Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Thursday, August 22, 2013

ទស្សនៈ​និយម​កណ្តាល​មានតម្លៃ​ក្នុងការ​កាត់បន្ថយ​កម្តៅ​នយោបាយ

Posted on 4:12 AM by Unknown
អង្គារ 20 សីហា 2013
RFI
សកម្មជនគណបក្សពីរស្វាគមន៍គ្នាពេលក្បួនឃោសនាជួបគ្នាជាសារសន្តិភាព
សកម្មជនគណបក្សពីរស្វាគមន៍គ្នាពេលក្បួនឃោសនាជួបគ្នាជាសារសន្តិភាព
Siv Channa/RFI
ដោយ ប៉ែន បូណា
បច្ចុប្បន្ន​នេះ ​ប៉ូល​នយោបាយ​​សំខាន់​​ពីរ​​ដែល​ក្រុម​អ្នកវិភាគ​បាន​តាមដាន​​ជាយូរ​​មក​ហើយ ​​នោះ​បាន​លេច​ចេញ​ជា​រូបរាង​ហើយ ​ នោះគឺ ​ប៉ូល​​ទី១​ គ្រប់​គ្រង​​ដោយ​​គណបក្ស​​ប្រជាជន​កម្ពុជា ​និង​​ប៉ូល​​ទី២ ​គ្រប់គ្រង​​ដោយ​​គណបក្ស​សង្គ្រោះជាតិ។​ ដោយ​​ហេតុ​​​ថា​​ ប៉ូល​​ទាំង​ពីរ​​​មាន​សារជាតិ​ខុស​​គ្នា​ ពោល​គឺ ​ម្ខាង​ជា​គណបក្ស​​កាន់​អំណាច​ជាង​ ៣០​​ឆ្នាំ ​និង​នៅ​បន្ត​ចង់​កាន់​អំណាច​ទៀត​ និង​​ម្ខាង​ទៀត​ជា​ក្រុម​បក្ស​​ប្រឆាំង​​ដែ​ល​​ទាមទារ​ឲ្យ​មាន​ ការផ្លាស់ប្តូរ​នោះ​ ការសម្រប​សម្រួ​ល​​​នយោបាយ​​ច្បាស់ជា​មិន​ងាយ​​ស្រួល​ឡើយ។ ​ក្នុង​បរិបទ​នេះ ​ទស្សនៈ​ប្រកាន់​កណ្តាល​តាម​​គន្លង​ព្រះពុទ្ធ​សាសនា​ ពិតជា​​មាន​​តម្លៃ​ ដើម្បី​កាត់​បន្ថយ​កម្តៅ​នយោបាយ។​

ភាព​​តានតឹង​​នយោបាយ​​ដែល​​តែង​​កើត​ឡើង​​មិន​ចេះ​ចប់​​មិន​ចេះ​ ហើយ​ ជាពិសេស​ជម្លោះ​​ក្រោយ​ការបោះឆ្នោត​​ ពិតជា​​មាន​​ឫសគល់​​របស់​​វា។ ​ក្រុម​អ្នកវិភាគ​​ និង​អ្នក​តាមដាន​នយោបាយ​​ប្រទេស​​កម្ពុជា ​​អាច​មើល​ឃើញ​​យ៉ាង​ច្បាស់​​ នូវឫសគល់​នេះ។​ ​
ជាការ​ពិត​ណាស់​ ចាប់​តាំង​ពី​​គណបក្ស​​រាជានិយម​​ស្រុត​ចុះ​​រហូត​ដល់​​បាត់​បង់​​ទីតាំង​​ ឈរ​ជើង​​ទាំង​ស្រុង​​ ពី​ក្នុង​សភា​​​អាណត្តិទី៥នេះ​ ចលនា​នយោបាយ​​ប្រឆាំង​​ក៏បាន​ចូល​មក​ជំនួស​ និង​កំពុង​​ក្លាយជា​​គូ​ប្រជែង​​តែ​មួយ​គត់​​របស់​​គណបក្ស​​ប្រជាជន​​ កម្ពុជា ​​ដែល​​បាន​​កាន់​អំណាច​​យ៉ាង​​ណែន​​ក្នុង​ដៃ​​ជាង​៣០​​ឆ្នាំ។ ​ដូច​ដែល​​គេ​​ធ្លាប់​បាន​ដឹង​​ស្រាប់​ គណបក្សទាំងពីរមានសារជាតិ​ខុសគ្នាស្រឡះ។ ខុសគ្នានៅត្រង់ថា ម្ខាងខិតខំធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារអំណាច និងម្ខាង​ទៀត​ខិតខំធ្វើអ្វីគ្រប់យ៉ាងដើម្បីដណ្តើមអំណាចដឹកនាំប្រទេស។

ដើម្បីរក្សាអំណាច គណបក្សប្រជាជនមិនញញើតនឹង​​ប្រើ​​ប្រាស់​​វិធានការ​​ក្តៅ​​ដើម្បី​​កាច់​​ ចង្កូម​​អ្នក​​ដែល​គេ​សង្ស័យ​ថា​​ ប៉ុនប៉ង​​ផ្តួល​រំលំ​ខ្លួន​ចេញ​​​ពី​​ អំណាចនោះឡើយ​។​ ពេល​​ខ្លះ​​វិធានការ​ក្តៅ​ត្រូវ​បាន​គេ​ប្រើប្រាស់​​ហួសដែនកំណត់​ក៏មាន​។ ​ការចាប់​ខ្លួន​​យុវជន​​៤​​នាក់ នៅ​ពេល​ដែល​កម្តៅ​នយោបាយ​កំពុង​ឡើងខ្លាំង​​ នៅ​ពេល​នេះ ​​គឺជា​​ឧទាហរណ៍​ថ្មី​មួយ​ទៀត។​

ទោះជាយ៉ាងនេះក្តី ​គណបក្ស​ប្រឆាំង​ដែល​​​ប្តូរផ្តាច់​​ក្នុងការ​ផ្តួល​​គណបក្ស​​ប្រជាជន​ កម្ពុជា​​ជាពិសេស គឺផ្តួល​​លោក​នាយក​​​រដ្ឋមន្ត្រី ​ហ៊ុន សែន ចេញពីអំណាចនោះ នៅតែមិនបន្ធូរបន្ថយ​ដៃឡើយ​។ ​ជំហរ​ប្រឆាំង​ដាច់​អហង្ការ​​នេះ​ហើយ​ ដែល​​បាន​នាំ​​គណបក្ស​​​​សង្គ្រោះ​​ ជាតិ​​ឲ្យ​ឈាន​​ជើង​​មក​​ដល់​​ទីតាំង​សំខាន់​មួយ​ នោះ​គឺ​​ទីតាំង​​ដែល​​ត្រូវ​​ប្រឈម​​​​​មុខ​​មួយ​ទល់នឹង​មួយ​​ ជាមួយ​​ គណបក្សកាន់អំណាច ដែលធ្វើឲ្យកក្រើនសង្វៀននយោបាយ។​ ​ ទន្ទឹមនឹងនោះ ភាពជ្រុល​និយម​របស់​អ្នកគាំទ្រគណបក្សនីមួយៗ ក៏​បាន​ចូល​រួម​​ចំណែក​​ ដុតកម្តៅ​ជម្លោះ​នយោបាយឲ្យ​កាន់តែ​ឆេះឆួល​ឡើង​ថែមមួយកម្រិត​ទៀត។
​
​តាមពិត​ ប្រទេស​​កម្ពុជា​​ដែល​​ចាត់​ទុក​​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ​គួរតែ ​​ផ្តល់​​តម្លៃ​​ខ្ពស់​​ដល់​​ទស្សនៈ​​និយម​​កណ្តាល ​​ពីព្រោះ​​នេះ​​គឺ​ជា​​ ទស្សនវិជ្ជា​​ដ៏​​មាន​តម្លៃ​​របស់​​ព្រះពុទ្ធសាសនា។​ ធម៌​​កណ្តាល​​ ត្រូវ​បាន​​ចាត់​ទុក​​ជា​មា​គ៌ា​​ដ៏​​ប្រពៃ​​សម្រាប់​​ស្វែង​ រក​​សេចក្តី​សុខ​ឲ្យ​ខ្លួនឯង ​ក៏​ដូច​ជា​​ឲ្យ​អ្នក​ដទៃ។ ​ប៉ុន្តែ ​ជា​អកុសល ​ធម៌​​នេះ​​បែរ​ជា​​មិន​សូវ​មាន​​តម្លៃ​​នៅ​ក្នុង​​ឆាក​នយោបាយ​​កម្ពុជា​​ទៅ ​វិញ​។ ​

ជាផលវិបាក​ ​​ប្រទេស​​ជាតិ​បាន​​ធ្លាក់​​ក្នុង​​ភាព​វឹកវរ​ ឬ​វិនាសកម្ម​ជាញឹកញាប់ ដោយ​​សារ​តែ​ទស្សនៈ​​ប្រឆាំង​គ្នា​​ដូច​ «ទឹក​និង​​ ប្រេង​»​ របស់​អ្នកនយោបាយ។ ​ស្ថានភាព​ក្រោយ​​ការបោះ​ឆ្នោត​​នៅ​​ពេល​​នេះ​ ក៏​ពិត​ជា​មិន​អាច​ កាត់ផ្តាច់​ចេញ​ពី​ជំហរ​ដាច់​ខាត ​គ្មាន​ការសម្រប​​សម្រួល​​របស់​​ អ្នកនយោបាយ​​ដែរ។​

ឥឡូវ​នេះ ​នៅពេល​ដែល​ការ​ចរចា​មិន​អាច​ទៅ​មុខ​រួច​ ភាគី​នីមួយៗ​បែរ​ជា​នាំ​គ្នា​ត្រៀម​បញ្ចេញ​​សាច់​ដុំសារជាថ្មី​។​​ ម្ខាង​អាង​លើ​បាតុកម្ម​មហាជន​ រីឯ​ម្ខាង​ទៀត​អាង​លើ​វិធានការ​ទប់ស្កាត់​​ឬ​ឈាន​​ដល់​​ការ​បង្ក្រាប​ផង​ក៏​ មិនដឹង​​​។ ​ប្រសិន​បើ​ស្ថានភាព​នេះ​នៅ​តែ​បន្ត​នោះ​ ទីបំផុត​ ឈាម​​ខ្មែរ​​ច្បាស់​ជានឹង​​ហូរ​​។ ​ផ្ទុយ​ទៅ​វិញ ​ប្រសិន​បើ​អ្នកគាំទ្រ​គណបក្ស​ទាំង​សងខាងជួយ​បន្ថយ​កម្តៅ​ ដោយ​​ងាក​មក​​ ប្រកាន់​ធម៌​​កណ្តាលដើម្បី​​​​ជួយ​ជំរុញ​ឲ្យ​មេដឹកនាំ​បក្ស​នយោបាយ​ទាំងពីរ​ ចរចា​គ្នា​រក​ដំណោះស្រាយ​ គេ​​ច្បាស់​​​ជា​​អាច​​រក​ច្រក​ចេញ​ដ៏​សមស្រប​មួយ​ជាមិនខាន។​

និយាយ​បែប​នេះ​ គេក៏មិនត្រូវបំភ្លេចចោល​សិទ្ធិ​ធ្វើ​បាតុកម្ម​​ដែល​ជា​សិទ្ធិ​​ដ៏​សំខាន់​​ មួយ ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះ​​ឡើយ។ ​បាតុកម្ម​អហិង្សា​ដើម្បី​សម្តែង​មតិ​គឺ​ជា​​សកម្មភាព​​គួរ​ឲ្យ​លើក​ទឹក​ ចិត្ត។ ​ប៉ុន្តែ ​ប្រសិន​បើ​​បាតុកម្ម​បែរ​ជា​ធ្វើ​ឲ្យ​មាន​ភាព​វឹកវរ ​និង​ហិង្សា​ទៅ​វិញ​នោះ ​វានឹង​ក្លាយ​ជា​រឿង​គួរ​ឲ្យ​ព្រឺខ្លាច​​និងគួរ​ចៀសវាង​។​

ដូច្នេះ ​ដោយ​តម្កល់​ភាព​សុខដុមរមនា​​របស់​សង្គម​​ខ្មែរ​ជា​ធំ​ ការកាត់​បន្ថយ​ភាព​ជ្រុល​និយ​ម​ខ្លះ​ ហើយ​ងាក​មក​ប្រកាន់​​ផ្លូវ​កណ្តាល​វិញ ​​ត្រូ​វ​គេ​​មើល​​ឃើញ​​​ថាជា​​ ការចាំបាច់។ កាត់បន្ថយភាព​ជ្រុលនិយមមានន័យថា អ្នកនយោបាយ​​ត្រូវ​ចេះ​ទទួល​​យក​​វប្បធម៌​ពហុគំនិត​ជាចាំ​បាច់ ​ពោល​គឺ​​​ ត្រូវ​​ទទួល​យក​​ម​តិ​​រិះគន់​​តាម​បែប​​ត្រជាក់​​ពី​​គ្នា​​ទៅ​​វិញ​​ទៅ​ មក។

​រីឯ​អ្នកបោះឆ្នោត​វិញ​ក៏​គួរ​​ផ្លាស់​ប្តូរ​​ទស្សនៈ​​ថ្មី ​ដោយបែរមក​​ ផ្តល់​​តម្លៃ​​ទៅ​លើភាព​ប៉ិន​ប្រសប់​​ក្នុង​​ការ​​សម្រប​​សម្រួល ​ឬ​ចេះ​បត់បែន​តាម​សភាពការណ៍​របស់អ្នកនយោបាយ ជាជាង​ឲ្យ​​តម្លៃ​​​ទៅ​​លើ​ ជំហរ​រឹ​ង​កំព្រឹស ​​ដាច់ខាត និងខ្វះភាពទន់ភ្លន់របស់មេគណបក្សដែលខ្លួនគាំទ្រ។ នេះជា​ពេល​វេលាដែល​ អ្នកគាំទ្រគណបក្សនីមួយៗ ត្រូវជួយទប់អ្នកនយោបាយកុំឲ្យដើរលើគន្លង​ជ្រុល​និយម​ ដ៏គ្រោះថ្នាក់តទៅទៀត​៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ▼  August (286)
      • Postcards from CambodiaWatch-Australia
      • Opposition party preps for protests
      • CPP still open to discussions
      • Unionists remain in hospital
      • UN’s Ban makes call for donations to KRT
      • The struggle for gender equality
      • Opposition Says Planned Demonstration Is Not To Ov...
      • Opposition Calls for Negotiations, Preps for Demon...
      • Cambodia Ruling Party Criticizes Opposition Rally
      • បទ​វិភាគ៖ មូលហេតុ​បក្ស​ប្រជាជន​បាត់​សំឡេង​ឆ្នោត​ច្រើន
      • Sam Rainsy Rejects Cambodian Government Claim of P...
      • NEC checks continue
      • ‘Last resort’ protests get official date
      • Tycoon back in firing line
      • Slow erosion for crematorium
      • Cambodia Ruling Party Criticizes Opposition Rally
      • Vietnam Plans to Add Border Gates Along Border Wit...
      • គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា​កិច្ចចរចា​ត្រូវឈរ​លើ...
      • Cambodia’s Opposition Plans Mammoth Demo on Eve of...
      • Cambodian Court Acquits Two in Slaying of Journalist
      • លោក សម រង្ស៊ី៖ បាតុកម្ម​ថ្ងៃ​៧​កញ្ញា​មិន​មែន​ដើម្ប...
      • ហេតុ​អ្វី​អ្នក​នយោបាយ​ខ្មែរ​មិន​ចេះ​សាមគ្គី​គ្នា?
      • Son Chhay says it's time for Hun Sen to go
      • Fighting a different battle
      • Election officers defend training
      • Rallying monk forced to swear off protests
      • Reforms Should Lead to Inclusion and Opportunity f...
      • បក្ស​សង្គ្រោះជាតិ​តតាំង​នឹង​បក្ស​ប្រជាជន​កម្ពុជា​ ...
      • តើមានអ្វីនៅពីក្រោយភាពមិនប្រក្រតីនៃកញ្ចប់សុវត្ថិភាព?
      • Cambodian Monk Expelled from Pagoda after Attendin...
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆ...
      • B’bang ballots to be examined
      • Demonstrations urged
      • រដ្ឋា​ភិ​បាល​កម្ពុជា​បញ្ជូន​ឯក​សារ​ស្តី​ពី​ការ​អំព...
      • Cambodian Opposition Holds Protest Rally Amid Vote...
      • ក្រសួង​មហាផ្ទៃ​បង្ហាញ​ឯកសារ​វីដេអូ​ចោទ​បក្ស​ប្រឆាំ...
      • អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ
      • Report cites election day voter fraud
      • Election anger? ‘Let it go’
      • Cambodian Opposition: Probe Vote or Face Protests
      • ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» មាន​ភាព​មិន​ប្រក្រតី...
      • Dreams of the World: Buddhist Monk from Angkor (Ca...
      • ទង់​មេ​ទ័ព
      • បក្ស​សង្គ្រោះ​ជាតិ​ជួប​​​អ្នក​គាំទ្រ​ប្រមាណ​២​ម៉ឺន...
      • លោក សម រង្ស៊ី៖ ​ទេស​ភាព​នយោ​បាយនៅ​​កម្ពុជា​បានផ្លា...
      • គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​យុទ្ធវិធី​៣​យ៉ាង ដើម្បី...
      • កម្ពុជាគួរប្រយ័ត្នចំពោះឥទ្ធិពលរបស់មហាអំណាច!
      • អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅ​បរ​ទេស​ បន្ត​ធ្វើ​បាត...
      • ក្រសួង​មហាផ្ទៃ​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ជួ...
      • ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី២​ពី​កា...
      • Cambodia’s Top Court Orders Release of Ballot Records
      • Postcards from CambodiaWatch-Australia
      • Sealed docs our call: council
      • Sar Kheng orders an end to CPP support petitions
      • Hearing calls for help
      • Forum leads to clashes
      • The Failed Promise to Cambodia
      • As Cambodia Election Impasse Continues, Opposition...
      • បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​...
      • ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​ឲ្យ​គ.ជ.ប.បើក​កញ្ចប់​...
      • Cambodia’s Top Court Says Key Election Records Ope...
      • PM’S [Hun Sen's] history of electoral manipulation...
      • Chinese minister urges peace
      • China Urges Rapid Formation of New Cambodian Gover...
      • China Endorses Ruling Party 'Victory' in Cambodia ...
      • ពេលវេលាដែលត្រូវគិតគូរពីការបន្តវេន បានមកដល់!
      • ទស្សនៈ​និយម​កណ្តាល​មានតម្លៃ​ក្នុងការ​កាត់បន្ថយ​កម្...
      • បទ​វិភាគ៖ ព្រះមហាក្សត្រ​ដើរ​តួ​សំខាន់​សម្រាប់​រំលត...
      • លោក សម រង្ស៊ី សុំ​ឲ្យ​គ.ជ.ប​រក្សា​សុវត្ថិភាព​ឯកសារ...
      • រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​ការពារ​រដ្ឋាភិបាល​កម្ពុជា​...
      • CPP, CNRP back at table
      • Protests over vote go global
      • Four freed, but charges stand
      • Study charts AIDS progress
      • ‘Rogues’ edit PM’s speech
      • Cambodia’s Highest Court Begins Review of Election...
      • Cambodian Authorities Coerce Ruling Party Support ...
      • អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម...
      • Cambodia’s U.S. military move raises eyebrows in D.C.
      • US, Australia Continue Call for Credible Election ...
      • Constitutional Council to Meet Over Election Compl...
      • An Arab-Style ‘Cambodian Spring’ Could be Disastrous
      • Mass Demonstration or Violent Crackdown—Lose-Lose ...
      • UN Rights Envoy Subedi Says Electoral Reform Inade...
      • NGOs Say ‘Rose Revolution’ Case Is Baseless
      • Flooding takes a toll
      • Bail weighed for ‘inciters’
      • New giant ibis habitat discovered
      • Hundreds in Long Beach protest election results in...
      • មន្ត្រី​បក្ស​ប្រជាជន​អរគុណ​អាស៊ីសេរី​ផ្សាយ​បកស្រាយ...
      • ខ្មែរ​នៅ​បរទេស​ធ្វើ​បាតុកម្ម​សុំ​ឲ្យ​អ.ស.ប​អន្តរាគ...
      • CAMBODIA: Political adjustments
      • NEC ends investigation
      • State of Play EP002 Kounila Keo
      • Incitement charges for foursome
      • Military ready for ‘disorder’
      • Subedi: There is room for reform
      • លោក កឹម សុខា ព្រមាន​បក្ស​ប្រជាជន​រឿង​ប្រើ​កម្លាំង​...
      • តើលោក ហ៊ុន សែន ពិតជានិយាយថា​បក្សប្រជាជនកម្ពុជា​ចាញ...
      • Cambodian Opposition Chief Blasts Military Build-U...
    • ►  July (144)
Powered by Blogger.

About Me

Unknown
View my complete profile