Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Thursday, August 22, 2013

រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​ការពារ​រដ្ឋាភិបាល​កម្ពុជា​និង​គាំទ្រ​បក្ស​ប្រជាជន

Posted on 4:00 AM by Unknown
រដ្ឋាភិបាល​ចិន ប្ដេជ្ញា​ជួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ទប់ស្កាត់​សត្រូវ​ដែល​ប៉ុនប៉ង​គំរាម​កំហែង និង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ថា​ឈ្នះ​ឆ្នោត​ដោយ​ផ្អែក​ទៅ​លទ្ធផល​ឆ្នោត​បណ្ដោះ​អាសន្ន​របស់​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។
ដោយ វណ្ណ វិចារ
2013-08-21
RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
វ៉ាង យី (Wang Yi) ហោ ណាំហុង ៦១០
រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក វ៉ាង យី (Wang Yi) [ឆ្វេង] និង​លោក ហោ ណាំហុង [ស្ដាំ] ថ្លែង​បន្ទាប់​ពី​ជំនួប​នៅ​សណ្ឋាគារ​អ៊ីនធឺកុងទីណង់តាល់ (InterContinental Hotel) នៅ​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៣។
RFA/Vann Vichar
ការ​បញ្ជាក់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក វ៉ាង យី (Wang Yi) ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការ​បរទេស លោក ហោ ណាំហុង នា​ព្រឹក​ថ្ងៃ​ទី២១ ខែ​សីហា នៅ​រាជធានី​ភ្នំពេញ។
នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​ហាម​មិន​ឲ្យ​អ្នក​កាសែត​សួរ​មួយ​សំណួរ​សោះ​ នោះ ប្រមុខ​ការទូត​ចិន ថ្លែង​ថា ចិន គាំទ្រ​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា និង​ថា រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នាំ​ឲ្យ​ចំណង​មិត្តភាព​ចិន-កម្ពុជា កាន់​តែ​រឹងមាំ។

រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក វ៉ាង យី មាន​ប្រសាសន៍​ថា ប្រទេស​ទាំង​ពីរ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​លើ​គ្រប់​វិស័យ ហើយ​ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ​នេះ បន្ត​មក​តាំង​ពី​សម័យ​បុរាណ ពិសេស​សម័យ​អតីត​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​នរោត្តម សីហនុ។ លោក​បន្ត​ថា ដំណើរ​ទស្សនកិច្ច​នៅ​ពេល​នេះ ជា​ការ​ពង្រឹង​វិស័យ​ការទូត​របស់​ចិន នៅ​តំបន់​អាស៊ាន និង​កម្ពុជា។ លោក​បញ្ជាក់​ថា ចិន នឹង​នៅ​តែ​គាំទ្រ​កម្ពុជា លើ​វិស័យ​សេដ្ឋកិច្ច និង​សន្តិភាព។
ប្រមុខ​ការទូត​ចិន លោក វ៉ាង យី ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​កាល​ពី​ដើម​ឆ្នាំ​២០១៣។ លោក​ក៏​បាន​ស្វែង​រក​ការ​គាំទ្រ​ផ្នែក​ការទូត​នៅ​តំបន់​អាស៊ាន លើក​ចុង​ក្រោយ​នៅ​ប្រទេស​ថៃ។ នៅ​ក្នុង​ជំនួប​រវាង​លោក វ៉ាង យី និង​ប្រមុខ​ដឹក​នាំ​កម្ពុជា លោក ហ៊ុន សែន គេ​មិន​បាន​ដឹង​ថា ភាគី​ទាំង​ពីរ​ជជែក​គ្នា​ស៊ី​ជម្រៅ​លើ​បញ្ហា​ណា​មួយ​នោះ​ទេ។
ទន្ទឹម​នឹង​នេះ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន បញ្ជាក់​ថា ក្នុង​ជំនួប​រវាង លោក ហ៊ុន សែន និង​ភាគី​ចិន គឺ​បាន​ផ្លាស់​ប្ដូរ​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក ពី​ស្ថានការណ៍​នយោបាយ​នៃ​ប្រទេស​ទាំង​ពីរ។ លោក​បន្ត​ថា រដ្ឋមន្ត្រី​ការ​បរទេស​ចិន គាំទ្រ​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​របស់​កម្ពុជា ក្រោយ​ការ​បោះ​ឆ្នោត​ដោយ​សន្តិវិធី។
ចំណែក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង មិន​បាន​ថ្លែង​អ្វី​ក្រៅ​ពី​ពិធីការ​ការទូត ដូច​ជា​ខ្លឹមសារ​នៃ​ការ​សួរ​សុខទុក្ខ​របស់​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ ពីរ និង​ប្រាប់​ថា ចិន គាំទ្រ​កម្ពុជា គ្រប់​វិស័យ។ លោក ហោ ណាំហុង ក៏​មិន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​សួរ​ដេញ​ដោល​ស៊ី​ជម្រៅ​ជុំវិញ​ជំនួប​រវាង​ ភាគី​ទាំង​ពីរ​នោះ​ទេ។
ទាក់ទង​នឹង​បញ្ហា​នេះ បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ការ​ប្រកាស​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត​របស់​ភាគី​ចិន ជា​ការ​មើល​រំលង​នូវ​ភាព​មិន​ប្រក្រតី​ជាច្រើន ជុំវិញ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ លោក​បន្ត​ថា ចិន ជា​ប្រទេស​កុម្មុយនីស្ត មិន​ដែល​មាន​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ឡើយ ដូច​នេះ​ជំហរ​របស់​ចិន គឺ​ធ្វើ​ឡើង​ដើម្បី​ចំណេញ​ផល​ប្រយោជន៍​ការទូត សេដ្ឋកិច្ច និង​នយោបាយ​ប៉ុណ្ណោះ មិន​សំដៅ​បម្រើ​ឆន្ទៈ​រាស្ត្រ​ខ្មែរ​ទេ។
ទោះ​យ៉ាង​ណា​ក្តី អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ដំណើរ​មក​ដល់​របស់​ភាគី​ចិន នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​ក្នុង​តំបន់។ លោក​បន្ត​ថា ប្រទេស​ចិន បាន​ព្យាយាម​យក​ចិត្ត​កម្ពុជា ឲ្យ​បញ្ចុះបញ្ចូល​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក្នុង​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង និង​ទាញ​យក​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច។ លោក​បញ្ជាក់​ថា កម្ពុជា ត្រូវ​ពង្រឹង​ខ្លួន​ឲ្យ​នឹង មិន​ត្រូវ​ងាក​ទៅ​ចិន ផ្តាច់​មុខ ឬ​ងាក​ទៅ​រក​ប្រទេស​លោក​សេរី ដោយ​ចោល​ចិន នោះ​ទេ។
ប្រទេស​ចិន បាន​ជាប់​ជា​ប្រទេស​ដែល​ផ្តល់​ប្រាក់​កម្ចី​ច្រើន​ជាង​គេ​មក​ឲ្យ​ភាគី​ កម្ពុជា ក្នុង​ចំណោម​ប្រាក់​ដែល​កម្ពុជា ជំពាក់​បរទេស​ជាង ៧​ពាន់​លាន​ដុល្លារ។ ចិន ទើប​តែ​បាន​ផ្តល់​កាំភ្លើង​ខ្លី ១​ពាន់​ដើម និង​គ្រាប់ ៥​ម៉ឺន​គ្រាប់ ឲ្យ​នគរបាល​កម្ពុជា កាល​ពី​ដើម​ខែ​សីហា ហើយ​ជំនួយ​នេះ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មួយ​ចំនួន។ ភាគី​សង្គម​ស៊ីវិល ថែម​ទាំង​បាន​ផ្ញើ​លិខិត​ចំហ​ទៅ​អង្គការ​សហប្រជាជាតិ រិះគន់​ជំនួយ​ចិន ថែម​ទៀត​ផង។
ទំនាក់ទំនង​រវាង​កម្ពុជា-ចិន នេះ បាន​បណ្ដាល​ឲ្យ​កម្ពុជា បាក់​មុខ​មិន​តិច​ទេ ក្នុង​វិស័យ​ការទូត​កាល​ពី​ឆ្នាំ​២០១២ ពេល​ដែល​កម្ពុជា ធ្វើ​ជា​ប្រធាន​អាស៊ាន។ កម្ពុជា រង​ការ​ចោទ​ពី​ប្រទេស​អាស៊ាន ថា លម្អៀង​ទៅ​ភាគី​ចិន ក្នុង​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង។ កម្ពុជា ក៏​បាន​បរាជ័យ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​សេចក្តី​ថ្លែងការណ៍​រួម បន្ទាប់​ពី​ចប់​កិច្ច​ប្រជុំ​ថែម​ទៀត។
ប្រទេស​ចិន ជា​ប្រទេស​មហា​អំណាច​តែ​មួយ​គត់​ដែល​បាន​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា កាល​ពី​សម័យ ប៉ុល ពត។ ចិន ក៏​ធ្លាប់​បាន​ផ្តល់​ជំនួយ​ចំនួន ១៩​មុខ ឲ្យ​រាជ​រដ្ឋាភិបាល​ចាំ​ផ្ទះ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០០៣ ពេល​ដែល​ប្រទេស​ដទៃ​ទៀត​រង់ចាំ​រដ្ឋាភិបាល​ថ្មី​បង្កើត​ឡើង។ ចិន មាន​ទំនាក់​ទំនង​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន។ ចិន ឈ្លោះ​ជាមួយ​វៀតណាម និង​ហ្វីលីពីន ក្នុង​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង។ ចិន ក៏​ខ្សោយ​ឥទ្ធិពល​នៅ​ភូមា បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តាច់​ការ​ភូមា ធ្វើ​កំណែ​ទម្រង់​នយោបាយ ដោយ​លុប​ចោល​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ពី​ចិន ចំនួន​ជាង ៤​ពាន់​លាន កាល​ពី​ឆ្នាំ​២០១១។ ប្រទេស​ដទៃ​ទៀត ដូច​ជា​ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​សិង្ហបុរី សុទ្ធតែ​មាន​ទំនោរ​ទៅ​រក​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប។ ប្រទេស​ឡាវ ដែល​ជា​អ្នក​ជិត​ខាង​ចិន ក៏​ស្ថិត​ក្រោម​ឥទ្ធិពល​វៀតណាម ទៀត។
ក្នុង​ជំនួប​ជាមួយ​កម្ពុជា លើក​នេះ គេ​មិន​ទាន់​ដឹង​ថា ភាគី​ចិន ផ្តល់​ប្រាក់​កម្ចី និង​ជំនួយ​មក​ឲ្យ​កម្ពុជា ប៉ុន្មាន​ទៀត​ទេ នៅ​ពេល​ដែល​ប្រទេស​លោក​ខាង​លិច​កំពុង​ជំរុញ​ឲ្យ​កម្ពុជា ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី ជុំវិញ​ការ​បោះ​ឆ្នោត​នោះ៕


Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ▼  August (286)
      • Postcards from CambodiaWatch-Australia
      • Opposition party preps for protests
      • CPP still open to discussions
      • Unionists remain in hospital
      • UN’s Ban makes call for donations to KRT
      • The struggle for gender equality
      • Opposition Says Planned Demonstration Is Not To Ov...
      • Opposition Calls for Negotiations, Preps for Demon...
      • Cambodia Ruling Party Criticizes Opposition Rally
      • បទ​វិភាគ៖ មូលហេតុ​បក្ស​ប្រជាជន​បាត់​សំឡេង​ឆ្នោត​ច្រើន
      • Sam Rainsy Rejects Cambodian Government Claim of P...
      • NEC checks continue
      • ‘Last resort’ protests get official date
      • Tycoon back in firing line
      • Slow erosion for crematorium
      • Cambodia Ruling Party Criticizes Opposition Rally
      • Vietnam Plans to Add Border Gates Along Border Wit...
      • គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា​កិច្ចចរចា​ត្រូវឈរ​លើ...
      • Cambodia’s Opposition Plans Mammoth Demo on Eve of...
      • Cambodian Court Acquits Two in Slaying of Journalist
      • លោក សម រង្ស៊ី៖ បាតុកម្ម​ថ្ងៃ​៧​កញ្ញា​មិន​មែន​ដើម្ប...
      • ហេតុ​អ្វី​អ្នក​នយោបាយ​ខ្មែរ​មិន​ចេះ​សាមគ្គី​គ្នា?
      • Son Chhay says it's time for Hun Sen to go
      • Fighting a different battle
      • Election officers defend training
      • Rallying monk forced to swear off protests
      • Reforms Should Lead to Inclusion and Opportunity f...
      • បក្ស​សង្គ្រោះជាតិ​តតាំង​នឹង​បក្ស​ប្រជាជន​កម្ពុជា​ ...
      • តើមានអ្វីនៅពីក្រោយភាពមិនប្រក្រតីនៃកញ្ចប់សុវត្ថិភាព?
      • Cambodian Monk Expelled from Pagoda after Attendin...
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆ...
      • B’bang ballots to be examined
      • Demonstrations urged
      • រដ្ឋា​ភិ​បាល​កម្ពុជា​បញ្ជូន​ឯក​សារ​ស្តី​ពី​ការ​អំព...
      • Cambodian Opposition Holds Protest Rally Amid Vote...
      • ក្រសួង​មហាផ្ទៃ​បង្ហាញ​ឯកសារ​វីដេអូ​ចោទ​បក្ស​ប្រឆាំ...
      • អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ
      • Report cites election day voter fraud
      • Election anger? ‘Let it go’
      • Cambodian Opposition: Probe Vote or Face Protests
      • ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» មាន​ភាព​មិន​ប្រក្រតី...
      • Dreams of the World: Buddhist Monk from Angkor (Ca...
      • ទង់​មេ​ទ័ព
      • បក្ស​សង្គ្រោះ​ជាតិ​ជួប​​​អ្នក​គាំទ្រ​ប្រមាណ​២​ម៉ឺន...
      • លោក សម រង្ស៊ី៖ ​ទេស​ភាព​នយោ​បាយនៅ​​កម្ពុជា​បានផ្លា...
      • គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​យុទ្ធវិធី​៣​យ៉ាង ដើម្បី...
      • កម្ពុជាគួរប្រយ័ត្នចំពោះឥទ្ធិពលរបស់មហាអំណាច!
      • អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅ​បរ​ទេស​ បន្ត​ធ្វើ​បាត...
      • ក្រសួង​មហាផ្ទៃ​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ជួ...
      • ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី២​ពី​កា...
      • Cambodia’s Top Court Orders Release of Ballot Records
      • Postcards from CambodiaWatch-Australia
      • Sealed docs our call: council
      • Sar Kheng orders an end to CPP support petitions
      • Hearing calls for help
      • Forum leads to clashes
      • The Failed Promise to Cambodia
      • As Cambodia Election Impasse Continues, Opposition...
      • បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​...
      • ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​ឲ្យ​គ.ជ.ប.បើក​កញ្ចប់​...
      • Cambodia’s Top Court Says Key Election Records Ope...
      • PM’S [Hun Sen's] history of electoral manipulation...
      • Chinese minister urges peace
      • China Urges Rapid Formation of New Cambodian Gover...
      • China Endorses Ruling Party 'Victory' in Cambodia ...
      • ពេលវេលាដែលត្រូវគិតគូរពីការបន្តវេន បានមកដល់!
      • ទស្សនៈ​និយម​កណ្តាល​មានតម្លៃ​ក្នុងការ​កាត់បន្ថយ​កម្...
      • បទ​វិភាគ៖ ព្រះមហាក្សត្រ​ដើរ​តួ​សំខាន់​សម្រាប់​រំលត...
      • លោក សម រង្ស៊ី សុំ​ឲ្យ​គ.ជ.ប​រក្សា​សុវត្ថិភាព​ឯកសារ...
      • រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​ការពារ​រដ្ឋាភិបាល​កម្ពុជា​...
      • CPP, CNRP back at table
      • Protests over vote go global
      • Four freed, but charges stand
      • Study charts AIDS progress
      • ‘Rogues’ edit PM’s speech
      • Cambodia’s Highest Court Begins Review of Election...
      • Cambodian Authorities Coerce Ruling Party Support ...
      • អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម...
      • Cambodia’s U.S. military move raises eyebrows in D.C.
      • US, Australia Continue Call for Credible Election ...
      • Constitutional Council to Meet Over Election Compl...
      • An Arab-Style ‘Cambodian Spring’ Could be Disastrous
      • Mass Demonstration or Violent Crackdown—Lose-Lose ...
      • UN Rights Envoy Subedi Says Electoral Reform Inade...
      • NGOs Say ‘Rose Revolution’ Case Is Baseless
      • Flooding takes a toll
      • Bail weighed for ‘inciters’
      • New giant ibis habitat discovered
      • Hundreds in Long Beach protest election results in...
      • មន្ត្រី​បក្ស​ប្រជាជន​អរគុណ​អាស៊ីសេរី​ផ្សាយ​បកស្រាយ...
      • ខ្មែរ​នៅ​បរទេស​ធ្វើ​បាតុកម្ម​សុំ​ឲ្យ​អ.ស.ប​អន្តរាគ...
      • CAMBODIA: Political adjustments
      • NEC ends investigation
      • State of Play EP002 Kounila Keo
      • Incitement charges for foursome
      • Military ready for ‘disorder’
      • Subedi: There is room for reform
      • លោក កឹម សុខា ព្រមាន​បក្ស​ប្រជាជន​រឿង​ប្រើ​កម្លាំង​...
      • តើលោក ហ៊ុន សែន ពិតជានិយាយថា​បក្សប្រជាជនកម្ពុជា​ចាញ...
      • Cambodian Opposition Chief Blasts Military Build-U...
    • ►  July (144)
Powered by Blogger.

About Me

Unknown
View my complete profile