Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Wednesday, July 31, 2013

Posted on 10:46 PM by Unknown
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​ជាតិ បង្ហាញ​ថា ប្រទេស​ចិន បាន​ប្រគល់​កាំភ្លើង​ខ្លី​ចំនួន ១​ពាន់​ដើម និង​គ្រាប់​រាប់​ម៉ឺន មក​អោយ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា។ ការ​ប្រគល់​កាំភ្លើង​ខ្លី​របស់​ប្រទេស​ចិន ដែល​កើត​ឡើង​ភ្លាមៗ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នោះ ធ្វើ​ឲ្យ​មាន​ពាក្យ​រិះគន់​ថា បាន​បំភិត​បំភ័យ​ពលរដ្ឋ និង​បាន​ជំរុញ​អោយ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ដោយ​ សន្តិវិធី។
ដោយ សុ ជីវី
2013-08-01 
RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
អ្នក​វិភាគ​សង្គម​បាន​ចាត់​ទុក​ការ​ផ្ដល់​អាវុធ​មក​អោយ​កម្ពុជា ពី​សំណាក់​ប្រទេស​ចិន ភ្លាមៗ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត ថា​ជា​រូបភាព​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​ទឹក​ចិត្ត​ពលរដ្ឋ ជា​ជាង​ការ​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់ ស្រប​ពេល​ដែល​ស្ថានភាព​នៅ​ក្រោយ​បោះ​ឆ្នោត​នៅ​មិន​ទាន់​នឹងន​នៅ​ឡើយ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​រក្សា​សន្តិសុខ​ជា​ករណី​ចាំបាច់ ដែល​ប្រទេស​នីមួយៗ​ត្រូវ​ការ​ជា​ចាំបាច់​ដើម្បី​ការពារ​បូរណភាព​ទឹក​ដី។ ប៉ុន្តែ លោក​ពុំ​គាំទ្រ​ចំពោះ​ការ​ប្រគល់​កាំភ្លើង​នៅ​ក្នុង​ស្ថានភាព​ដែល​កម្ពុជា កំពុង​ប្រឈម​នឹង​បញ្ហា​ប្រទាំង​ប្រទើស​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នោះ​ទេ។
គេហទំព័រ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី៣០ ខែ​កក្កដា ថា អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្ដម​សេនីយ៍ នេត សាវឿន បាន​ជួប​ជាមួយ​មន្ត្រី​សមត្ថកិច្ច​ជាន់​ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ សហប្រតិបត្តិការ​អន្តរជាតិ ប្រទេស​ចិន លោក លី ជូឈុន (Li Zhuqun)។ ក្នុង​ជំនួប​នោះ ចិន បាន​ប្រគល់​អោយ​ភាគី​កម្ពុជា នូវ​សម្ភារៈ​ជា​ច្រើន ដើម្បី​បង្កើន​ការ​ពង្រឹង​សន្តិសុខ ក្នុង​នោះ​មាន​អាវុធ​ខ្លី ១​ពាន់​ដើម គ្រាប់​ចំនួន ៥​ម៉ឺន​គ្រាប់ និង​សម្ភារៈ​សម្រាប់​រក្សា​សន្តិសុខ​មួយ​ចំនួន​ទៀត។
យ៉ាង​ណា សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​ជាតិ ពុំ​បាន​បញ្ជាក់​ទេ​ថា សម្ភារៈ​ដែល​ប្រទេស​ចិន ប្រគល់​អោយ​នៅ​ពេល​នេះ គឺ​ជា​ជំនួយ​ប្រភេទ​ណា​នោះ​ទេ។
វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្ដម​សេនីយ៍ គៀត ច័ន្ទថារិទ្ធ បាន​ឡើយ នៅ​រសៀល​ថ្ងៃ​ទី៣១ ខែ​កក្កដា។
អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​រក្សា​សុវត្ថិភាព ពុំ​គួរ​អី​ត្រូវ​ប្រគល់​អោយ​យ៉ាង​តក់​ក្រហល់​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​បែប​ នេះ​ឡើយ។
មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​អោយ​ដឹង​ថា សម្ភារៈ​ដែល​ប្រទេស​ចិន ប្រគល់​អោយ​កម្ពុជា ពុំ​មែន​ជា​គម្រោង​ថ្មី​ថ្មោង​ទើប​ចាប់​ផ្ដើម​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នោះ​ ឡើយ គឺ​បាន​ធ្វើ​តាម​គម្រោង​នៃ​ការ​រក្សា​សន្តិសុខ​ដ៏​ត្រឹមត្រូវ​មួយ។ លោក ផៃ ស៊ីផាន បាន​ហៅ​ការ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បំភិត​បំភ័យ​ណា​មួយ​នោះ គ្រាន់​តែ​ជា​ការ​ការ​បំភ្លៃ​ស្ថានការណ៍​ពិត​ប៉ុណ្ណោះ។
ចាប់​តាំង​ពី​មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោត ថ្ងៃ​ទី២៨ ខែ​កក្កដា កម្លាំង​សមត្ថកិច្ច​ចម្រុះ​មាន​ទាំង​កង​នគរបាល និង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​ដាក់​ពង្រាយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​សម្អាង​ហេតុផល​ថា ដើម្បី​រក្សា​សន្តិសុខ និង​សម្រួល​ចរាចរណ៍​ក្នុង​ក្រុង។ ហើយ​ការ​រឹត​បន្តឹង​សន្តិសុខ ក៏​បាន​បង្កើន​បន្ថែម​ទៀត​នៅ​ថ្ងៃ​បោះ​ឆ្នោត នៅ​ក្រោយ​ការ​ផ្ទុះ​ហិង្សា​រវាង​អ្នក​បោះ​ឆ្នោត និង​កម្លាំង​សមត្ថកិច្ច​នៅ​មណ្ឌល​បោះ​ឆ្នោត​បឋម​សិក្សា​ស្ទឹងមានជ័យ។ ប្រជាពលរដ្ឋ​ជា​ច្រើន​ចាប់​ផ្ដើម​ភ័យ​ខ្លាច​ចំពោះ​ស្ថានភាព​នៃ​ការ​រឹត​ បន្តឹង​សន្តិសុខ​ទាំង​នេះ។
ទាក់ទិន​នឹង​ជំនួយ​ផ្នែក​សព្វាវុធ ប្រទេស​ចិន ដែល​ជា​មហា​អំណាច​ដែល​ឈាន​មុខ​ទាំង​សេដ្ឋកិច្ច និង​សព្វាវុធ ជា​រឿយៗ​បាន​ផ្ដល់​ការ​គាំទ្រ​មក​អោយ​កម្ពុជា ជាអាទិ៍​កាល​ពី​ឆ្នាំ​២០១០ ប្រទេស​នេះ​បាន​ប្រគល់​រថយន្ត​យោធា​ចំនួន ២៥៧​គ្រឿង និង​ឯកសណ្ឋាន​យោធា ៥០.០០០​សម្រាប់។
សម្រាប់​អ្នក​វិភាគ​សង្គម លោក កែម ឡី បាន​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​មាន​តម្លាភាព​រាល់​ការ​ផ្ដល់​សម្ភារៈ​ទាំង​នោះ។ លោក​បន្ត​ទៀត​ថា ការ​បន្លែបន្លំ​ណា​មួយ​រវាង​ជំនួយ និង​ប្រាក់​កម្ចី នឹង​ក្លាយ​ជា​បញ្ហា​សម្រាប់​សង្គម​ទាំង​មូល​នៅ​ថ្ងៃ​អនាគត។
នៅ​ក្នុង​គម្រោង​ថវិកាជាតិ​ឆ្នាំ​២០១៣ ចំណាយ​នៅ​ក្នុង​ផ្នែក​សន្តិសុខ គឺ​មាន​ចំនួន ៣.១០០​លាន​ដុល្លារ គឺ​ច្រើន​ជាង​ឆ្នាំ​២០១២ ប្រមាណ​ជាង ១៤% ដែល​ចំនួន​នេះ​ត្រូវ​អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី ចាត់​ទុក​ថា ច្រើន​លើសលប់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ។
អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ឆ្លើយ​តប​ថា ការ​ទាមទារ​ព័ត៌មាន​ពី​ពាក់ព័ន្ធ​នឹង​សព្វាវុធ គឺ​ជា​ផ្នែក​ដែល​ហាម​ឃាត់ ដ្បិត​ត្រូវ​ចាត់​ទុក​ថា ជា​ព័ត៌មាន​ប៉ះពាល់​សន្តិសុខ​ជាតិ។
ចំពោះ​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច បាន​លើក​ឡើង​ថា ជា​បទ​ពិសោធន៍ ប្រទេស​ចិន តែង​តែ​បាន​ចំណេញ​ពី​ការ​លក់​សព្វាវុធ​ទៅ​អោយ​ប្រទេស​តូចតាច ដែល​ពុំ​អាច​គេច​ផុត​ពី​ជម្លោះ​ផ្ទៃ​ក្នុង ឬ​ជម្លោះ​ដែល​ឈាន​ដល់​សង្គ្រាម​ស៊ីវិល។
ករណី​ដដែល​នេះ ទាំង​អ្នក​វិភាគ​សង្គម ទាំង​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ជំរុញ​អោយ​រដ្ឋាភិបាល​ជ្រើស​រើស​យក​ មធ្យោបាយ​សន្តិវិធី​ក្នុង​ការ​ដោះស្រាយ​បញ្ហា ជា​ពិសេស​បញ្ហា​ដែល​បាន​ចោទ​ឡើង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត ដែល​អាច​អោយ​កម្ពុជា បាន​បន្ត​ស្ថិត​ក្នុង​សន្តិភាព និង​មាន​ការ​រួបរួម​ដើម្បី​ប្រយោជន៍​ជាតិ៕


Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ►  August (286)
    • ▼  July (144)
      • Talks on table, PM says
      • Hun Sen welcomes investigation
      • CPP coordinated vote fraud: HRW
      • Extra seats won spread across country: CNRP
      • China gives guns and ammo
      • Following Cambodian presidential elections, UN rig...
      • សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​...
      • អ្នក​វិភាគ៖ បដិវត្តន៍​ព្យុះ​ប្រជាធិបតេយ្យ​អាច​ផ្ទុ...
      • Opposition leader Sam Rainsy agrees to talks on di...
      • Cambodian PM says ready for talks with opposition
      • Cambodia election protest threatened
      • សញ្ញានៃភាពវឹកវរក្រោយការបោះឆ្នោតកើតឡើងជាថ្មី
      • គណបក្ស​សង្រ្គោះ​ជាតិ​​បើក​វេទិកា​ឱ្យ​ប្រជាពល​រដ្ឋ​...
      • Meet the $100,000,000,000,000 man
      • Feeling cheated
      • Opposition claims majority win
      • In it for the long haul?
      • US calls for review of election ‘irregularities’
      • Military chief read riot act
      • Elections just fine by some
      • Post-election payout
      • Cambodian opposition claims election majority
      • Cambodian opposition raises the stakes by claiming...
      • Cambodia: Ruling Party Orchestrated Vote Fraud
      • Both sides claim victory in Cambodia’s murky elect...
      • Cambodia's PM Mulls Post-Poll Options in Silence
      • The US State Department- Daily Press Briefing [Ele...
      • Hun Sen's party win to stabilize situation: expert
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហរ​រឹងមាំ [CNRP remai...
      • បក្ស​ប្រឆាំង​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស
      • អាមេរិក​គាំទ្រ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើប​...
      • កូន​ប្រុស​លោក ហ៊ុន សែន មិន​ជាប់​ឆ្នោត​ជា​តំណាង​រាស...
      • បក្ស​ហ៊្វុនស៊ិនប៉ិច​ទាមទារ​បង្កើត​គណៈកម្មការ​ត្រួត...
      • Sam Rainsy Claims His Party Won Enough Seats to Fo...
      • Opposition Gathering Evidence To Contest Election ...
      • Youth vote emerges in Cambodia
      • CPP enters unfamiliar territory
      • Election results a blow to CPP dynastic plans
      • Irregularity specifics in short supply
      • Election results rejected
      • Kampong Cham comes out for CNRP
      • Bid for Prey Veng vote falls flat for Sar Kheng
      • Voter turnout keeps falling
      • Diaspora finds the results hard to come by
      • Prices fluctuate due to poll
      • Time to stop the rhetoric
      • Cambodia government rejects opposition call for po...
      • Cambodia election challenge raises fears
      • Q&A: How credible was Cambodia's election?
      • បក្ស​កាន់​អំណាច​បដិ​សេធ​ថា លោក ហ៊ុន សែន​លា​ឈប់​ពី​...
      • តើ​៦៨​អាសនៈ ​អាច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត...
      • សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​ក្រោយ...
      • លទ្ធផល​បោះ​ឆ្នោត​បឋម​ក្រៅ​​ផ្លូវ​ការ​របស់​ខុមហ្វ្រ...
      • Opposition Says It Will Not Accept Election Results
      • Cambodia's opposition points to 'massive' poll fraud
      • Transparency Int'l calls for probe of irregularities
      • Cambodia's opposition decries vote results
      • Opposition leader Rainsy rejects Hun Sen's Cambodi...
      • Overview of Election Results
      • បក្សប្រឆាំង​បដិសេធ​លទ្ធផល​បោះឆ្នោត​និង​ទាមទារ​​ឲ្យ...
      • អ្នក​សង្កេត​ការណ៍​អន្ដរជាតិ៖ លទ្ធផល​បោះ​ឆ្នោត​នៅ​ក...
      • Opposition rejects election result
      • Big opposition gains
      • Voters test whether bleach removes ink
      • Social media shows election day muscle
      • Cambodia's Hun Sen shaken as opposition rejects po...
      • Cambodian opposition challenges election results
      • Cambodian Opposition Rejects Election Results
      • បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត
      • បក្ស​ប្រជាជន​ប្រកាស​ថា​ឈ្នះ​ការ​បោះឆ្នោត
      • លទ្ធផលនៃការបោះឆ្នោត​បឋម​និងមិនផ្លូវការ
      • In Preliminary Results, Ruling Party Seats Diminis...
      • Cambodia Election's Results: NGOs' versus NEC's Tally
      • Party of PM Hun Sen wins Cambodian election, major...
      • Ruling Party Wins Narrowly in Cambodian Vote
      • Cambodian opposition makes gains in elections
      • Cambodian PM Hun Sen's Party Suffers Election Blow
      • Cambodia opposition retracts claim of election win
      • Cambodia ruling party denies opposition win claim
      • Cambodian ruling party claims election victory
      • Cambodian opposition claims election victory
      • Cambodian opposition claims upset victory in elect...
      • Security tightened in Cambodian capital after tens...
      • The Promise of Democratic Elections
      • ពលរដ្ឋ​អះអាង​ថា​មាន​ទាហាន​រាប់​ពាន់​នាក់​ត្រូវ​ដឹក...
      • Longtime PM poised for victory as Cambodians vote
      • Cambodia's Hun Sen set to retain power in tense el...
      • Cambodia polls close as Hun Sen seeks re-election
      • Opposition Looks to Erode Hun Sen’s Majority as Ca...
      • Cambodia’s elections are rigged. So why is the cou...
      • Polls open in Cambodia's general elections
      • National Election 2013
      • កម្ពុជាចាប់​ផ្ដើម​​ដំណើរ​ការ​បោះ​ឆ្នោត​នីតិកាល​ទី​...
      • បក្ស​ប្រឆាំង​អះអាង​ថា​នឹង​មាន​ការ​បោះឆ្នោត​ជំនួស​អ...
      • Concerns Over Post-Election Reaction
      • Monitors Say Ink Test Was for Transparency, Not Tu...
      • Cambodia's Rainsy: aristocrat or man of the people?
      • Voting begins in Cambodia general polls
      • Cambodia's strongman PM seeks to extend grip on power
      • Cambodia election: Workers hoping for a brighter f...
Powered by Blogger.

About Me

Unknown
View my complete profile