RFI

លោក សម រង្ស៊ី និង លោក កឹម សុខានៅទីលានប្រជាធិបតេយ្យ
RFI/Siv Channa
ដូចការគ្រោងទុក លោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិបានជួបជុំជាមួយអ្នកគាំទ្ររបស់ខ្លួន ប្រហែល១ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅរសៀលថ្ងៃចន្ទនេះ។ នៅ ក្នុងរាជធានីភ្នំពេញ ខ្លឹមសារនៃការថ្លែងសុន្ទរកថារបស់ប្រធានគណបក្សសង្គ្រោះជាតិ ហាក់ដូចជាធ្ងន់ជាងសារដែលមេដឹកនាំគណបក្សប្រឆាំងបានធ្វើនិយាយកន្លងមក នៅ តាមបណ្តាខេត្ត ដែលទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោត។
មនុស្សប្រហែល១ម៉ឺននាក់បានមកជួបជុំគ្នានៅលើទីលាន ប្រជាធិបតេយ្យដើម្បី ស្តាប់លោកសម រង្ស៊ី និងលោកកឹម សុខាថ្លែងសារអំពីគោលជំហរនយោបាយរបស់គណបក្សនេះ ទាក់ទងនឹងការបោះឆ្នោត។ ជាការជួបជុំជាលើកទី២ ដែលគណបក្សសង្គ្រោះជាតិអោយឈ្មោះថា វេទិកាម្ចាស់ឆ្នោតដើម្បី ស្វែងរកការពិត និងយុត្តិធម៌។ ពីវេទិកា ទល់មុខអ្នកគាំច្រើនដ៏ច្រើន លោកសម រង្ស៊ីបានមិនបានខ្លាចនឹងស្រែកដាក់មីក្រូប្រាប់អ្នកគាំទ្រទេថា ទេសភាពនយោបាយនៅកម្ពុជាក្រោយការបោះឆ្នោតនីតិកាលទី៥នេះ បានផ្លាស់ប្តូរហើយ។ ការផ្លាស់ប្តូរ ដែលប្រធានគណបក្សប្រឆាំងរូបនេះមិនបាននិយាយដល់ការផ្លាស់ប្តូរមេដឹកនាំ ប្រទេសដូចមុនទៀតទេ។ ប៉ុន្តែជាការផ្លាស់ប្តូរទិដ្ឋភាពនយោបាយ ដែលទាក់ទងនឹងតុល្យភាពអំណាចនៅក្នុងរដ្ឋសភា តាមរយៈការបោះឆ្នោត។
លោកកឹម សុខាវិញ។ អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានផ្តើមសុន្ទរកថា ដោយប្រកាសអំពី ជ័យជំនះរបស់គណបក្សសង្គ្រោះជាតិ ដែលបានធ្វើអោយអ្នកគាំទ្រហ៊ោគាំទ្រយ៉ាងខ្លាំង។ ប៉ុន្តែជាជ័យជំនៈរបស់គណបក្សនេះនៅក្នុងទីក្រុងភ្នំពេញ។ ចំពោះលោកកឹម សុខា ជ័យជំនៈរបស់គណបក្សសង្គ្រោះជាតិនៅក្នុងរាជធានី គឺជាតំណាងអោយជ័យជំនៈពិតប្រាកដដែលចេញពីឆន្ទៈរបស់អ្នកបោះឆ្នោត។ គួររម្លឹកថា យោងតាមលទ្ធផលបណ្តោះអាសន្នដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត គណបក្សសង្គ្រោះជាំតិបានទទួល៧អាសនៈ លើសគណបក្សប្រជាជនកម្ពុជាដែលបានទទួល៥អាសនៈ។
គួររម្លឹកឡើងវិញថា មេដឹកនាំគណបក្សសង្គ្រោោះជាតិបានធ្វើដំណើរជួបជុំ អ្នកគាំទ្រជាលើកទី២ នៅតាមបណ្តាខេត្តមួយចំនួន និងនៅភ្នំពេញនេះ ខណៈដែលគណបក្សនេះកំពុងតែតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត។
0 comments:
Post a Comment