Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Thursday, August 29, 2013

ហេតុ​អ្វី​អ្នក​នយោបាយ​ខ្មែរ​មិន​ចេះ​សាមគ្គី​គ្នា?

Posted on 4:52 AM by Unknown

ការ​ជាប់​គាំង​ផ្នែក​នយោបាយ​ក្រោយ​ពេល​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មនុស្ស​គ្រប់​មជ្ឈដ្ឋាន ​នៅ​ក្នុង​ប្រទេស​នេះ ក្នុង​នោះ​រួម​មាន​ទាំង​អ្នក​គោរព​ព្រះ​ពុទ្ធ​សាសនា​ផង​ដែរ។
ដោយ កែវពេជ្រ មេត្តា
2013-08-29
RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
ការ​ចាប់​អារម្មណ៍​នោះ​មាន​ដូច​ជា​ថា តើ​ហេតុអ្វី​បាន​ជា​ថ្នាក់​ដឹក​នាំ​គណបក្ស​នយោបាយ​នីមួយៗ​នោះ​មិន​ចុះ​ សម្រុង​គ្នា ឬ​មិន​អាច​ស្វែង​រក​វិធី​ដោះ​ស្រាយ​តាម​គោល​ការណ៍​ធម៌​សាមគ្គី​ជាតិ​បាន?
ទាក់ទង​បញ្ហា​នេះ អ្នក​សិក្សា​ប្រវត្តិ​សាស្ត្រ​បាន​បញ្ជាក់​ថា នៅ​ក្នុង​សង្គម​ខ្មែរ​ជា​ច្រើន​ជំនាន់​មក​ហើយ ពិសេស​ចាប់​តាំង​ពី​ក្នុង​ទសវត្ស​ទី​៧០ រហូត​មក​ដល់​សព្វថ្ងៃ គេ​តែង​តែ​ឃើញ​កើត​មាន​បញ្ហា​មិន​ចុះ​សម្រុង និង​មិន​សាមគ្គី​គ្នា​រវាង​អ្នក​នយោបាយ​និង​អ្នក​នយោបាយ​ដែល​ជា​អ្នក​កាច់​ ចង្កូត​ដឹកនាំ​ប្រទេស​ជាតិ។ ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​អ្នក​នយោបាយ​ទាំង​នោះ​បាន​ជំរុញ​ឲ្យ​សង្គម​ ជាតិ​ខ្មែរ​តែង​តែ​ជួប​វិបត្តិ ក្តី​មហន្តរាយ​ជា​បន្ត​បន្ទាប់​ទាំង​អាយុ​ជីវិត​មនុស្ស​និង​ទ្រព្យ​ធនធាន។

តួយ៉ាង​ដូចជា​កាល​ពី​ក្នុង​អំឡុង​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ គឺ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ដោយសារ​តែ​អ្នក​នយោបាយ​នា​ពេល​នោះ​មិន​រួប​រួម​គ្នា មិន​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​លិច​លង់​ដល់​នូវ​ក្តី​វិនាស​អន្តរាយ​បាត់​ បង់​ស្ទើរ​តែ​សាប​សូន្យ​គ្រប់​វិស័យ​ទាំង​អស់។ មក​ដល់​សព្វ​ថ្ងៃ​ទៀត គេ​ក៏​នៅ​តែ​ឃើញ​អ្នក​នយោបាយ ឬ​ក៏​អ្នក​ដឹកនាំ​ប្រទេស​កំពុង​បន្ត​ឥទ្ធិពល​មិន​ចុះ​សម្រុង​គ្នា​នេះ​ដដែល។
ជាក់ស្ដែង​ដូចជា​ឥឡូវ​នេះ​ក្រោយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​បាន​បោះ​ឆ្នោត​ឲ្យ ​អ្នក​នយោបាយ​រួច​ចប់​សព្វ​គ្រប់ ហើយ​ក៏​ស្រាប់​តែ​នៅ​ជាប់​គាំង​ដោយសារ​អ្នក​នយោបាយ​មិន​បាន​រួបរួម​គ្នា​រក​ វិធី​ដោះស្រាយ​បញ្ហា​នោះ​ឲ្យ​សម​តាម​បំណង​របស់​ពលរដ្ឋ។ ផ្ទុយ​ទៅ​វិញ គឺ​ឃើញ​តែ​បង្កើត​ភាព​អាប់អួ ប្រទូស្ត​ប្រឆាំង​គ្នា​យក​តែ​ឈ្នះ​រៀងៗ​ខ្លួន ហើយ​បង្ក​បញ្ហា​ភ័យ​ព្រួយ​ដល់​សង្គម​ជាតិ។
អ្នក​ប្រាជ្ញ​ផ្នែក​ព្រះ​ពុទ្ធ​សាសនា​ដែល​មាន​ការ​ភ័យ​ព្រួយ​ពី​បញ្ហា​ នេះ​ដែរ​នោះ បាន​លើកឡើង​ថា ឫសគល់​ជា​ចម្បង​ដែល​នាំ​ឲ្យ​អ្នក​នយោបាយ​កម្ពុជា មិន​សាមគ្គី​គ្នា​នោះ គឺ​ដោយសារ​តែ​គេ​មិន​គោរព​តាម​គោលការណ៍​ធម៌​របស់​ព្រះ​ពុទ្ធសាសនា​ដែល​ជា​ សាសនា​របស់​រដ្ឋ។
នៅ​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ទាំង​នោះ លោក​ព្រឹទ្ធាចារ្យ​មួយ​រូប ឈ្មោះ លី នៅ​ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ថា ក្នុង​សង្គម​ខ្មែរ​សព្វ​ថ្ងៃ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច សុទ្ធតែ​បាន​អះអាង​ថា គេ​ជា​ពុទ្ធសាសនិក។ ប៉ុន្តែ​រាល់​ថ្ងៃ​នេះ ពិសេស​អ្នក​នយោបាយ​បាន​អនុវត្ត​ផ្ទុយ​ទៅ​នឹង​ពុទ្ធ​ឱវាទ​ទើប​ធ្វើ​ឲ្យ​គេ​ ម្នាក់ៗ​មាន​តែ​ចិត្ត​ប្រកាន់​ប្រឆាំង​គ្នា​មិន​ចេះ​ចប់។
លោក លី៖ «មនុស្ស​ខ្មែរ​យើង​កាលណា​បើ​បែង​ចែក​គ្នា​អ៊ីចឹង​មក​ពី​ឥស្សា ឥស្សា​ហ្នឹង​គឺ​ច្រណែន។ អ្នក​ដែល​ដឹកនាំ​អ្នក​ដែល​ជា​កំពូលៗ​ក្នុង​បច្ចុប្បន្ន​ហ្នឹង បើ​កាលណា​ឲ្យ​តែ​មាន​សេចក្ដី​ច្រណែន គឺ​ឥស្សា​ហ្នឹង ហើយ​លោភៈ​ហ្នឹង​វា​ចង់​បាន​ចង់ៗ​ហួស​ពេក​ទៅ ប្រាថ្នា​ទៅ​បុណ្យ​ស័ក្ដិ​ទៅ ស៊ី​សំណូក​សូកប៉ាន់ អំពើ​ពុក​រលួយ​ទៅ ធ្វើ​ម៉េច​អញ​ធំ ធ្វើ​ម៉េច​អញ​មាន​ជាង​គេ ធ្វើ​ម៉េច​អញ​មាន​មុខ​មាត់​បុណ្យ​សក្ដិ អញ​ប្រសើរ​ជាង​គេ។ អត់​យល់​ថា ប្រពៃណី​ខ្មែរ​ហ្នឹង​យ៉ាង​ម៉េច ជួយ​គ្នា​ទៅ​វិញ​ទៅមក»។
អ្នក​ប្រាជ្ញ​ផ្នែក​ព្រះ​ពុទ្ធសាសនា​បាន​ឲ្យ​ដឹង​ទៀត​ថា កត្តា​ដែល​នាំ​ឲ្យ​មាន​បញ្ហា​មិន​ចុះ​សម្រុង​គ្នា​រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ​សព្វថ្ងៃ​ជា​សំខាន់ គឺ​មក​តែ​ពី​គេ​ខ្វះ​ការ​សិក្សា​អប់រំ​ផ្លូវ​ចិត្ត​ក្នុង​ភាព​ជា​អ្នក​ដឹក​ នាំ។ លោក​បាន​បន្ត​ថា នូវ​រាល់​កិច្ចការ​គ្រប់​យ៉ាង​ដែល​អ្នក​នយោបាយ​ឬ​អ្នក​ដឹក​នាំ​ប្រទេស​ត្រូវ ​ធ្វើ​នោះ គឺ​សុទ្ធតែ​ទាក់ទង​ទៅ​នឹង​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ ឬ​ប្រទេស​ជាតិ​របស់​ខ្លួន។ ដូច្នេះ​អ្នក​ដឹក​នាំ ឬ​អ្នក​នយោបាយ​ទាំងអស់​ទាម​ទារ​យ៉ាង​ចាំបាច់​ឲ្យ​មាន​ការ​អប់រំ​ផ្លូវ​ចិត្ត ​ជា​ចម្បង ដូចជា​ធ្វើ​សមាធិ ឬ​បដិបត្តិ​ធម៌​វិបស្សនា​ជាដើម។
ព្រះតេជព្រះគុណ ព្រះធម្មកោសល្យ ព្រះ​វិន័យធរ​គណ​ខេត្ត​កំពង់ឆ្នាំង បាន​មាន​ព្រះ​ថេរដីកា​ពី​សារសំខាន់​នៃ​ការ​អប់រំ​ផ្លូវ​ចិត្ត​ថា គឺ​ដើម្បី​ឲ្យ​មនុស្ស​គ្រប់​រូប​មាន​ធម៌​ជួយ​រម្ងាប់​ក្ដី​ហិង្សា​នៅ​ក្នុង​ ខ្លួន ពីព្រោះ​បើ​គេ​មាន​ហិង្សា​នៅ​ក្នុង​ចិត្ត ពេល​នោះ​គេ​មិន​អាច​សម្រេច​កិច្ច​ការ​អ្វី​មួយ​បាន​ល្អ​ប្រសើរ​ទេ។
ព្រះតេជព្រះគុណ​បាន​បន្ថែម​ថា កាល​ពី​សម័យ​ព្រះ​ពុទ្ធ​ទ្រង់​គង់​ធរមាន​នៅ ក៏​ព្រះ​អង្គ​បាន​ជួយ​អប់រំ​ទូន្មាន​មនុស្ស​ទាំង​ប្រជារាស្ត្រ ទាំង​ថ្នាក់​ដឹក​នាំ​ឲ្យ​រៀន​អប់រំ​ផ្លូវ​ចិត្ត​ដែរ៖ «ក្នុង​សម័យ​ ពុទ្ធកាល គឺ​ព្រះបាទ បសេនទិកោសល ដែល​មាន​ការ​ស្មុគស្មាញ​មាន​វិបត្តិ​នយោបាយ ក៏​លោក​ចូល​ទៅ​រក​ភាព​ដែល​ស្ងប់ស្ងាត់​មួយ​នៅ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ ព្រះ​ភាគ​ហ្នឹង ដើម្បី​រក​គន្លឹះ​ដោះ​ស្រាយ​នូវ​បញ្ហា​វិបត្តិ​នយោបាយ​ហ្នឹង​ឯង។ ប៉ុន្តែ​ព្រះ​ដ៏​មាន​ព្រះភាគ​ចង្អុល​ទិស​ដៅ​ថា ភាព​ស្មុគ​ស្មាញ​ហ្នឹង​មិន​មែន​វា​កើត​ឡើង​ព្រោះ​ហេតុ​ខាង​ក្រៅ​ទេ គឺ​កើត​ឡើង​ដោយ​អាស្រ័យ​និង​ផ្លូវ​ចិត្ត ផ្លូវ​អារម្មណ៍​របស់​ខ្លួន​ឯង។ ត្រូវ​រម្ងាប់​អារម្មណ៍ រម្ងាប់​ផ្លូវ​ចិត្ត​សិន​ទើប​អាច​ងាយ​ស្រួល​នឹង​ដំណើរ​ការ​គ្រប់​គ្រង​ ប្រទេស​ហ្នឹង​ទៅ​បាន។ ងាក​មក​មើល​បច្ចុប្បន្ន​នេះ​វិញ គឺ​ព្រះ​ពុទ្ធសាសនា​លោក​ឲ្យ​ធ្វើ​យ៉ាង​ម៉េច​ដោះស្រាយ​កុំ​ឲ្យ​មាន​ភាព​ ហិង្សា​នៅ​ក្នុង​ខ្លួន​ដើម្បី​ឆ្ពោះ​ទៅ​រក​សន្តិភាព​នៅ​ក្នុង​សង្គម​មួយ»។
ទាក់​ទង​នឹង​ការ​អប់រំ​ផ្លូវ​ចិត្ត​តាម​គោល​ការណ៍​ព្រះ​ពុទ្ធ​សាសនា​សព្វ ​ថ្ងៃ​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​ឃើញ​មាន​មនុស្ស​ទៅ​បដិបត្តិ​ដែរ ដូចជា​ធ្វើ​សមាធិ ឬ​បដិបត្តិ​ធម៌​វិបស្សនា​ជា​ដើម។ ការ​បដិបត្តិ​នោះ​គឺ​មាន​នៅ​តាម​វត្ត​អារាម​និង​មជ្ឈមណ្ឌល​វិបស្សនា​មួយ​ ចំនួន។ ក៏​ប៉ុន្តែ​អ្នក​ដែល​ទៅ​បដិបត្តិ​នោះ​ភាគ​ច្រើន​ជា​មនុស្ស​វ័យ​ចាស់ និង​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ធម្មតា។
ចំណែក​ឯ​អ្នក​ដឹក​នាំ ឬ​អ្នក​នយោបាយ​វិញ គឺ​គេ​មិន​ដែល​ឃើញ​ទៅ​បដិបត្តិ​ធម៌​អប់រំ​ចិត្ត​នោះ​ទេ ភាគ​ច្រើន​គឺ​ច្រើន​តែ​ទៅ​ធ្វើ​ពិធី​សាសនា​ផ្សេងៗ ដូចជា​ពិធី​បួង​សួង​បន់​ស្រន់​ពិធី​ឆ្លង​ព្រះវិហារ បុណ្យ​ចូល​ឆ្នាំ បុណ្យ​រាប់​បាត្រ​ជាដើម។
អ្នក​ប្រាជ្ញ​ផ្នែក​ព្រះ​ពុទ្ធសាសនា​បញ្ជាក់​ប្រាប់​ដែរ​ថា ការ​ធ្វើ​ពិធី​ទាំង​ប៉ុន្មាន​នោះ គឺ​ជា​អំពើ​ល្អ​មួយ​ហើយ ប៉ុន្តែ​បើ​គេ​ធ្វើ​តែ​ពិធី​សាសនា​ដោយ​មិន​បាន​ទៅ​បដិបត្តិ​ធម៌​អប់រំ​ផ្លូវ ​ចិត្ត​ទេ គឺ​ប្រៀប​ដូច​ជា​អ្នក​ជំងឺ​កាន់​តែ​ឱសថ ឬ​ថ្នាំ​នៅ​ក្នុង​ដៃ ប៉ុន្តែ​មិន​បាន​យក​ឱសថ​នោះ​លេប​ចូល​ទៅ​ក្នុង​ខ្លួន​ដើម្បី​ព្យាបាល​រោគ​ឲ្យ ​ជា​ឡើយ។
លោក​បាន​បន្ថែម​ថា បើ​អ្នក​ជំងឺ​កាន់​តែ​ឱសថ ឬ​ថ្នាំ​នៅ​ក្នុង​ដៃ​ដោយ​មិន​លេប​ថ្នាំ​នោះ​ទេ គឺ​មេ​រោគ​នៅ​តែ​បៀតបៀន​ខ្លួន​ប្រាណ​របស់​គេ ហើយ​ក៏​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់​ដែរ។ ដូច​គ្នា​នេះ​ដែរ​បើ​អ្នក​នយោបាយ ឬ​អ្នក​ដឹក​នាំ​មិន​នាំ​គ្នា​រៀន​ធម៌​អប់រំ​ចិត្ត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ ទេ​ហើយ​បែរ​ជា​ងាក​ទៅ​រក​ការ​ដោះស្រាយ​ប្រទេស​ជាតិ​តាម​អំពើ​ហិង្សា​នោះ មិន​យូរ​មិន​ឆាប់​មេ​រោគ​ដែល​មិន​ចុះ​សម្រុង​គ្នា មិន​សាមគ្គី​គ្នា នឹង​នាំ​ឲ្យ​ជាតិ​សាសន៍​របស់​ខ្លួន​ស្លាប់​បាត់​បង់​ដូច្នោះ​ដែរ៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ▼  August (286)
      • Postcards from CambodiaWatch-Australia
      • Opposition party preps for protests
      • CPP still open to discussions
      • Unionists remain in hospital
      • UN’s Ban makes call for donations to KRT
      • The struggle for gender equality
      • Opposition Says Planned Demonstration Is Not To Ov...
      • Opposition Calls for Negotiations, Preps for Demon...
      • Cambodia Ruling Party Criticizes Opposition Rally
      • បទ​វិភាគ៖ មូលហេតុ​បក្ស​ប្រជាជន​បាត់​សំឡេង​ឆ្នោត​ច្រើន
      • Sam Rainsy Rejects Cambodian Government Claim of P...
      • NEC checks continue
      • ‘Last resort’ protests get official date
      • Tycoon back in firing line
      • Slow erosion for crematorium
      • Cambodia Ruling Party Criticizes Opposition Rally
      • Vietnam Plans to Add Border Gates Along Border Wit...
      • គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា​កិច្ចចរចា​ត្រូវឈរ​លើ...
      • Cambodia’s Opposition Plans Mammoth Demo on Eve of...
      • Cambodian Court Acquits Two in Slaying of Journalist
      • លោក សម រង្ស៊ី៖ បាតុកម្ម​ថ្ងៃ​៧​កញ្ញា​មិន​មែន​ដើម្ប...
      • ហេតុ​អ្វី​អ្នក​នយោបាយ​ខ្មែរ​មិន​ចេះ​សាមគ្គី​គ្នា?
      • Son Chhay says it's time for Hun Sen to go
      • Fighting a different battle
      • Election officers defend training
      • Rallying monk forced to swear off protests
      • Reforms Should Lead to Inclusion and Opportunity f...
      • បក្ស​សង្គ្រោះជាតិ​តតាំង​នឹង​បក្ស​ប្រជាជន​កម្ពុជា​ ...
      • តើមានអ្វីនៅពីក្រោយភាពមិនប្រក្រតីនៃកញ្ចប់សុវត្ថិភាព?
      • Cambodian Monk Expelled from Pagoda after Attendin...
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆ...
      • B’bang ballots to be examined
      • Demonstrations urged
      • រដ្ឋា​ភិ​បាល​កម្ពុជា​បញ្ជូន​ឯក​សារ​ស្តី​ពី​ការ​អំព...
      • Cambodian Opposition Holds Protest Rally Amid Vote...
      • ក្រសួង​មហាផ្ទៃ​បង្ហាញ​ឯកសារ​វីដេអូ​ចោទ​បក្ស​ប្រឆាំ...
      • អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ
      • Report cites election day voter fraud
      • Election anger? ‘Let it go’
      • Cambodian Opposition: Probe Vote or Face Protests
      • ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» មាន​ភាព​មិន​ប្រក្រតី...
      • Dreams of the World: Buddhist Monk from Angkor (Ca...
      • ទង់​មេ​ទ័ព
      • បក្ស​សង្គ្រោះ​ជាតិ​ជួប​​​អ្នក​គាំទ្រ​ប្រមាណ​២​ម៉ឺន...
      • លោក សម រង្ស៊ី៖ ​ទេស​ភាព​នយោ​បាយនៅ​​កម្ពុជា​បានផ្លា...
      • គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​យុទ្ធវិធី​៣​យ៉ាង ដើម្បី...
      • កម្ពុជាគួរប្រយ័ត្នចំពោះឥទ្ធិពលរបស់មហាអំណាច!
      • អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅ​បរ​ទេស​ បន្ត​ធ្វើ​បាត...
      • ក្រសួង​មហាផ្ទៃ​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ជួ...
      • ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី២​ពី​កា...
      • Cambodia’s Top Court Orders Release of Ballot Records
      • Postcards from CambodiaWatch-Australia
      • Sealed docs our call: council
      • Sar Kheng orders an end to CPP support petitions
      • Hearing calls for help
      • Forum leads to clashes
      • The Failed Promise to Cambodia
      • As Cambodia Election Impasse Continues, Opposition...
      • បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​...
      • ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​ឲ្យ​គ.ជ.ប.បើក​កញ្ចប់​...
      • Cambodia’s Top Court Says Key Election Records Ope...
      • PM’S [Hun Sen's] history of electoral manipulation...
      • Chinese minister urges peace
      • China Urges Rapid Formation of New Cambodian Gover...
      • China Endorses Ruling Party 'Victory' in Cambodia ...
      • ពេលវេលាដែលត្រូវគិតគូរពីការបន្តវេន បានមកដល់!
      • ទស្សនៈ​និយម​កណ្តាល​មានតម្លៃ​ក្នុងការ​កាត់បន្ថយ​កម្...
      • បទ​វិភាគ៖ ព្រះមហាក្សត្រ​ដើរ​តួ​សំខាន់​សម្រាប់​រំលត...
      • លោក សម រង្ស៊ី សុំ​ឲ្យ​គ.ជ.ប​រក្សា​សុវត្ថិភាព​ឯកសារ...
      • រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​ការពារ​រដ្ឋាភិបាល​កម្ពុជា​...
      • CPP, CNRP back at table
      • Protests over vote go global
      • Four freed, but charges stand
      • Study charts AIDS progress
      • ‘Rogues’ edit PM’s speech
      • Cambodia’s Highest Court Begins Review of Election...
      • Cambodian Authorities Coerce Ruling Party Support ...
      • អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម...
      • Cambodia’s U.S. military move raises eyebrows in D.C.
      • US, Australia Continue Call for Credible Election ...
      • Constitutional Council to Meet Over Election Compl...
      • An Arab-Style ‘Cambodian Spring’ Could be Disastrous
      • Mass Demonstration or Violent Crackdown—Lose-Lose ...
      • UN Rights Envoy Subedi Says Electoral Reform Inade...
      • NGOs Say ‘Rose Revolution’ Case Is Baseless
      • Flooding takes a toll
      • Bail weighed for ‘inciters’
      • New giant ibis habitat discovered
      • Hundreds in Long Beach protest election results in...
      • មន្ត្រី​បក្ស​ប្រជាជន​អរគុណ​អាស៊ីសេរី​ផ្សាយ​បកស្រាយ...
      • ខ្មែរ​នៅ​បរទេស​ធ្វើ​បាតុកម្ម​សុំ​ឲ្យ​អ.ស.ប​អន្តរាគ...
      • CAMBODIA: Political adjustments
      • NEC ends investigation
      • State of Play EP002 Kounila Keo
      • Incitement charges for foursome
      • Military ready for ‘disorder’
      • Subedi: There is room for reform
      • លោក កឹម សុខា ព្រមាន​បក្ស​ប្រជាជន​រឿង​ប្រើ​កម្លាំង​...
      • តើលោក ហ៊ុន សែន ពិតជានិយាយថា​បក្សប្រជាជនកម្ពុជា​ចាញ...
      • Cambodian Opposition Chief Blasts Military Build-U...
    • ►  July (144)
Powered by Blogger.

About Me

Unknown
View my complete profile