ដោយ ឡេង ម៉ាលី
2013-09-02
RFA2013-09-02
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (កណ្ដាល) ថ្លែងក្នុងសន្និសីទកាសែតនាទីស្នាក់ការគណបក្ស រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ កញ្ញា ឆ្នាំ២០១៣។
RFA/Leng Maly
លោក សម រង្ស៊ី បានប្រកាសផ្លាស់ប្ដូរពីការធ្វើបាតុកម្មមកជាការតាំងសមាធិវិញ នេះ គឺដើម្បីគោរពតាមព្រះរាជសាររបស់ព្រះមហាក្សត្រ។
នៅក្នុងព្រះរាជសារចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ ព្រះមហាក្សត្របានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បន្តរក្សាភាព ស្ងប់ស្ងៀម និងភាពថ្លៃថ្នូរនៃជាតិ ដោយសារមេរៀនជាប្រវត្តិសាស្ត្របានបង្ហាញថា ប្រជាជាតិកម្ពុជា លាប់មានការបែកបាក់គ្នា មានការឈឺចាប់ជាច្រើនឥតគណនា។
គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសថា នឹងដាក់ពាក្យប្ដឹងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក អ៊ឹម សួស្ដី និងអ្នកសមគំនិត ពីបទឧក្រិដ្ឋ ជុំវិញភាពមិនប្រក្រតីនៃការបោះឆ្នោតឆ្នាំ២០១៣។
0 comments:
Post a Comment