Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Wednesday, August 21, 2013

អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម្ពុជា​ប្រើ​កម្លាំង​បង្ក្រាប​បាតុករ

Posted on 2:44 AM by Unknown

ដោយ ទីន ហ្សាការីយ៉ា
2013-08-21 

RFA     

ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង  

ប្រទេស​មួយ​ចំនួន​នៅ​លើ​សាកលលោក​បាន​ចុះ​សច្ចាប័ន​ចូល​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ហៅ​កាត់​ថា អាយ.ស៊ី.ស៊ី (ICC )។ តុលាការ​នេះ​មាន​យុត្តាធិការ​តាម​ច្បាប់​ចាត់​ការ​ទៅ​លើ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដូច​ជា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​និទ្ទណ្ឌភាព​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​ជាដើម។
នៅ​ក្នុង​បរិបទ​នយោបាយ​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន គណបក្ស​ជាប់​ឆ្នោត​ពីរ​កំពុង​ដំឡើង​សាច់ដុំ​ដាក់​គ្នា គឺ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​កាន់​អំណាច។ គណបក្ស​កាន់​អំណាច​កំពុង​ចល័ត​ទ័ព ដើម្បី​ត្រៀម​បង្ក្រាប​បាតុកម្ម ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ យក​ជម្រើស​ចុង​ក្រោយ​ធ្វើ​បាតុកម្ម​នោះ។ ក៏​ប៉ុន្តែ​ក្រុម​អ្នក​ច្បាប់​ពន្យល់​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជា​រនាំង​មួយ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ទៅ​លើ​ការ​ប្រើ​កម្លាំង​បង្ក្រាប​បាតុកម្ម​អហិង្សា​នេះ។
គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា អស់​រយៈ​ពេល​ជិត​មួយ​ខែ​មក​ហើយ ក្រោយ​ពី​ការ​បោះ​ឆ្នោត​មិន​ទាន់​រក​ច្រក​ត្រូវរ៉ូវ​គ្នា​នៅ​ឡើយ​អំពី​ទំនាស់​នៃ​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន។
គណបក្ស​ទាំង​ពីរ​បាន​ដំឡើង​កម្ដៅ​សាច់​ដុំ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​ការ​គំរាម​បាតុកម្ម​អហិង្សា ប្រសិន​បើ​មិន​មាន​យុត្តិធម៌​ទៅ​លើ​លទ្ធផល​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ រីឯ​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​គ្រប់​គ្រង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​នោះ បាន​បង្ហាញ​កម្លាំង​ទ័ព​​នៅ​រាជធានី​ភ្នំពេញ កាន់​តែ​ច្រើន​ដើម្បី​ទប់​ទល់​ក្រុម​បាតុករ។
ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​លោក​បណ្ឌិត ហ៊ាង រិទ្ធី មាន​ប្រសាសន៍​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គឺ​ជា​រនាំង​ដ៏​រឹង​មាំ​មួយ ដើម្បី​ឲ្យ​រដ្ឋាភិបាល ឬ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ធ្វើ​ការ​ពិចារណា​ក្នុង​ការ​ទប់​ទល់​ក្រុម​បាតុករ​ដែល​មិន​ឲ្យ​មាន​អំពើ ហិង្សា ឬ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​បាតុករ​ដែល​ជា​ទង្វើ​ខុស​ច្បាប់​ជាតិ​និង​ច្បាប់​អន្តរជាតិ៖ «ប្រសិន​បើ​ដោះស្រាយ​នៅ​ក្នុង​ប្រទេស​មិន​មាន​យុត្តិធម៌​ទេ គឺ​បក្ស​ម្ខាង​ទៀត​មាន​សិទ្ធិ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ ក្នុង​ករណី​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​នៅ​ពេល​ធ្វើ​បាតុកម្ម​នោះ»។
ក្រុម​អ្នក​ច្បាប់​ពន្យល់​ថា ចូល​ជា​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ ទាំង​អស់​គឺ​បាន​ជាប់​ចំណង​មួយ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដឹក​នាំ​ប្រទេស​នីមួយៗ មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ពីព្រោះ​ការ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​របស់​ខ្លួន​នោះ នឹង​ត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់​អន្តរជាតិ​ដែល​បាន​កំណត់​ដោយ​តុលាការ​នេះ។
លោក​បណ្ឌិត ហ៊ាង រិទ្ធី សង្កត់​ធ្ងន់​ថា នៅ​ពេល​ខាង​មុខ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ យក​ជម្រើស​ចុង​ក្រោយ​ធ្វើ​បាតុកម្ម ហើយ​រដ្ឋាភិបាល​ប្រើ​ប្រាស់​កម្លាំង​បង្ក្រាប​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​នោះ ប្រជាពលរដ្ឋ​រង​គ្រោះ​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ៖ «ច្បាប់​អន្តរជាតិ​ចាប់​ឃុំ​ខ្លួន​ចាប់​ពី ៥​នាក់​ឡើង​ទៅ ឬ​ស្លាប់​ចាប់​ពី ៥​នាក់​ឡើង​ទៅ ចូល​លក្ខណៈ​បទឧក្រិដ្ឋ​នៃ​ច្បាប់ អាយ.ស៊ី.ស៊ី បើ​សិន​ជា​ការ​ប្រើ​ប្រាស់​កម្លាំង​ដូច្នេះ»។
សៀវភៅ​មាន​ចំណង​ជើង​ថា "គោលការណ៍​បឋម​ស្ដី​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ" ដែល​បោះ​ពុម្ព​ដោយ​វេទិកា​អាស៊ី​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍ សរសេរ​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី មាន​អំណាច​ស៊ើប​អង្កេត និង​នាំ​ខ្លួន​បុគ្គល​ជន​ផ្ដាច់​ការ​និង​ឧក្រិដ្ឋ​ជន​ដទៃ​ទៀត ទៅ​ជំនុំជម្រះ និង​កាត់​ឲ្យ​ជាប់​ជាប់​ទោស​នៅ​ពេល​ដែល​ជន​នោះ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ អំពើ​ប្រល័យ​ពូជ​សាសន៍ និង​អំពើ​ឈ្លាន​ពាន ហើយ​មាន​និទណ្ឌភាព ឬ​រួច​ខ្លួន​ផុត​ពី​យុត្តាធិការ​ជាតិ ទោះ​ការ​ប្រព្រឹត្ត​នេះ​ជា​ផ្នែក​មួយ​របស់​រដ្ឋាភិបាល ឬ​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​ដែល​កំពុង​កាន់​អំណាច ឬ​ក្រុម​ឧទ្ទាម ក្រុម​ប៉ង​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ក៏​ដោយ។
អ្នក​សម្រប​សម្រួល​កម្មវិធី​តុលាការ​ខ្មែរ​ក្រហម​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ឡាត់ គី មាន​ប្រសាសន៍​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជា​ស្ថាប័ន​អចិន្ត្រៃយ៍​មាន​អំណាច​អនុវត្ត​យុត្តាធិការ​របស់​ខ្លួន​លើ​ជន​ទាំងឡាយ​ដែល​ប្រព្រឹត្ត​ធ្ងន់ធ្ងរ​បំផុត ធ្វើ​ឲ្យ​អន្តរជាតិ​មាន​ការ​ព្រួយ​បារម្ភ៖ «អ៊ីចឹង​ទៅ​លើ​បញ្ហា​ទាំង​អស់​ហ្នឹង​មាន​ន័យ​ថា មាន​បំណង​ជាក់លាក់​ណាស់​នៃ​ការ​ធានា​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ រដ្ឋ​ទាំង​អស់​ជា​សមាជិក​ត្រូវ​ទប់​ខ្លួន ឬ​ធានា​មិន​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ដោយ​អំពើ​ហិង្សា​ទៅ​អន្តរជាតិ​ទាំង​មូល»។
កម្ពុជា​ជា​រដ្ឋ​មួយ​ដែល​បាន​ផ្ដល់​សច្ចាប័ន​លើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពោល​គឺ​រដ្ឋាភិបាល​កម្ពុជា បាន​ប្ដេជ្ញា​ចិត្ត និង​មាន​កាតព្វកិច្ច​អនុវត្ត​និង​គោរព​គោល​ការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​តុលាការ​នេះ មាន​ដូច​ជា ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បញ្ចប់​និទណ្ឌភាព និង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រហ្មទណ្ឌ និង​នាំ​យក​ជន​ទាំងឡាយ​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​យក​ទៅ​ជម្រះ​ទោស​នៅ​តុលាការ​នេះ។
នៅ​ក្នុង​ស្ថានភាព​នយោបាយ​សព្វ​ថ្ងៃ​នេះ​វិញ ឃើញ​ថា គ.ជ.ប. បាន​បដិសេធ​សំណើ​គណបក្ស​ប្រឆាំង​ជា​ញឹកញាប់ ពិសេស​សំណើ​សុំ​បើក​ហិប​ឆ្នោត​ដែល​បក្ស​ប្រឆាំង​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​កើត​មាន​ច្រើន​នៅ​ពេល​បោះ​ឆ្នោត​នោះ ហើយ​គណបក្ស​ប្រឆាំង​ព្រមាន​ថា បាតុកម្ម​មហាជន​នឹង​កើត​ឡើង​ប្រសិន​បើ​នៅ​ដំណាក់​កាល​ចុង​ក្រោយ​គ្មាន​ដំណោះ​ស្រាយ​ទេ​នោះ។
ការ​ព្រមាន​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រុងប្រយ័ត្ន​និង​ត្រៀម​កង​កម្លាំង​ដើម្បី​បង្ក្រាប​ក្រុម​បាតុករ។ ការ​បង្ហាញ​កម្លាំង​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ការ​ភ័យ​ខ្លាច។ ទន្ទឹម​នឹង​នេះ ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​មិន​តក់​ស្លុត​ចំពោះ​ការ​បង្ហាញ​កង​កម្លាំង​នេះ​ដែរ។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា នៅ​ពេល​ខាង​មុខ ប្រសិន​បើ​ផ្ទុះ​មាន​បាតុកម្ម​កើត​ឡើង​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មាន​អំពើ​ហិង្សា​ដោយ​ការ​បង្ក្រាប​ដែល​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ទេ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មិន​មាន​យុត្តាធិការ​ក្នុង​ការ​ចាប់​ខ្លួន​កង​កម្លាំង​បង្ក្រាប​បាតុករ​យក​ទៅ​កាត់​ទោស​នោះ​ទេ អាស្រ័យ​លើ​សកម្មភាព​ជាក់​ស្ដែង៖ «បើ​សិន​ជា​ហិង្សា​ហ្នឹង​អាច​ឈាន​ដល់​ការ​សម្លាប់​មនុស្ស​មែន តែ​វា​សម​ហេតុ​ផល អាយ.ស៊ី.ស៊ី មិន​លូក​ដៃ​កាត់​ទោស​អ្នក​ប្រព្រឹត្ត​ទេ តែ​បើ​សិន​ជា​មាន​ការ​សម្លាប់​មនុស្ស​ជា​ប្រព័ន្ធ​វិញ នឹង​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ត​ផ្ដន្ទាទោស»។
ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​ជា​របាំង​មួយ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិន​អាច​ប្រើ​ប្រាស់​កម្លាំង​ដើម្បី​បង្ក្រាប​ទៅ​លើ​ហ្វូង​បាតុករ​បាន​ទេ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ដឹក​នាំ​ធ្វើ​បាតុកម្ម​នោះ។
លោក​បណ្ឌិត សុខ ទូច បាន​លើក​ជា​ឧទាហរណ៍​មេដឹកនាំ​ប្រទេស​មួយ​ចំនួន ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាត់​ទោស​ដោយសារ​តែ​ការ​ប្រើប្រាស់​កម្លាំង​បង្ក្រាប​ទៅ​ប្រជាពលរដ្ឋ​ស៊ីវិល​របស់​ខ្លួន៖ «ប្រទេស​ថៃ ដោយសារ​តែ​តុលាការ​គេ​ឯករាជ្យ តុលាការ​ចាត់ការ​ខ្លួន​ឯង ដោយ​ឡែក​នៅ​យូហ្គោស្លាវី អាយ.ស៊ី.ស៊ី យក​មេដឹកនាំ​ប្រទេស​នេះ​ទៅ​កាត់​ទោស»។
ប្រទេស​កម្ពុជា មាន​មេរៀន​ជា​ច្រើន​ទាក់ទង​នឹង​ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ បាន​ចុះ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ជា​ហូរហែ និង​ករណី​បង្ក្រាប​បាតុករ​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា​ចាស់​ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​១៩៩៧ ដែល​កាល​នោះ​ធ្វើ​ឲ្យ​មាន​ផ្ទុះ​គ្រាប់​បែក​ស្លាប់​មនុស្ស និង​របួស​មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​មិន​ទាន់​ចាប់​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ។
ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ហ្វូង​បាតុករ​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា​ចាស់​កាល​ពី​ឆ្នាំ​១៩៩៧ ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ១៦​នាក់ និង​របួស​ជាង ១០០​នាក់។ នៅ​កាល​នោះ ប្រទេស​កម្ពុជា មិន​ទាន់​ចុះ​សច្ចាប័ន​ចូល​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ឡើយ។
រហូត​មក​ដល់​ពេល​នេះ មាន​ប្រទេស​ចំនួន ១២២​ហើយ​បាន​ចូល​ជា​ភាគី​លក្ខន្តិកៈ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី នេះ ហើយ​កម្ពុជា ចុះ​ហត្ថលេខា​ចូល​ជា​ភាគី​លក្ខន្តិកៈ​ក្រុង​រ៉ូម នៅ​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០០០។ នៅ​ថ្ងៃ​ទី​១១ មេសា ឆ្នាំ​២០០២ កម្ពុជា​ផ្ដល់​សច្ចាប័ន​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ។
ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ អ្នក​ណា​ក៏​អាច​ដាក់​បាន​ដែរ ក្នុង​នោះ​ជន​រង​គ្រោះ​ខ្លួន​ឯង​ក៏​បាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ ឬ​អន្តរជាតិ​ក៏​អាច​ផ្ដល់​ដំណឹង​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ដែរ។
ទោះបី​ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​ក្នុង​សភាព​មិន​ទាន់​ត្រូវ​គ្នា ហើយ​គណបក្ស​ប្រឆាំង​ប្រកាស​ជា​ញឹកញាប់​ថា នឹង​ដឹក​នាំ​ធ្វើ​បាតុកម្ម​ជា​ជម្រើស​ចុង​ក្រោយ​នោះ​ក្ដី ប៉ុន្តែ​គណបក្ស​ប្រឆាំង​នៅ​តែ​មិន​ចង់​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​នៅ​ពេល​ធ្វើ​បាតុកម្ម​នោះ​ទេ គឺ​គណបក្ស​នេះ​ចង់​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា និង​គ្មាន​អាវុធ​ទប់​ត​ទល់​នោះ​ទេ ប្រសិន​បើ​រដ្ឋាភិបាល​ប្រើ​កងកម្លាំង​បង្ក្រាប​មែន​នោះ៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ▼  August (286)
      • Postcards from CambodiaWatch-Australia
      • Opposition party preps for protests
      • CPP still open to discussions
      • Unionists remain in hospital
      • UN’s Ban makes call for donations to KRT
      • The struggle for gender equality
      • Opposition Says Planned Demonstration Is Not To Ov...
      • Opposition Calls for Negotiations, Preps for Demon...
      • Cambodia Ruling Party Criticizes Opposition Rally
      • បទ​វិភាគ៖ មូលហេតុ​បក្ស​ប្រជាជន​បាត់​សំឡេង​ឆ្នោត​ច្រើន
      • Sam Rainsy Rejects Cambodian Government Claim of P...
      • NEC checks continue
      • ‘Last resort’ protests get official date
      • Tycoon back in firing line
      • Slow erosion for crematorium
      • Cambodia Ruling Party Criticizes Opposition Rally
      • Vietnam Plans to Add Border Gates Along Border Wit...
      • គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា​កិច្ចចរចា​ត្រូវឈរ​លើ...
      • Cambodia’s Opposition Plans Mammoth Demo on Eve of...
      • Cambodian Court Acquits Two in Slaying of Journalist
      • លោក សម រង្ស៊ី៖ បាតុកម្ម​ថ្ងៃ​៧​កញ្ញា​មិន​មែន​ដើម្ប...
      • ហេតុ​អ្វី​អ្នក​នយោបាយ​ខ្មែរ​មិន​ចេះ​សាមគ្គី​គ្នា?
      • Son Chhay says it's time for Hun Sen to go
      • Fighting a different battle
      • Election officers defend training
      • Rallying monk forced to swear off protests
      • Reforms Should Lead to Inclusion and Opportunity f...
      • បក្ស​សង្គ្រោះជាតិ​តតាំង​នឹង​បក្ស​ប្រជាជន​កម្ពុជា​ ...
      • តើមានអ្វីនៅពីក្រោយភាពមិនប្រក្រតីនៃកញ្ចប់សុវត្ថិភាព?
      • Cambodian Monk Expelled from Pagoda after Attendin...
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆ...
      • B’bang ballots to be examined
      • Demonstrations urged
      • រដ្ឋា​ភិ​បាល​កម្ពុជា​បញ្ជូន​ឯក​សារ​ស្តី​ពី​ការ​អំព...
      • Cambodian Opposition Holds Protest Rally Amid Vote...
      • ក្រសួង​មហាផ្ទៃ​បង្ហាញ​ឯកសារ​វីដេអូ​ចោទ​បក្ស​ប្រឆាំ...
      • អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ
      • Report cites election day voter fraud
      • Election anger? ‘Let it go’
      • Cambodian Opposition: Probe Vote or Face Protests
      • ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» មាន​ភាព​មិន​ប្រក្រតី...
      • Dreams of the World: Buddhist Monk from Angkor (Ca...
      • ទង់​មេ​ទ័ព
      • បក្ស​សង្គ្រោះ​ជាតិ​ជួប​​​អ្នក​គាំទ្រ​ប្រមាណ​២​ម៉ឺន...
      • លោក សម រង្ស៊ី៖ ​ទេស​ភាព​នយោ​បាយនៅ​​កម្ពុជា​បានផ្លា...
      • គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​យុទ្ធវិធី​៣​យ៉ាង ដើម្បី...
      • កម្ពុជាគួរប្រយ័ត្នចំពោះឥទ្ធិពលរបស់មហាអំណាច!
      • អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅ​បរ​ទេស​ បន្ត​ធ្វើ​បាត...
      • ក្រសួង​មហាផ្ទៃ​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ជួ...
      • ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី២​ពី​កា...
      • Cambodia’s Top Court Orders Release of Ballot Records
      • Postcards from CambodiaWatch-Australia
      • Sealed docs our call: council
      • Sar Kheng orders an end to CPP support petitions
      • Hearing calls for help
      • Forum leads to clashes
      • The Failed Promise to Cambodia
      • As Cambodia Election Impasse Continues, Opposition...
      • បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​...
      • ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​ឲ្យ​គ.ជ.ប.បើក​កញ្ចប់​...
      • Cambodia’s Top Court Says Key Election Records Ope...
      • PM’S [Hun Sen's] history of electoral manipulation...
      • Chinese minister urges peace
      • China Urges Rapid Formation of New Cambodian Gover...
      • China Endorses Ruling Party 'Victory' in Cambodia ...
      • ពេលវេលាដែលត្រូវគិតគូរពីការបន្តវេន បានមកដល់!
      • ទស្សនៈ​និយម​កណ្តាល​មានតម្លៃ​ក្នុងការ​កាត់បន្ថយ​កម្...
      • បទ​វិភាគ៖ ព្រះមហាក្សត្រ​ដើរ​តួ​សំខាន់​សម្រាប់​រំលត...
      • លោក សម រង្ស៊ី សុំ​ឲ្យ​គ.ជ.ប​រក្សា​សុវត្ថិភាព​ឯកសារ...
      • រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​ការពារ​រដ្ឋាភិបាល​កម្ពុជា​...
      • CPP, CNRP back at table
      • Protests over vote go global
      • Four freed, but charges stand
      • Study charts AIDS progress
      • ‘Rogues’ edit PM’s speech
      • Cambodia’s Highest Court Begins Review of Election...
      • Cambodian Authorities Coerce Ruling Party Support ...
      • អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម...
      • Cambodia’s U.S. military move raises eyebrows in D.C.
      • US, Australia Continue Call for Credible Election ...
      • Constitutional Council to Meet Over Election Compl...
      • An Arab-Style ‘Cambodian Spring’ Could be Disastrous
      • Mass Demonstration or Violent Crackdown—Lose-Lose ...
      • UN Rights Envoy Subedi Says Electoral Reform Inade...
      • NGOs Say ‘Rose Revolution’ Case Is Baseless
      • Flooding takes a toll
      • Bail weighed for ‘inciters’
      • New giant ibis habitat discovered
      • Hundreds in Long Beach protest election results in...
      • មន្ត្រី​បក្ស​ប្រជាជន​អរគុណ​អាស៊ីសេរី​ផ្សាយ​បកស្រាយ...
      • ខ្មែរ​នៅ​បរទេស​ធ្វើ​បាតុកម្ម​សុំ​ឲ្យ​អ.ស.ប​អន្តរាគ...
      • CAMBODIA: Political adjustments
      • NEC ends investigation
      • State of Play EP002 Kounila Keo
      • Incitement charges for foursome
      • Military ready for ‘disorder’
      • Subedi: There is room for reform
      • លោក កឹម សុខា ព្រមាន​បក្ស​ប្រជាជន​រឿង​ប្រើ​កម្លាំង​...
      • តើលោក ហ៊ុន សែន ពិតជានិយាយថា​បក្សប្រជាជនកម្ពុជា​ចាញ...
      • Cambodian Opposition Chief Blasts Military Build-U...
    • ►  July (144)
Powered by Blogger.

About Me

Unknown
View my complete profile