ដោយ កែវ និមល
2013-07-30
RFA2013-07-30
លោកឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្ស ហ៊្វុនស៊ិនប៉ិច ក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃ១៣ មិថុនា ឆ្នាំ២០១២។
RFA
សេចក្ដីថ្លែងការណ៍ចុះកាលបរិច្ឆេទថ្ងៃទី២៩ កក្កដា តែចែកផ្សាយនៅថ្ងៃទី៣០ កក្កដា បានសរសេរបន្ថែមថា គណបក្សហ៊្វុនស៊ិនប៉ិច សូមប្រកាសនូវជំហរម៉ឺងម៉ាត់របស់ខ្លួនក្នុងការទាមទារនេះ ដើម្បីឲ្យសមស្របទៅតាមការទាមទារ និងឆន្ទៈរបស់ប្រជារាស្ត្រម្ចាស់ឆ្នោត។
ការទាមទារបង្កើតគណៈកម្មការត្រួតពិនិត្យឯករាជ្យរបស់គណបក្ស ហ៊្វុនស៊ិនប៉ិចនេះ បានកើតមានក្រោយពីគណបក្សសង្គ្រោះជាតិបានទាមទារឲ្យបង្កើត គណៈកម្មការស្រាវជ្រាវ និងពិនិត្យមើលភាពមិនប្រក្រតីដែលកើតមាននៅក្នុងការបោះឆ្នោតដូច គ្នានេះដែរ។
លទ្ធផលបណ្ដោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា គណបក្សប្រជាជនបានទទួលសំឡេងគាំទ្រច្រើនជាងគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិបានបដិសេធមិនទទួលស្គាល់លទ្ធផលនេះឡើយ៕
0 comments:
Post a Comment