ថ្ងៃ សុក្រ 26 កក្កដា 2013
RFI

RFI

ប្រជាពលរដ្ឋខ្មែរចូលរួមមើលឈ្មោះបោះឆ្នោត នៅមណ្ឌលបោះឆ្នោត កាលពីការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១២ កន្លងទៅ។
rfi/siv channa
អង្គការសង្កេតការណ៍បោះឆ្នោត ខុមហ្វ្រែល ទទួលស្គាល់ថា ជាទូទៅស្ថានការណ៍ក្នុងអំឡុងពេលឃោសនាបោះឆ្នោតមានលក្ខណៈល្អ ប្រសើរ។ ប៉ុន្តែ នៅក្នុងសន្និសីទកាសែតមួយ ដែលបានបើកធ្វើនៅរសៀលថ្ងៃសុក្រ ទី ២៦ កក្កដា អង្គការខុមហ្វ្រែល អះអាងថា ខ្លួនបានរកឃើញថា មានភាពមិនប្រក្រតីមួយចំនួន ក្នុងនោះក៏មានអំពើហិង្សាបានកើតឡើងផងដែរ។
ស្ថានការណ៍ជាទូទៅ សម្រាប់ការបោះឆ្នោតសម្រាប់នីតិកាលទី៥នៅកម្ពុជា មានភាពវិជ្ជមានប្រសើរជាងការបោះឆ្នោតនៅអាណត្តិមុនៗ ដោយសាតែ អំពើហិង្សាបានថយចុះ ហើយនិងមានវត្តមានប្រធានគណបក្សប្រឆាំង នៅកម្ពុជា។
លោក ធន សារាយ ប្រធានគណៈកម្មាធិការនាយកអង្គការខុមហ្វ្រែល និងជា ប្រធានអង្គការអាដហុក បានថ្លែងក្នុងសន្និសីទព័ត៌មានថា ស្ថានភាព នយោបាយនៅមុនការបោះឆ្នោតមានការធូរស្រាល បន្ទាប់ពីព្រះមហាក្សត្រខ្មែរ បានព្រះរាជទានលើកលែងទោសដល់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលអាចធ្វើឲ្យលោកសម រង្ស៊ី វិលចូលក្នុងទឹកដីកម្ពុជាវិញ។ រីឯការវាយតម្លៃមួយទៀតរបស់អង្គការអង្កេតការ គឺការចូលរួមយ៉ាងសកម្មរបស់យុវជនក្នុងសកម្មភាពនយោបាយ ដូចជាការចូលរួម ក្នុងការហែក្បួនរបស់គណបក្ស និងការហ៊ានបញ្ចេញមតិរបស់ខ្លួន រួមទាំងការតាមដានយ៉ាងយកចិត្តទុកដាក់លើគោលនយោបាយរបស់គណបក្ស នីមួយៗ។
អង្គការអង្កេតការបោះឆ្នោត នៅកម្ពុជាផ្ទាល់ នៅតែកត់សម្គាល់ឃើញពីភាពអវិជ្ជមាន និង ភាពមិនប្រក្រតី ដែលនៅក្នុងនោះ គណបក្សកាន់អំណាចមានប្រៀបជាង គណបក្សប្រឆាំង។
តែទោះជាយ៉ាងណា អង្គការអង្កេតការបោះឆ្នោតទាំងអស់ ក៏បានស្នើឱ្យមានការបញ្ចូលបេក្ខភាពប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី ទៅក្នុងបញ្ជីបេក្ខភាពតំណាងរាស្ត្រ និងបញ្ជីឈ្មោះអ្នកឆ្នោត ដែលអង្គការទាំងនោះអះអាងថា ជាការគោរពនូវព្រះរាជទានលើកលែងទោសរបស់ ព្រះមហាក្សត្រ និងលិខិតបង្រួបបង្រួមជាតិរបស់នាយករដ្ឋមន្ត្រីកម្ពុជា៕

0 comments:
Post a Comment