Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Saturday, July 27, 2013

បក្ស​ប្រឆាំង​អះអាង​ថា​នឹង​មាន​ការ​បោះឆ្នោត​ជំនួស​អ្នក​ចំណាក​ស្រុក​និង​ឈ្មោះ​ខ្មោច

Posted on 9:32 PM by Unknown

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា រក​ឃើញ​ខេត្ត​ចំនួន​២ គឺ​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ ត្រូវ​បាន​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត និង​អាជ្ញាធរ​ឃុំ​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​រួច​ជា​ស្រេច​ដើម្បី​បោះឆ្នោត​ជំនួស​អ្នក​ចំណាក​ស្រុក និង​ឈ្មោះ​ខ្មោច​ដែល គ.ជ.ប មិន​ទាន់​បាន​លុប​នៅ​ឡើយ។ ប៉ុន្តែ គ.ជ.ប ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។
ដោយ ម៉ម មុនីរតន៍
2013-07-27
RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
សម រង្ស៊ី កឹម សុខា ៦១០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្នុង​សន្និសីទ​កាសែត នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Morm Moniroth
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​ប្រកាន់​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ខេត្ត និង​មេ​ឃុំ ប្រធាន​ភូមិ​របស់​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​បាន​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ជំនួស ដែល​ជា​រឿង​មិន​ត្រឹមត្រូវ។
លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ព្រឹក​ថ្ងៃ​ទី២៧ កក្កដា នៅ​ទីស្នាក់ការ​គណបក្ស ស្ថិត​នៅ​សង្កាត់​ចាក់អង្រែលើ អះអាង​ថា ឯកសារ​សម្ងាត់​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ថា ខេត្ត​ចំនួន​២ នៅ​ភូមិ​ភាគ​ពាយព្យ​ជាប់​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​បាន​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​
បោះឆ្នោត និង​អាជ្ញាធរ​ឃុំ​សង្កាត់​មក​ពី​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​នាយក​ រដ្ឋមន្ត្រី ហ៊ុន សែន បាន​រៀប​ចំ​មនុស្ស​រួច​ជា​ស្រេច ដើម្បី​បោះ​ជំនួស​ឈ្មោះ​ដែល​អវត្តមាន។
លោក សម រង្ស៊ី៖ «មនុស្ស​ដែល​ឥត​មាន​សិទ្ធិ​បោះឆ្នោត​សោះ មនុស្ស​គ្រាន់​តែ​ឆ្លង​កាត់​ភូមិ​ហ្នឹង ពេល​ដែល​ថ្ងៃ​បោះឆ្នោត មុន​ថ្ងៃ​បោះឆ្នោត ហើយ​នៅ​ពេល​ថ្ងៃ​បោះឆ្នោត ខុស​គ្នា​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​បន្ទាប់​មក។ តែ​គេ​យក​មនុស្ស​ហ្នឹង គេ​យក​ទៅ​បំពាក់​នៅ​លិខិត​បញ្ជាក់​អត្តសញ្ញាណ។ ហើយ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ហ្នឹង គេ​រៀបចំ​មុន​ហើយ គេ​យក​ឈ្មោះ​អ្នក​ចំណាក​ស្រុក​នៅ​បន្ទាយមានជ័យ នៅ​បាត់ដំបង ហ្នឹង មាន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ជនជាតិ​ខ្មែរ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ថៃ ច្រើន»។
ទន្ទឹង​នឹង​នេះ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែរ​ថា ក្រៅ​ពី​ចំនួន​យុវជន​មិន​ទាន់​គ្រប់​អាយុ​ត្រូវ​បាន​មន្ត្រី​មក​ពី​គណបក្ស​ ប្រជាជន​កម្ពុជា ត្រៀម​ទុក​ជា​រួច​ស្រេច​នោះ មន្ត្រី​យោធា និង​នគរបាល ត្រូវ​បាន​គេ​ចល័ត​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ផ្សេង​ទៀត។ បន្ថែម​លើ​នេះ លោក កឹម សុខា បញ្ជាក់​ថា មិន​ត្រឹម​តែ​បញ្ហា​ការ​បំប៉ោង​ឈ្មោះ និង​បាត់​ឈ្មោះ​រក​ពុំ​ឃើញ ក៏ប៉ុន្តែ ឈ្មោះ​ស្ទួន គឺ​ជា​បន្ទុក​បន្ថែម​ទៀត​សម្រាប់​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ផង​ដែរ៖ «ឈ្មោះ ​ដែល​គេ​តម្រូវ​ឲ្យ​ទៅ​បោះ​ជំនួស​ឈ្មោះ​នៅ​ខេត្ត​ណា គឺ​មន្ត្រី​ប៉ូលិស​គេ​ឲ្យ​ទៅ​ជួយ​បោះ​នៅ​ខេត្ត​ព្រៃវែង។ មន្ត្រី​ប៉ូលិស​មួយ​ចំនួន​បាន​ឲ្យ​ព័ត៌មាន​ហើយ គេ​ឲ្យ​ទៅ​បោះ​បំពេញ​ឈ្មោះ​ខេត្ត​ព្រៃវែង ដោយ​គេ​ដឹង​ថា ខេត្ត​ព្រៃវែង ចាញ់។ មន្ត្រី​យោធា​មួយ​ចំនួន​នៅ​ខេត្ត​ព្រះវិហារ គេ​ត្រៀម​មក​បោះ​នៅ​ខេត្ត​កំពង់ចាម ដើម្បី​បោះ​ជំនួស»។
សន្និសីទ​កាសែត​ដែល​មាន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ជាង ១០​ប្រទេស​ចូលរួម​នៅ​ព្រឹក​ថ្ងៃ​ទី២៧ កក្កដា លោក សម រង្ស៊ី ចាត់​ទុក​ថា ការ​បោះឆ្នោត​ដែល​មិន​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​រូប​លោក​បាន​ចូលរួម​បោះឆ្នោត និង​ឈរ​ឈ្មោះ ហើយ​នីតិវិធី​បោះឆ្នោត​មាន​ភាព​ស្មុគស្មាញ​ដូច​មុន​នោះ គឺ​ជា​ផ្នែក​មួយ​បង្ហាញ​ថា លទ្ធផល​បោះឆ្នោត​ដ៏​ខ្លី​ខាង​មុខ​នេះ​ពុំ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​នោះ​ឡើយ។
ឆ្លើយ​តប​បញ្ហា​នេះ លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ជំរុញ​ឲ្យ​អ្នក​សង្កេតការណ៍ ឬ​គណបក្ស​នយោបាយ គួរ​ឃ្លាំ​មើល​ឲ្យ​បាន​ដិតដល់ និង​រក​ភស្តុតាង​ឲ្យ​បាន​ជាក់លាក់ រួច​ប្ដឹង​មក គ.ជ.ប៖ «ហើយ​អាច​តាម​ដាន ​មើល​គ្រប់​សកម្មភាព បាទ! គ្រប់​សកម្មភាព​ដែល​នឹង​កើត​នៅ​ថ្ងៃ​អាទិត្យ។ ហើយ​បើ​សិន​ជា​មាន​បញ្ហា​ដែល​មិន​ប្រក្រតី​នៅ​កន្លែង​ណា​មួយ​នោះ សូម​ចាប់​ឲ្យ​បាន ហើយ​យើង​បញ្ជូន​ទៅ​ឲ្យ​មន្ត្រី​សន្តិសុខ​នៅ​តាម​ការិយាល័យ​នីមួយៗ​ឃាត់​ ខ្លួន​ទុក ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត»។
កាល​ពី​ពេល​ថ្មីៗ​នេះ អង្គការ ខុមហ្វ្រែល (Comfrel) បាន​បង្ហាញ​តួលេខ​រក​ឃើញ​ថា ពលរដ្ឋ​កម្ពុជា ជាង ១​លាន ២​សែន​នាក់ (១.២៥០.០០០​នាក់) បាត់​ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត ក្នុង​ចំណោម​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​សរុប​ជាង ៩​លាន​នាក់ សម្រាប់​ការ​ចូលរួម​បោះឆ្នោត​ជ្រើស​រើស​សមាជិក​សភា​អាណត្តិ​ទី៥ នេះ៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ►  August (286)
    • ▼  July (144)
      • Talks on table, PM says
      • Hun Sen welcomes investigation
      • CPP coordinated vote fraud: HRW
      • Extra seats won spread across country: CNRP
      • China gives guns and ammo
      • Following Cambodian presidential elections, UN rig...
      • សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​...
      • អ្នក​វិភាគ៖ បដិវត្តន៍​ព្យុះ​ប្រជាធិបតេយ្យ​អាច​ផ្ទុ...
      • Opposition leader Sam Rainsy agrees to talks on di...
      • Cambodian PM says ready for talks with opposition
      • Cambodia election protest threatened
      • សញ្ញានៃភាពវឹកវរក្រោយការបោះឆ្នោតកើតឡើងជាថ្មី
      • គណបក្ស​សង្រ្គោះ​ជាតិ​​បើក​វេទិកា​ឱ្យ​ប្រជាពល​រដ្ឋ​...
      • Meet the $100,000,000,000,000 man
      • Feeling cheated
      • Opposition claims majority win
      • In it for the long haul?
      • US calls for review of election ‘irregularities’
      • Military chief read riot act
      • Elections just fine by some
      • Post-election payout
      • Cambodian opposition claims election majority
      • Cambodian opposition raises the stakes by claiming...
      • Cambodia: Ruling Party Orchestrated Vote Fraud
      • Both sides claim victory in Cambodia’s murky elect...
      • Cambodia's PM Mulls Post-Poll Options in Silence
      • The US State Department- Daily Press Briefing [Ele...
      • Hun Sen's party win to stabilize situation: expert
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហរ​រឹងមាំ [CNRP remai...
      • បក្ស​ប្រឆាំង​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស
      • អាមេរិក​គាំទ្រ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើប​...
      • កូន​ប្រុស​លោក ហ៊ុន សែន មិន​ជាប់​ឆ្នោត​ជា​តំណាង​រាស...
      • បក្ស​ហ៊្វុនស៊ិនប៉ិច​ទាមទារ​បង្កើត​គណៈកម្មការ​ត្រួត...
      • Sam Rainsy Claims His Party Won Enough Seats to Fo...
      • Opposition Gathering Evidence To Contest Election ...
      • Youth vote emerges in Cambodia
      • CPP enters unfamiliar territory
      • Election results a blow to CPP dynastic plans
      • Irregularity specifics in short supply
      • Election results rejected
      • Kampong Cham comes out for CNRP
      • Bid for Prey Veng vote falls flat for Sar Kheng
      • Voter turnout keeps falling
      • Diaspora finds the results hard to come by
      • Prices fluctuate due to poll
      • Time to stop the rhetoric
      • Cambodia government rejects opposition call for po...
      • Cambodia election challenge raises fears
      • Q&A: How credible was Cambodia's election?
      • បក្ស​កាន់​អំណាច​បដិ​សេធ​ថា លោក ហ៊ុន សែន​លា​ឈប់​ពី​...
      • តើ​៦៨​អាសនៈ ​អាច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត...
      • សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​ក្រោយ...
      • លទ្ធផល​បោះ​ឆ្នោត​បឋម​ក្រៅ​​ផ្លូវ​ការ​របស់​ខុមហ្វ្រ...
      • Opposition Says It Will Not Accept Election Results
      • Cambodia's opposition points to 'massive' poll fraud
      • Transparency Int'l calls for probe of irregularities
      • Cambodia's opposition decries vote results
      • Opposition leader Rainsy rejects Hun Sen's Cambodi...
      • Overview of Election Results
      • បក្សប្រឆាំង​បដិសេធ​លទ្ធផល​បោះឆ្នោត​និង​ទាមទារ​​ឲ្យ...
      • អ្នក​សង្កេត​ការណ៍​អន្ដរជាតិ៖ លទ្ធផល​បោះ​ឆ្នោត​នៅ​ក...
      • Opposition rejects election result
      • Big opposition gains
      • Voters test whether bleach removes ink
      • Social media shows election day muscle
      • Cambodia's Hun Sen shaken as opposition rejects po...
      • Cambodian opposition challenges election results
      • Cambodian Opposition Rejects Election Results
      • បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត
      • បក្ស​ប្រជាជន​ប្រកាស​ថា​ឈ្នះ​ការ​បោះឆ្នោត
      • លទ្ធផលនៃការបោះឆ្នោត​បឋម​និងមិនផ្លូវការ
      • In Preliminary Results, Ruling Party Seats Diminis...
      • Cambodia Election's Results: NGOs' versus NEC's Tally
      • Party of PM Hun Sen wins Cambodian election, major...
      • Ruling Party Wins Narrowly in Cambodian Vote
      • Cambodian opposition makes gains in elections
      • Cambodian PM Hun Sen's Party Suffers Election Blow
      • Cambodia opposition retracts claim of election win
      • Cambodia ruling party denies opposition win claim
      • Cambodian ruling party claims election victory
      • Cambodian opposition claims election victory
      • Cambodian opposition claims upset victory in elect...
      • Security tightened in Cambodian capital after tens...
      • The Promise of Democratic Elections
      • ពលរដ្ឋ​អះអាង​ថា​មាន​ទាហាន​រាប់​ពាន់​នាក់​ត្រូវ​ដឹក...
      • Longtime PM poised for victory as Cambodians vote
      • Cambodia's Hun Sen set to retain power in tense el...
      • Cambodia polls close as Hun Sen seeks re-election
      • Opposition Looks to Erode Hun Sen’s Majority as Ca...
      • Cambodia’s elections are rigged. So why is the cou...
      • Polls open in Cambodia's general elections
      • National Election 2013
      • កម្ពុជាចាប់​ផ្ដើម​​ដំណើរ​ការ​បោះ​ឆ្នោត​នីតិកាល​ទី​...
      • បក្ស​ប្រឆាំង​អះអាង​ថា​នឹង​មាន​ការ​បោះឆ្នោត​ជំនួស​អ...
      • Concerns Over Post-Election Reaction
      • Monitors Say Ink Test Was for Transparency, Not Tu...
      • Cambodia's Rainsy: aristocrat or man of the people?
      • Voting begins in Cambodia general polls
      • Cambodia's strongman PM seeks to extend grip on power
      • Cambodia election: Workers hoping for a brighter f...
Powered by Blogger.

About Me

Unknown
View my complete profile