Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Thursday, August 1, 2013

លោក សម រង្ស៊ី សាទរ​ចំពោះ​ការ​គាំទ្រ​របស់​លោក ហ៊ុន សែន បង្កើត​គណៈកម្មការ​ចម្រុះ

Posted on 4:48 AM by Unknown
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​ចំពោះ​ការ​ឆ្លើយ​តប​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​សំណើ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​សភា​កាល​ពី​ ថ្ងៃ​ទី២៨ ខែ​កក្កដា។ ការ​ឆ្លើយ​ឆ្លង​របស់​អ្នក​ដឹកនាំ​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ទាំង​២ តាម​រយៈ​សារព័ត៌មាន បាន​បង្កើត​ឲ្យ​មាន​បរិយាកាស​ធូរ​ស្រាល​ក្នុង​សង្គម​ក្រោយ​ការ​បោះ​ឆ្នោត។
ដោយ ដែន អយុធ្យា
2013-08-01
RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
សន្លឹក​ឆ្នោត ៦១០
សន្លឹក​ឆ្នោត​ដែល​ត្រូវ​គេ​បោះ​ដើម្បី​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​ សភា​នៅ​ខេត្ត​ពោធិ៍សាត់ ត្រូវ​ចាក់​ចេញ​ពី​ហឹប​ដើម្បី​រាប់ កាល​ពី​​អំឡុង​ឆ្នាំ​២០១២។
RFA
ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី២៨ កក្កដា កន្លង​ទៅ មិន​ទាន់​ប្រកាស​លទ្ធផល​ផ្លូវ​ការ​ទេ ដោយសារ​មាន​ការ​ចោទ​ប្រកាន់​ថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​កើត​មាន។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១ ខែ​សីហា ថា គណៈកម្មការ​ចម្រុះ​ដែល​ស្នើ​បង្កើត ដើម្បី​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី៥ ត្រូវ​មាន​សមាសភាព​គណបក្ស​ឈ្នះ​អាសនៈ​ក្នុង​រដ្ឋសភា សង្គម​ស៊ីវិល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ការ​បោះ​ឆ្នោត ជា​ពិសេស ត្រូវ​មាន​អង្គការ​សហប្រជាជាតិ​ចូលរួម ព្រោះ​ជា​អ្នក​មាន​បទ​ពិសោធន៍​ខ្ពស់​ក្នុង​ការងារ​បោះ​ឆ្នោត។
លោក សម រង្ស៊ី៖ «យើង​ត្រូវ​តែ​រក​វិធានការ រក​ដំណោះស្រាយ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ប្រជារាស្ត្រ អ្នក​ដែល​បាន​ត្រូវ​គេ​លុប​ឈ្មោះ ត្រូវ​គេ​លួច​ឈ្មោះ ត្រូវ​គេ​បន្លំ​ឈ្មោះ ហើយ​មិន​បាន​បោះ​ឆ្នោត បើ​យើង​បណ្តោយ បើ​យើង​រំលង អ្នក​ដែល​រងគ្រោះ​អ្នក​ទាំងអស់​ហ្នឹង ការ​បោះ​ឆ្នោត​ហ្នឹង មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ប្រជារាស្ត្រ​ទេ ពីព្រោះ​ប្រជារាស្ត្រ​មួយ​ចំនួន​ធំ ត្រូវ​បាន​គេ​បំបាត់​សិទ្ធិ​បោះ​ឆ្នោត​របស់​គាត់»។
យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី អះអាង​ថា រហូត​មក​ទល់​ពេល​នេះ ក្រុម​ការងារ​បក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បាន​ជួប​ជជែក​អ្វី​ទាំងអស់​ជាមួយ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​ កម្ពុជា ទេ។ លោក​សង្កត់​ធ្ងន់​ថា មុន​នឹង​ឈាន​ដល់​ការ​ជជែក​លើ​បញ្ហា​ផ្សេងៗ រវាង​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ និង​បក្ស​ប្រជាជន​កម្ពុជា គឺ​ត្រូវ​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ឲ្យ​ចប់​ សព្វគ្រប់​ជា​មុន ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ក្នុង​ពិធី​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ បាន​ស្វាគមន៍​គាំទ្រ​ការ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ លោក​ស្នើ​ដល់​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ត្រូវ​ចូល​រួម​តាម​ដាន និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​ក្រុម​ការងារ​ដោះស្រាយ​មួយ ដើម្បី​ធ្វើ​ការងារ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សមាសភាព​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ដូច​ជា លោក សាយ ឈុំ លោក ស ខេង និង លោក សុខ អាន។
ទោះ​យ៉ាង​ណា លោក ហ៊ុន សែន មាន​យោបល់​ថា បើ គ.ជ.ប យល់​ថា​ចាំបាច់​មាន​ការ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត គឺ​រូប​លោក​គាំទ្រ៖ «ទាក់ទង ​វិវាទ​នៃ​ការ​បោះ​ឆ្នោត គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មាន​ភារកិច្ច​ដោះស្រាយ។ ប៉ុន្តែ បើ​សិន​ជា គ.ជ.ប យល់​ឃើញ​ថា មាន​ការ​ចាំបាច់​ឲ្យ​គណបក្ស​នយោបាយ​ចូលរួម និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម សម្រាប់​ខាង​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា សូម​ស្វាគមន៍​នូវ​ការ​បើក​ទូលាយ​បែប​នេះ ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា»។
យ៉ាង​នេះ​ក្តី លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ឲ្យ​ដឹង​ថា គ.ជ.ប គ្មាន​សិទ្ធិ​អំណាច​ដើម្បី​បង្កើត​គណៈកម្មាធិការ​ចម្រុះ​ពិនិត្យ​ការ​បោះ​ ឆ្នោត​នេះ​ទេ។ ប៉ុន្តែ លោក​ថា គ.ជ.ប អាច​ដំណោះស្រាយ​តាម​យន្តការ​មាន​ស្រាប់​របស់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ តាម​លំដាប់​ថ្នាក់ និង​ស្នើ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ចូលរួម៖ «ក៏ប៉ុន្តែ គ.ជ.ប បាន​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់​ឲ្យ​ទទួល​យក​របាយការណ៍​អំពី​ភាព​មិន ​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ដែល​ដាក់​នៅ​គណៈកម្មការ​រាជធានី-ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត និង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី៦ ខែ​សីហា ហើយ គ.ជ.ប នឹង​ពិនិត្យ​បញ្ហា​ទាំងអស់​នោះ។ ហើយ​អញ្ជើញ​ភាគី​គណបក្ស​នយោបាយ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត ព្រម​ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ ដើម្បី​ពិនិត្យ​មើល​ការ​ដោះស្រាយ​នេះ»។
ទាក់ទិន​បញ្ហា​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ មើល​ឃើញ​ថា ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត គួរ​តែ​ផ្នែក​ពាក់ព័ន្ធ មាន​សង្គម​ស៊ីវិល គណបក្ស​នយោបាយ ឬ គ.ជ.ប ជាដើម ចូលរួម​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ពលរដ្ឋ​ស្ងប់​អារម្មណ៍ និង​អាច​ទទួល​យក​បាន៖ «សម្ដេច​នាយក​រដ្ឋមន្ត្រី​គាត់​ប្រកាស​ហ្នឹង គឺ​ប្រាកដ​ជា​មាន​ហើយ។ ទោះ​បី​ជា​យើង​សម្រប​សម្រួល កែ​តម្រូវ​លក្ខណៈ​បច្ចេកទេស​ហើយ ក៏​ត្រូវ​តែ​មាន​ការ​សម្រប​សម្រួល​ខាង​ផ្នែក​នយោបាយ​ដែរ។ ហើយ​ខ្ញុំ​គិត​ថា ជា​សញ្ញា​ល្អ​សម្រាប់​ស្រុក​ខ្មែរ អាច​រក្សា​ស្ថិរភាព​សង្គម​ផង អាច​រក្សា​ស្ថិរភាព​នយោបាយ​សេដ្ឋកិច្ច​ផង។ ប៉ុន្តែ​មិន​អាច​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ទេ វា​លែង​តែ​យើង​កែលំអ​ភាព​លម្អៀង​ខាង​បច្ចេកទេស​ឲ្យ​អស់​តាម​ដែល​អាច​ធ្វើ​ទៅ ​បាន»។
បញ្ហា​នេះ​ដែរ គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាន​គាំទ្រ និង​ស្នើ​ដាក់​សមាសភាព​ចូលរួម​ក្នុង​គណៈកម្មការ​ចម្រុះ ដើម្បី​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះ​ឆ្នោត​នេះ​ដែរ៕


Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ▼  August (286)
      • Postcards from CambodiaWatch-Australia
      • Opposition party preps for protests
      • CPP still open to discussions
      • Unionists remain in hospital
      • UN’s Ban makes call for donations to KRT
      • The struggle for gender equality
      • Opposition Says Planned Demonstration Is Not To Ov...
      • Opposition Calls for Negotiations, Preps for Demon...
      • Cambodia Ruling Party Criticizes Opposition Rally
      • បទ​វិភាគ៖ មូលហេតុ​បក្ស​ប្រជាជន​បាត់​សំឡេង​ឆ្នោត​ច្រើន
      • Sam Rainsy Rejects Cambodian Government Claim of P...
      • NEC checks continue
      • ‘Last resort’ protests get official date
      • Tycoon back in firing line
      • Slow erosion for crematorium
      • Cambodia Ruling Party Criticizes Opposition Rally
      • Vietnam Plans to Add Border Gates Along Border Wit...
      • គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា​កិច្ចចរចា​ត្រូវឈរ​លើ...
      • Cambodia’s Opposition Plans Mammoth Demo on Eve of...
      • Cambodian Court Acquits Two in Slaying of Journalist
      • លោក សម រង្ស៊ី៖ បាតុកម្ម​ថ្ងៃ​៧​កញ្ញា​មិន​មែន​ដើម្ប...
      • ហេតុ​អ្វី​អ្នក​នយោបាយ​ខ្មែរ​មិន​ចេះ​សាមគ្គី​គ្នា?
      • Son Chhay says it's time for Hun Sen to go
      • Fighting a different battle
      • Election officers defend training
      • Rallying monk forced to swear off protests
      • Reforms Should Lead to Inclusion and Opportunity f...
      • បក្ស​សង្គ្រោះជាតិ​តតាំង​នឹង​បក្ស​ប្រជាជន​កម្ពុជា​ ...
      • តើមានអ្វីនៅពីក្រោយភាពមិនប្រក្រតីនៃកញ្ចប់សុវត្ថិភាព?
      • Cambodian Monk Expelled from Pagoda after Attendin...
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆ...
      • B’bang ballots to be examined
      • Demonstrations urged
      • រដ្ឋា​ភិ​បាល​កម្ពុជា​បញ្ជូន​ឯក​សារ​ស្តី​ពី​ការ​អំព...
      • Cambodian Opposition Holds Protest Rally Amid Vote...
      • ក្រសួង​មហាផ្ទៃ​បង្ហាញ​ឯកសារ​វីដេអូ​ចោទ​បក្ស​ប្រឆាំ...
      • អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ
      • Report cites election day voter fraud
      • Election anger? ‘Let it go’
      • Cambodian Opposition: Probe Vote or Face Protests
      • ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» មាន​ភាព​មិន​ប្រក្រតី...
      • Dreams of the World: Buddhist Monk from Angkor (Ca...
      • ទង់​មេ​ទ័ព
      • បក្ស​សង្គ្រោះ​ជាតិ​ជួប​​​អ្នក​គាំទ្រ​ប្រមាណ​២​ម៉ឺន...
      • លោក សម រង្ស៊ី៖ ​ទេស​ភាព​នយោ​បាយនៅ​​កម្ពុជា​បានផ្លា...
      • គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​យុទ្ធវិធី​៣​យ៉ាង ដើម្បី...
      • កម្ពុជាគួរប្រយ័ត្នចំពោះឥទ្ធិពលរបស់មហាអំណាច!
      • អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅ​បរ​ទេស​ បន្ត​ធ្វើ​បាត...
      • ក្រសួង​មហាផ្ទៃ​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ជួ...
      • ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី២​ពី​កា...
      • Cambodia’s Top Court Orders Release of Ballot Records
      • Postcards from CambodiaWatch-Australia
      • Sealed docs our call: council
      • Sar Kheng orders an end to CPP support petitions
      • Hearing calls for help
      • Forum leads to clashes
      • The Failed Promise to Cambodia
      • As Cambodia Election Impasse Continues, Opposition...
      • បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​...
      • ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​ឲ្យ​គ.ជ.ប.បើក​កញ្ចប់​...
      • Cambodia’s Top Court Says Key Election Records Ope...
      • PM’S [Hun Sen's] history of electoral manipulation...
      • Chinese minister urges peace
      • China Urges Rapid Formation of New Cambodian Gover...
      • China Endorses Ruling Party 'Victory' in Cambodia ...
      • ពេលវេលាដែលត្រូវគិតគូរពីការបន្តវេន បានមកដល់!
      • ទស្សនៈ​និយម​កណ្តាល​មានតម្លៃ​ក្នុងការ​កាត់បន្ថយ​កម្...
      • បទ​វិភាគ៖ ព្រះមហាក្សត្រ​ដើរ​តួ​សំខាន់​សម្រាប់​រំលត...
      • លោក សម រង្ស៊ី សុំ​ឲ្យ​គ.ជ.ប​រក្សា​សុវត្ថិភាព​ឯកសារ...
      • រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​ការពារ​រដ្ឋាភិបាល​កម្ពុជា​...
      • CPP, CNRP back at table
      • Protests over vote go global
      • Four freed, but charges stand
      • Study charts AIDS progress
      • ‘Rogues’ edit PM’s speech
      • Cambodia’s Highest Court Begins Review of Election...
      • Cambodian Authorities Coerce Ruling Party Support ...
      • អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម...
      • Cambodia’s U.S. military move raises eyebrows in D.C.
      • US, Australia Continue Call for Credible Election ...
      • Constitutional Council to Meet Over Election Compl...
      • An Arab-Style ‘Cambodian Spring’ Could be Disastrous
      • Mass Demonstration or Violent Crackdown—Lose-Lose ...
      • UN Rights Envoy Subedi Says Electoral Reform Inade...
      • NGOs Say ‘Rose Revolution’ Case Is Baseless
      • Flooding takes a toll
      • Bail weighed for ‘inciters’
      • New giant ibis habitat discovered
      • Hundreds in Long Beach protest election results in...
      • មន្ត្រី​បក្ស​ប្រជាជន​អរគុណ​អាស៊ីសេរី​ផ្សាយ​បកស្រាយ...
      • ខ្មែរ​នៅ​បរទេស​ធ្វើ​បាតុកម្ម​សុំ​ឲ្យ​អ.ស.ប​អន្តរាគ...
      • CAMBODIA: Political adjustments
      • NEC ends investigation
      • State of Play EP002 Kounila Keo
      • Incitement charges for foursome
      • Military ready for ‘disorder’
      • Subedi: There is room for reform
      • លោក កឹម សុខា ព្រមាន​បក្ស​ប្រជាជន​រឿង​ប្រើ​កម្លាំង​...
      • តើលោក ហ៊ុន សែន ពិតជានិយាយថា​បក្សប្រជាជនកម្ពុជា​ចាញ...
      • Cambodian Opposition Chief Blasts Military Build-U...
    • ►  July (144)
Powered by Blogger.

About Me

Unknown
View my complete profile