Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Saturday, August 24, 2013

កម្ពុជាគួរប្រយ័ត្នចំពោះឥទ្ធិពលរបស់មហាអំណាច!

Posted on 5:38 AM by Unknown
សុក្រ 23 សីហា 2013
RFI
ជំនួយរបស់ចិនដល់វិស័យយោធាកម្ពុជា
ជំនួយរបស់ចិនដល់វិស័យយោធាកម្ពុជា
Siv Channa/RFI
ដោយ ប៉ែន បូណា
រដ្ឋមន្ត្រី​ការបរទេស​ចិន​ លោក​ វ៉ាង យី ​បាន​ចាក​ចេញ​ពី​កម្ពុជា​វិញ​ហើយ​​បន្ទាប់​ពី​​បាន​​បំពេញ​​ទស្សនកិច្ច​ រយៈពេល​ពីរ​ថ្ងៃ។ ​តាមរយៈ​ទស្សនកិច្ច​នេះ​ ទីក្រុង​ប៉េកាំង​បាន​ចេញ​មុខ​គាំទ្រ​​យ៉ាង​​ពេញ​ទំហឹង​ដល់​រដ្ឋាភិបាល​​លោក​ ​នាយ​ក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ក្នុង​នាម​ជា​គណបក្ស​ឈ្នះឆ្នោត​​ ខណៈ​ដែល​ប្រទេស​មហា​​អំណាច​​មួយចំនួន​ទៀត​ដូចជា​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​​ជា​ដើម​នៅ​បន្ត​តាមដាន​​ការ​វិវឌ្ឍ​​ស្ថានការណ៍​នយោបាយ​ កម្ពុជា​នៅ​ឡើយ។ ​ដូច្នេះ ​ជម្លោះ​​នយោបាយ​នៅកម្ពុជា​នា​ពេល​នេះ​កំពុង​ស្ថិត​ក្រោម​ក្រសែ​ភ្នែក​របស់​ មហា​អំណាច​ដែល​អ្នក​​នយោបាយ​ខ្មែរ​គួរ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រកាន់​ ជំហរ​នយោបាយ​របស់​ខ្លួន។​

ទំនាក់ទំនង​ចាក់ទឹក​មិន​លិច​រវាង​ទីក្រុង​ប៉េកាំង​និង​ភ្នំពេញ​មិន ​មែន​ជា​រឿង​ថ្មី​ថ្មោង​ទេ។ ​ប៉ុន្តែ ​អ្វី​​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​នៅ​​ពេល​​នេះ​គឺ​ដំណើរ​ទស្សនកិច្ច​របស់ ​រដ្ឋមន្ត្រី​ការបរទេស​ចិន​នៅ​​កម្ពុជា​​បាន​កើត​ឡើង​ចំ​​ពេល​ដែល​កម្ពុជា​ កំពុង​មាន​ភាព​តានតឹង​នយោបាយ​ក្រោយ​​ការបោះ​ឆ្នោត​។​
បើទោះបី​ជាការ​គ្រោង​ទុកឬ​ជា​រឿង​​ចៃដន្យ​​ក៏ដោយ​​ចុះ ​​ក៏​​មហាយក្ស​ចិន​បាន​ប្រើប្រាស់​ពេល​វេលា​នេះ​ដើម្បី​បង្ហាញ​នយោបាយ​ ការទូត​របស់​ខ្លួន​សម្រាប់​កម្ពុជា​រួច​ទៅ​ហើយ។ ​លោក​ វ៉ាង យី​ រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ប្រកាស​ជា​ឧឡារឹក​គាំទ្រ​គណបក្ស​ប្រជាជន​ កម្ពុជា​ក្នុង​ឋានៈ​ជា​គណបក្ស​«ឈ្នះឆ្នោត​ភាគ​ច្រើន»​នៅ​ក្នុង​រដ្ឋសភា។ ​ប្រមុខ​ការទូត​ក្រុង​ប៉េកាំង​ថែម​ទាំង​បាន​សន្យា​ការពារ​ផល​ប្រយោជន៍​ កម្ពុជា​ថែម​ទៀត​ផង។

នេះជា​សារ​ការទូត​ដ៏​មាន​ទម្ងន់​មួយ​ដែល​មហាយក្ស​ចិន​បាន​ផ្ញើ​ទៅកាន់​ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ផង​និង​ដល់​សហគមន៍​អន្តរជាតិ​ផង។ ​សម្រាប់​កម្ពុជា ​សារ​នេះ​មាន​ន័យ​ជាការ​ផ្តល់​កម្លាំង​ចិត្ត​ដល់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន ​នៅ​ខណៈ​ដែល​បក្ស​ប្រឆាំង​កំពុង​តែ​តវ៉ា​ជំទាស់​យ៉ាង​ខ្លាំង​ទៅ​នឹង​លទ្ធផល​ នៃ​ការបោះឆ្នោត។ ​សម្រាប់​នយោបាយ​អន្តរជាតិ​វិញ សារការទូត​របស់​ចិន​នៅ​ពេល​នេះ​ក៏​ត្រូវ​គេ​មើល​ឃើញ​ថា ​ជា​ការព្រមាន​ទុក​ជា​មុន​ដល់​បស្ចឹម​លោក​ថា​ ពួកគេ​មិន​ត្រូវ​មើល​រំលង​តួនាទី​របស់​ចិន​នៅ​ក្នុង​ជម្លោះ​នយោបាយ​នៅ​ កម្ពុជា​នោះ​ឡើយ​។

ជាការ​ពិត​ណាស់ ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​គឺជា​ទីតាំង​ដ៏​ សំខាន់​មួយ​របស់​ចិន​ក្នុង​ការពង្រឹង​ឥទ្ធិពល​ក្នុង​តំបន់​ទល់​នឹង​សហរដ្ឋ​ អាមេរិក។ ​ក្នុង​ន័យ​នេះ ការបន្ត​កាន់​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​អំណោយ​ផល​យ៉ាង​ល្អ​ សម្រាប់​មហា​យក្ស​អាស៊ី។​ ទន្ទឹម​នឹង​នេះ ​ចិន​ក៏​ច្បាស់​ជា​នឹង​មិន​អាច​មើល​រំលង​បាន​ឡើយ​អំពី​ការវិវឌ្ឍ​របស់​បក្ស​ ប្រឆាំង​នៅ​កម្ពុជា​ដែល​លម្អៀង​ទៅ​រក​បស្ចឹម​ប្រទេស។

ជាក់ស្តែង ​នៅ​ពេល​ដែល​ស្ថានការណ៍​ក្រោយ​ពេល​បោះឆ្នោត​កំពុង​ជួប​ប្រទះ​នឹង​ភាព​តាន​ តឹង​ដោយសារ​តែ​បក្ស​ប្រឆាំង​តវ៉ា​ជំទាស់​ទៅ​នឹង​លទ្ធផល​បោះឆ្នោត ​និង​ក្នុង​ខណៈ​ដែល​បស្ចឹម​ប្រទេស​កំពុង​តាមដាន​មើល​ការវិវឌ្ឍ​នេះ​ដោយ​យក​ ចិត្ត​ទុកដាក់​នោះ ​ចិន​ក៏​មិន​បង្អង់​យូរ​ដែរ​ក្នុង​ការ​ចេញ​មុខ​គាំទ្រ​គណបក្ស​ប្រជាជន​ កម្ពុជា​ដែល​ជា​ដៃគូ​ចាក់​ទឹក​មិន​លិច​របស់​ខ្លួន។

ពិត​ហើយ​ថា ចិន​និង​សហរដ្ឋ​អាមេរិក​កំពុង​សម្លឹង​មើល​អាស៊ី​ប៉ាស៊ីហ្វិក​ថា​ជាគោលដៅ​ យុទ្ធសាស្ត្រ​ដ៏សំខាន់​របស់​ខ្លួន​ក្នុង​សតវត្សរ៍​ថ្មី​នេះ។ ​ដូច្នេះ ​ចិន​ប្រាកដ​ជា​មិន​បណ្តោយ​ឲ្យ​កម្ពុជា​ដែល​ជា​មិត្ត​ដ៏​យូរលង់​របស់​ខ្លួន​ ងាក​ទៅ​រក​ដៃ​គូ​ថ្មី​ដោយ​ងាយ​នោះ​ឡើយ។ ​តាម​ពិត​ទៅ ​ស្ថានភាព​បែប​នេះ ​អាច​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​កម្ពុជា​ទៅ​វិញ​ទេ ​ប្រសិន​ណា​បើ​អ្នក​នយោបាយ​ខ្មែរ​ចេះ​ទាញ​យក​ផល​ចំណេញ​ពី​មហា​អំណាច​ទាំង​ នោះ។ ​ផល​ចំណេញ​អាច​នឹង​ទទួល​បាន​ដរាប​ណា​កម្ពុជា​ចេះ​រក្សា​ជំហរ​ប្រកប​ដោយ​ភាព​ វៃ​ឆ្លាត​មួយ។ ​ផ្ទុយ​ទៅ​វិញ ការដាក់​ខ្លួន​ឲ្យ​ស្ថិត​នៅ​ផ្តាច់​មុខ​ក្រោម​ឥទ្ធិពល​មហា​អំណាច​ណាមួយ ​វា​នឹង​ធ្វើ​ឲ្យ​ប្រទេស​ជួប​គ្រោះថ្នាក់​ជា​មិន​ខាន។

និន្នាការ​របស់​អ្នកនយោបាយ​ខ្មែរ​ពេល​នេះ​ហាក់​កំពុង​បង្ហាញ​សញ្ញា​គួរ​ឲ្យ​ ព្រួយបារម្ភ។ ​ព្រួយ​បារម្ភ​នៅ​ត្រង់​ថា​ នៅ​ពេល​ដែល​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​កំពុង​ពុះកញ្ជ្រោល​ឡើង​កាន់តែ​ខ្លាំង អ្នក​នយោបាយ​ច្រើន​តែ​រត់​រក​ខ្នង​បង្អែក​ពី​មហា​អំណាច​រៀងៗ​ខ្លួន។ ​ជាក់ស្តែង ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​បង្ហាញ​ទំនោរ​ទៅ​រក​ចិន​កាន់​តែ​ខ្លាំង​ឡើង​ ជា​លំដាប់។ ចំណែកឯ​គណបក្ស​ប្រឆាំង​វិញ​ដែល​កំពុង​តែ​កើន​ប្រជាប្រិយភាព​ទន់ទោរ​ទៅ​រក​ លោក​ខាង​លិច​ជាពិសេស​គឺ​សហរដ្ឋ​អាមេរិក។​

ដូច្នេះ​ ប្រសិន​បើ​គេ​មិន​ប្រយ័ត្ន​ទេ ​និន្នាការ​នេះ​អាច​នឹង​នាំ​ប្រទេស​កម្ពុជា​ទៅ​រក​ការបែក​បាក់​ជាពីរ​ចំណែក​ ក្រោម​ឥទ្ធិពល​របស់​មហា​អំណាច​ដែល​មាន​បន្ទាត់​នយោបាយ​ខុស​គ្នាជា​មិន​ខាន​។ ​ សូម​កុំភ្លេច​ថា​ បញ្ហា​វឹកវរ​ដែល​នាំ​ដល់​អំពើ​ហិង្សា​បង្ហូរ​ឈាម ឬ​ក៏​ឈាន​ដល់​សង្គ្រាម​ស៊ីវិល​ដ៏​ខ្ទេច​ខ្ទាំ ​ដូច​ជា​នៅ​លីប៊ី ​ស៊ីរី ​និង​នៅ​អេហ្ស៊ីប​ សព្វថ្ងៃ​ជាដើម​សុទ្ធ​សឹង​ជា​លទ្ធផល​នៃ​ការបែក​បាក់​ផ្ទៃ​ក្នុង​ដោះស្រាយ​ មិន​ចេញ។ ​ទីបំផុត ​ភាគី​នីមួយៗ​ក៏បែរ​មក​ប្រយុទ្ធ​គ្នា​ក្រោម​ឥទ្ធិពល​និង​សព្វាវុធ​របស់​មហា​ អំណាច​ដែល​គាំទ្រ​ពី​ក្រោយ​ខ្នង​រៀងៗ​ខ្លួន។

នេះគឺ​ជា​បទពិសោធន៍​ដ៏​ល្អ​និង​ជាក់ស្តែង​បំផុត​សម្រាប់​អ្នកនយោបាយ​ខ្មែរ។ ​ដូច្នេះ​ ផ្លូវ​ដ៏ល្អ​បំផុត​គឺ​ការដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​រវាង​ខ្មែរ​និង​ខ្មែរ​ គ្នាឯង​ដោយ​រក្សា​ឲ្យ​បាន​ជា​ដាច់ខាត​នូវ​ឯកភាព​ជាតិ​។ រីឯ​មហា​អំណាច​វិញ ​អ្នកនយោបាយ​គ្រប់​ភាគី ​គួរតែ​ប្រើ​ភាព​ឈ្លាស​វៃ​ដើម្បី​ទាញ​យក​ប្រយោជន៍​ពីពួកគេ​មក​អភិវឌ្ឍន៍​ ប្រទេស។ ​នេះ​ទើប​ជា​នយោបាយ​ឈា្លស​វៃ​ដើម្បី​ប្រយោជន៍​ជាតិ​ដែល​អ្នកនយោបាយ​ខ្មែរ​ គួរតែ​ធ្វើ​ឲ្យ​បាន៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ▼  August (286)
      • Postcards from CambodiaWatch-Australia
      • Opposition party preps for protests
      • CPP still open to discussions
      • Unionists remain in hospital
      • UN’s Ban makes call for donations to KRT
      • The struggle for gender equality
      • Opposition Says Planned Demonstration Is Not To Ov...
      • Opposition Calls for Negotiations, Preps for Demon...
      • Cambodia Ruling Party Criticizes Opposition Rally
      • បទ​វិភាគ៖ មូលហេតុ​បក្ស​ប្រជាជន​បាត់​សំឡេង​ឆ្នោត​ច្រើន
      • Sam Rainsy Rejects Cambodian Government Claim of P...
      • NEC checks continue
      • ‘Last resort’ protests get official date
      • Tycoon back in firing line
      • Slow erosion for crematorium
      • Cambodia Ruling Party Criticizes Opposition Rally
      • Vietnam Plans to Add Border Gates Along Border Wit...
      • គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា​កិច្ចចរចា​ត្រូវឈរ​លើ...
      • Cambodia’s Opposition Plans Mammoth Demo on Eve of...
      • Cambodian Court Acquits Two in Slaying of Journalist
      • លោក សម រង្ស៊ី៖ បាតុកម្ម​ថ្ងៃ​៧​កញ្ញា​មិន​មែន​ដើម្ប...
      • ហេតុ​អ្វី​អ្នក​នយោបាយ​ខ្មែរ​មិន​ចេះ​សាមគ្គី​គ្នា?
      • Son Chhay says it's time for Hun Sen to go
      • Fighting a different battle
      • Election officers defend training
      • Rallying monk forced to swear off protests
      • Reforms Should Lead to Inclusion and Opportunity f...
      • បក្ស​សង្គ្រោះជាតិ​តតាំង​នឹង​បក្ស​ប្រជាជន​កម្ពុជា​ ...
      • តើមានអ្វីនៅពីក្រោយភាពមិនប្រក្រតីនៃកញ្ចប់សុវត្ថិភាព?
      • Cambodian Monk Expelled from Pagoda after Attendin...
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆ...
      • B’bang ballots to be examined
      • Demonstrations urged
      • រដ្ឋា​ភិ​បាល​កម្ពុជា​បញ្ជូន​ឯក​សារ​ស្តី​ពី​ការ​អំព...
      • Cambodian Opposition Holds Protest Rally Amid Vote...
      • ក្រសួង​មហាផ្ទៃ​បង្ហាញ​ឯកសារ​វីដេអូ​ចោទ​បក្ស​ប្រឆាំ...
      • អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ
      • Report cites election day voter fraud
      • Election anger? ‘Let it go’
      • Cambodian Opposition: Probe Vote or Face Protests
      • ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» មាន​ភាព​មិន​ប្រក្រតី...
      • Dreams of the World: Buddhist Monk from Angkor (Ca...
      • ទង់​មេ​ទ័ព
      • បក្ស​សង្គ្រោះ​ជាតិ​ជួប​​​អ្នក​គាំទ្រ​ប្រមាណ​២​ម៉ឺន...
      • លោក សម រង្ស៊ី៖ ​ទេស​ភាព​នយោ​បាយនៅ​​កម្ពុជា​បានផ្លា...
      • គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​យុទ្ធវិធី​៣​យ៉ាង ដើម្បី...
      • កម្ពុជាគួរប្រយ័ត្នចំពោះឥទ្ធិពលរបស់មហាអំណាច!
      • អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅ​បរ​ទេស​ បន្ត​ធ្វើ​បាត...
      • ក្រសួង​មហាផ្ទៃ​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ជួ...
      • ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី២​ពី​កា...
      • Cambodia’s Top Court Orders Release of Ballot Records
      • Postcards from CambodiaWatch-Australia
      • Sealed docs our call: council
      • Sar Kheng orders an end to CPP support petitions
      • Hearing calls for help
      • Forum leads to clashes
      • The Failed Promise to Cambodia
      • As Cambodia Election Impasse Continues, Opposition...
      • បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​...
      • ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​ឲ្យ​គ.ជ.ប.បើក​កញ្ចប់​...
      • Cambodia’s Top Court Says Key Election Records Ope...
      • PM’S [Hun Sen's] history of electoral manipulation...
      • Chinese minister urges peace
      • China Urges Rapid Formation of New Cambodian Gover...
      • China Endorses Ruling Party 'Victory' in Cambodia ...
      • ពេលវេលាដែលត្រូវគិតគូរពីការបន្តវេន បានមកដល់!
      • ទស្សនៈ​និយម​កណ្តាល​មានតម្លៃ​ក្នុងការ​កាត់បន្ថយ​កម្...
      • បទ​វិភាគ៖ ព្រះមហាក្សត្រ​ដើរ​តួ​សំខាន់​សម្រាប់​រំលត...
      • លោក សម រង្ស៊ី សុំ​ឲ្យ​គ.ជ.ប​រក្សា​សុវត្ថិភាព​ឯកសារ...
      • រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​ការពារ​រដ្ឋាភិបាល​កម្ពុជា​...
      • CPP, CNRP back at table
      • Protests over vote go global
      • Four freed, but charges stand
      • Study charts AIDS progress
      • ‘Rogues’ edit PM’s speech
      • Cambodia’s Highest Court Begins Review of Election...
      • Cambodian Authorities Coerce Ruling Party Support ...
      • អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម...
      • Cambodia’s U.S. military move raises eyebrows in D.C.
      • US, Australia Continue Call for Credible Election ...
      • Constitutional Council to Meet Over Election Compl...
      • An Arab-Style ‘Cambodian Spring’ Could be Disastrous
      • Mass Demonstration or Violent Crackdown—Lose-Lose ...
      • UN Rights Envoy Subedi Says Electoral Reform Inade...
      • NGOs Say ‘Rose Revolution’ Case Is Baseless
      • Flooding takes a toll
      • Bail weighed for ‘inciters’
      • New giant ibis habitat discovered
      • Hundreds in Long Beach protest election results in...
      • មន្ត្រី​បក្ស​ប្រជាជន​អរគុណ​អាស៊ីសេរី​ផ្សាយ​បកស្រាយ...
      • ខ្មែរ​នៅ​បរទេស​ធ្វើ​បាតុកម្ម​សុំ​ឲ្យ​អ.ស.ប​អន្តរាគ...
      • CAMBODIA: Political adjustments
      • NEC ends investigation
      • State of Play EP002 Kounila Keo
      • Incitement charges for foursome
      • Military ready for ‘disorder’
      • Subedi: There is room for reform
      • លោក កឹម សុខា ព្រមាន​បក្ស​ប្រជាជន​រឿង​ប្រើ​កម្លាំង​...
      • តើលោក ហ៊ុន សែន ពិតជានិយាយថា​បក្សប្រជាជនកម្ពុជា​ចាញ...
      • Cambodian Opposition Chief Blasts Military Build-U...
    • ►  July (144)
Powered by Blogger.

About Me

Unknown
View my complete profile