Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Wednesday, September 4, 2013

កង​​រាជ​​អាវុធ​ហត្ថ​​រាជធានី​​​១៥០០នាក់​ ត្រូវ​បាន​​ហ្វឹក​ហាត់​ និង​​ចល័ត​​តាម​​គោលដៅ​​

Posted on 2:07 AM by Unknown
ថ្ងៃ អង្គារ 03 កញ្ញា 2013

កង​រាជ​អាវុធហត្ថ​កំពុង​ហ្វឹក​ហាត់ នៅ​ពហុកីឡដ្ឋាន​ជាតិ ក្នុង​ទីក្រុង​ភ្នំពេញ។
កង​រាជ​អាវុធហត្ថ​កំពុង​ហ្វឹក​ហាត់ នៅ​ពហុកីឡដ្ឋាន​ជាតិ ក្នុង​ទីក្រុង​ភ្នំពេញ។
RFI/ Siv Chana

ដោយ ប៉ែន បូណា
បន្ទាប់​ពី​ការ​ប្រមូល​ផ្តុំ​កម្លាំង​នគរបាល​មក​ហ្វឹក​ហាត់​ កាល​ពី​ថ្ងៃ​អាទិត្យ ឥឡូវ​នេះ​ដល់​វេន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​វិញ​ម្តង​។ កង​កម្លាំង​ត្រូវ​បាន​គេ​ដឹក​ទៅ​ប្រមូល​ផ្តុំ​គ្នា​ នៅ​តាម​គោល​ដៅ​នានា​  ដើម្បី​ហ្វឹក​ហាត់​សម​ការពារ​សន្តិសុខ​ និង​ទប់​ទល់​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ក៏​គ្រោង​ហ្វឹក​ហាត់​បាញ់​គ្រាប់​ពិត​ថែម​ទៀត​  នៅ​ថ្ងៃទី​៥​កញ្ញា​ខាង​មុខ ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​។

កម្លាំងកងរាជអាវុធហត្ថក្នុងរាជធានីភ្នំពេញជាច្រើន ត្រូវបានគេដឹកចល័តនៅថ្ងៃអង្គារ ​នេះ​​ឆ្ពោះទៅកាន់​គោលដៅផ្សេងៗគ្នា។ ការហ្វឹកហាត់ក៏ត្រូវបានគេរៀបចំធ្វើឡើង​នៅឯ​ពហុកីឡដ្ឋាន​ជាតិអូឡាំពិកផងដែរ។ លោក ខេង ទីតូ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​​​ ​ បានប្រាប់វិទ្យុបារាំងអន្តរជាតិថា កងកម្លាំងរាជអាវុធហត្ថរាជធានីប្រមាណជា ១៥០០នាក់​ ត្រូវបានចល័តទៅកាន់គោលដៅ​ ដើម្បីត្រៀមការពារសន្តិសុខ និង​ទប់ទល់​បាតុកម្ម។​
បើយោងតាមលោក ខេង ទីតូ កង​កម្លាំង​ទាំង​នោះ​ដែល​មក​ពី​អង្គភាព​ផ្សេងៗ​គ្នា​ ចាំ​បាច់​ត្រូវ​ហ្វឹក​ ហាត់​អំពី​ក្បួន​យុទ្ធ​សាស្ត្រ​ឲ្យ​ស៊ី​សង្វាក់​គ្នា​ ក្នុង​ការ​ត្រៀម​ទប់​ ទល់​ក្នុង​​ករណី​ដែល​មាន​អំពើ​ហិង្សា​កើត​ឡើង​។ ការចល័តកងកម្លាំង និងការហ្វឹកហាត់ក្បួន​យុទ្ធសាស្ត្រ ​ក៏​ត្រូវ​បាន​បើក​ធ្វើ​ដូច​គ្នា​ ដែរ នៅតាមបណ្តាខេត្តនានា។ លើសពីនេះ ការហ្វឹកហាត់បាញ់គ្រាប់ពិត​ ក៏​ត្រូវ​គេ​គ្រោង​​បើក​ធ្វើ នៅថ្ងៃទី​ ៥កញ្ញាខាងមុខនេះដែរ នៅឯភ្នំជំរាល ក្នុងខេត្តកំពង់ឆ្នាំង។ នេះ​​បើ​​យោងតាម​ប្រភព​ពី​​អ្នកនាំពាក្យ​ កងរាជអាវុធហត្ថលើផ្ទៃប្រទេសដដែល។

កាលពីថ្ងៃអាទិត្យកន្លងទៅ កម្លាំងនគរបាលមកពីគ្រប់ខណ្ឌ​ក្នុងរាជធានីភ្នំពេញ​ ប្រមាណ​​ជាង ២០០០នាក់ ក៏ត្រូវបានប្រមូលផ្តុំនៅឯកោះពេជ្រ ដើម្បីហ្វឹកហាត់ក្បួន​យុទ្ធ​ សាស្ត្រ​ទប់​ទល់​ជាមួយ​បាតុកម្ម​ដូចគ្នានេះដែរ។ ការចល័តកងកម្លាំងប្រដាប់អាវុធ​និង​ការ​ហ្វឹក​ហាត់​មាន​សកម្មភាព​ កាន់តែខ្លាំងឡើង បន្ទាប់ពីគណបក្សសង្គ្រោះជាតិ​ប្រកាស​​ធ្វើបាតុកម្មអហិង្សា​ នៅថ្ងៃទី ៧កញ្ញាខាងមុខនេះ ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោត។

គណបក្សប្រឆាំងក៏បានហ្វឹកហាត់ដល់ក្រុមបាតុកររបស់ខ្លួន អំពីយុទ្ធវិធី​ ធ្វើបាតុកម្ម​អហិង្សា និងអំពីវិធីការពារខ្លួនពេលមានការបង្ក្រាបថែមទៀត។

ទោះបីជាគណបក្សប្រឆាំងបានប្រកាសពីមហាបាតុកម្មអហិង្សា ឬក៏ជាពិធីបួងសួង​ដើម្បី​សុំ​សន្តិភាពយ៉ាងណាក៏ដោយ ក៏ក្នុងក្រសែភ្នែករបស់អាជ្ញាធរគណបក្សកាន់​អំណាច​ បាតុកម្ម​នេះ​ទំនង​ជាមានគោលដៅវែងឆ្ងាយជាងនេះ។ អ៊ីចឹងហើយបានជា​ពួក​គេ​ប្រយ័ត្ន​ប្រយែង​យ៉ាង​ខ្លាំង​ ចំពោះមហាបាតុកម្មរបស់គណបក្សប្រឆាំង៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ▼  September (70)
      • Cambodian opposition rallies as poll results loom
      • Tony Abbott claims victory for the Coalition in Fe...
      • Cambodia opposition rallies in push for poll probe
      • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្...
      • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​រ...
      • Cambodia NGOs Slam Polls as Final Complaints Throw...
      • Mass Protest in Cambodian Capital Ahead of Officia...
      • Postcards from CambodiaWatch-Australia
      • Final preparations for rally
      • Optimism that gov’t will change its tune
      • ‘Land for vote’ deal backfires
      • No, ‘yuon’ is not at all offensive
      • In an Unsettled Cambodia, Preparing to Confront th...
      • As protest looms, Cambodia's strongman Hun Sen fac...
      • បក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ធ្វើ​មហា​បាតុកម្ម​អហិង្សា...
      • អន្តរជាតិ៖ វិបត្តិ​ថវិកា​សាលា​ក្ដី​ខ្មែរ​ក្រហម​ជា​...
      • សង្គម​ស៊ីវិល​ថា​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មិន​ទាន់​...
      • Top Cambodian Court Wants Election Staff Punished ...
      • CCT's Concert for Cambodia at The Enmore Theatre S...
      • Thai Fishing Sector, Among World's Largest, Cited ...
      • Battambang recount shot down by council
      • New base an uneasy neighbour
      • Police block Bopha march
      • A lesson in non-violence
      • Cambodian people free to choose for themselves
      • Australian filmmakers find love among the Ruin
      • Cambodia's Vietnamese community finds voting is no...
      • ព្រះមហាក្សត្រ​មិន​ទាន់​ទទួល​យក​សំណើ​របស់​បក្ស​ប្រឆាំង
      • តើ​បណ្ដាញ​ព័ត៌មាន​ត្រៀម​ផ្សព្វផ្សាយ​ពី​ការ​ធ្វើ​មហ...
      • Cambodian Opposition Leader Asks King to Intervene...
      • Cambodia: Jailed activist must be released, not fo...
      • On politics, silence gold: top monks
      • Yorm Bopha marks one year in jail
      • Deadlock a non-issue: Sok An
      • Gov’t warns unions on demo
      • Evictees sick as rubbish piles up
      • Cambodia: sliding toward a 'jasmine spring'?
      • ស្ថាប័ន​​រដ្ឋ​​បន្ត​​អំពាវ​នាវ​​ឲ្យ​​បុគ្គលិក​​ក្រ...
      • សាលា​​រាជធានី​​ភ្នំពេញ​អនុញ្ញាត​​ឲ្យ​​គណបក្ស​​សង្គ...
      • កង​​រាជ​​អាវុធ​ហត្ថ​​រាជធានី​​​១៥០០នាក់​ ត្រូវ​បាន...
      • ព្រះ​រាជ​តួ​នាទី​ព្រះមហាក្សត្រ​ក្នុង​ក្រសែ​ភ្នែក​អ...
      • ឈ្មួញ​មួយ​ចំនួន​សម្រុក​ប្រមូល​យក​ធនធាន​ធម្មជាតិ​ខណ...
      • អ្នក​វិភាគ​បារម្ភ​បាតុករ​បក្ស​សង្គ្រោះ​ជាតិ​ជួប​វិ...
      • សង្គម​ស៊ីវិល​ត្រៀម​អ្នក​ច្បាប់​ឃ្លាំ​មើល​មហា​បាតុក...
      • Travel Restrictions in Cambodian Province Ahead of...
      • Calls for Boeung Kak Activist’s Release Renewed on...
      • CNRP's demonstration at Freedom Park Phnom Penh on...
      • A wing and a prayer
      • Facebook Users Suffer Blockage in Cambodia
      • Parties urged to resume talks
      • Youth NGO says there was no coup plot
      • Thai fishing industry under spotlight
      • Cambodia: Can a Deadlock Be Broken?
      • 'I am a Girl', an Australian documentary focusing ...
      • Justice Elusive for Asia's Victims of Enforced Dis...
      • បក្ស​សង្គ្រោះ​ជាតិ​ប្ដេជ្ញា​ធ្វើ​មហា​បាតុកម្ម (វគ្...
      • Cambodian Staff Strike at Khmer Rouge Tribunal
      • Cambodian PM Hun Sen is down but not out
      • Poll workers to be ‘lightly’ punished
      • King weighs in again
      • More questions are raised after flawed fund audits
      • គណ​បក្ស​​សង្គ្រោះ​ជាតិ​​ប្រកាស​ថា​​​ មហា​បាតុ​កម្ម...
      • ដល់ពេល​ដែល​អ្នកនយោបាយ​ខ្មែរ​ត្រូវ​រៀន​ធ្វើការ​ជាមួ...
      • Cambodian Government, Opposition Show of Force Ahe...
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ប្ដូរ​របៀប​ធ្វើ​បាតុកម្ម
      • សង្គម​ស៊ីវិល​២១​ស្ថាប័ន​ចង់​ឲ្យ​បក្ស​ធំ​២​បន្ត​ពិភ...
      • អ្នក​វិភាគ​សង្ស័យ​ថា​មាន​ការ​ប្រឌិត​ព្រះរាជសារ​របស...
      • Questions Raised Over Forms Used for Voters With N...
      • Foreigners get Cambodia rally caution
      • Vietnam Says New Internet Decree Good for Business
    • ►  August (286)
    • ►  July (144)
Powered by Blogger.

About Me

Unknown
View my complete profile