Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Saturday, July 27, 2013

នីតិវិធី​ការ​ពារ​សន្លឹក​ឆ្នោត

Posted on 4:33 AM by Unknown

នៅ​ប្រទេស​ប្រជាធិបតេយ្យ​ ថ្ងៃ​បោះ​ឆ្នោត​ជា​ថ្ងៃ​ដែល​កំណត់​ជោគវាសនា​ប្រទេស​ជាតិ​ទាំង​មូល។ ក្រៅ​ពី​ការ​យល់​ដឹង​ពី​ការ​គូស​លើ​សន្លឹក​ឆ្នោត​ដោយ​ត្រឹម​ត្រូវ​ អ្នក​បោះ​ឆ្នោត​គប្បី​ស្វែង​យល់​ពី​នីតិវិធី​នៃ​ការ​ការពារ​សន្លឹក​ឆ្នោត​ផង ​ដែរ។
ដោយ ចេង ម៉េងជូ
2013-07-27
RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
សន្លឹក​ឆ្នោត ៦១០
សន្លឹក​ឆ្នោត​ដែល​ត្រូវ​គេ​បោះ​ដើម្បី​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​ សភា​នៅ​ខេត្ត​ពោធិ៍សាត់ ត្រូវ​ចាក់​ចេញ​ពី​ហឹប​ដើម្បី​រាប់ កាល​ពី​​អំឡុង​ឆ្នាំ​២០១២។
RFA
តើ​មាន​នីតិវិធី​យ៉ាង​ណា​ខ្លះ​ដើម្បី​ធានា​ថា​ សន្លឹក​ឆ្នោត​មិន​ត្រូវ​បាន​​ក្លែង​បន្លំ​ក្នុង​អំឡុង​ពេល​រាប់​សន្លឹក​ឆ្នោត?
ក្នុង​ចំណោម​ដំណាក់​កាល​ផ្សេងៗ​នៃ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត ការ​រក្សា​សន្លឹក​ឆ្នោត​ឲ្យ​ចៀស​ផុត​ពី​ការ​ក្លែង​បន្លំ​តាម​រូប​ភាព​ណា​មួយ ​ ក៏​ជា​​ចំណុច​ដែល​អ្នក​បោះ​ឆ្នោត​គប្បី​ស្វែង​យល់​ដែរ។
លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​បញ្ជាក់​ថា គ.ជ.ប បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​សម្រាប់​ដំណើរការ​បោះឆ្នោត​ដែល​កាន់​តែ​ខិត​ ជិត​ចូល​មក​ដល់​នេះ។ គ.ជ.ប នឹង​​ប្រើប្រាស់​មន្ត្រី បុគ្គលិក​សម្រាប់​ការិយាល័យ​បោះឆ្នោត​ប្រមាណ ១១​ម៉ឺន​នាក់ ហើយ​មន្ត្រី​ទាំង​នោះ ត្រូវ​បាន​បណ្ដុះ​បណ្ដាល​អំពី​ការ​ងារ​ទាក់​ទង​នឹង​​ការ​បោះ​ឆ្នោត ដើម្បី​ធានា​ថា ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥​នេះ នឹង​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ។

លោក​បាន​ឲ្យ​ដឹង​ថា ការ​ដឹក​ជញ្ជូន​សន្លឹក​ឆ្នោត​នឹង​ធ្វើ​ឡើង​ដោយ​មាន​កម្លាំង​ការពារ​ដើម្បី​រក្សា​សន្តិសុខ៖ «ទី ​មួយ យើង​រក្សា​សន្តិសុខ​ដោយ​សុំ​ឲ្យ​ខាង​គណៈ​បញ្ជាការ​អចិន្ត្រៃយ៍​សន្តិសុខ​បោះ ​ឆ្នោត គាត់​ដាក់​កម្លាំង​ការពារ។ ឧបមា​ថា ឡាន​អ៊ីចឹង​ទៅ មាន​ឡាន​ស៊ីរ៉ែន​នៅ​ពី​មុខ​ការពារ ហើយ​ការ​ដឹក​ជញ្ជូន​សន្លឹក​ឆ្នោត គឺ​យើង​ការពារ​សន្តិសុខ​បែប​នេះ​រហូត​ដល់​ការ​​ថែ​រក្សា​ទុក​នៅ​នឹង​ខេត្ត​ អាច​មួយ​យប់ ឬ​ពីរ​យប់​ ស្អែក​ឡើង​ដឹក​ចេញ​ មាន​កម្លាំង​សន្តិសុខ​ជួយ ហើយ​មាន​ភ្នាក់​ងារ​គណបក្ស​នយោបាយ គាត់​អាច​តាម​ទៅ​មើល។ ការ​យក​ទៅ​ចែក​តាម​ឃុំ​ សង្កាត់ និង​រក្សា​ទុក​នៅ​តាម​ឃុំ​ សង្កាត់​ ហើយ​បន្ទាប់​មក​បាន​បញ្ជូន​ទៅ​ការិយាល័យ​បោះ​ឆ្នោត​នៅ​ព្រឹក នៅ​ថ្ងៃ​បោះ​ឆ្នោត​តែ​ម្ដង»។
នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ការិយាល័យ​បោះ​ឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត​នីមួយៗ នឹង​ត្រូវ​បាន​រក្សា​សន្តិសុខ​ទាំង​បរិវេណ​ខាង​ក្នុង​ ទាំង​បរិវេណ​ខាង​ក្រៅ។
មាត្រា​ទី​៩០ នៃ​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ និង​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ តំណាង​រាស្ត្រ បាន​ចែង​ថា នៅ​ថ្ងៃ​បោះ​ឆ្នោត​ សមាជិក​គណៈកម្មការ​ការិយាល័យ​បោះ​ឆ្នោត ត្រូវ​មក​ដល់​ទីតាំង​ការិយាល័យ​ ដើម្បី​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ​ម៉ោង​យ៉ាង​តិច មុន​ចាប់​ផ្ដើម​ការ​បោះ​ឆ្នោត។ គណៈកម្មការ​ការិយាល័យ​បោះ​ឆ្នោត ត្រូវ​ផ្ទៀង​ផ្ទាត់​ភាព​ត្រឹម​ត្រូវ​នៃ​តំណាង​គណបក្ស​នយោបាយ​ និង​អ្នក​សង្កេតការណ៍​មុន​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​នេះ​ចូល​ក្នុង​ ការិយាល័យ​បោះ​ឆ្នោត។
​លោក​ ទេព នីថា បាន​អះអាង​ថា ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ មិន​អាច​កើត​មាន​ដោយ​ងាយៗ​ទេ ដោយសារ​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់​ចត់៖ «ពីព្រោះ ​ថា ព្រលឹម​ឡើង​សន្លឹក​ឆ្នោត​នៅ​ការិយាល័យ​ណា​ គឺ​យើង​បង្ហាញ​នៅ​ហ្នឹង យើង​​អត់​មាន​យក​ពី​ណា​មក​ទៀត​ទេ។ រាប់​សន្លឹក​ឆ្នោត​ដែល​មិន​ទាន់​បោះ​ហ្នឹង នៅ​មុខ​ភ្នាក់​ងារ​គណបក្ស​នៅ​ទី​នោះ ភ្នាក់ងារ​សង្កេតការណ៍​នៅ​ទី​នោះ យើង​រាប់​ឲ្យ​មើល​ឃើញ​ពី​សន្លឹក​ឆ្នោត​ប៉ុន្មាន​នៅ​ទី​នោះ ហើយ​កត់​បញ្ចូល​ក្នុង​កំណត់​ហេតុ​មួយ។ បន្ទាប់​មក​យើង​បោះ​ឆ្នោត​នៅ​ទី​នោះ នៅ​សល់​ប៉ុន្មាន​ ពេល​បិទ​ការិយាល័យ​បោះឆ្នោត យើង​រាប់​សន្លឹក​ឆ្នោត​ដែល​នៅ​សល់ ហើយ​បន្ទាប់​មក យើង​ធ្វើ​កំណត់​ហេតុ​នៅ​ទី​នោះ សន្លឹក​ឆ្នោត​ដែល​នៅ​សល់​ យើង​ចុះ​កម្ទេច​ចោល​នៅ​ទីនោះ​តែ​ម្ដង»។
មាត្រា​១០២ នៃ​ច្បាប់​ដដែល​បាន​ចែង​ថា "ក្រោយ​ពី​ការ​ប្រកាស​បញ្ចប់​ ការ​បោះ​ឆ្នោត គណៈកម្មការ​ការិយាល័យ​បោះ​ឆ្នោត​ត្រូវ​ចុះ​ក្នុង​កំណត់​ហេតុ​នូវ​ចំនួន​អ្នក ​ដែល​បាន​​បោះ​ឆ្នោត​ និង​ចំនួន​សន្លឹក​ឆ្នោត​ដែល​មិន​បាន​ប្រើ​ប្រាស់​ ហើយ​ត្រូវ​រៀបចំ​ដើម្បី​រាប់​សន្លឹក​ឆ្នោត​នៅ​នឹង​កន្លែង​ស្រប​តាម​បទ​បញ្ជា ​ និង​នីតិវិធី។ អ្នក​សង្កេតការណ៍​ជាតិ​និង​អន្តរជាតិ ព្រម​ទាំង​អ្នក​តំណាង​គណបក្ស​នយោបាយ​នីមួយៗ​អាច​ចូល​រួម​ជា​សាក្សី​ក្នុង​ ការ​រាប់​សន្លឹក​ឆ្នោត​នេះ"។ សន្លឹក​ឆ្នោត​បាន​ការ​ គឺ​ជា​សន្លឹក​ឆ្នោត​ដែល​គូស​សញ្ញា​គាំទ្រ​គណបក្ស​នយោបាយ​តែ​មួយ​គត់។
បន្ទាប់​ពី​រាប់​សន្លឹក​ឆ្នោត​រួច​ហើយ​ គណៈកម្មការ​ការិយាល័យ​បោះ​ឆ្នោត​ត្រូវ​ធ្វើ​កំណត់​ហេតុ​អំពី​ការ​រាប់​ សន្លឹក​ឆ្នោត​នេះ​ជា​ពីរ​ច្បាប់ មួយ​ច្បាប់​ផ្ញើ​ជូន​គណៈកម្មការ​ឃុំ សង្កាត់​ រៀបចំ​ការ​បោះ​ឆ្នោត និង​មួយ​ច្បាប់​ទៀត បិទ​នៅ​ការិយាល័យ​បោះ​ឆ្នោត ហើយ​កំណត់​ហេតុ​ស្ដី​ពី​ការ​រាប់​សន្លឹក​ឆ្នោត​នេះ ត្រូវ​ចុះ​ហត្ថលេខា​ដោយ​ប្រធាន និង​សមាជិក​គណៈកម្មការ​ការិយាល័យ​បោះ​ឆ្នោត។ ក្រោយ​មក​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការ​បោះ​ឆ្នោត​ត្រូវ​ធ្វើ​កំណត់​ហេតុ​បូក​សរុប​លទ្ធផល​នៃ​ការ​បោះ​ ឆ្នោត​ឃុំ​ សង្កាត់​របស់​ខ្លួន​ រួច​ធ្វើ​កំណត់​ហេតុ​នេះ​ជា​បួន​ច្បាប់​ មួយ​ច្បាប់​ផ្ញើ​ជូន គ.ជ.ប. មួយ​ច្បាប់​ផ្ញើ​ជូន គ.ខ.ប. មួយ​ច្បាប់​បិទ​ផ្សាយ​នៅ​ទីស្នាក់ការ​គណៈកម្មការ​ឃុំ សង្កាត់​ និង​មួយ​ច្បាប់​ទៀត​ទុក​ជា​ឯកសារ។ គ.ខ.ប. ត្រូវ​ធ្វើ​កំណត់​ហេតុ​សរុប​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ក្នុង​ខេត្ត​ក្រុង​ របស់​ខ្លួន រួច​បញ្ជូន​ទៅ​គ.ជ.ប។
រាល់​បណ្ដឹង​តវ៉ា​អំពី​លទ្ធផល​បោះ​ឆ្នោត អាច​ប្ដឹង​បាន​ចាប់​តាំង​ពី​នៅ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​ក្នុង​ករណី​អ្នក​ប្ដឹង​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​ គណៈកម្មការ​ឃុំ​ សង្កាត់ គឺ​មាន​សិទ្ធិ​ប្ដឹង​តវ៉ា​ទៅ​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​បើ​នៅ​តែ​មិន​ពេញ​ចិត្ត​ចំ​ពោះ​សេចក្ដី​សម្រេច​នោះ អ្នក​ប្ដឹង​អាច​បន្ត​ដាក់​ពាក្យ​បណ្ដឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ បោះ​ឆ្នោត​ជា​បន្ទាន់៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ►  August (286)
    • ▼  July (144)
      • Talks on table, PM says
      • Hun Sen welcomes investigation
      • CPP coordinated vote fraud: HRW
      • Extra seats won spread across country: CNRP
      • China gives guns and ammo
      • Following Cambodian presidential elections, UN rig...
      • សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​...
      • អ្នក​វិភាគ៖ បដិវត្តន៍​ព្យុះ​ប្រជាធិបតេយ្យ​អាច​ផ្ទុ...
      • Opposition leader Sam Rainsy agrees to talks on di...
      • Cambodian PM says ready for talks with opposition
      • Cambodia election protest threatened
      • សញ្ញានៃភាពវឹកវរក្រោយការបោះឆ្នោតកើតឡើងជាថ្មី
      • គណបក្ស​សង្រ្គោះ​ជាតិ​​បើក​វេទិកា​ឱ្យ​ប្រជាពល​រដ្ឋ​...
      • Meet the $100,000,000,000,000 man
      • Feeling cheated
      • Opposition claims majority win
      • In it for the long haul?
      • US calls for review of election ‘irregularities’
      • Military chief read riot act
      • Elections just fine by some
      • Post-election payout
      • Cambodian opposition claims election majority
      • Cambodian opposition raises the stakes by claiming...
      • Cambodia: Ruling Party Orchestrated Vote Fraud
      • Both sides claim victory in Cambodia’s murky elect...
      • Cambodia's PM Mulls Post-Poll Options in Silence
      • The US State Department- Daily Press Briefing [Ele...
      • Hun Sen's party win to stabilize situation: expert
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហរ​រឹងមាំ [CNRP remai...
      • បក្ស​ប្រឆាំង​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស
      • អាមេរិក​គាំទ្រ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើប​...
      • កូន​ប្រុស​លោក ហ៊ុន សែន មិន​ជាប់​ឆ្នោត​ជា​តំណាង​រាស...
      • បក្ស​ហ៊្វុនស៊ិនប៉ិច​ទាមទារ​បង្កើត​គណៈកម្មការ​ត្រួត...
      • Sam Rainsy Claims His Party Won Enough Seats to Fo...
      • Opposition Gathering Evidence To Contest Election ...
      • Youth vote emerges in Cambodia
      • CPP enters unfamiliar territory
      • Election results a blow to CPP dynastic plans
      • Irregularity specifics in short supply
      • Election results rejected
      • Kampong Cham comes out for CNRP
      • Bid for Prey Veng vote falls flat for Sar Kheng
      • Voter turnout keeps falling
      • Diaspora finds the results hard to come by
      • Prices fluctuate due to poll
      • Time to stop the rhetoric
      • Cambodia government rejects opposition call for po...
      • Cambodia election challenge raises fears
      • Q&A: How credible was Cambodia's election?
      • បក្ស​កាន់​អំណាច​បដិ​សេធ​ថា លោក ហ៊ុន សែន​លា​ឈប់​ពី​...
      • តើ​៦៨​អាសនៈ ​អាច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត...
      • សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​ក្រោយ...
      • លទ្ធផល​បោះ​ឆ្នោត​បឋម​ក្រៅ​​ផ្លូវ​ការ​របស់​ខុមហ្វ្រ...
      • Opposition Says It Will Not Accept Election Results
      • Cambodia's opposition points to 'massive' poll fraud
      • Transparency Int'l calls for probe of irregularities
      • Cambodia's opposition decries vote results
      • Opposition leader Rainsy rejects Hun Sen's Cambodi...
      • Overview of Election Results
      • បក្សប្រឆាំង​បដិសេធ​លទ្ធផល​បោះឆ្នោត​និង​ទាមទារ​​ឲ្យ...
      • អ្នក​សង្កេត​ការណ៍​អន្ដរជាតិ៖ លទ្ធផល​បោះ​ឆ្នោត​នៅ​ក...
      • Opposition rejects election result
      • Big opposition gains
      • Voters test whether bleach removes ink
      • Social media shows election day muscle
      • Cambodia's Hun Sen shaken as opposition rejects po...
      • Cambodian opposition challenges election results
      • Cambodian Opposition Rejects Election Results
      • បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត
      • បក្ស​ប្រជាជន​ប្រកាស​ថា​ឈ្នះ​ការ​បោះឆ្នោត
      • លទ្ធផលនៃការបោះឆ្នោត​បឋម​និងមិនផ្លូវការ
      • In Preliminary Results, Ruling Party Seats Diminis...
      • Cambodia Election's Results: NGOs' versus NEC's Tally
      • Party of PM Hun Sen wins Cambodian election, major...
      • Ruling Party Wins Narrowly in Cambodian Vote
      • Cambodian opposition makes gains in elections
      • Cambodian PM Hun Sen's Party Suffers Election Blow
      • Cambodia opposition retracts claim of election win
      • Cambodia ruling party denies opposition win claim
      • Cambodian ruling party claims election victory
      • Cambodian opposition claims election victory
      • Cambodian opposition claims upset victory in elect...
      • Security tightened in Cambodian capital after tens...
      • The Promise of Democratic Elections
      • ពលរដ្ឋ​អះអាង​ថា​មាន​ទាហាន​រាប់​ពាន់​នាក់​ត្រូវ​ដឹក...
      • Longtime PM poised for victory as Cambodians vote
      • Cambodia's Hun Sen set to retain power in tense el...
      • Cambodia polls close as Hun Sen seeks re-election
      • Opposition Looks to Erode Hun Sen’s Majority as Ca...
      • Cambodia’s elections are rigged. So why is the cou...
      • Polls open in Cambodia's general elections
      • National Election 2013
      • កម្ពុជាចាប់​ផ្ដើម​​ដំណើរ​ការ​បោះ​ឆ្នោត​នីតិកាល​ទី​...
      • បក្ស​ប្រឆាំង​អះអាង​ថា​នឹង​មាន​ការ​បោះឆ្នោត​ជំនួស​អ...
      • Concerns Over Post-Election Reaction
      • Monitors Say Ink Test Was for Transparency, Not Tu...
      • Cambodia's Rainsy: aristocrat or man of the people?
      • Voting begins in Cambodia general polls
      • Cambodia's strongman PM seeks to extend grip on power
      • Cambodia election: Workers hoping for a brighter f...
Powered by Blogger.

About Me

Unknown
View my complete profile