Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Friday, September 6, 2013

បក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​ថ្ងៃ​៧​កញ្ញា

Posted on 4:23 AM by Unknown

គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​រៀប​ចំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​ ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី៧ កញ្ញា ស្អែក​នេះ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា ទោះ​បី​ជា​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​អ្នក​ចូល​រួម​តែ ១​ម៉ឺន​នាក់​ក្ដី ប៉ុន្តែ​តាម​គម្រោង អ្នក​ចូល​រួម​ក្នុង​មហា​បាតុកម្ម​នេះ​មាន​យ៉ាង​តិច ២​ម៉ឺន​នាក់។
ដោយ ទីន ហ្សាការីយ៉ា
2013-09-06
RFA
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សិទ្ធិ​មនុស្ស​អះអាង​ថា ការ​ចូល​រួម​ធ្វើ​បាតុកម្ម​នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់​រូប មិន​មែន​ជា​ការ​កំណត់​ចំនួន​ណា​មួយ​ពិត​នោះ​ទេ គឺ​អាស្រ័យ​លើ​អ្នក​ដែល​ចង់​ចូល​រួម​តែ​ប៉ុណ្ណោះ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា ការ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី៧ កញ្ញា នឹង​មាន​អ្នក​ចូល​រួម​យ៉ាង​តិច​បំផុត ២​ម៉ឺន​នាក់ ហើយ​គណបក្ស​នេះ​នឹង​មិន​អាច​ហាម​ឃាត់​អ្នក​មក​ចូល​រួម​បាន​ទេ។
បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ទទួល​បន្ទុក​ព័ត៌មាន និង​ខ្លឹមសារ អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ ជាតិ ចាក់អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី៦ កញ្ញា ថា ការ​ធ្វើ​បាតុកម្ម​ក្នុង​គោល​បំណង​ទាមទារ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ ម្ចាស់​ឆ្នោត តាម​រយៈ​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ​មក​ចូល​រួម​ក្នុង​បាតុកម្ម​អហិង្សា ​នេះ​បាន​ទាំងអស់​គ្នា។

អ្នកស្រី មូរ សុខហួរ បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់ ហើយ​ពី​ម៉ោង ៧​ដល់​ម៉ោង​៩ ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញ​មតិ​ទាមទារ​នូវ​អ្វី​ដែល​ពួក​គាត់​ចង់​បាន និង​ចាប់​ពី​ម៉ោង ៩ ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់ ប្រធាន និង​អនុប្រធាន​គណបក្ស ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ចូល​រួម។ អ្នកស្រី មូរ សុខហួរ បញ្ជាក់​ទៀត​ថា ការ​ធ្វើ​បាតុកម្ម​រយៈពេល​មួយ​ព្រឹក​នេះ គឺ​មិន​មែន​ជា​ថ្ងៃ​បញ្ចប់​ទេ នឹង​មាន​កម្មវិធី​ជា​បន្តបន្ទាប់​ទៀត អាស្រ័យ​លើ​ការ​ប្រែប្រួល​ជាក់​ស្ដែង។
ការ​ប្រកាស​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នេះ នៅ​បន្ទាប់​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​អនុញ្ញាត​កាល​ពី​ថ្ងៃ​ទី៥ កញ្ញា ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ ធ្វើ​មហា​បាតុកម្ម​អហិង្សា​ទៅ​តាម​ការ​ស្នើសុំ។ ប៉ុន្តែ សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​បាតុករ​ចូល​រួម​លើស​ពី ១​ម៉ឺន​នាក់​ទេ។ ការ​កំណត់​នេះ ទៅ​តាម​ទំហំ​ទីលាន​ប្រជាធិបតេយ្យ។ ក្រៅ​ពី​នេះ សាលា​រាជធានី​ភ្នំពេញ ក៏​ហាម​មិន​ឲ្យ​បាតុករ​ដើរ​ហែ​ក្បួន​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ និង​ការ​បោះ​ជំរុំ​ណា​មួយ ដើម្បី​បន្ត​ធ្វើ​ការ​ជួប​ជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ឬ​នៅ​ទីកន្លែង​សាធារណៈ​ដទៃ​ទៀត​ទេ។
នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី៥ កញ្ញា មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ មាន​ប្រសាសន៍​ថា មន្ត្រី​សមត្ថកិច្ច​នឹង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ បាតុកម្ម​អហិង្សា​នេះ។ ទោះ​ជា​យ៉ាង​ណា លោក​បន្ថែម​ថា ការ​ធ្វើ​បាតុកម្ម​នេះ ក្រសួង​មហាផ្ទៃ ក៏​អនុញ្ញាត​ឲ្យ​អ្នក​ចូល​រួម​មិន​លើស​ពី ១​ម៉ឺន​នាក់​ទេ។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី ចរិយា ពន្យល់​ថា ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី គឺ​មិន​អាច​កំណត់​ចំនួន​មនុស្ស​ចូល​រួម​បាន​ទេ ពីព្រោះ​ថា សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ដូច​គ្នា​ទាំងអស់។
៥-សកម្មភាព​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ធ្វើ​បដា និង​របស់​របរ​ផ្សេងៗ សម្រាប់​អ្នក​ចូល​រួម​បាតុកម្ម​នៅ​ថ្ងៃ​៧ កញ្ញា ឆ្នាំ​២០១៣។
  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
  • រូបទី៨
  • រូបទី៩
  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
  • រូបទី៨
  • រូបទី៩
  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
  • រូបទី៨
  • រូបទី៩
ទន្ទឹម​នឹង​នេះ អនុប្រធាន​អនុ​គណៈកម្មការ​ទទួល​បន្ទុក​ព័ត៌មាន និង​ខ្លឹមសារ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​កន្លង​មក​នេះ អាជ្ញាធរ​របស់​រដ្ឋាភិបាល​បាន​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ ចូល​មក​ទីក្រុង​ភ្នំពេញ ដើម្បី​មក​ចូល​រួម​ក្នុង​បាតុកម្ម​នេះ​ទេ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​កំពុង​តែ​ប្រព្រឹត្ត​ទង្វើ​ខុស​ច្បាប់ ពីព្រោះ​កម្ពុជា មិន​មែន​ជា​សង្គម​កុម្មុយនីស្ត​ទៀត​ទេ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ទង្វើ​ហាម​ឃាត់​នេះ។
បន្ថែម​ពី​លើ​នេះ​ទៀត អ្នកស្រី មូរ សុខហួរ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​សម្រួល​ដល់​អ្នក​សារព័ត៌មាន និង​ចែក​ប័ណ្ណ​សម្រាប់​អ្នក​សារព័ត៌មាន បន្ថែម​ពី​ប័ណ្ណ​សារព័ត៌មាន​ដែល​មាន​ស្រាប់​ជូន​អ្នក​សារព័ត៌មាន ដើម្បី​ថត​រូប និង​ថត​សំឡេង​នៅ​លើ​ឆាក ដែល​មាន​ប្រធាន និង​អនុប្រធាន​គណបក្ស​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ធ្វើ​បាតុកម្ម​ នោះ៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ▼  September (70)
      • Cambodian opposition rallies as poll results loom
      • Tony Abbott claims victory for the Coalition in Fe...
      • Cambodia opposition rallies in push for poll probe
      • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្...
      • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​រ...
      • Cambodia NGOs Slam Polls as Final Complaints Throw...
      • Mass Protest in Cambodian Capital Ahead of Officia...
      • Postcards from CambodiaWatch-Australia
      • Final preparations for rally
      • Optimism that gov’t will change its tune
      • ‘Land for vote’ deal backfires
      • No, ‘yuon’ is not at all offensive
      • In an Unsettled Cambodia, Preparing to Confront th...
      • As protest looms, Cambodia's strongman Hun Sen fac...
      • បក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ធ្វើ​មហា​បាតុកម្ម​អហិង្សា...
      • អន្តរជាតិ៖ វិបត្តិ​ថវិកា​សាលា​ក្ដី​ខ្មែរ​ក្រហម​ជា​...
      • សង្គម​ស៊ីវិល​ថា​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មិន​ទាន់​...
      • Top Cambodian Court Wants Election Staff Punished ...
      • CCT's Concert for Cambodia at The Enmore Theatre S...
      • Thai Fishing Sector, Among World's Largest, Cited ...
      • Battambang recount shot down by council
      • New base an uneasy neighbour
      • Police block Bopha march
      • A lesson in non-violence
      • Cambodian people free to choose for themselves
      • Australian filmmakers find love among the Ruin
      • Cambodia's Vietnamese community finds voting is no...
      • ព្រះមហាក្សត្រ​មិន​ទាន់​ទទួល​យក​សំណើ​របស់​បក្ស​ប្រឆាំង
      • តើ​បណ្ដាញ​ព័ត៌មាន​ត្រៀម​ផ្សព្វផ្សាយ​ពី​ការ​ធ្វើ​មហ...
      • Cambodian Opposition Leader Asks King to Intervene...
      • Cambodia: Jailed activist must be released, not fo...
      • On politics, silence gold: top monks
      • Yorm Bopha marks one year in jail
      • Deadlock a non-issue: Sok An
      • Gov’t warns unions on demo
      • Evictees sick as rubbish piles up
      • Cambodia: sliding toward a 'jasmine spring'?
      • ស្ថាប័ន​​រដ្ឋ​​បន្ត​​អំពាវ​នាវ​​ឲ្យ​​បុគ្គលិក​​ក្រ...
      • សាលា​​រាជធានី​​ភ្នំពេញ​អនុញ្ញាត​​ឲ្យ​​គណបក្ស​​សង្គ...
      • កង​​រាជ​​អាវុធ​ហត្ថ​​រាជធានី​​​១៥០០នាក់​ ត្រូវ​បាន...
      • ព្រះ​រាជ​តួ​នាទី​ព្រះមហាក្សត្រ​ក្នុង​ក្រសែ​ភ្នែក​អ...
      • ឈ្មួញ​មួយ​ចំនួន​សម្រុក​ប្រមូល​យក​ធនធាន​ធម្មជាតិ​ខណ...
      • អ្នក​វិភាគ​បារម្ភ​បាតុករ​បក្ស​សង្គ្រោះ​ជាតិ​ជួប​វិ...
      • សង្គម​ស៊ីវិល​ត្រៀម​អ្នក​ច្បាប់​ឃ្លាំ​មើល​មហា​បាតុក...
      • Travel Restrictions in Cambodian Province Ahead of...
      • Calls for Boeung Kak Activist’s Release Renewed on...
      • CNRP's demonstration at Freedom Park Phnom Penh on...
      • A wing and a prayer
      • Facebook Users Suffer Blockage in Cambodia
      • Parties urged to resume talks
      • Youth NGO says there was no coup plot
      • Thai fishing industry under spotlight
      • Cambodia: Can a Deadlock Be Broken?
      • 'I am a Girl', an Australian documentary focusing ...
      • Justice Elusive for Asia's Victims of Enforced Dis...
      • បក្ស​សង្គ្រោះ​ជាតិ​ប្ដេជ្ញា​ធ្វើ​មហា​បាតុកម្ម (វគ្...
      • Cambodian Staff Strike at Khmer Rouge Tribunal
      • Cambodian PM Hun Sen is down but not out
      • Poll workers to be ‘lightly’ punished
      • King weighs in again
      • More questions are raised after flawed fund audits
      • គណ​បក្ស​​សង្គ្រោះ​ជាតិ​​ប្រកាស​ថា​​​ មហា​បាតុ​កម្ម...
      • ដល់ពេល​ដែល​អ្នកនយោបាយ​ខ្មែរ​ត្រូវ​រៀន​ធ្វើការ​ជាមួ...
      • Cambodian Government, Opposition Show of Force Ahe...
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ប្ដូរ​របៀប​ធ្វើ​បាតុកម្ម
      • សង្គម​ស៊ីវិល​២១​ស្ថាប័ន​ចង់​ឲ្យ​បក្ស​ធំ​២​បន្ត​ពិភ...
      • អ្នក​វិភាគ​សង្ស័យ​ថា​មាន​ការ​ប្រឌិត​ព្រះរាជសារ​របស...
      • Questions Raised Over Forms Used for Voters With N...
      • Foreigners get Cambodia rally caution
      • Vietnam Says New Internet Decree Good for Business
    • ►  August (286)
    • ►  July (144)
Powered by Blogger.

About Me

Unknown
View my complete profile