ដោយ ទីន ហ្សាការីយ៉ា
2013-08-29
RFA2013-08-29
លោក សម រង្ស៊ី (ស្ដាំ) ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងក្នុងសន្និសីទកាសែត នាស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣។
RFA/Tin Zakariya
ទោះបីជាយ៉ាងនេះក្ដី លោក សម រង្ស៊ី អះអាងថា ប្រសិនបើគ្មានដំណោះស្រាយណាមួយពីខាងគណបក្សប្រជាជនកម្ពុជា ទេ គណបក្សសង្គ្រោះជាតិ នឹងដឹកនាំធ្វើមហាបាតុកម្មអហិង្សាទៅតាមការកំណត់។ លោក សម រង្ស៊ី បញ្ជាក់ថា មូលហេតុដែលគណបក្សសង្គ្រោះជាតិ ប្រកាសធ្វើបាតុកម្មនេះ ដោយសារតែគណបក្សសង្គ្រោះជាតិ គ្មានជំនឿលើការដោះស្រាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ លោក សម រង្ស៊ី បានប្រកាសថា ការធ្វើមហាបាតុកម្មនេះ មិនមែនជាបាតុកម្មដើម្បីផ្ដួលរំលំរដ្ឋាភិបាលនោះទេ ការធ្វើបាតុកម្មដើម្បីចង់រកយុត្តិធម៌នៃលទ្ធផលបោះឆ្នោតតែ ប៉ុណ្ណោះ។
ដោយឡែក គណបក្សប្រជាជនកម្ពុជា វិញ នៅថ្ងៃទី២៩ សីហា បានបញ្ចេញជំហរចង់រកដំណោះស្រាយជាមួយគណបក្សសង្គ្រោះជាតិ ដែរ។ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី២៩ សីហា សរសេរថា ទោះបីជាគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានជួបគ្នាកាលពីថ្ងៃទី៣ និងថ្ងៃទី៩ សីហា ឆ្នាំ២០១៣ មិនទាន់ត្រូវរ៉ូវគ្នាទាំងស្រុងក្ដី តែគណបក្សប្រជាជនកម្ពុជា នៅតែត្រៀមខ្លួនជានិច្ច បន្តការចរចាដើម្បីដោះស្រាយបញ្ហាសេសសល់ ដោយផ្អែកលើលទ្ធផលនៃការបោះឆ្នោត និងឈរលើស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិ។
0 comments:
Post a Comment