Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Friday, July 26, 2013

យុវជន​មួយ​ចំនួន​ប្រតិកម្ម​នឹង​ការ​រិះគន់​យុវជន​តាម​កញ្ចក់​ទូរទស្សន៍

Posted on 1:18 PM by Unknown

ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​នីតិកាល​ទី៥ នេះ គេ​សង្កេត​ឃើញ​យុវជន​ខ្លះ​ចូលរួម​ដោយ​ការ​បង្ខិតបង្ខំ ឬ​គំនាប និង​យុវជន​ខ្លះ​ទៀត ចូលរួម​ដោយ​ឆន្ទៈ និង​ដោយ​ស្ម័គ្រចិត្ត។ ផ្ទុយ​ទៅ​វិញ នា​ពេល​ថ្មីៗ​នេះ បណ្ដាញ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន បាន​ចាក់​ផ្សាយ​រូបភាព​វីដេអូ​ឯកសារ​ស្ដីពី​សកម្មភាព​យុវវ័យ​ក្នុង​ការ​ គាំទ្រ​គណបក្ស​នយោបាយ​ផ្សេងៗ។
ដោយ អាន ម៉ារីដា
2013-07-26
RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
ឃោសនា​បោះឆ្នោត បក្ស​សង្គ្រោះ​ជាតិ ៦១០
ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ភាគ​ច្រើន​ជា​យុវជន ហែ​ឡើង​លើ​ស្ពាន​ក្បាល​ថ្នល់ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Mom Sophon
រូបភាព​វីដេអូ​ដែល​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ឯកជន​ក្នុង​ ស្រុក ភាគ​ច្រើន​បាន​រិះគន់​វាយ​ប្រហារ​ចំពោះ​យុវជន​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ ជាតិ តែ​ប៉ុណ្ណោះ។ តើ​យុវជន​មាន​ប្រតិកម្ម​យ៉ាង​ណា ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ?
នា​ពេល​ថ្មីៗ​កន្លង​មក​នេះ បណ្ដាញ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន បាន​ចាក់​ផ្សាយ​វីដេអូ​ឯកសារ​មួយ​ស្ដីពី​សកម្មភាព​យុវវ័យ ក្នុង​ការ​គាំទ្រ​គណបក្ស​នយោបាយ ដោយ​ធ្វើ​ការ​បរិហារ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ផ្ដោត​តែ​ទៅ​លើ​តែ​យុវជន​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​រដ្ឋាភិបាល​ ប៉ុណ្ណោះ។ ការ​ចាក់​ផ្សាយ​វីដេអូ​បែប​នេះ បាន​ធ្វើ​អោយ​យុវជន​ទូទៅ ជា​ពិសេស​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រតិកម្ម​មិន​ពេញ​ចិត្ត​
នឹង​ការ​ចោទ​ប្រកាន់ ឬ​វាយ​ប្រហារ​កិត្តិយស​របស់​ពួក​គេ​នោះ ហើយ​ថា​ទូរទស្សន៍​ក្នុង​ស្រុក​ទាំង​នោះ បាន​ផ្សាយ​ភាព​លម្អៀង​ទៅ​រក​យុវជន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន ដែល​ជា​បក្ស​កំពុង​កាន់​អំណាច។
នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នេះ យុវជន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ចូលរួម​ស្ទើរ​គ្រប់​សកម្មភាព​ក្នុង​គណបក្ស​នយោបាយ។ យុវជន​មួយ​ចំនួន​ត្រូវ​គេ​រក​ឃើញ​ថា ចូលរួម​ដោយ​ការ​បង្ខិតបង្ខំ ឬ​ដោយ​គំនាប​នយោបាយ ទិញ​ទឹក​ចិត្ត ចំណែក​យុវជន​មួយ​ចំនួន​ទៀត ចូលរួម​ដោយ​ឆន្ទៈ​ស្ម័គ្រចិត្ត។
និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សកលវិទ្យាល័យ ខេមរៈ កញ្ញា ម៉ាឡែន បាន​បង្ហាញ​ទស្សនៈ​ទាំង​អស់​សំណើច បន្ទាប់​ពី​បាន​មើល​រូបភាព​វីដេអូ​ស្ដីពី​សកម្មភាព​របស់​យុវជន​ដែល​អ្នក​ អត្ថាធិប្បាយ​ទូរទស្សន៍​អះអាង​ថា ជា​យុវជន​សង្គ្រោះ​ជាតិ តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក។ កញ្ញា​ពិត​ជា​ហួស​ចិត្ត និង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ចំពោះ​វីដេអូ​នេះ។
កញ្ញា ម៉ាឡែន បាន​បន្ថែម​ទៀត​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ភាគ​ច្រើន ពិត​ជា​មាន​ភាព​លម្អៀង ដោយសារ​អ្វី​ដែល​គាត់​បាន​ឃើញ​មិន​មែន​ជា​ប្រភព​ជាក់ស្តែង​នោះ​ទេ ការ​ពិត​ជាក់ស្តែង គាត់​ក៏​បាន​សង្កេត​ឃើញ​តថភាព​ទាំងអស់​នេះ​ដែរ ប៉ុន្តែ​មិន​មែន​មក​ពី​យុវជន​ទាំង​នោះ​ចង់​ឈ្លោះ​ទាស់ទែង​នោះ​ទេ។
កញ្ញា ម៉ាឡែន បន្ត​ថា ការ​បង្ហាញ​ទង្វើ​អវិជ្ជមាន ឬ​ភាព​ខ្វះ​ចន្លោះ​របស់​យុវជន​ទាំង​នោះ ជា​ការ​រៀបចំ​ទុក​មុន ហើយ​ការ​បង្ហាញ​បែប​នេះ​អាច​ប៉ះពាល់​ដល់​កិត្តិយស​របស់​យុវជន​ទៅ​ថ្ងៃ​មុខ។
និស្សិត​ផ្នែក​សង្គម​វិជ្ជា​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ពិន សុវណ្ណ ក៏​បាន​បង្ហាញ​ការ​សរសើរ និង​ភាព​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​អវិជ្ជមាន​ទាំងអស់​របស់​យុវជន​ទាំង​នោះ​ ដែរ។ ម៉្យាង​វិញ​ទៀត ទង្វើ​ទាំងអស់​នេះ​វា​អាច​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​លើ​ខ្លួន​គាត់​ផ្ទាល់ និង​យុវជន​ដទៃ​ទៀត។
តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក សុវណ្ណ បាន​បង្ហាញ​ពី​ភាព​ស្រពិចស្រពិល បន្ទាប់​ពី​មើល​វីដេអូ​នេះ ដែល​គាត់​បាន​ទទួល​ពី​មិត្តភ័ក្ដិ​ចែក​ចាយ​គ្នា​តាម​រយៈ​ទូរស័ព្ទ​ដៃ។
ស្ថិត​ក្នុង​វ័យ​ប្រមាណ​ជិត ៥០​ឆ្នាំ អ្នកស្រី សំអឿន ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ យល់​ឃើញ​ថា ទូរទស្សន៍​ក្នុង​ស្រុក គួរ​ចាក់​ផ្សាយ​សកម្មភាព​យុវជន​គាំទ្រ​គណបក្ស​នយោបាយ​ធំៗ​ទាំង​សង​ខាង បើ​ប្រទេស​កម្ពុជា ប្រកាន់​របប​ប្រជាធិបតេយ្យ។
ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ​ដែរ បណ្ដាញ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ អគ្គនាយក​ទូរទស្សន៍ ស៊ី.ធី.អិន (CTN) លោក សោម ឆាយា បាន​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា អោយ​បញ្ចាំង​ទាំង​សង​ខាង​យ៉ាង​ម៉េច បើ​ម្ខាង​ទៀត​គេ​គ្មាន​ធ្វើ​អ្វី​ខុស​ផង។ លោក សោម ឆាយា បាន​បន្ថែម​ថា ការ​ចាក់​ផ្សាយ​នេះ​ចង់​បង្ហាញ​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​គិត​ពិចារណា ហើយ​ដើម្បី​អោយ​យុវជន​ទាំង​នោះ​ដឹង​ខ្លួន​ផង ថា​ពួក​គេ​មិន​គួរ​ធ្វើ​ទង្វើ​អ្វី​ផ្ដេសផ្ដាស​នោះ​ទេ។
ជាមួយ​គ្នា​នេះ អ្នក​វិភាគ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី បាន​អោយ​ដឹង​ថា ការ​បង្ហាញ​ជ្រុល​នូវ​ទង្វើ​អវិជ្ជមាន​របស់​យុវវ័យ មិន​មែន​ជា​មធ្យោបាយ​ល្អ​ក្នុង​ការ​អប់រំ​នោះ​ទេ ហើយ​វា​ក៏​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ប្រទេស​ជាតិ​ផង​ដែរ។ លោក​បន្ថែម​ទៀត​ថា ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ជំនឿ​របស់​ប្រជាពលរដ្ឋ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ មិន​សូវ​ជា​ជឿ​ប៉ុន្មាន​ទេ​ទៅ​លើ​កម្មវិធី​ទូរទស្សន៍​ក្នុង​ស្រុក។
ការ​បង្ក​ជម្លោះ​មិន​មែន​ចេះ​តែ​បង្ក​ឡើង​ដោយ​ឥត​មាន​ហេតុផល​នោះ​ទេ ហើយ​ក៏​មាន​មូលហេតុ​ច្រើន​ដែរ ដែល​បណ្ដាល​អោយ​យុវជន​មាន​ជម្លោះ​ដូច្នេះ។
មន្ត្រី​តស៊ូ​មតិ​ផ្នែក​ច្បាប់​នៃ​អង្គការ​ជំនួយ​ច្បាប់​នៅ​កម្ពុជា (LAC) លោក ចាន់ ថុល បាន​លើក​ទស្សនៈ​ខ្លួន​ផ្ទាល់​ថា ការ​ផ្សព្វផ្សាយ​វា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ព្រោះ​វា​មាន​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន ហើយ​គ្រប់​ការ​ផ្សាយ​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្នុង​ឱកាស​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នេះ ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​ហាក់​ដូច​ជា​គគ្រឹកគគ្រេង​ស្ទើរ​គ្រប់​សកម្មភាព​ក្នុង​ការ​ ក្រោក​ឡើង​គាំទ្រ​គណបក្ស​នយោបាយ​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត តែ​ត្រូវ​រក្សា​ភាព​ថ្លៃថ្នូរ និង​គោរព​ខ្លួន​ឯង ព្រម​ទាំង​អ្នក​ដទៃ៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ►  August (286)
    • ▼  July (144)
      • Talks on table, PM says
      • Hun Sen welcomes investigation
      • CPP coordinated vote fraud: HRW
      • Extra seats won spread across country: CNRP
      • China gives guns and ammo
      • Following Cambodian presidential elections, UN rig...
      • សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​...
      • អ្នក​វិភាគ៖ បដិវត្តន៍​ព្យុះ​ប្រជាធិបតេយ្យ​អាច​ផ្ទុ...
      • Opposition leader Sam Rainsy agrees to talks on di...
      • Cambodian PM says ready for talks with opposition
      • Cambodia election protest threatened
      • សញ្ញានៃភាពវឹកវរក្រោយការបោះឆ្នោតកើតឡើងជាថ្មី
      • គណបក្ស​សង្រ្គោះ​ជាតិ​​បើក​វេទិកា​ឱ្យ​ប្រជាពល​រដ្ឋ​...
      • Meet the $100,000,000,000,000 man
      • Feeling cheated
      • Opposition claims majority win
      • In it for the long haul?
      • US calls for review of election ‘irregularities’
      • Military chief read riot act
      • Elections just fine by some
      • Post-election payout
      • Cambodian opposition claims election majority
      • Cambodian opposition raises the stakes by claiming...
      • Cambodia: Ruling Party Orchestrated Vote Fraud
      • Both sides claim victory in Cambodia’s murky elect...
      • Cambodia's PM Mulls Post-Poll Options in Silence
      • The US State Department- Daily Press Briefing [Ele...
      • Hun Sen's party win to stabilize situation: expert
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហរ​រឹងមាំ [CNRP remai...
      • បក្ស​ប្រឆាំង​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស
      • អាមេរិក​គាំទ្រ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើប​...
      • កូន​ប្រុស​លោក ហ៊ុន សែន មិន​ជាប់​ឆ្នោត​ជា​តំណាង​រាស...
      • បក្ស​ហ៊្វុនស៊ិនប៉ិច​ទាមទារ​បង្កើត​គណៈកម្មការ​ត្រួត...
      • Sam Rainsy Claims His Party Won Enough Seats to Fo...
      • Opposition Gathering Evidence To Contest Election ...
      • Youth vote emerges in Cambodia
      • CPP enters unfamiliar territory
      • Election results a blow to CPP dynastic plans
      • Irregularity specifics in short supply
      • Election results rejected
      • Kampong Cham comes out for CNRP
      • Bid for Prey Veng vote falls flat for Sar Kheng
      • Voter turnout keeps falling
      • Diaspora finds the results hard to come by
      • Prices fluctuate due to poll
      • Time to stop the rhetoric
      • Cambodia government rejects opposition call for po...
      • Cambodia election challenge raises fears
      • Q&A: How credible was Cambodia's election?
      • បក្ស​កាន់​អំណាច​បដិ​សេធ​ថា លោក ហ៊ុន សែន​លា​ឈប់​ពី​...
      • តើ​៦៨​អាសនៈ ​អាច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត...
      • សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​ក្រោយ...
      • លទ្ធផល​បោះ​ឆ្នោត​បឋម​ក្រៅ​​ផ្លូវ​ការ​របស់​ខុមហ្វ្រ...
      • Opposition Says It Will Not Accept Election Results
      • Cambodia's opposition points to 'massive' poll fraud
      • Transparency Int'l calls for probe of irregularities
      • Cambodia's opposition decries vote results
      • Opposition leader Rainsy rejects Hun Sen's Cambodi...
      • Overview of Election Results
      • បក្សប្រឆាំង​បដិសេធ​លទ្ធផល​បោះឆ្នោត​និង​ទាមទារ​​ឲ្យ...
      • អ្នក​សង្កេត​ការណ៍​អន្ដរជាតិ៖ លទ្ធផល​បោះ​ឆ្នោត​នៅ​ក...
      • Opposition rejects election result
      • Big opposition gains
      • Voters test whether bleach removes ink
      • Social media shows election day muscle
      • Cambodia's Hun Sen shaken as opposition rejects po...
      • Cambodian opposition challenges election results
      • Cambodian Opposition Rejects Election Results
      • បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត
      • បក្ស​ប្រជាជន​ប្រកាស​ថា​ឈ្នះ​ការ​បោះឆ្នោត
      • លទ្ធផលនៃការបោះឆ្នោត​បឋម​និងមិនផ្លូវការ
      • In Preliminary Results, Ruling Party Seats Diminis...
      • Cambodia Election's Results: NGOs' versus NEC's Tally
      • Party of PM Hun Sen wins Cambodian election, major...
      • Ruling Party Wins Narrowly in Cambodian Vote
      • Cambodian opposition makes gains in elections
      • Cambodian PM Hun Sen's Party Suffers Election Blow
      • Cambodia opposition retracts claim of election win
      • Cambodia ruling party denies opposition win claim
      • Cambodian ruling party claims election victory
      • Cambodian opposition claims election victory
      • Cambodian opposition claims upset victory in elect...
      • Security tightened in Cambodian capital after tens...
      • The Promise of Democratic Elections
      • ពលរដ្ឋ​អះអាង​ថា​មាន​ទាហាន​រាប់​ពាន់​នាក់​ត្រូវ​ដឹក...
      • Longtime PM poised for victory as Cambodians vote
      • Cambodia's Hun Sen set to retain power in tense el...
      • Cambodia polls close as Hun Sen seeks re-election
      • Opposition Looks to Erode Hun Sen’s Majority as Ca...
      • Cambodia’s elections are rigged. So why is the cou...
      • Polls open in Cambodia's general elections
      • National Election 2013
      • កម្ពុជាចាប់​ផ្ដើម​​ដំណើរ​ការ​បោះ​ឆ្នោត​នីតិកាល​ទី​...
      • បក្ស​ប្រឆាំង​អះអាង​ថា​នឹង​មាន​ការ​បោះឆ្នោត​ជំនួស​អ...
      • Concerns Over Post-Election Reaction
      • Monitors Say Ink Test Was for Transparency, Not Tu...
      • Cambodia's Rainsy: aristocrat or man of the people?
      • Voting begins in Cambodia general polls
      • Cambodia's strongman PM seeks to extend grip on power
      • Cambodia election: Workers hoping for a brighter f...
Powered by Blogger.

About Me

Unknown
View my complete profile