Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Wednesday, August 28, 2013

តើមានអ្វីនៅពីក្រោយភាពមិនប្រក្រតីនៃកញ្ចប់សុវត្ថិភាព?

Posted on 4:54 AM by Unknown
ពុធ 28 សីហា 2013
RFI
ការបើកកញ្ចប់សុវត្ថិភាព«ក»​កាលពីថ្ងៃអាទិត្យ២៥សីហា
ការបើកកញ្ចប់សុវត្ថិភាព«ក»​កាលពីថ្ងៃអាទិត្យ២៥សីហា
Siv Channa/RFI
ដោយ ប៉ែន បូណា
កាលពី​ថ្ងៃ​ទី ​២៨​ កក្កដា​ ប្រជាពលរដ្ឋ​ខ្មែរ​បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន​តាម​គោលការណ៍​ ប្រជាធិបតេយ្យ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ប្រទេស​ នោះ​គឺ​«អំណាច​សន្លឹក​ឆ្នោត»។ ​ប៉ុន្តែ​ ក្រោយ​ការបោះឆ្នោត​ និន្នាការ​កំពុង​ឈាន​ទៅ​រក​អំណាច​បាតុកម្ម​តាម​ដងផ្លូវ​វិញម្តង​ដោយសារ​​តែ​ ការ​មិន​ទុកចិត្ត​ទៅលើ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត។ ​ការបើក​កញ្ចប់​សុវត្ថិភាព​«ក»​ ដែល​គេ​ចាត់​ទុក​ថា​ ជាគន្លឹះ​ដោះស្រាយ​ភាព​តានតឹង​នោះ​ បែរ​ទៅជា​ធ្វើឲ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ទៅ​វិញ ​បន្ទាប់​ពីបក្ស​ ប្រឆាំង​បរិហារ​អំពី​ភាព​មិនប្រក្រតី​នៃ​កញ្ចប់​សុវត្ថិភាព។ តើ​មាន​អ្វី​នៅ​ពីក្រោយ​ភាព​មិន​ប្រក្រតី​នៃ​កញ្ចប់​សុវត្ថិភាព?

នៅ​ទីបំផុត​ ការបើក​កញ្ចប់​សុវត្ថិភាព​ដែល​គណបក្ស​ប្រឆាំង​ទាមទារ​យ៉ាង​ទទូច​នោះ​ មិន​ បាន​ស្រាយ​បញ្ហា​ឲ្យ​ធូរស្រាល​ដូច​ការរំពឹង​ទុក​ឡើយ។ ​ផ្ទុយ​ទៅ​វិញ ​ភាព​តានតឹង​បាន​វិល​មក​វិញ​នៅ​ក្រោយ​ការបើក​កញ្ចប់​សុវត្ថិភាព​លើក​ដំបូង​  កាលពី​ថ្ងៃ​អាទិត្យ។ ​ដើមចម​នៃ​បញ្ហា​គឺ​កញ្ចប់​សុវត្ថិភាព​«ក»​មួយចំនួន​ មិន​ត្រូវ​បាន​គេ​បិទ​ ឲ្យ​បាន​ត្រឹម​ត្រូវ​ឡើយ។ ​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​សង្ស័យ​កាន់តែ​ខ្លាំង​ ស្តីពី​ការលួច ​បន្លំ​សន្លឹក​ឆ្នោត។
ជាការពិត ​ការវេច​ខ្ចប់​មិន​បាន​ត្រឹមត្រូវ​នូវ​កញ្ចប់​សុវត្ថិភាព​ គឺជា​កំហុស​ឆ្គង​ មួយ​របស់​គណៈកម្មា​ធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប)​ ដោយ​មិន​អាច​ ប្រកែក​បាន​ បើទោះបី​ជា​នេះ​ជា​កំហុស​បច្ចេកទេស​មែន​ក៏ដោយ​ចុះ ​ពីព្រោះ ​ពាក្យ​ថា​«កញ្ចប់​សុវត្ថិភាព» ​គួរតែ​មាន​ការរៀបចំ​ទុក​ដាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ម៉ត់ចត់​បំផុត។​ នៅ ​ពេល​ដែល​កញ្ចប់​សុវត្ថិភាព​មិន​អាច​ធានា​បាន​នូវ​សុវត្ថិភាព​ផង ​ចុះ​ទម្រាំ​បញ្ហា​ផ្សេង​ទៀត​ តើ​គេគួរ​ទុកចិត្ត​យ៉ាង​ដូច​ម្តេច​ទៅ? នេះជា​សំណួរ​ដែល​ចោទ​ឡើង​ជាស្វ័យ​ប្រវត្តិ។
សំណួរ​នេះ​ទៀតសោត ​រឹតតែ​បន្ថែម​ទម្ងន់​ដល់​ការសង្ស័យ​របស់​គណបក្ស​ប្រឆាំង​ដែល​កំពុង​តែ​មិន​ ទុកចិត្ត​លើ​ គ.ជ.ប​ ស្រាប់។ ​ដូច្នេះ​ នេះ​ស​​បញ្ជាក់​ឲ្យ​ឃើញ​ថា​ មិន​ត្រឹម​តែ​ការពង្រឹង​ឯករាជ្យ​ភាព​របស់ ​គ.ជ.ប​ ប៉ុណ្ណោះ​ទេ​ដែល​ចាំបាច់​ត្រូវ​ធ្វើ ​ប៉ុន្តែ ​ការពង្រឹង​សមត្ថភាព​ជំនាញ​បច្ចេកទេស​របស់​ស្ថាប័​នេះ​ក៏ចាំបាច់​ណាស់​ដែរ​  ដើម្បី​បញ្ចៀស​បញ្ហា​ពេល​បោះឆ្នោត។

យ៉ាងណា​ក៏ដោយ ​ដោយ​ហេតុ​ថា​កំហុស​គឺជា​បញ្ហា​ដែល​អាច​កើត​មាន​ជាធម្មតា ​គេ​ក៏​មិន​គួរ​បំភ្លេច​ចោល​ទាំងស្រុង​នូវ​ហេតុផល​បច្ចេកទេស​នោះ​ដែរ​  ពីព្រោះ​សូម​កុំ​ភ្លេច​ថា​ បុគ្គលិក​ដែល​ គ.ជ.ប​ ប្រើប្រាស់​ពេល​បោះឆ្នោត​នោះ​ ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការងារ​រយៈពេល​ ខ្លី​តែ​ប៉ុណ្ណោះ។ ​ដូច្នេះ ​ពួកគេ​អាច​នឹង​ប្រព្រឹត្ត​កំហុស​ណាមួយ​ដោយ​ចៀស​មិន​ផុត។

អ្វី​ដែល​សំខាន់​ពេល​នេះ ​គឺ​​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ហាក់​មិន​បាន​ទទួល​ ព័ត៌មាន​គ្រប់គ្រាន់​ឡើយ។​ ជាទូទៅ​ពួកគេ​បាន​លឺ​តែ​តាម​រយៈបណ្តាញ​ផ្សាយ​ព័ត៌មាន ​ឬ​តាម​អ្នកនយោបាយ​ថា​ មាន​ភាព​មិនប្រក្រតី​ជាច្រើន​នៅ​ក្នុង​កញ្ចប់​សុវត្ថិភាព។ ​ប៉ុន្តែ ​តើ​ភាព​មិន​ប្រក្រតី​នោះ​ជាអ្វី​ឲ្យ​ពិត​ប្រាកដ? ​ហើយថា​​តើ​​​វា​ប៉ះពាល់​ដល់​លទ្ធផល​ឆ្នោត​ដែរ​ឬ​ទេ? ​និង​ប៉ះពាល់​កម្រិត​ណា?​ មាន​តែ​ស្ថាប័ន​ជំនាញ​ពាក់ពន្ធ័ ​និង​អ្នក​ជំនាញ​ឯករាជ្យ​ទាំងឡាយ​ទេ ​ដែល​អាច​ផ្តល់​ចម្លើយ​ពិត​ប្រាកដ​​ឲ្យ ​​ម្ចាស់​ឆ្នោតជឿ​បាន។ ​ដូច្នេះ​ យកល្អ គេ​គួរ​បើក​ឲ្យ​មាន​វេទិកា​ជជែក​ដេញ​ដោល​គ្នា​ជា​សាធារណៈតែម្តងទៅ​​ ដើម្បី​ ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់។

ជាការ​ពិត​ណាស់ ​ការបើក​កញ្ចប់​សុវត្ថិភាព​គឺជា​ដំណាក់កាល​ដ៏​សំខាន់​មួយ ​ដែល​គេ​ទន្ទឹង​ រង់ចាំ​បំផុត ​ដោយ​សង្ឃឹម​ថា​ គ្រប់គ្នា​នឹង​អស់​ការសង្ស័យ។ ​ប៉ុន្តែ​ ការសង្ស័យ​បែរ​ជា​មាន​កាន់តែ​ខ្លាំង​ក្រោយ​ពេល​បើក​កញ្ចប់​សុវត្ថិភាព​ទៅ​ វិញ​។ ​ដូច្នេះ​ វាពិត​ជា​រឿង​គួរឲ្យ​សោកស្តាយ​ណាស់​ដែល​គេ​ទុក​បណ្តោយ​ឲ្យ​បញ្ហា​ដ៏សំខាន់​ នេះ ​បង្ក​ការសង្ស័យ​កាន់តែ​ខ្លាំង​នោះ។ ​សូម​កុំភ្លេច​ថា​ ក្តី​មន្ទិល​សង្ស័យ​នេះ​ហើយ ​ដែល​នាំ​ដល់​ការធ្វើ​មហាបាតុកម្ម​ប្រឆាំង​ លទ្ធផល​បោះឆ្នោត។​

ស្តាប់​ទៅ ​ទាំង​បក្ស​ប្រឆាំង ​ទាំង​អាជ្ញាធរ​រដ្ឋាភិបាល​ពិតជា​មិន​ចង់​ឲ្យ​កើត​មាន​បាតុកម្ម​ឡើយ។​ ដូច្នេះ​ ភាគី​ទាំងពីរ​គួរតែ​ខិតខំ​បន្ថែម​ទៀត​ដើម្បី​រក​ច្រក​ចេញ​ពី​វិបត្តិ​នេះ។ ​ប៉ុន្តែ ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​អាច​ទទួល​បាន​លទ្ធផល​ ទាល់តែ​ភាគី​នីមួយៗ​មាន​ ចេតនា​ក្នុង​ការដោះស្រាយ​បញ្ហា​ពិត​ប្រាកដ​ ពោល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ស្ថាប័ន​ពាក់ព័ន្ធនឹង​ការបោះឆ្នោត​ ត្រូវ​បង្ហាញ​ថា ​ការហ៊ាន​បើក​បង្ហាញ​កញ្ចប់​សុវត្ថិភាព​«ក»​នេះ​ ពិត​ជា​ការលះបង់​ដើម្បី​ តម្លាភាព​ និង​យុត្តិធម៌​ពិតៗ​ គឺ​មិន​មែន​គ្រាន់តែ​ជា​ការឆ្ពិន​ភ្នែក​ដូច​បក្ស​ប្រឆាំង​ចោទ​នោះ​ឡើយ។​

ចំណែក​បក្ស​ប្រឆាំង​វិញ​ក៏​ត្រូវ​បង្ហាញ​ថា​ ខ្លួន​ចង់​បាន​ត្រឹមតែ​ យុត្តិធម៌​ប៉ុណ្ណោះ ​ដោយ​គ្មាន​បង្កប់​ចេតនា​អ្វី​ផ្សេង​នៅ​ពីក្រោយ​ ការទាមទារ​របស់​ខ្លួន​ឡើយ។​ បើ​គ្មាន​ភាព​ស្មោះ​ត្រង់​ទៅ​វិញ​ទៅ​មក​ទេ ​គ្មាន​ឡើយ​ដំណោះស្រាយ​ បើទោះបីជា​គេ​ត្រូវ​ប្រើពេល​ប៉ុន្មាន​ទៀត​ក៏ដោយ។ ​

សរុប​មក​វិញ ​នេះជាពេល​ដែល​ត្រូវ​ស្រាយ​ចម្ងល់​ថា ​តើ​អ្វី​ទៅដែល​នៅ​ពីក្រោយ​ភាព​មិន​ប្រក្រតី​ពេល​បោះឆ្នោត ​ជាពិសេស​ភាព​ មិនប្រក្រតី​នៅ​ក្នុង​កញ្ចប់​សុវត្ថិភាព? ​ប្រសិន​បើ​បញ្ហា​នេះ​មិន​ត្រូវ​បាន​ស្រាយ​បំភ្លឺ​ដល់​ម្ចាស់​ឆ្នោត​ទេ​ ក្តី​មន្ទិល​សង្ស័យ​នៅតែ​បន្ត​កើត​មាន ​និងបង្កជា​កំហឹង​​រាលដាល​ខ្លាំង​ឡើង​ រហូតដល់​ទប់លែង​បាន​ផង​ក៏មិនដឹង៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ▼  August (286)
      • Postcards from CambodiaWatch-Australia
      • Opposition party preps for protests
      • CPP still open to discussions
      • Unionists remain in hospital
      • UN’s Ban makes call for donations to KRT
      • The struggle for gender equality
      • Opposition Says Planned Demonstration Is Not To Ov...
      • Opposition Calls for Negotiations, Preps for Demon...
      • Cambodia Ruling Party Criticizes Opposition Rally
      • បទ​វិភាគ៖ មូលហេតុ​បក្ស​ប្រជាជន​បាត់​សំឡេង​ឆ្នោត​ច្រើន
      • Sam Rainsy Rejects Cambodian Government Claim of P...
      • NEC checks continue
      • ‘Last resort’ protests get official date
      • Tycoon back in firing line
      • Slow erosion for crematorium
      • Cambodia Ruling Party Criticizes Opposition Rally
      • Vietnam Plans to Add Border Gates Along Border Wit...
      • គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា​កិច្ចចរចា​ត្រូវឈរ​លើ...
      • Cambodia’s Opposition Plans Mammoth Demo on Eve of...
      • Cambodian Court Acquits Two in Slaying of Journalist
      • លោក សម រង្ស៊ី៖ បាតុកម្ម​ថ្ងៃ​៧​កញ្ញា​មិន​មែន​ដើម្ប...
      • ហេតុ​អ្វី​អ្នក​នយោបាយ​ខ្មែរ​មិន​ចេះ​សាមគ្គី​គ្នា?
      • Son Chhay says it's time for Hun Sen to go
      • Fighting a different battle
      • Election officers defend training
      • Rallying monk forced to swear off protests
      • Reforms Should Lead to Inclusion and Opportunity f...
      • បក្ស​សង្គ្រោះជាតិ​តតាំង​នឹង​បក្ស​ប្រជាជន​កម្ពុជា​ ...
      • តើមានអ្វីនៅពីក្រោយភាពមិនប្រក្រតីនៃកញ្ចប់សុវត្ថិភាព?
      • Cambodian Monk Expelled from Pagoda after Attendin...
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆ...
      • B’bang ballots to be examined
      • Demonstrations urged
      • រដ្ឋា​ភិ​បាល​កម្ពុជា​បញ្ជូន​ឯក​សារ​ស្តី​ពី​ការ​អំព...
      • Cambodian Opposition Holds Protest Rally Amid Vote...
      • ក្រសួង​មហាផ្ទៃ​បង្ហាញ​ឯកសារ​វីដេអូ​ចោទ​បក្ស​ប្រឆាំ...
      • អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ
      • Report cites election day voter fraud
      • Election anger? ‘Let it go’
      • Cambodian Opposition: Probe Vote or Face Protests
      • ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» មាន​ភាព​មិន​ប្រក្រតី...
      • Dreams of the World: Buddhist Monk from Angkor (Ca...
      • ទង់​មេ​ទ័ព
      • បក្ស​សង្គ្រោះ​ជាតិ​ជួប​​​អ្នក​គាំទ្រ​ប្រមាណ​២​ម៉ឺន...
      • លោក សម រង្ស៊ី៖ ​ទេស​ភាព​នយោ​បាយនៅ​​កម្ពុជា​បានផ្លា...
      • គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​យុទ្ធវិធី​៣​យ៉ាង ដើម្បី...
      • កម្ពុជាគួរប្រយ័ត្នចំពោះឥទ្ធិពលរបស់មហាអំណាច!
      • អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅ​បរ​ទេស​ បន្ត​ធ្វើ​បាត...
      • ក្រសួង​មហាផ្ទៃ​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ជួ...
      • ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី២​ពី​កា...
      • Cambodia’s Top Court Orders Release of Ballot Records
      • Postcards from CambodiaWatch-Australia
      • Sealed docs our call: council
      • Sar Kheng orders an end to CPP support petitions
      • Hearing calls for help
      • Forum leads to clashes
      • The Failed Promise to Cambodia
      • As Cambodia Election Impasse Continues, Opposition...
      • បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​...
      • ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​ឲ្យ​គ.ជ.ប.បើក​កញ្ចប់​...
      • Cambodia’s Top Court Says Key Election Records Ope...
      • PM’S [Hun Sen's] history of electoral manipulation...
      • Chinese minister urges peace
      • China Urges Rapid Formation of New Cambodian Gover...
      • China Endorses Ruling Party 'Victory' in Cambodia ...
      • ពេលវេលាដែលត្រូវគិតគូរពីការបន្តវេន បានមកដល់!
      • ទស្សនៈ​និយម​កណ្តាល​មានតម្លៃ​ក្នុងការ​កាត់បន្ថយ​កម្...
      • បទ​វិភាគ៖ ព្រះមហាក្សត្រ​ដើរ​តួ​សំខាន់​សម្រាប់​រំលត...
      • លោក សម រង្ស៊ី សុំ​ឲ្យ​គ.ជ.ប​រក្សា​សុវត្ថិភាព​ឯកសារ...
      • រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​ការពារ​រដ្ឋាភិបាល​កម្ពុជា​...
      • CPP, CNRP back at table
      • Protests over vote go global
      • Four freed, but charges stand
      • Study charts AIDS progress
      • ‘Rogues’ edit PM’s speech
      • Cambodia’s Highest Court Begins Review of Election...
      • Cambodian Authorities Coerce Ruling Party Support ...
      • អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម...
      • Cambodia’s U.S. military move raises eyebrows in D.C.
      • US, Australia Continue Call for Credible Election ...
      • Constitutional Council to Meet Over Election Compl...
      • An Arab-Style ‘Cambodian Spring’ Could be Disastrous
      • Mass Demonstration or Violent Crackdown—Lose-Lose ...
      • UN Rights Envoy Subedi Says Electoral Reform Inade...
      • NGOs Say ‘Rose Revolution’ Case Is Baseless
      • Flooding takes a toll
      • Bail weighed for ‘inciters’
      • New giant ibis habitat discovered
      • Hundreds in Long Beach protest election results in...
      • មន្ត្រី​បក្ស​ប្រជាជន​អរគុណ​អាស៊ីសេរី​ផ្សាយ​បកស្រាយ...
      • ខ្មែរ​នៅ​បរទេស​ធ្វើ​បាតុកម្ម​សុំ​ឲ្យ​អ.ស.ប​អន្តរាគ...
      • CAMBODIA: Political adjustments
      • NEC ends investigation
      • State of Play EP002 Kounila Keo
      • Incitement charges for foursome
      • Military ready for ‘disorder’
      • Subedi: There is room for reform
      • លោក កឹម សុខា ព្រមាន​បក្ស​ប្រជាជន​រឿង​ប្រើ​កម្លាំង​...
      • តើលោក ហ៊ុន សែន ពិតជានិយាយថា​បក្សប្រជាជនកម្ពុជា​ចាញ...
      • Cambodian Opposition Chief Blasts Military Build-U...
    • ►  July (144)
Powered by Blogger.

About Me

Unknown
View my complete profile