ពុធ 04 កញ្ញា 2013
RFI

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា
Siv Channa/RFI
ជារៀងរាល់លើក នៅពេលដែលស្ថានការណ៍នយោបាយកំពុងឡើងកម្តៅ គេតែងនឹងគិតដល់ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ។ ជាក់ស្តែង បច្ចុប្បន្ន ពេលដែលវិបត្តិនយោបាយកំពុងជាប់គាំងក្រោយការបោះឆ្នោត តួអង្គព្រះមហាក្សត្រត្រូវបានគេលើកមកនិយាយជាថ្មីម្តងទៀតជាពិសេស បន្ទាប់ពីព្រះអង្គបានចេញព្រះរាជសារជំរុញឲ្យបក្សនយោបាយទាំងពីរ ស្រាយបញ្ហាដោយឈរលើច្បាប់រដ្ឋធម្មនុញ្ញ និងស្ថាប័នជាតិដែលមានស្រាប់។ តើព្រះរាជតួនាទីរបស់ព្រះមហាក្សត្រមានអត្ថន័យបែបណាក្នុង ក្រសែភ្នែកអ្នកនយោបាយ។
ព្រះមហាក្សត្រទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរ៍ភាពជាតិ (...)។ ព្រះអង្គមានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់។ នេះជាសម្រង់ខ្លឹមសារក្នុងមាត្រា ៨ និង៩ នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ដែលជាច្បាប់កំពូលរបស់ប្រទេស។ យោងតាមខ្លឹមសារនេះ ព្រះមហាក្សត្រពិតជាមានព្រះរាជតួនាទីសំខាន់ណាស់ជាពិសេសនៅ ពេលមានការជាប់គាំងនយោបាយកើតឡើង។ ព្រះអង្គអាចដើរតួនាទីជាអាជ្ញាកណ្តាលក្នុងការទម្លុះទម្លាយភាព ទ័លច្រក។
ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រធ្លាប់ត្រូវបានប្រើប្រាស់រួចទៅហើយកាលពី ក្រោយការបោះឆ្នោត ឆ្នាំ ១៩៩៣ និង ១៩៩៨ និងជាបន្តបន្ទាប់ទៀតក្នុងរជ្ជកាលព្រះបរមរតនៈកោដ្ឋ សម្តេចឪ នរោត្តម សីហនុ។ ប៉ុន្តែ ព្រះរាជតួនាទីព្រះមហាក្សត្រក្នុងព្រះរាជាណាចក្រទី២ ដែលមហាក្សត្រ «សោយរាជ្យតែមិនកាន់អំណាច» ពេលខ្លះជួបនឹងឧបសគ្គនៅក្នុងការអនុវត្តជាក់ស្តែង។
សម្រាប់ក្រសែភ្នែកក្រុមអ្នកវិភាគ ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រត្រូវបានកម្រិតដោយសារអ្នក នយោបាយ។ ជាទូទៅ អ្នកនយោបាយតែងសម្តែងឲ្យឃើញពីការគោរព និងដង្ហែតាមព្រះរាជតម្រិះរបស់ព្រះអង្គគ្រប់ៗគ្នា។ ប៉ុន្តែ គេពិបាកវាស់ស្ទង់ណាស់ថា តើការគោរពដែលផុសចេញពីទឹកចិត្តពិតប្រាកដនោះមានកម្រិតប៉ុណ្ណា? សូម្បីតែក្នុងរជ្ជកាលព្រះបរមរតនៈកោដ្ឋ (សម្តេចឪ នរោត្តម សីហនុ) ដែលគេចាត់ទុកថាជាអង្គមហាក្សត្រដ៏មានឥទ្ធិពលខ្លាំងក្នុងចំណោម ពលរដ្ឋខ្មែរនោះ ក៏ពេលខ្លះព្រះរាជតួនាទីរបស់ព្រះអង្គក្លាយជាចំណាប់ខ្លាំងរបស់អ្នកនយោបាយ ដែរ។
មានមូលហេតុច្រើនយ៉ាងដែលធ្វើឲ្យព្រះរាជតួនាទីរបស់ព្រះមហាក្សត្រជួបនឹងឧបសគ្គ ក្នុងនោះមូលហេតុសំខាន់២ដែលគួរពិចារណា៖ ទី១ គឺដោយសារតែអង្គសម្តេចឪធ្លាប់ជាអ្នកនយោបាយ ដូច្នេះ អ្នកដែលមាននិន្នាការផ្ទុយពីព្រះអង្គតែងប្រឆាំងទៅនឹងព្រះអង្គនិយាយ ដោយឡែក និងប្រឆាំងរបបរាជានិយម និយាយជារួម។ ទី២គឺដោយសារតែអ្នកនយោបាយខ្លះគោរពព្រះមហាក្សត្រតែសម្បកខាងក្រៅ តែមិនបានផុសចេញពីទឹកចិត្តឡើយ។ ហេតុដូច្នេះហើយបានជាព្រះរាជតួនាទីរបស់ព្រះមហាក្សត្រតែង ត្រូវបានគេលើកយកមកនិយាយជាញឹកញាប់នៅពេលមានបញ្ហានយោបាយ ប៉ុន្តែ មិនត្រូវបានគេប្រើប្រាស់ឲ្យពិតប្រាកដឡើយ។
បច្ចុប្បន្ន ក្នុងអំឡុងពេលដែលបញ្ហានយោបាយបានផ្ទុះឡើងក្រោយការបោះឆ្នោត រយៈពេលជាងមួយខែចុងក្រោយនេះ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារពីរលើកហើយដើម្បីជំរុញឲ្យគណបក្សជាប់ឆ្នោត ទាំងពីរដោះស្រាយនយោបាយដោយសន្តិវិធី។ ក្នុងព្រះរាជសារលើកទី២កាលពីថ្ងៃទី ៣០ សីហា ព្រះអង្គបានជំរុញឲ្យមានដំណោះស្រាយនយោបាយដោយគោរពតាមរដ្ឋ ធម្មនុញ្ញ តាមរយៈការប្រើប្រាស់ច្បាប់ និងស្ថាប័នជាតិដែលមានស្រាប់។ ព្រះរាជសារនេះបានបំផុសឲ្យមានការជជែកគ្នាអំពីព្រះរាជតួនាទី របស់ព្រះមហាក្សត្រជាថ្មីម្តងទៀតក្នុងការទម្លុះទម្លាយភាពទ័លច្រក នយោបាយ។
ប៉ុន្តែ តើអ្នកនយោបាយពិតជាផ្តល់តម្លៃដល់ព្រះរាជតួនាទីក្នុងការ ដោះស្រាយបញ្ហាមែនឬ? នេះជាសំណួរដែលត្រូវរកចម្លើយពីព្រោះចម្លើយពិតប្រាកដនៃសំណួរ នេះគឺជាម៉ែត្រវាស់អំពីប្រសិទ្ធភាពនៃព្រះរាជអន្តរាគមន៍របស់ ព្រះមហាក្សត្រ។ ពិតហើយថា គណបក្សនយោបាយទាំងពីរដែលជាប់ឆ្នោតក្នុងសភាសុទ្ធតែបានសម្តែងការ គាំទ្រព្រះរាជតម្រិះរបស់ព្រះអង្គ។ ប៉ុន្តែ អ្វីដែលកំពុងកើតឡើងជាក់ស្តែងនៅមិនទាន់ឆ្លុះបញ្ចាំងពី សុឆន្ទៈរបស់ពួកគេនៅឡើយទេ។
ដូច្នេះ ដើម្បីឲ្យព្រះមហាក្សត្រអាចបំពេញព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងដើម្បីឲ្យសមនឹងការគោរពដូចអ្វីដែលអ្នកនយោបាយគ្រប់ គ្នាបង្ហាញឲ្យឃើញនោះ វាទាល់តែការផ្តល់តម្លៃ និងការគោរពនោះ ផុសចេញពីសុឆន្ទៈពិតប្រាកដគឺមិនមែនគ្រាន់តែជាការ សម្តែងឲ្យឃើញតែសម្បកក្រៅនោះឡើយ។ ទន្ទឹមនឹងនោះ វាទាល់តែអ្នកនយោបាយតម្កល់ប្រយោជន៍ជាតិឲ្យធំជាង ប្រយោជន៍គណបក្ស។
ប្រសិនបើមិនដូច្នោះទេ ព្រះរាជតួនាទីរបស់ព្រះមហាក្សត្របានត្រឹមតែអ្នកនយោបាយលើក មកនិយាយក្នុងន័យកេងចំណេញតែប៉ុណ្ណោះ តែពួកគេនឹងមិនប្រើប្រាស់ព្រះរាជតួនាទីនេះដើម្បីដោះស្រាយបញ្ហាឡើយ៕

0 comments:
Post a Comment