​ខុស ​ត្រូវ​ខ្ពស់​រហូត​ដល់​ចប់​កម្មវិធី៖ «សន្តិសុខ​មាន​សុវត្ថិភាព​ល្អ ហើយ​ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​លោក​មាន​សីលធម៌​ថ្លៃថ្នូរ​ណាស់។ អ្នក​ខ្លះ​ចេះ​តែ​ភ័យ​ព្រួយ​ខ្លាច​មាន​ហិង្សា​អី​ហ្នឹង។ ហិង្សា​កុំ​ឲ្យ​មាន​ម្ខាង​ទៀត​ដុត បើ​អ្នក​ចូល​រួម​នៅ​ក្នុង​បាតុកម្ម​នេះ​គាត់​មាន​ទឹក​ចិត្ត​ត្រជាក់ អត់​មាន​ក្ដៅ​ទេ ហើយ​យើង​ឃើញ​អ្នក​ស្ម័គ្រចិត្ត អ្នក​មក​ជួយ​ធ្វើ​ចរាចរណ៍​សន្តិសុខ ហើយ​យើង​ឃើញ​ប៉ូលិស​ក៏​បាន​ជួយ​ដែរ។ ជួយ​សណ្ដាប់ធ្នាប់»។
លោក អេង ឆៃអ៊ាង បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ចម្រុះ​ឲ្យ​បន្ត​សកម្មភាព​ល្អ និង​លះបង់​ទង្វើ​​​គំរាម​កំហែង​ពលរដ្ឋ​ខ្លួន​នា​ថ្ងៃ​អនាគត។
ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ​ ឈ្មោះ ជុន រ៉ាវុធ ស្ថិត​ក្នុង​ចំណោម​បាតុករ​រាប់​ម៉ឺន​នាក់​ដែល​​ចូល​រួម​មហា​​បាតុកម្ម ក៏​បាន​ចាត់​ទុក​ការ​ប្រមូល​ផ្ដុំ​មាន​របៀប​រៀបរយ​ល្អ ជា​ពិសេស​លោក​​កោត​សរសើរ​សកម្មភាព​ការងារ​ប៉ូលិស​ដែល​បាន​ជួយ​សម្រួល​ ចរាចរណ៍​បាន​ល្អ និង​គ្មាន​ការ​កកស្ទះ៖ «ចរាចរណ៍​មាន​ការ​សម្រួល​ពី​ ប៉ូលិស និង​កងរាជអាវុធហត្ថ បាន​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​រលូន អត់​មាន​ការ​កក​ស្ទះ​ទេ។ អនាគត​ទៅ​សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​សម្រួល​បញ្ហា​ចរាចរណ៍​ឲ្យ​បាន​រលូន​ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​បាន​ប្រសើរ​ដូច​នេះ​រហូត»។
យ៉ាងណា​ក៏ដោយ កម្លាំង​ប្រដាក់​អាវុធ​ចម្រុះ​របស់​រដ្ឋាភិបាល​មាន​ដូចជា៖ កម្លាំង​បង្ក្រាប​បាតុករ​មាន​បំពាក់​ខែល ឬ​ដំបង​ឆក់ ឡាន​បាញ់​ទឹក បន្លា​លួស ឬ​រនាំង​ដែក និង​អាវុធ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ឬ​អាវុធ​គីមី​​ជាដើម ត្រូវ​គេ​​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ ឬ​​តាម​ទីតាំង​សំខាន់ៗ ក្នុង​ទីក្រុង​ទុក​ជា​ស្រេច។ ជាង​នេះ មន្ត្រី​ប៉ូលិស​ក្រសួង​មហាផ្ទៃ​ បាន​បញ្ជា​តាម​វិទ្យុ​ទាក់ទង ឬ​អាយឌី ទៅ​សមត្ថកិច្ច​ក្រោម​ឱវាទ​ខ្លួន​ថា ត្រូវ​ប្រចាំ​​​ការ​តាម​គោលដៅ​រៀងៗ​ខ្លួន​ជាប់​ជា​ប្រចាំ។
ប៉ូលិស​មិន​បង្ហាញ​អត្តសញ្ញាណ​បាន​ឲ្យ​ដឹង​ថា បាតុករ ឬ​ព្រះសង្ឃ​មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ ដែល​បាន​មក​ចូល​​​​​រួម​​​​​ធ្វើ​​មហា​បាតុកម្ម​ត្រូវ​បាន​ថ្នាក់លើ​ខ្លួន​ បញ្ជា ឲ្យ​ដាក់​កម្លាំង​តាមដាន និង​ត្រូវ​ថត​រូប​យានជំនិះ ឬ​ស្លាក​លេខ​​​រហូត​ដល់​មូលដ្ឋាន​ពួកគេ។
យ៉ាង​នេះ​ក្តី សមត្ថកិច្ច​ចម្រុះ​ដែល​ដាក់​ពង្រាយ​នៅ​ជុំវិញ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ និង​ទីតាំង​​តាម​ផ្លូវ​នានា​ ក្នុង​ទីក្រុង​ភ្នំពេញ មិន​មាន​បំពាក់​អាវុធ​ទេ ប៉ុន្តែ​កម្លាំង​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​ជាយ​ក្រុង ឬ​ខ្សែ​ក្រវាត់​ក្រុង ឃើញ​មាន​បំពាក់​អាវុធ​និង​គ្រាប់​រំសេវ​ជាប់​ខ្លួន។
សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ ឬ​កម្លាំង​ប៉េអឹម ដែល​ឈរ​ប្រចាំការ​តាម​គោលដៅ​នានា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​និយាយ​ខ្លី​ថា វត្តមាន​ពួកគេ​គឺ​ធ្វើ​តាម​បញ្ជា​មេ និង​មាន​សមត្ថកិច្ច​ខ្លះ​ត្រូវ​បញ្ជូន​ពី​តាម​ខេត្ត​ផ្សេងៗ។
ទោះ​យ៉ាង​ណា មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​មក​ពី​ច្រើន​ស្ថាប័ន ដែល​បាន​ចុះ​អង្កេត​​ស្ថានការណ៍​ធ្វើ​មហា​បាតុកម្ម​របស់​​គណបក្ស​សង្គ្រោះ​ ជាតិ បាន​វាយ​តម្លៃ​ថា មិន​មាន​អំពើ​ហិង្សា ឬ​ការ​ប្រឈម​មុខ​ដាក់​​គ្នា​រវាង​អ្នក​ចូល​រួម​ជាមួយ​សមត្ថកិច្ច​ទេ។ ប៉ុន្តែ​បាន​អះអាង​ថា នឹង​ចាត់​ទីភ្នាក់ងារ​ឲ្យ​តាម​ដាន​ពលរដ្ឋ​ដែល​បាន​មក​ចូល​រួម​ដល់​មូលដ្ឋាន​ ពួកគេ​ថែម​ទៀត ព្រោះ​បារម្ភ​ពី​ការ​គំរាមកំហែង​ណា​មួយ​កើត​ឡើង។
បញ្ហា​​អនាម័យ​និង​សុខភាព​អ្នក​ចូលរួម​បាតុកម្ម
មាន​មនុស្ស​ជា​ច្រើន​មក​ពី​តាម​បណ្ដា​ខេត្ត​ក្រុង​នានា មក​ចូល​រួម​ធ្វើ​មហា​បាតុកម្ម ហើយ​ការ​ចូល​រួម​នេះ ក៏​មាន​មនុស្ស​ខ្លះ​ឈឺ ខ្លះ​ចោល​សំរាម​ពាសពេញ​ទីលាន​ប្រជាធិបតេយ្យ។ ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​ស្ម័គ្រចិត្ត​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​និស្សិត​ពេទ្យ បាន​ចូល​រួម​ព្យាបាល​អ្នក​ជំងឺ​ផង និង​បាន​ប្រមូល​សំរាម​ក្រោយ​ការ​ចាកចេញ​របស់​បាតុករ​ពី​ទីលាន​ប្រជាធិបតេយ្យ​ផង។
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ▼  September (70)
      • Cambodian opposition rallies as poll results loom
      • Tony Abbott claims victory for the Coalition in Fe...
      • Cambodia opposition rallies in push for poll probe
      • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្...
      • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​រ...
      • Cambodia NGOs Slam Polls as Final Complaints Throw...
      • Mass Protest in Cambodian Capital Ahead of Officia...
      • Postcards from CambodiaWatch-Australia
      • Final preparations for rally
      • Optimism that gov’t will change its tune
      • ‘Land for vote’ deal backfires
      • No, ‘yuon’ is not at all offensive
      • In an Unsettled Cambodia, Preparing to Confront th...
      • As protest looms, Cambodia's strongman Hun Sen fac...
      • បក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ធ្វើ​មហា​បាតុកម្ម​អហិង្សា...
      • អន្តរជាតិ៖ វិបត្តិ​ថវិកា​សាលា​ក្ដី​ខ្មែរ​ក្រហម​ជា​...
      • សង្គម​ស៊ីវិល​ថា​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មិន​ទាន់​...
      • Top Cambodian Court Wants Election Staff Punished ...
      • CCT's Concert for Cambodia at The Enmore Theatre S...
      • Thai Fishing Sector, Among World's Largest, Cited ...
      • Battambang recount shot down by council
      • New base an uneasy neighbour
      • Police block Bopha march
      • A lesson in non-violence
      • Cambodian people free to choose for themselves
      • Australian filmmakers find love among the Ruin
      • Cambodia's Vietnamese community finds voting is no...
      • ព្រះមហាក្សត្រ​មិន​ទាន់​ទទួល​យក​សំណើ​របស់​បក្ស​ប្រឆាំង
      • តើ​បណ្ដាញ​ព័ត៌មាន​ត្រៀម​ផ្សព្វផ្សាយ​ពី​ការ​ធ្វើ​មហ...
      • Cambodian Opposition Leader Asks King to Intervene...
      • Cambodia: Jailed activist must be released, not fo...
      • On politics, silence gold: top monks
      • Yorm Bopha marks one year in jail
      • Deadlock a non-issue: Sok An
      • Gov’t warns unions on demo
      • Evictees sick as rubbish piles up
      • Cambodia: sliding toward a 'jasmine spring'?
      • ស្ថាប័ន​​រដ្ឋ​​បន្ត​​អំពាវ​នាវ​​ឲ្យ​​បុគ្គលិក​​ក្រ...
      • សាលា​​រាជធានី​​ភ្នំពេញ​អនុញ្ញាត​​ឲ្យ​​គណបក្ស​​សង្គ...
      • កង​​រាជ​​អាវុធ​ហត្ថ​​រាជធានី​​​១៥០០នាក់​ ត្រូវ​បាន...
      • ព្រះ​រាជ​តួ​នាទី​ព្រះមហាក្សត្រ​ក្នុង​ក្រសែ​ភ្នែក​អ...
      • ឈ្មួញ​មួយ​ចំនួន​សម្រុក​ប្រមូល​យក​ធនធាន​ធម្មជាតិ​ខណ...
      • អ្នក​វិភាគ​បារម្ភ​បាតុករ​បក្ស​សង្គ្រោះ​ជាតិ​ជួប​វិ...
      • សង្គម​ស៊ីវិល​ត្រៀម​អ្នក​ច្បាប់​ឃ្លាំ​មើល​មហា​បាតុក...
      • Travel Restrictions in Cambodian Province Ahead of...
      • Calls for Boeung Kak Activist’s Release Renewed on...
      • CNRP's demonstration at Freedom Park Phnom Penh on...
      • A wing and a prayer
      • Facebook Users Suffer Blockage in Cambodia
      • Parties urged to resume talks
      • Youth NGO says there was no coup plot
      • Thai fishing industry under spotlight
      • Cambodia: Can a Deadlock Be Broken?
      • 'I am a Girl', an Australian documentary focusing ...
      • Justice Elusive for Asia's Victims of Enforced Dis...
      • បក្ស​សង្គ្រោះ​ជាតិ​ប្ដេជ្ញា​ធ្វើ​មហា​បាតុកម្ម (វគ្...
      • Cambodian Staff Strike at Khmer Rouge Tribunal
      • Cambodian PM Hun Sen is down but not out
      • Poll workers to be ‘lightly’ punished
      • King weighs in again
      • More questions are raised after flawed fund audits
      • គណ​បក្ស​​សង្គ្រោះ​ជាតិ​​ប្រកាស​ថា​​​ មហា​បាតុ​កម្ម...
      • ដល់ពេល​ដែល​អ្នកនយោបាយ​ខ្មែរ​ត្រូវ​រៀន​ធ្វើការ​ជាមួ...
      • Cambodian Government, Opposition Show of Force Ahe...
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ប្ដូរ​របៀប​ធ្វើ​បាតុកម្ម
      • សង្គម​ស៊ីវិល​២១​ស្ថាប័ន​ចង់​ឲ្យ​បក្ស​ធំ​២​បន្ត​ពិភ...
      • អ្នក​វិភាគ​សង្ស័យ​ថា​មាន​ការ​ប្រឌិត​ព្រះរាជសារ​របស...
      • Questions Raised Over Forms Used for Voters With N...
      • Foreigners get Cambodia rally caution
      • Vietnam Says New Internet Decree Good for Business
    • ►  August (286)
    • ►  July (144)
Powered by Blogger.

About Me

Unknown
View my complete profile