ដោយ ខែ សុណង
2013-07-26
RFA2013-07-26
(ពីឆ្វេង) ក្បួនហែឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ហែតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត រាជធានីភ្នំពេញ និងយុទ្ធនាការឃោសនារបស់បក្សសង្គ្រោះជាតិ នាខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣។
Photo: RFA
គេឃើញគណបក្សធំៗ២ ដែលបានបើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំចុងក្រោយ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ គណបក្សប្រជាជនកម្ពុជា មានមនុស្សជិះតាមរថយន្តរាប់ម៉ឺននាក់ចូលរួមហែហម ក្នុងរាជធានីភ្នំពេញ រីឯគណបក្សសង្គ្រោះជាតិ វិញ ក៏បានបើកយុទ្ធនាការធំនៅខេត្តកំពង់ចាម និងរាជធានីភ្នំពេញដែរ៕
ក្បួនឃោសនាធំលើកចុងក្រោយនៅខេត្តមណ្ឌលគិរី
ដោយ វណ្ណ វិចារខេត្តមណ្ឌលគិរី៖ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូប បានចូលរួមហែក្បួនឃោសនាឲ្យគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី ថ្ងៃទី២៦ ខែកក្កដា ដែលជាថ្ងៃចុងបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត។ នៅតាមការិយាល័យ គ្រឹះស្ថានរដ្ឋនានា ហាក់មានសភាពស្ងប់ស្ងាត់ជាងធម្មតា។ កន្លែងខ្លះបិទទ្វារចោល កន្លែងខ្លះបើកទ្វារ ប៉ុន្តែមិនមានមនុស្សបំពេញការងារនោះទេ។
0 comments:
Post a Comment