Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Wednesday, September 4, 2013

សង្គម​ស៊ីវិល​ត្រៀម​អ្នក​ច្បាប់​ឃ្លាំ​មើល​មហា​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ

Posted on 2:00 AM by Unknown

អង្គការ​សង្គម​ស៊ីវិល​ជាង ២០​ស្ថាប័ន បាន​ត្រៀម​លក្ខណៈ​តាម​ឃ្លាំ​មើល​សកម្មភាព​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​ អហិង្សា​របស់​បាតុករ ឬ​ប្រជាពលរដ្ឋ​នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី៧ ខែ​កញ្ញា។ សហរដ្ឋ​អាមេរិក គាំទ្រ​ចំពោះ​ការ​ធ្វើ​មហា​បាតុកម្ម​នេះ ប៉ុន្តែ​ត្រូវ​ឲ្យ​មាន​សន្តិភាព និង​អហិង្សា។
ដោយ ដែន អយុធ្យា
2013-09-04
RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
បាតុករ​សង្គ្រោះ​ជាតិ ៦១០
ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ហ្វឹកហាត់​របៀប​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៣។
RFA/Mom Sophon
អង្គការ​សង្គម​ចំនួន ២១​ស្ថាប័ន ត្រៀម​បញ្ជូន​អ្នក​ច្បាប់ និង​គ្រូពេទ្យ ឲ្យ​តាម​ឃ្លាំ​មើល​ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា ផ្ដើម​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​បារម្ភ​ខ្លាច​កើត​មាន​សកម្មភាព​គំរាម​កំហែង​ពី​ផ្នែក​ពាក់ព័ន្ធ​ណា​ មួយ​ទៅ​លើ​បាតុករ ឬ​អ្នក​ពាក់ព័ន្ធ។
លោក​បណ្ឌិត ហង្ស ពុទ្ធា ជា​នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (NICFEC) ស្ថិត​ក្នុង​ចំណោម​អង្គការ សមាគម​មិន​មែន​រដ្ឋាភិបាល​ទាំង ២១​ស្ថាប័ន មាន​ប្រសាសន៍​ថា អង្គការ​នេះ​បាន​បង្កើត​គណៈកម្មការ​ចំនួន ៨ ដាច់​ដោយ​ឡែក​ពី​គ្នា ដើម្បី​អង្កេត​ការណ៍​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នេះ។
លោក​ថា ការ​បង្កើត​គណៈកម្មការ​នេះ​ឡើង ព្រោះ​បារម្ភ​ខ្លាច​មាន​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស ឬ​សកម្មភាព​គំរាម​កំហែង​ចាប់​ខ្លួន​អ្នក​ចូល​រួម​ធ្វើ​បាតុកម្ម រំលោភ​ច្បាប់​ជាដើម៖ «បង្កើត​នូវ​គណៈកម្មការ​ចំនួន ៨ ដើម្បី​ចូល​រួម​អង្កេត​ទៅ​លើ​ព្រឹត្តិការណ៍​ទាំង​ឡាយ​នៃ​ដំណើរ​ការ​ បាតុកម្ម។
ហើយ​ក៏​មាន​ក្រុម​អន្តរាគមន៍​ផ្លូវ​ច្បាប់ ព្រោះ​នៅ​ពេល​មាន​សភាពការណ៍​ច្របូកច្របល់ ជួន​កាល​អ្នក​ខ្លះ​អត់​ដឹង​រឿង ក៏​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ខុស​ច្បាប់​នេះ ខុស​ច្បាប់​នោះ ហើយ​ក៏​ត្រូវ​គេ​ចាប់​ខ្លួន​ផង​ដែរ។ អ៊ីចឹង យើង​ក៏​មាន​អន្តរាគមន៍​ខាង​ផ្លូវ​ច្បាប់។ មួយ​ទៀត​ក៏​មាន​ក្រុម​អន្តរាគមន៍​ដូច​ជា​បញ្ហា​ថ្នាំ​ពេទ្យ ឬ​ការ​សង្គ្រោះ និង​ជួយ​លើ​បញ្ហា​ផ្សេងៗ​ទៀត»។
ទោះ​យ៉ាង​ណា លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​ស្នើ​ដល់​សមត្ថកិច្ច​ចម្រុះ​ពាក់ព័ន្ធ និង​ចូល​រួម​ធ្វើ​មហា​បាតុកម្ម ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម និង​មិន​ត្រូវ​បង្ក​អំពើ​ហិង្សា​ណា​មួយ​ទេ។
លិខិត​ជូន​ដំណឹង​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើ​ជូន​លោក​អភិបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី២ ខែ​កញ្ញា បាន​បញ្ជាក់​ថា មហា​បាតុកម្ម​អហិង្សា​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី៧ ខែ​កញ្ញា នា​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ពិសេស​ឯករាជ្យ សម្រាប់​ស៊ើប​អង្កេត​រក​ការ​ពិត និង​យុត្តិធម៌​នៃ​លទ្ធផល​បោះ​ឆ្នោត​ថ្ងៃ​ទី២៨ ខែ​កញ្ញា។
មហា​បាតុកម្ម​អហិង្សា​នេះ មាន​ទាំង​ការ​តាំង​សមាធិ ការ​បួង​សួង​ដោយ​ស្ងប់ស្ងៀម និង​ការ​សម្ដែង​មតិ​របស់​បាតុករ ហើយ​ចំនួន​មនុស្ស​អាច​មាន​អ្នក​ចូល​រួម​ប្រមាណ ២​ម៉ឺន​នាក់។
លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ស្នើ​ដល់​អភិបាល​រាជធានី​ភ្នំពេញ ជួយ​មាន​វិធាន​ការ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ដល់​ក្រុម​បាតុករ​ផង​ដែរ។
​​លោក សន ម៉ាក់ឃីនថូស (Sean McIntosh) មន្ត្រី​ទំនាក់​ទំនង​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​តាម​រយៈ​អ្នក​បកប្រែ​ភាសា ដោយ​ចាត់​ទុក​ការ​ធ្វើ​មហា​បាតុកម្ម​នេះ អាច​ផ្តល់​ឱកាស​​​ដល់​បាតុករ ឬ​ពលរដ្ឋ បាន​សម្ដែង​មតិ​លើ​បញ្ហា​ផ្សេងៗ៖ «ខ្ញុំ​មិន​មែន​តស៊ូ​មតិ​ ប្រឆាំង​បាតុកម្ម​ទេ។ មាន​បាតុកម្ម គឺ​ល្អ ពីព្រោះ​បាតុកម្ម​ជា​ច្រក​សម្រាប់​ឱ្យ​មនុស្ស​ទាំង​ឡាយ​អាច​និយាយ​ក្ដី​ ព្រួយ​បារម្ភ​របស់​ខ្លួន និង​ជា​ច្រក​សម្រាប់​បញ្ចេញ​មតិ​លើ​អ្វី​ដែល​សំខាន់។ និយាយ​ពី​បាតុកម្ម គឺ​ត្រូវ​តែ​ជា​បាតុកម្ម​សន្តិវិធី និង​គួរ​មាន​លក្ខណៈ​ស្ថាបនា។ ភាគី​ទាំង​ពីរ ជា​ចាំបាច់​ជួប​គ្នា។ គេ​ត្រូវ​ត្រឡប់​មក​ជួប​គ្នា​នៅ​តុ​ចរចា ហើយ​ជជែក​គ្នា​អំពី​បញ្ហា​សំខាន់​សម្រាប់​ពលរដ្ឋ​កម្ពុជា សម្រាប់​ភាព​រីក​ចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ។ ខ្ញុំ​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​អ្វី​ដែល​ជា​ការ​ទាយ​ទុក​មុន​ទេ ប៉ុន្តែ​ជា​ថ្មី​ម្ដង​ទៀត យើង​លើក​ទឹក​ចិត្ត​ចំពោះ​ការ​ជួបជុំ​គ្នា​ដោយ​សន្តិវិធី​នៃ​គ្រប់​បក្ស ឬ​ភាគី​ទាំង​បក្ស​ប្រឆាំង បក្ស​គ្រប់គ្រង​អំណាច។ ប៉ុន្តែ ប្រការ​សំខាន់ គឺ​ការ​ជួប​ជុំ​នោះ​ដោយ​សន្តិវិធី គ្មាន​អំពើ​ហិង្សា មិន​មាន​ប្រភព​បំភិតបំភ័យ ឬ​ជា​សក្ដានុពល​ធ្វើ​ឱ្យ​មាន​ភាព​វឹកវរ​ឡើយ»។
​បញ្ហា​នេះ​ដែរ គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះ​ឆ្នោត​របស់​រាជ​ រដ្ឋាភិបាល មាន​ចុះ​ហត្ថលេខា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ណែនាំ​ចុះ​ថ្ងៃ​ទី១ ខែ​កញ្ញា អំពាវនាវ​ដល់​ស្ថាប័ន​​​​ពាក់ព័ន្ធ ឲ្យ​លើក​កម្ពស់​រក្សា​ការពារ​សន្តិសុខ របៀប​រៀប​រយ​សាធារណៈ​សង្គម និង​ជំរុញ​ឲ្យ​ការ​ធ្វើ​សកម្មភាព​នានា ប្រព្រឹត្ត​ទៅ​ស្រប​តាម​ច្បាប់​ជា​ធរមាន៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ▼  September (70)
      • Cambodian opposition rallies as poll results loom
      • Tony Abbott claims victory for the Coalition in Fe...
      • Cambodia opposition rallies in push for poll probe
      • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្...
      • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​រ...
      • Cambodia NGOs Slam Polls as Final Complaints Throw...
      • Mass Protest in Cambodian Capital Ahead of Officia...
      • Postcards from CambodiaWatch-Australia
      • Final preparations for rally
      • Optimism that gov’t will change its tune
      • ‘Land for vote’ deal backfires
      • No, ‘yuon’ is not at all offensive
      • In an Unsettled Cambodia, Preparing to Confront th...
      • As protest looms, Cambodia's strongman Hun Sen fac...
      • បក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ធ្វើ​មហា​បាតុកម្ម​អហិង្សា...
      • អន្តរជាតិ៖ វិបត្តិ​ថវិកា​សាលា​ក្ដី​ខ្មែរ​ក្រហម​ជា​...
      • សង្គម​ស៊ីវិល​ថា​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មិន​ទាន់​...
      • Top Cambodian Court Wants Election Staff Punished ...
      • CCT's Concert for Cambodia at The Enmore Theatre S...
      • Thai Fishing Sector, Among World's Largest, Cited ...
      • Battambang recount shot down by council
      • New base an uneasy neighbour
      • Police block Bopha march
      • A lesson in non-violence
      • Cambodian people free to choose for themselves
      • Australian filmmakers find love among the Ruin
      • Cambodia's Vietnamese community finds voting is no...
      • ព្រះមហាក្សត្រ​មិន​ទាន់​ទទួល​យក​សំណើ​របស់​បក្ស​ប្រឆាំង
      • តើ​បណ្ដាញ​ព័ត៌មាន​ត្រៀម​ផ្សព្វផ្សាយ​ពី​ការ​ធ្វើ​មហ...
      • Cambodian Opposition Leader Asks King to Intervene...
      • Cambodia: Jailed activist must be released, not fo...
      • On politics, silence gold: top monks
      • Yorm Bopha marks one year in jail
      • Deadlock a non-issue: Sok An
      • Gov’t warns unions on demo
      • Evictees sick as rubbish piles up
      • Cambodia: sliding toward a 'jasmine spring'?
      • ស្ថាប័ន​​រដ្ឋ​​បន្ត​​អំពាវ​នាវ​​ឲ្យ​​បុគ្គលិក​​ក្រ...
      • សាលា​​រាជធានី​​ភ្នំពេញ​អនុញ្ញាត​​ឲ្យ​​គណបក្ស​​សង្គ...
      • កង​​រាជ​​អាវុធ​ហត្ថ​​រាជធានី​​​១៥០០នាក់​ ត្រូវ​បាន...
      • ព្រះ​រាជ​តួ​នាទី​ព្រះមហាក្សត្រ​ក្នុង​ក្រសែ​ភ្នែក​អ...
      • ឈ្មួញ​មួយ​ចំនួន​សម្រុក​ប្រមូល​យក​ធនធាន​ធម្មជាតិ​ខណ...
      • អ្នក​វិភាគ​បារម្ភ​បាតុករ​បក្ស​សង្គ្រោះ​ជាតិ​ជួប​វិ...
      • សង្គម​ស៊ីវិល​ត្រៀម​អ្នក​ច្បាប់​ឃ្លាំ​មើល​មហា​បាតុក...
      • Travel Restrictions in Cambodian Province Ahead of...
      • Calls for Boeung Kak Activist’s Release Renewed on...
      • CNRP's demonstration at Freedom Park Phnom Penh on...
      • A wing and a prayer
      • Facebook Users Suffer Blockage in Cambodia
      • Parties urged to resume talks
      • Youth NGO says there was no coup plot
      • Thai fishing industry under spotlight
      • Cambodia: Can a Deadlock Be Broken?
      • 'I am a Girl', an Australian documentary focusing ...
      • Justice Elusive for Asia's Victims of Enforced Dis...
      • បក្ស​សង្គ្រោះ​ជាតិ​ប្ដេជ្ញា​ធ្វើ​មហា​បាតុកម្ម (វគ្...
      • Cambodian Staff Strike at Khmer Rouge Tribunal
      • Cambodian PM Hun Sen is down but not out
      • Poll workers to be ‘lightly’ punished
      • King weighs in again
      • More questions are raised after flawed fund audits
      • គណ​បក្ស​​សង្គ្រោះ​ជាតិ​​ប្រកាស​ថា​​​ មហា​បាតុ​កម្ម...
      • ដល់ពេល​ដែល​អ្នកនយោបាយ​ខ្មែរ​ត្រូវ​រៀន​ធ្វើការ​ជាមួ...
      • Cambodian Government, Opposition Show of Force Ahe...
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ប្ដូរ​របៀប​ធ្វើ​បាតុកម្ម
      • សង្គម​ស៊ីវិល​២១​ស្ថាប័ន​ចង់​ឲ្យ​បក្ស​ធំ​២​បន្ត​ពិភ...
      • អ្នក​វិភាគ​សង្ស័យ​ថា​មាន​ការ​ប្រឌិត​ព្រះរាជសារ​របស...
      • Questions Raised Over Forms Used for Voters With N...
      • Foreigners get Cambodia rally caution
      • Vietnam Says New Internet Decree Good for Business
    • ►  August (286)
    • ►  July (144)
Powered by Blogger.

About Me

Unknown
View my complete profile