Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Friday, July 26, 2013

ការបោះឆ្នោតគួរតែក្លាយជានិមិត្តរូបនៃវប្បធម៌សន្តិភាពនៅកម្ពុជា!

Posted on 1:28 PM by Unknown
សុក្រ 26 កក្កដា 2013
RFI
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​បោះឆ្នោតឃុំសង្កាត់​កាលពីឆ្នាំមុន​
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​បោះឆ្នោតឃុំសង្កាត់​កាលពីឆ្នាំមុន​
Siv Channa/RFI
ដោយ ប៉ែន បូណា
យុទ្ធការ​ឃោសនា​បោះឆ្នោត​រយៈពេល​ពេញ​មួយ​ខែ​បាន​ឈាន​ដល់​ទី​បញ្ចប់ ​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ​​។ ទោះបី​ជា​នៅ​មាន​បញ្ហា​ខ្លះៗ​កើត​ឡើង​ ប៉ុន្តែ ​គេ​អាច​និយាយ​បាន​ថា​ បរិយាកាស​ទូទៅ​ក្នុង​ពេល​​យុទ្ធនាការ​ឃោសនា​មាន​ភាព​ល្អ​ប្រសើរ​ធៀប​នឹង​ ការបោះឆ្នោត​មុនៗ។ ​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា។ ​ប៉ុន្តែ​ ស្ថានការណ៍​ នៅ​ក្រោយ​ការបោះឆ្នោត​នៅតែ​ជា​ក្តី​បារម្ភ​របស់​មហាជន​ទូទៅ​នៅ​ឡើយ។​ តើ​គួរ​ធ្វើ​ដូចម្តេច​​ដើម្បី​ឲ្យ​​ការ​បោះឆ្នោត​ក្លាយជា​និមិត្តរូប​នៃ​ វប្បធម៌​សន្តិភាព​នៅ​កម្ពុជា?​

ប្រទេស​កម្ពុជា​មាន​ភព្វ័​សំណាង​ដែល​បាន​ស្គាល់​របត់​នយោបាយ​ថ្មី​មួយ​ កាលពី​ឆ្នាំ ​១៩៩៣​ ក្រោយ​ពី​ភាគី​ជម្លោះ​នានា​បាន​ព្រមព្រៀង​​គ្នា​រៀបចំ​ការបោះឆ្នោត​តាម​​បែប ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ​ប៉ុន្តែ ​ខណៈ​ដែល​ការបោះឆ្នោត​ក្លាយជា​វប្បធម៌​ដ៏​ល្អ​មួយ​ក្នុង​ការ​ផ្លាស់ប្តូរ​ អំណាច​​ដឹកនាំ​នៅ​ក្នុង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​នានា​នៅ​លើ​លោក​ នោះ​ ការបោះ​ឆ្នោត​​ នៅ​កម្ពុជា​នៅ​តែ​ជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស់​យ៉ាង​ខ្លាំង ​មួយ​នៅ​ឡើយ។ ​
កាលពី​​ឆ្នាំ​១៩៩៣​​ ពេល​​ដែល​​កម្ពុជា​​ស្គាល់​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ​​ជា​លើក​​ដំបូង​ ក្រោម​ការរៀបចំ​របស់​អង្គការ​សហប្រជាជាតិ​ អំពើ​ហិង្សា​នយោបាយ​បាន​កើត​ឡើង​យ៉ាង​ច្រើន​​គួរ​ឲ្យ​ព្រឺខ្លាច។​ លើសពី​នេះ​ នៅ​ក្រោយ​ការបោះឆ្នោត​ ភាពតានតឹង​បាន​កើត​ឡើង​ជាថ្មី​នៅ​ពេល​​ដែល​គណបក្ស​ចាញ់​ឆ្នោត​មិន​ទទួល​ ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត។​ តាំងពី​ពេល​នោះមក ​អំពើ​ហិង្សា​ពេល​​បោះឆ្នោត​ និង​ការ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ហាក់​បាន​ក្លាយ​ជា​វប្បធម៌​ មួយ​​ទៅ​ហើយ​នៅ​កម្ពុជា។​

ជាការពិត​ បញ្ហា​នេះ​មិន​មែន​ជា​រឿង​ដោយឡែក​របស់​កម្ពុជា​ទេ​ ប៉ុន្តែ​ គ្រប់​ប្រទេស​ដែល​ទើប​តែ​ស្គាល់​ការ​បោះឆ្នោត​ថ្មី​ថ្មោង​​តែង​តែ​កើត​មាន​ អំពើ​ហិង្សា ​និង​ការបដិសេធ​លទ្ធផល​បោះឆ្នោត​ដូចៗ​គ្នា។ ​យ៉ាងណា​ក៏ដោយ​ រយៈពេល​ ២០ ​ឆ្នាំ ​កន្លង​ទៅ​នេះ ​អ្នកនយោបាយ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ជាទូទៅ​ហាក់​បាន​បង្ហាញ​​​ពី​ភាព​ ចាស់ទុំ​ខាង​ប្រជាធិបតេយ្យ​កាន់តែ​ខ្លាំង​ឡើង​ជា​លំដាប់។​ ជាក់ស្តែង ​អំពើ​ហិង្សា​នយោបាយ​​បាន​ថយចុះ​ជា​បន្តបន្ទាប់​ រីឯ​សេរីភាព​នយោបាយ​ក៏​មាន​លក្ខណៈកាន់​តែផុលផុស​ និង​បើក​ចំហ​​ជាងមុន​ដែរ។​ នេះគឺជា​ផ្លែផ្កា​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

ប៉ុន្តែ ​អ្វីដែល​នៅ​តែមិន​​ទាន់​មាន​ការផ្លាស់ប្តូរ​ជាដុំកំភួន​នៅ​ឡើយ​នោះ​គឺ​ ការបដិសេធ​លទ្ធផល​​នៃ​​ការបោះឆ្នោត​ពីសំណាក់​អ្នកចាញ់។​ មាន​មូលហេតុ​ច្រើន​យ៉ាង​ដែល​គេ​អាច​លើក​យក​មក​ពន្យល់​បញ្ហា​នេះ​បាន។​

មូលហេតុទី១​ គឺការ​មិន​ទុកចិត្ត​ទៅលើ​យន្តការ​រៀបចំ​ការបោះឆ្នោត។ ​គេនៅ​ចាំបាន​ថា​ កាលពី​ឆ្នាំ ​១៩៩៣ ​គណបក្ស​ប្រជាជន​ដែល​បាន​ទទួល​សំឡេង​ឆ្នោត​តិចជាង​​គណបក្ស ​ហ្វ៊ុនស៊ិនប៉ិច​ បាន​តវ៉ា​អំពី​ភាព​មិនប្រក្រតី​ជាច្រើន​ក្នុង​ការ​រាប់​សន្លឹកឆ្នោត​និង​ ការដឹក​ជញ្ជូន​​សន្លឹក​ឆ្នោត​ជាដើម។​ ទីបំផុត​ ក្រោម​ហេតុ​ផល​ថា​ អ៊ុនតាក់​ បាន​លួច​បន្លំ​សន្លឹកឆ្នោត​ទើប​គណបក្ស​នេះ​បដិសេធ​លទ្ធផល​បោះឆ្នោត។​

ក្រោយ​មក​ កម្ពុជា​បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដោយ​ខ្លួន​ឯង​ដែល ​ហៅ​​កាត់​ថា​ គ.ជ.ប ។​​ ​ប៉ុន្តែ​ ម្តង​នេះ​ដោយហេតុ​ថា​ គ.ជ.ប ​បង្កើត​ឡើង​ដោយ​គណបក្ស​កាន់​អំណាច ​​​គឺ​ដល់​វេន​គណបក្ស ​ហ៊្វុនស៊ិនប៉ិច​ និង​គណបក្ស​ប្រឆាំង​វិញ​ម្តង​ដែល​ចាញ់​ឆ្នោត​និង​បដិសេធ​លទ្ធផល​នៃ​ ការបោះឆ្នោត។ ​មូលហេតុ​នៅ​តែ​ដដែល​គឺ​ ការ​មិន​ទុក​ចិត្ត​លើ​គ.ជ.ប។​ បញ្ហា​នេះ​បាន​អូស​បន្លាយ​រហូត​ដល់​សព្វថ្ងៃ ​ពោលគឺ​ក្រោយ​ពេល​បោះឆ្នោត​ ចលនា​ប្រឆាំង​នឹង​លទ្ធផល​ក៏​បាន​កើត​ឡើង​ដែល​ពេល​ខ្លះ​ធ្វើឲ្យ​មាន​វិបត្តិ​ នយោបាយ​ជាច្រើន​ខែ ​ឬ​ឈាន​ដល់​អំពើ​ហិង្សា​ក៏មាន។​

មូលហេតុ​ទី២​ ក្រៅពី​ការ​មិន​ទុក​ចិត្ត​ទៅ​លើ​យន្តការ​រៀបចំ​ការបោះឆ្នោត​ ចរឹត​មិន​ទទួល​ស្គាល់​​លទ្ធផល​ចាញ់​​របស់​អ្នកនយោបាយ​ខ្មែរ​ក៏ជា​ហេតុផល​ ចម្បង​មួយ​ទៀត​ដែរ។​ ជាទូទៅ​ គេអាច​និយាយបាន​ថា ​រហូត​មក​ទល់ពេល​នេះ ​ប្រហែល​ជា​នៅ​មិនទាន់​មាន​គណបក្ស​ណា ​ឬអ្នក​នយោបាយណា ​ត្រៀម​ខ្លួន​ទទួល​យក​លទ្ធផល​ចាញ់​នៅ​ឡើយ​ទេ ​រាប់ទាំង​បក្សប្រឆាំង​ និង​បក្ស​កាន់​អំណាច។​ ក្នុង​ន័យ​នេះ ​បញ្ហា​ដដែល​នឹង​កើត​មាន​ឡើង​ជាថ្មី​នៅក្រោយ​ការបោះឆ្នោតថ្ងៃទី​ ២៨ ​កក្កដា​នេះដោយ​ចៀស​មិន​ផុត។​

វប្បធម៌​​បដិសេធលទ្ធផល​នៃ​ការបោះឆ្នោត​បាន​ជះ​ផល​វិបាក​យ៉ាង​ច្រើន​ដល់​ ដំណើរ​ការលទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​ ផលវិបាក​សំខាន់​ជាងគេ​គឺវា​បាន​បង្ក​ការភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ជាទូទៅ​​  ពោលគឺ​ឲ្យ​តែ​ដល់​ពេល​បោះឆ្នោត​ ការព្រួយ​បារម្ភ​តែងតែ​កើត​មាន​ជានិច្ច។​ ដូច្នេះ ​ដើម្បី​ឲ្យ​ការបោះឆ្នោត​ក្លាយជា​និមិត្តរូប​នៃ​វប្បធម៌​សន្តិភាព ​និង​ជា​ យន្តការ​នៃ​ការផ្លាស់​ប្តូរ​​ការដឹកនាំ​ប្រទេស​ប្រកប​ដោយ​និរន្តរភាព​ មានកិ​ច្ចការសំ​ខាន់ៗ​មួយចំនួន​ដែល​អ្នកនយោបាយ​ត្រូវ​រួម​គ្នា​ធ្វើ៖ ​

ទី១​ ត្រូវ​ធ្វើ​ឲ្យ ​​គ.ជ.ប ​មាន​ឯករាជ​ភាព​ពិតប្រាកដ​ដែល​គ្រប់​ភាគី​ទទួល​យក​បាន។ ​ទី២ ​ដំណើរ​ការ​រៀបចំ​ការបោះឆ្នោត​ត្រូវតែ​មាន​បរិយាកាស​សេរី ​យុត្តិធម៌ ​និង​ស្មើភាព។ ​និង​ទី៣​ អ្នក​នយោបាយ​ត្រូវ​មាន​ចិត្ត​ជាកីឡាករ​ ពោលគឺ​ត្រូវ​ហ៊ាន​ទទួល​យក​លទ្ធផល​ចាញ់។​ ប្រសិន​បើលក្ខខណ្ឌ​ទាំង​នេះ​មិន​ត្រូវ​បាន​បំពេញ​ទេ​នោះ ​ការបោះឆ្នោត​នឹង​នៅ​តែ​ជាល្បែង​គួរឲ្យ​ភ័យ​ខ្លាច​សម្រាប់​ប្រជាពលរដ្ឋ​ ខ្មែរ​តែ​ដដែល​៕​
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ►  August (286)
    • ▼  July (144)
      • Talks on table, PM says
      • Hun Sen welcomes investigation
      • CPP coordinated vote fraud: HRW
      • Extra seats won spread across country: CNRP
      • China gives guns and ammo
      • Following Cambodian presidential elections, UN rig...
      • សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​...
      • អ្នក​វិភាគ៖ បដិវត្តន៍​ព្យុះ​ប្រជាធិបតេយ្យ​អាច​ផ្ទុ...
      • Opposition leader Sam Rainsy agrees to talks on di...
      • Cambodian PM says ready for talks with opposition
      • Cambodia election protest threatened
      • សញ្ញានៃភាពវឹកវរក្រោយការបោះឆ្នោតកើតឡើងជាថ្មី
      • គណបក្ស​សង្រ្គោះ​ជាតិ​​បើក​វេទិកា​ឱ្យ​ប្រជាពល​រដ្ឋ​...
      • Meet the $100,000,000,000,000 man
      • Feeling cheated
      • Opposition claims majority win
      • In it for the long haul?
      • US calls for review of election ‘irregularities’
      • Military chief read riot act
      • Elections just fine by some
      • Post-election payout
      • Cambodian opposition claims election majority
      • Cambodian opposition raises the stakes by claiming...
      • Cambodia: Ruling Party Orchestrated Vote Fraud
      • Both sides claim victory in Cambodia’s murky elect...
      • Cambodia's PM Mulls Post-Poll Options in Silence
      • The US State Department- Daily Press Briefing [Ele...
      • Hun Sen's party win to stabilize situation: expert
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហរ​រឹងមាំ [CNRP remai...
      • បក្ស​ប្រឆាំង​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស
      • អាមេរិក​គាំទ្រ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើប​...
      • កូន​ប្រុស​លោក ហ៊ុន សែន មិន​ជាប់​ឆ្នោត​ជា​តំណាង​រាស...
      • បក្ស​ហ៊្វុនស៊ិនប៉ិច​ទាមទារ​បង្កើត​គណៈកម្មការ​ត្រួត...
      • Sam Rainsy Claims His Party Won Enough Seats to Fo...
      • Opposition Gathering Evidence To Contest Election ...
      • Youth vote emerges in Cambodia
      • CPP enters unfamiliar territory
      • Election results a blow to CPP dynastic plans
      • Irregularity specifics in short supply
      • Election results rejected
      • Kampong Cham comes out for CNRP
      • Bid for Prey Veng vote falls flat for Sar Kheng
      • Voter turnout keeps falling
      • Diaspora finds the results hard to come by
      • Prices fluctuate due to poll
      • Time to stop the rhetoric
      • Cambodia government rejects opposition call for po...
      • Cambodia election challenge raises fears
      • Q&A: How credible was Cambodia's election?
      • បក្ស​កាន់​អំណាច​បដិ​សេធ​ថា លោក ហ៊ុន សែន​លា​ឈប់​ពី​...
      • តើ​៦៨​អាសនៈ ​អាច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត...
      • សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​ក្រោយ...
      • លទ្ធផល​បោះ​ឆ្នោត​បឋម​ក្រៅ​​ផ្លូវ​ការ​របស់​ខុមហ្វ្រ...
      • Opposition Says It Will Not Accept Election Results
      • Cambodia's opposition points to 'massive' poll fraud
      • Transparency Int'l calls for probe of irregularities
      • Cambodia's opposition decries vote results
      • Opposition leader Rainsy rejects Hun Sen's Cambodi...
      • Overview of Election Results
      • បក្សប្រឆាំង​បដិសេធ​លទ្ធផល​បោះឆ្នោត​និង​ទាមទារ​​ឲ្យ...
      • អ្នក​សង្កេត​ការណ៍​អន្ដរជាតិ៖ លទ្ធផល​បោះ​ឆ្នោត​នៅ​ក...
      • Opposition rejects election result
      • Big opposition gains
      • Voters test whether bleach removes ink
      • Social media shows election day muscle
      • Cambodia's Hun Sen shaken as opposition rejects po...
      • Cambodian opposition challenges election results
      • Cambodian Opposition Rejects Election Results
      • បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត
      • បក្ស​ប្រជាជន​ប្រកាស​ថា​ឈ្នះ​ការ​បោះឆ្នោត
      • លទ្ធផលនៃការបោះឆ្នោត​បឋម​និងមិនផ្លូវការ
      • In Preliminary Results, Ruling Party Seats Diminis...
      • Cambodia Election's Results: NGOs' versus NEC's Tally
      • Party of PM Hun Sen wins Cambodian election, major...
      • Ruling Party Wins Narrowly in Cambodian Vote
      • Cambodian opposition makes gains in elections
      • Cambodian PM Hun Sen's Party Suffers Election Blow
      • Cambodia opposition retracts claim of election win
      • Cambodia ruling party denies opposition win claim
      • Cambodian ruling party claims election victory
      • Cambodian opposition claims election victory
      • Cambodian opposition claims upset victory in elect...
      • Security tightened in Cambodian capital after tens...
      • The Promise of Democratic Elections
      • ពលរដ្ឋ​អះអាង​ថា​មាន​ទាហាន​រាប់​ពាន់​នាក់​ត្រូវ​ដឹក...
      • Longtime PM poised for victory as Cambodians vote
      • Cambodia's Hun Sen set to retain power in tense el...
      • Cambodia polls close as Hun Sen seeks re-election
      • Opposition Looks to Erode Hun Sen’s Majority as Ca...
      • Cambodia’s elections are rigged. So why is the cou...
      • Polls open in Cambodia's general elections
      • National Election 2013
      • កម្ពុជាចាប់​ផ្ដើម​​ដំណើរ​ការ​បោះ​ឆ្នោត​នីតិកាល​ទី​...
      • បក្ស​ប្រឆាំង​អះអាង​ថា​នឹង​មាន​ការ​បោះឆ្នោត​ជំនួស​អ...
      • Concerns Over Post-Election Reaction
      • Monitors Say Ink Test Was for Transparency, Not Tu...
      • Cambodia's Rainsy: aristocrat or man of the people?
      • Voting begins in Cambodia general polls
      • Cambodia's strongman PM seeks to extend grip on power
      • Cambodia election: Workers hoping for a brighter f...
Powered by Blogger.

About Me

Unknown
View my complete profile