ដោយ តាំង សារ៉ាដា និង វណ្ណ វិចារ
2013-08-20
RFA
ពលរដ្ឋខ្មែរប្រមាណ ១ពាន់នាក់ មកពីរដ្ឋផ្សេងៗក្នុងសហរដ្ឋអាមេរិក និងមកពីប្រទេសកាណាដា បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅក្រុងញីវយ៉ក សុំឱ្យអង្គការសហប្រជាជាតិ (អ.ស.ប) ជួយធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ នេះ។
ពលរដ្ឋទាំងនោះក៏បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជា គោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ផងដែរ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក តាំង សារ៉ាដា អំពីការធ្វើបាតុកម្មនេះពីទីក្រុងញីវយ៉ក៖
ក្រុមប្រឹក្សាធម្មនុញ្ញបើកកិច្ចប្រជុំដោះស្រាយបណ្ដឹងរបស់បក្សប្រឆាំង
នៅព្រឹកថ្ងៃទី២០ ខែសីហា នេះ ក្រុមប្រឹក្សាធម្មនុញ្ញបើកកិច្ចប្រជុំពេញអង្គមួយ ដើម្បីដោះស្រាយជាបន្តនូវពាក្យបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ ដែលប្ដឹងបដិសេធលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន និងពីភាពមិនប្រក្រតីមួយចំនួនទៀតក្នុងពេលបោះឆ្នោត។
សេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ផ្សាយកាលពីថ្ងៃទី១៧ ខែសីហា ឲ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលចុងក្រោយសម្រាប់ដោះស្រាយបណ្តឹងការបោះឆ្នោតនេះ បានទទួលពាក្យបណ្ដឹងសរុបចំនួន ៣៣បណ្ដឹង ហើយបានដោះស្រាយរួចរាល់ចំនួន ១៤ពាក្យបណ្ដឹង។
សេចក្ដីប្រកាសព័ត៌មានបន្តថា ក្រុមប្រឹក្សាធម្មនុញ្ញកំពុងដោះស្រាយពាក្យបណ្ដឹងចំនួន ១៩ទៀត ដែលនៅក្នុងនោះមានបណ្តឹងបដិសេធសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលើលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតចំនួន ០៩ពាក្យបណ្តឹង ដែលទទួលបានកាលពីថ្ងៃទី១៧ ខែសីហា។
គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែសីហា បានរៀបចំសិក្ខាសាលាមួយបង្ហាញថា ការដោះស្រាយបណ្ដឹងរបស់ គ.ជ.ប មិនមានតម្លាភាព និងជួយបន្លំសន្លឹកឆ្នោតឱ្យគណបក្សកាន់អំណាច។
លោក សម រង្ស៉ី ប្រធានគណបក្សសង្គ្រោះជាតិ ព្រមានថា បើសិនជាបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ មិនត្រូវបានដោះស្រាយឲ្យមានតម្លាភាពនិងយុត្តិធម៌ទេនោះ សហគមន៍អន្តរជាតិនិងពលរដ្ឋម្ចាស់ឆ្នោត នឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដែលនឹងប្រកាសដោយ គ.ជ.ប នៅពេលខាងមុខនោះឡើយ៕

0 comments:
Post a Comment