ដោយ សុ ជីវី
2013-08-23
RFA2013-08-23
សកម្មភាពផ្ទៀងផ្ទាត់សន្លឹកឆ្នោតឡើងវិញ នាទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៣។
Photo: RFA
សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែសីហា បានលើកឡើងថា ការសម្រេចអោយមានការបើកកញ្ចប់សុវត្ថិភាពមួយចំនួន ដើម្បីផ្ទៀងផ្ទាត់ និងដោះស្រាយនូវភាពមិនប្រក្រតីតាមគណបក្សនយោបាយ និងបង្ហាញពីតម្លាភាព ការទទួលខុសត្រូវ ហើយក៏នឹងធ្វើអោយប្រជាពលរដ្ឋម្ចាស់ឆ្នោតមានការជឿជាក់ ធ្វើអោយអ្នកឈ្នះមានកិត្តិយស ចំណែកអ្នកចាញ់ក៏បានអស់ចិត្ត៕
ក្រុមប្រឹក្សាធម្មនុញ្ញកោះហៅបេក្ខជនតំណាងរាស្ត្របក្សសង្គ្រោះជាតិមណ្ឌលតាកែវ
ដោយ អ៊ុក សាវបូរីតំណាងគណបក្សសង្គ្រោះជាតិ និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលតាកែវ លោក អ៊ុក ស៊ុយ ថ្លែងថា ក្រុមប្រឹក្សាធម្មនុញ្ញបានកោះហៅលោកដែលជាដើមបណ្ដឹងទៅសាកសួរពី ការប្ដឹងសុំសើរើលទ្ធផលឆ្នោតនៅខេត្តតាកែវ ប្រកាសបណ្ដោះអាសន្នដោយ គ.ជ.ប មិនត្រឹមត្រូវ។
លោកបន្តថា បានជាគណបក្សសង្គ្រោះជាតិ ប្ដឹងឲ្យក្រុមប្រឹក្សាធម្មនុញ្ញសើរើ ផ្ទៀងផ្ទាត់សន្លឹកឆ្នោតនៅខេត្តតាកែវ ក្នុងទម្រង់១១០២ ១១០៤ និង ១១០៨ នោះ នៅក្នុងកញ្ចប់សុវត្ថិភាព "ក" នោះ មកពីនៅថ្ងៃបោះឆ្នោតមានភាពមិនប្រក្រតីបានកើតឡើងជាច្រើន៕
0 comments:
Post a Comment