Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Wednesday, July 31, 2013

កូន​ប្រុស​លោក ហ៊ុន សែន មិន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ

Posted on 1:55 AM by Unknown

គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ចិត្ត​បញ្ចូល​ឈ្មោះ​យុវជន​ធ្វើ​ជា​បេក្ខជន​តំណាង​រាស្ត្រ​នៅ​តាម ​មណ្ឌល​បោះឆ្នោត​មួយ​ចំនួន។ ហើយ​យុវជន​ទាំង​នោះ គេ​សង្កេត​ឃើញ​ថា សុទ្ធតែ​ជា​កូន​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​រដ្ឋាភិបាល​ប៉ុណ្ណោះ។ រហូត​មក​ទល់​ពេល​នេះ លទ្ធផល​នៃ​ការ​បោះឆ្នោត​បឋម ដែល គ.ជ.ប បាន​ប្រកាស គឺ​យុវជន​ដែល​ឈរ​ជា​បេក្ខជន​តំណាង​រាស្ត្រ​ថ្មី​មក​ពី​គណបក្ស​ប្រជាជន​ កម្ពុជា មិន​បាន​ជាប់​អាសនៈ​នៅ​ក្នុង​មណ្ឌល​ដែល​ពួក​គាត់​បាន​ឈរ​ឈ្មោះ​នោះ​ទេ។
ដោយ ម៉ាត់ ក្រីយ៉ា
2013-07-31
RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
បក្ស​ប្រជាជន​ឃោសនា ៦១០
ក្រុម​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ថ្ងៃ​ឃោសនា​រក​សំឡេង​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នា​មជ្ឈមណ្ឌល​កោះពេជ្រ កាល​ពី​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Tin Zakariya
កូន​មន្ត្រី​ជាន់​ខ្ពស់​ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​ ទាំង​នោះ រួម​មាន លោក ហ៊ុន ម៉ានី ជា​កូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ស សុខា ជា​កូន​ប្រុស​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង លោក ឌី វិជ្ជា ជា​កូន​អតីត​អគ្គស្នងការ​ប៉ូលិស​ជាតិ លោក ហុក ឡង់ឌី ត្រូវ​ជា​កូនប្រសា លោក ហ៊ុន សែន ហើយ លោក សុខ សុកាន ជា​កូន​ប្រុស​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន និង​កូន​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​ជាដើម។

ក្រុម​យុវជន​ដែល​ឈរ​ជា​បេក្ខជន​តំណាង​រាស្ត្រ​ទាំង​នោះ ត្រូវ​បាន​គេ​រៀបចំ​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​មួយ​ចំនួន ហើយ​មួយ​ចំនួន​ទៀត​ជា​បេក្ខជន​បម្រុង។
តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​បណ្ដោះ​អាសន្ន​ដែល គ.ជ.ប បាន​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​បោះឆ្នោត​នោះ គេ​សង្កេត​ឃើញ​កូន​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​ទាំងអស់​នៅ​តាម​មណ្ឌល​បោះឆ្នោត​ មួយ​ចំនួន មិន​បាន​ទទួល​អាសនៈ​ដើម្បី​ចូលរួម​ក្នុង​រដ្ឋសភា​ទេ។ រីឯ លោក ហ៊ុន សែន ដែល​បាន​រៀបចំ​ទុក​ដាក់​កូន​របស់​គាត់ គឺ​លោក ហ៊ុន ម៉ានី ធ្វើ​ជា​បេក្ខជន​តំណាង​រាស្ត្រ​នៅ​ខេត្ត​កំពង់ស្ពឺ នៅ​លេខ​រៀង​ទី៤ នោះ គឺ​លោក​រំពឹង​ថា កូន​របស់​លោក​អាច​នឹង​ទទួល​អាសនៈ​ក្រោយ​ការ​បោះឆ្នោត​នីតិកាល​ទី៥ ប៉ុន្តែ លទ្ធផល​នៃ​ការ​បោះឆ្នោត​បាន​ចេញ​មក​ផ្ទុយ​ពី​ការ​គិត​របស់​គាត់​ទៅ​វិញ។
ទន្ទឹម​នឹង​នោះ លោក ស សុខា វ័យ ៣៤​ឆ្នាំ ស្នងការ​រង​ប៉ូលិស​ក្រុង​ភ្នំពេញ ជា​កូន​ប្រុស​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​លេខ​រៀង​ទី៦ ប្រចាំ​ខេត្ត​ព្រៃវែង ក៏​មិន​បាន​ឈ្នះ​អាសនៈ​ក្នុង​ខេត្ត​នោះ​ដែរ។
អាសនៈ​សរុប​នៅ​ក្នុង​ខេត្ត​ព្រៃវែង ដែល​លោក​បាន​ឈរ​ឈ្មោះ​នោះ មាន​ចំនួន ១១​អាសនៈ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ដណ្ដើម​បាន ៦​អាសនៈ ហើយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ត្រឹម​តែ ៥​អាសនៈ​ប៉ុណ្ណោះ ហើយ លោក ស សុខា ដែល​ជា​បេក្ខជន​តំណាង​រាស្ត្រ​ប្រចាំ​ខេត្ត​ព្រៃវែង មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី៦ មិន​ត្រូវ​បាន​ទទួល​អាសនៈ​ដើម្បី​ចូលរួម​ក្នុង​រដ្ឋសភា​នោះ​ទេ។
ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្តី តាម​ការ​អះអាង​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថា លោក ហ៊ុន ម៉ានី នៅ​តែ​អាច​ទទួល​បាន​កៅអី​នៅ​ក្នុង​រដ្ឋសភា បើ​សិន​ជា​បេក្ខជន​តំណាង​រាស្ត្រ​លំដាប់​ទី១ ប្រចាំ​ខេត្ត​កំពង់ស្ពឺ គឺ​លោក សាយ ឈុំ លាលែង​ពី​តំណែង ដើម្បី​ទទួល​តំណែង​នៅ​ព្រឹទ្ធសភា​នោះ។ ចំណែក លោក ស សុខា និង​យុវជន​ដទៃ​ទៀត គឺ​រង់ចាំ​ការ​សម្រេច​បន្ទាប់​ពី​កិច្ច​ប្រជុំ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ពេល​ ក្រោយ។
អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី បាន​អះអាង​ថា ការ​បញ្ចូល​បេក្ខភាព​តំណាង​រាស្ត្រ​ថ្មី​ជា​យុវជន គឺ​ជា​រឿង​សម​ហេតុផល ប៉ុន្តែ​ការ​ជ្រើស​រើស​តាម​របៀប​គ្រួសារ​និយម​សែស្រឡាយ​អាច​ធ្វើ​ឲ្យ​ ប៉ះពាល់​ដល់​សង្គម និង​ធ្វើ​ឲ្យ​អ្នក​មាន​សមត្ថភាព​មួយ​ចំនួន​មិន​មាន​ឱកាស​ដើម្បី​ជួយ​បម្រើ​ សង្គម​តាម​ឆន្ទៈ​របស់​ពួក​គាត់​នោះ​ទេ។ លោក​បន្ត​ថា យុវជន​ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ ហើយ​មិន​បាន​ឈ្នះ​អាសនៈ​នៅ​តាម​មណ្ឌល​បោះឆ្នោត​របស់​ខ្លួន មិន​មែន​មាន​ន័យ​ថា ពួក​គាត់​មិន​អាច​មាន​តំណែង​អ្វី​នៅ​ក្នុង​រដ្ឋាភិបាល​នោះ​ទេ ពួក​គាត់​ទាំង​នោះ​អាច​មក​ជំនួស​កន្លែង​អ្នក​តំណាង​រាស្ត្រ​មួយ​ចំនួន​ទៀត ដែល​មាន​តួនាទី​ដាច់​ដោយ​ឡែក​នៅ​ក្នុង​រដ្ឋាភិបាល។
លោក កែម ឡី៖ «នៅ​ក្នុង​សភា ត្បិត​តែ​ថា​គាត់​នៅ​លេខ​រៀង​ក្រោយៗ​មិន​ជាប់​ជា​តំណាង​រាស្ត្រ​មែន ប៉ុន្តែ​នៅ​ពេល​ដែល​បង្កើត​រដ្ឋាភិបាល ក្រុម​តំណាង​រាស្ត្រ​លេខ​រៀង​ទី​មួយ ទី​ពីរ ច្រើន​តែ​មក​ក្នុង​រដ្ឋាភិបាល ហើយ​អ្នក​ដែល​ឈរ​នៅ​លេខ​រៀង​បន្ទាប់ៗ​ហ្នឹង ត្រូវ​ឡើង​មក​សភា​ហើយ ហើយ​ខ្ញុំ​គិត​ថា កូន​ឯកឧត្តម សាយ ឈុំ កូន​លោក សុខ អាន និង​កូន​សម្ដេច​នាយករដ្ឋមន្ត្រី សុទ្ធតែ​បាន​ក្នុង​នាម​ជា​អ្នក​តំណាង​រាស្ត្រ​ហើយ ហើយ​អ្នក​ដែល​នៅ​លើៗ​ជួរ​ទី​មួយ ទី​ពីរ ត្រូវ​មក​ខាង​រដ្ឋាភិបាល»។
ក្នុង​ជួរ​រដ្ឋាភិបាល អ្នក​ដែល​មាន​តួនាទី​ធំៗ​ភាគ​ច្រើន គឺ​ជា​មនុស្ស​ដែល​មាន​វ័យ​ចំណាស់ ហើយ​គេ​នៅ​មិន​ទាន់​ឃើញ​មាន​យុវជន​ជំនាន់​ក្រោយ​ដែល​មាន​ចំណេះ​ដឹង​ ខ្ពង់ខ្ពស់​កាន់​តំណែង​ធំ​ដុំ​ណា​មួយ​នៅ​ក្នុង​រដ្ឋាភិបាល​នោះ​ទេ។ កត្តា​នេះ នាំ​ឲ្យ​យុវជន​ដែល​មាន​សមត្ថភាព មិន​មាន​ឱកាស​ដើម្បី​ចូល​ធ្វើ​ការ​ក្នុង​ការ​ដឹកនាំ​ប្រទេស​នា​ពេល​អនាគត​ នោះ​ដែរ៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ►  August (286)
    • ▼  July (144)
      • Talks on table, PM says
      • Hun Sen welcomes investigation
      • CPP coordinated vote fraud: HRW
      • Extra seats won spread across country: CNRP
      • China gives guns and ammo
      • Following Cambodian presidential elections, UN rig...
      • សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​...
      • អ្នក​វិភាគ៖ បដិវត្តន៍​ព្យុះ​ប្រជាធិបតេយ្យ​អាច​ផ្ទុ...
      • Opposition leader Sam Rainsy agrees to talks on di...
      • Cambodian PM says ready for talks with opposition
      • Cambodia election protest threatened
      • សញ្ញានៃភាពវឹកវរក្រោយការបោះឆ្នោតកើតឡើងជាថ្មី
      • គណបក្ស​សង្រ្គោះ​ជាតិ​​បើក​វេទិកា​ឱ្យ​ប្រជាពល​រដ្ឋ​...
      • Meet the $100,000,000,000,000 man
      • Feeling cheated
      • Opposition claims majority win
      • In it for the long haul?
      • US calls for review of election ‘irregularities’
      • Military chief read riot act
      • Elections just fine by some
      • Post-election payout
      • Cambodian opposition claims election majority
      • Cambodian opposition raises the stakes by claiming...
      • Cambodia: Ruling Party Orchestrated Vote Fraud
      • Both sides claim victory in Cambodia’s murky elect...
      • Cambodia's PM Mulls Post-Poll Options in Silence
      • The US State Department- Daily Press Briefing [Ele...
      • Hun Sen's party win to stabilize situation: expert
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហរ​រឹងមាំ [CNRP remai...
      • បក្ស​ប្រឆាំង​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស
      • អាមេរិក​គាំទ្រ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើប​...
      • កូន​ប្រុស​លោក ហ៊ុន សែន មិន​ជាប់​ឆ្នោត​ជា​តំណាង​រាស...
      • បក្ស​ហ៊្វុនស៊ិនប៉ិច​ទាមទារ​បង្កើត​គណៈកម្មការ​ត្រួត...
      • Sam Rainsy Claims His Party Won Enough Seats to Fo...
      • Opposition Gathering Evidence To Contest Election ...
      • Youth vote emerges in Cambodia
      • CPP enters unfamiliar territory
      • Election results a blow to CPP dynastic plans
      • Irregularity specifics in short supply
      • Election results rejected
      • Kampong Cham comes out for CNRP
      • Bid for Prey Veng vote falls flat for Sar Kheng
      • Voter turnout keeps falling
      • Diaspora finds the results hard to come by
      • Prices fluctuate due to poll
      • Time to stop the rhetoric
      • Cambodia government rejects opposition call for po...
      • Cambodia election challenge raises fears
      • Q&A: How credible was Cambodia's election?
      • បក្ស​កាន់​អំណាច​បដិ​សេធ​ថា លោក ហ៊ុន សែន​លា​ឈប់​ពី​...
      • តើ​៦៨​អាសនៈ ​អាច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត...
      • សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​ក្រោយ...
      • លទ្ធផល​បោះ​ឆ្នោត​បឋម​ក្រៅ​​ផ្លូវ​ការ​របស់​ខុមហ្វ្រ...
      • Opposition Says It Will Not Accept Election Results
      • Cambodia's opposition points to 'massive' poll fraud
      • Transparency Int'l calls for probe of irregularities
      • Cambodia's opposition decries vote results
      • Opposition leader Rainsy rejects Hun Sen's Cambodi...
      • Overview of Election Results
      • បក្សប្រឆាំង​បដិសេធ​លទ្ធផល​បោះឆ្នោត​និង​ទាមទារ​​ឲ្យ...
      • អ្នក​សង្កេត​ការណ៍​អន្ដរជាតិ៖ លទ្ធផល​បោះ​ឆ្នោត​នៅ​ក...
      • Opposition rejects election result
      • Big opposition gains
      • Voters test whether bleach removes ink
      • Social media shows election day muscle
      • Cambodia's Hun Sen shaken as opposition rejects po...
      • Cambodian opposition challenges election results
      • Cambodian Opposition Rejects Election Results
      • បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត
      • បក្ស​ប្រជាជន​ប្រកាស​ថា​ឈ្នះ​ការ​បោះឆ្នោត
      • លទ្ធផលនៃការបោះឆ្នោត​បឋម​និងមិនផ្លូវការ
      • In Preliminary Results, Ruling Party Seats Diminis...
      • Cambodia Election's Results: NGOs' versus NEC's Tally
      • Party of PM Hun Sen wins Cambodian election, major...
      • Ruling Party Wins Narrowly in Cambodian Vote
      • Cambodian opposition makes gains in elections
      • Cambodian PM Hun Sen's Party Suffers Election Blow
      • Cambodia opposition retracts claim of election win
      • Cambodia ruling party denies opposition win claim
      • Cambodian ruling party claims election victory
      • Cambodian opposition claims election victory
      • Cambodian opposition claims upset victory in elect...
      • Security tightened in Cambodian capital after tens...
      • The Promise of Democratic Elections
      • ពលរដ្ឋ​អះអាង​ថា​មាន​ទាហាន​រាប់​ពាន់​នាក់​ត្រូវ​ដឹក...
      • Longtime PM poised for victory as Cambodians vote
      • Cambodia's Hun Sen set to retain power in tense el...
      • Cambodia polls close as Hun Sen seeks re-election
      • Opposition Looks to Erode Hun Sen’s Majority as Ca...
      • Cambodia’s elections are rigged. So why is the cou...
      • Polls open in Cambodia's general elections
      • National Election 2013
      • កម្ពុជាចាប់​ផ្ដើម​​ដំណើរ​ការ​បោះ​ឆ្នោត​នីតិកាល​ទី​...
      • បក្ស​ប្រឆាំង​អះអាង​ថា​នឹង​មាន​ការ​បោះឆ្នោត​ជំនួស​អ...
      • Concerns Over Post-Election Reaction
      • Monitors Say Ink Test Was for Transparency, Not Tu...
      • Cambodia's Rainsy: aristocrat or man of the people?
      • Voting begins in Cambodia general polls
      • Cambodia's strongman PM seeks to extend grip on power
      • Cambodia election: Workers hoping for a brighter f...
Powered by Blogger.

About Me

Unknown
View my complete profile