Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Thursday, August 15, 2013

អ្នកនយោបាយ​ត្រូវ​ទទួល​ខុសត្រូវ​​ លើ​អសន្តិសុខ​ផ្លូវ​ចិត្ត​របស់​ប្រជាជន

Posted on 10:30 PM by Unknown
ព្រហស្បតិ៍ 15 សីហា 2013
RFI
ការ​ដាក់ពង្រាយរថក្រោះ​​ ក្នុង​ហេតុផល​ការពារ​សន្តិសុខ​ករណី​មាន​បាតុកម្ម​នោះ អាច​ធ្វើអោយ​ប្រជាជន​​ភិតភ័យ​​ទៅវិញទេ។
ការ​ដាក់ពង្រាយរថក្រោះ​​ ក្នុង​ហេតុផល​ការពារ​សន្តិសុខ​ករណី​មាន​បាតុកម្ម​នោះ អាច​ធ្វើអោយ​ប្រជាជន​​ភិតភ័យ​​ទៅវិញទេ។
@Siv Channa
ដោយ លាង ដឺលុច
បើទោះជា​កម្ពុជា​បាន​ឆ្លងកាត់​បោះឆ្នោត​៥​លើក​ហើយ​ក៏ដោយ ប៉ុន្តែ​គ្មាន​ការ​បោះឆ្នោត​ណាមួយ​​ដែល​​គេ​បាន​លឺថា ប្រជាជន​កម្ពុជា​មិន​ភ័យ​ព្រួយ​នោះឡើយ។ អសន្តិសុខផ្លូវចិត្ត​នៅតែ​កើតមាន​នៅ​ក្នុង​អារម្មណ៍​ពលរដ្ឋ។ ការ​បោះឆ្នោត​នីតិកាលទី៥​នេះ​ កំពុងតែ​ផ្តល់​ឧទាហរណ៍​​ជាក់​ស្តែង​តែម្តង។ អ្នក​នយោបាយ​​តែង​ឃោសនា​អំពីគោលនយោបាយ​គណបក្ស​​ខ្លួន​​ដែល​ទាក់ទង​នឹង​ការ​ ស្វែងរកវិបុលភាព​អោយ​ពលរដ្ឋ​ខ្លួន។ ប៉ុន្តែ​សកម្មភាព​នៅពេលនេះ​ វា​កំពុង​តែ​ដើរ​ផ្ទុយ​នឹង​គោលនយោបាយ​ និង​ការ​សន្យា​របស់​ពួកគេ។
ប្រសិន​បើ​គេ​មើល​កំណត់​ហេតុ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ការ​ បោះឆ្នោត​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុជា​ទី​២​នេះ នោះ​គេ​នឹង​ឃើញ​ព្រឹត្តិការណ៍​តានតឹង​ផ្នែក​នយោបាយ នៅរៀងរាល់​ពេល​ ក្រោយថ្ងៃ​​បោះឆ្នោត។ មាន​ទាំងភាព​តានតឹង​ក្នុង​វិស័យ​ច្បាប់​រដ្ឋធម្មនុញ្ញ មាន​ទាំង​ភាព​តានតឹង​ផ្នែក​កង​ប្រដាប់អាវុធ។ ហើយ​ប្រសិន​បើ​គេ​សួរ​ប្រជាពលរដ្ឋ​ដែល​បានចូលរួម​បោះឆ្នោត​ទាំង៥​លើកនេះ តើមាន​អ្នកបោះឆ្នោត​ណាម្នាក់ ​ដែល​នឹង​និយាយ​ថា ពួកគេ​គ្មាន​ការ​បារម្ភ​ម្តង​ណាសោះ​ នៅក្រោយ​ថ្ងៃ​បោះឆ្នោតនោះ?

នៅពេលនេះ ប្រវត្តិសាស្ត្រ​ច្រំដែល ព្រឹត្តិការណ៍​ដដែល ដែល​បង្កើតឡើង​ដោយ​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង ​កំពុង​បន្ត​បំភ័យ​ពលរដ្ឋ​របស់​ខ្លួន។ ពលរដ្ឋ​ដែល​បាន​អនុវត្ត​សិទ្ធិ និង​បំពេញ​កាត្វកិច្ច​របស់​ពួកគេ​ហើយ នៅបន្ត​រងគ្រោះ​ដោយ​សារ​សកម្មភាព​អ្នក​នយោបាយ។ គណបក្ស​​ប្រឆាំង​បាន​អំពាវនាវ​អោយ​អ្នកគាំទ្រ​របស់​ខ្លួន​ ជួបជុំធ្វើមហាបាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត។ គណបក្ស​កាន់អំណាច​ ក្នុង​នាម​រដ្ឋាភិបាល​ចាំ​ផ្ទះ បាន​ពង្រាយ​កង​កំលាំង​ប្រដាប់អាវុធ សព្វាវុធ​ធុនធ្ងន់​ផង ក្រោម​ហេតុផល​រក្សា​សន្តិសុខ​ និង​ស្ថិរភាព​នយោបាយ។

អ្នកនយោបាយ​ទាំងពីរ​ក្រុម​ មាន​អំណះអំណាង​សម​ស្រប និង​ត្រឹមត្រូវ​ដូច​គ្នា។ ប៉ុន្តែ​អ្នកទាំងពីរ​​ភ្លេច​គិតថា សកម្មភាព​ត្រឹមត្រូវ និង​សមស្រប​ទាំងនោះ ក៏​កំពុង​ធ្វើអោយ​ប្រជាជន​កម្ពុជា​និយាយ​​ជារួម និង​អ្នកវិនិយោគ​​និយាយ​ដោយឡែក ភិតភ័យ និង​បារម្ភ​ក្នុង​ចិត្ត​ក៏​ដូចគ្នា​ដែរ។

រាប់ចាប់តាំងពី​ពេល​បិទ​ការិយាល័យ​បោះឆ្នោត​ នៅ​រសៀល​ថ្ងៃទី​២៨​កក្កដា ប្រជាជន​កម្ពុជា​កំពុង​រស់​នៅជាមួយអារម្មណ៍​ភ័យខ្លាច​​រហូតដល់​ម៉ោង​នេះ។ អ្នកខ្លះកំពុង​បន្ត​ទិញ​គ្រឿងបរិភោគ​​ត្រៀម​ទុក កម្មករ​ខ្លះ​មិន​ទាន់មក​ធ្វើការ អ្នកខ្លះ​ក៏​បាន​ត្រឡប់​ចេញ​ទៅស្រុក​កំណើត​វិញទៀត អ្នកខ្លះ​នៅ​បន្ត​ដក​ប្រាក់ពី​ធនាគារ។ រូបភាព​ទាំងនេះ​កំពុង​បញ្ជាក់ថា សន្តិសុខ​ សុវត្ថិភាព​នៅ​ក្នុងប្រទេស ​កំពុង​តែ​ស្ថិត​នៅក្នុង​ស្ថានភាព​ដ៏ផុយស្រួយ​ មែនទែន។

តើ​អ្នកណាជាអ្នកទទួលខុសត្រូវ​លើ​អស្ថិរភាព​ផ្លូវ​ចិត្ត​របស់​ប្រជាជន?

តាម​ពិតទៅ នៅចំពោះមុខ​​ទិដ្ឋភាព​អវិជ្ជមាន​​ដែលត្រូវបាន​រៀបរាប់ខាងលើនេះ អ្នក​នយោបាយ​​ទាំងពីរក្រុម​​កំពុង​តែ​ប្រឈម​នឹង​ការ​បាត់បង់ជំនឿចិត្តពី​ ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ។ មិន​ថា​ពលរដ្ឋ​អ្នកគាំទ្រ​ខ្លួន ឬ​ពលរដ្ឋ​មិន​គាំទ្រ​ខ្លួន។ ពីព្រោះ ម្ចាស់ឆ្នោត​របស់​គណបក្សណា ​ក៏​មិន​ចង់ឃើញ​ភាព​កោលាហល​នៅ​ក្នុង​សង្គម​ដែលគេ​រស់​នៅ​ដូចគ្នាដែរ។ អ្នកនយោបាយ​កំពុង​ធ្វើអោយ​បាត់បង់ទំនុកចិត្ត​ពីប្រជាពលរដ្ឋ ពីព្រោះអ្នកនយោបាយ ដែលបាន​អំណាច​ពី​ប្រជាជន​ទៅហើយ​នោះ មិន​បាន​បង្ហាញ​ឆន្ទៈជាអតិបរមា ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយសន្តិវិធី តាម​រយៈការ​អង្គុយ​ជជែក​គ្នា អោយ​បាន​ច្រើន​ដង​នោះ​ឡើយ។

លើសពីនេះទៀត តាម​រយៈ​រូបភាព​នៃការ​ព្រមាន​គ្នា​ទៅវិញទៅមក​នៅពេលនេះ អ្នកនយោបាយ​​បាន​ភ្លេច​​ខ្លួនថា ប្រជាជនកំពុង​មើលទៅពួកគេ​ ថាពួកគេ​មិន​មែន​កំពុង​ដោះស្រាយ​​បញ្ហាទេ ប៉ុន្តែកំពុង​​ឈ្លោះ និង​ប្រជែង​យក​អំណាច​រៀងៗខ្លួន​ទៅវិញ។ នេះ​គឺ​ជា​ការ​​ខាត​បង់​សម្រាប់​អ្នកនយោបាយ។ ការ​ខាតបង់ដែលអាច​មាន​រហូត​ដល់​ការ​បោះឆ្នោត​ក្រោយៗ​ទៀត។

អ្នកនយោបាយ​គួរតែ​បាន​ដឹងថា មនុស្សគ្រប់គ្នា​បាន​សំដែង​ភាព​ត្រេតអរ គ្រាន់តែគេដឹងថា ​អ្នកនយោបាយ​ណាត់អង្គុយ​ជជែកគ្នា។ ពីព្រោះពួកគេ​សង្ឃឹម​ចង់ឃើញ ភាព​ធូរស្រាលនៃ​បរិយាកាស​នយោបាយ។ ហើយ​ថា​ ការភ័យ​ខ្លាច​នឹង​ត្រឡប់មក​វិញ នៅពេល​ដែល​គេលឺថា អ្នកនយោបាយ​មិន​អាច​​រក​ដំណោះស្រាយបាន។

និយាយ​សរុប​មកវិញ អ្នកនយោបាយ​គួរតែ​ចាប់អារម្មណ៍ និង​យកធ្វើជា​មូលដ្ឋាន​នូវ​ការ​សម្រេច​ចិត្ត នូវ​​អារម្មណ៍​ភ័យខ្លាច​របស់​ពលរដ្ឋ​ខ្លួន ដែល​សារព័ត៌មាន​បាន​ផ្សាយ​ជា​រៀងរាល់​ថ្ងៃ។ អ្នកនយោបាយ​ត្រូវបង្ហាញ​ម្ចាស់ឆ្នោត​វិញថា ពួកគេ​ដោះស្រាយ​បញ្ហា​នៃ​ការ​បោះឆ្នោត ប៉ុន្តែ ​មិន​មែន​ដោះស្រាយ​បញ្ហា​អំណាច​នោះ​ឡើយ។ ចូរកុំភ្លេចថា កម្ពុជា​បាន​ដើរ​មក​ដល់​ចំនុច​មួយ ដែល​មាន​អ្នកបោះឆ្នោត​ចេះពិចារណា​ច្រើន។​

ការ​បោះឆ្នោតនីតិកាលទី៥​នេះ បាន​ធ្វើអោយ​សហគមន៍​អន្តរជាតិ​ភ្ញាក់ផ្អើល និង​កោតសសើរ​កម្ពុជា​យ៉ាងខ្លាំង ​អំពី​ភាព​ចាស់ទុំ​របស់​កម្ពុជាទាំងមូល ជាពិសេស​ការ​ចូលរួម​របស់​ប្រជាជន​ជាអ្នក​បោះ​ឆ្នោត។ ប្រជាជន​ដែល​បាន​បង្ហាញ​ភាព​ចាស់ទុំហើយនោះ គឺ​វានៅសល់តែ​អ្នកនយោបាយ​ទៅ​វិញ​ទេ។
មិន​ថា មហាបាតុកម្ម មិន​ថា​ការ​ទប់ទល់អំពើហិង្សា ទាំងអស់នេះ​សុទ្ធតែស្ថិតនៅក្រោម​ការ​ទទួល​ខុសត្រូវ​របស់​អ្នកនយោបាយ ដែល​ជាអ្នកសម្រេច​ចិត្ត។ ហើយ​ការ​សម្រេច​ចិត្ត​យ៉ាងណា​​​របស់​អ្នកនយោបាយនៅពេលនេះ ​នឹង​ត្រូវ​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ▼  August (286)
      • Postcards from CambodiaWatch-Australia
      • Opposition party preps for protests
      • CPP still open to discussions
      • Unionists remain in hospital
      • UN’s Ban makes call for donations to KRT
      • The struggle for gender equality
      • Opposition Says Planned Demonstration Is Not To Ov...
      • Opposition Calls for Negotiations, Preps for Demon...
      • Cambodia Ruling Party Criticizes Opposition Rally
      • បទ​វិភាគ៖ មូលហេតុ​បក្ស​ប្រជាជន​បាត់​សំឡេង​ឆ្នោត​ច្រើន
      • Sam Rainsy Rejects Cambodian Government Claim of P...
      • NEC checks continue
      • ‘Last resort’ protests get official date
      • Tycoon back in firing line
      • Slow erosion for crematorium
      • Cambodia Ruling Party Criticizes Opposition Rally
      • Vietnam Plans to Add Border Gates Along Border Wit...
      • គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា​កិច្ចចរចា​ត្រូវឈរ​លើ...
      • Cambodia’s Opposition Plans Mammoth Demo on Eve of...
      • Cambodian Court Acquits Two in Slaying of Journalist
      • លោក សម រង្ស៊ី៖ បាតុកម្ម​ថ្ងៃ​៧​កញ្ញា​មិន​មែន​ដើម្ប...
      • ហេតុ​អ្វី​អ្នក​នយោបាយ​ខ្មែរ​មិន​ចេះ​សាមគ្គី​គ្នា?
      • Son Chhay says it's time for Hun Sen to go
      • Fighting a different battle
      • Election officers defend training
      • Rallying monk forced to swear off protests
      • Reforms Should Lead to Inclusion and Opportunity f...
      • បក្ស​សង្គ្រោះជាតិ​តតាំង​នឹង​បក្ស​ប្រជាជន​កម្ពុជា​ ...
      • តើមានអ្វីនៅពីក្រោយភាពមិនប្រក្រតីនៃកញ្ចប់សុវត្ថិភាព?
      • Cambodian Monk Expelled from Pagoda after Attendin...
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆ...
      • B’bang ballots to be examined
      • Demonstrations urged
      • រដ្ឋា​ភិ​បាល​កម្ពុជា​បញ្ជូន​ឯក​សារ​ស្តី​ពី​ការ​អំព...
      • Cambodian Opposition Holds Protest Rally Amid Vote...
      • ក្រសួង​មហាផ្ទៃ​បង្ហាញ​ឯកសារ​វីដេអូ​ចោទ​បក្ស​ប្រឆាំ...
      • អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ
      • Report cites election day voter fraud
      • Election anger? ‘Let it go’
      • Cambodian Opposition: Probe Vote or Face Protests
      • ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» មាន​ភាព​មិន​ប្រក្រតី...
      • Dreams of the World: Buddhist Monk from Angkor (Ca...
      • ទង់​មេ​ទ័ព
      • បក្ស​សង្គ្រោះ​ជាតិ​ជួប​​​អ្នក​គាំទ្រ​ប្រមាណ​២​ម៉ឺន...
      • លោក សម រង្ស៊ី៖ ​ទេស​ភាព​នយោ​បាយនៅ​​កម្ពុជា​បានផ្លា...
      • គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​យុទ្ធវិធី​៣​យ៉ាង ដើម្បី...
      • កម្ពុជាគួរប្រយ័ត្នចំពោះឥទ្ធិពលរបស់មហាអំណាច!
      • អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅ​បរ​ទេស​ បន្ត​ធ្វើ​បាត...
      • ក្រសួង​មហាផ្ទៃ​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ជួ...
      • ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី២​ពី​កា...
      • Cambodia’s Top Court Orders Release of Ballot Records
      • Postcards from CambodiaWatch-Australia
      • Sealed docs our call: council
      • Sar Kheng orders an end to CPP support petitions
      • Hearing calls for help
      • Forum leads to clashes
      • The Failed Promise to Cambodia
      • As Cambodia Election Impasse Continues, Opposition...
      • បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​...
      • ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​ឲ្យ​គ.ជ.ប.បើក​កញ្ចប់​...
      • Cambodia’s Top Court Says Key Election Records Ope...
      • PM’S [Hun Sen's] history of electoral manipulation...
      • Chinese minister urges peace
      • China Urges Rapid Formation of New Cambodian Gover...
      • China Endorses Ruling Party 'Victory' in Cambodia ...
      • ពេលវេលាដែលត្រូវគិតគូរពីការបន្តវេន បានមកដល់!
      • ទស្សនៈ​និយម​កណ្តាល​មានតម្លៃ​ក្នុងការ​កាត់បន្ថយ​កម្...
      • បទ​វិភាគ៖ ព្រះមហាក្សត្រ​ដើរ​តួ​សំខាន់​សម្រាប់​រំលត...
      • លោក សម រង្ស៊ី សុំ​ឲ្យ​គ.ជ.ប​រក្សា​សុវត្ថិភាព​ឯកសារ...
      • រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​ការពារ​រដ្ឋាភិបាល​កម្ពុជា​...
      • CPP, CNRP back at table
      • Protests over vote go global
      • Four freed, but charges stand
      • Study charts AIDS progress
      • ‘Rogues’ edit PM’s speech
      • Cambodia’s Highest Court Begins Review of Election...
      • Cambodian Authorities Coerce Ruling Party Support ...
      • អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម...
      • Cambodia’s U.S. military move raises eyebrows in D.C.
      • US, Australia Continue Call for Credible Election ...
      • Constitutional Council to Meet Over Election Compl...
      • An Arab-Style ‘Cambodian Spring’ Could be Disastrous
      • Mass Demonstration or Violent Crackdown—Lose-Lose ...
      • UN Rights Envoy Subedi Says Electoral Reform Inade...
      • NGOs Say ‘Rose Revolution’ Case Is Baseless
      • Flooding takes a toll
      • Bail weighed for ‘inciters’
      • New giant ibis habitat discovered
      • Hundreds in Long Beach protest election results in...
      • មន្ត្រី​បក្ស​ប្រជាជន​អរគុណ​អាស៊ីសេរី​ផ្សាយ​បកស្រាយ...
      • ខ្មែរ​នៅ​បរទេស​ធ្វើ​បាតុកម្ម​សុំ​ឲ្យ​អ.ស.ប​អន្តរាគ...
      • CAMBODIA: Political adjustments
      • NEC ends investigation
      • State of Play EP002 Kounila Keo
      • Incitement charges for foursome
      • Military ready for ‘disorder’
      • Subedi: There is room for reform
      • លោក កឹម សុខា ព្រមាន​បក្ស​ប្រជាជន​រឿង​ប្រើ​កម្លាំង​...
      • តើលោក ហ៊ុន សែន ពិតជានិយាយថា​បក្សប្រជាជនកម្ពុជា​ចាញ...
      • Cambodian Opposition Chief Blasts Military Build-U...
    • ►  July (144)
Powered by Blogger.

About Me

Unknown
View my complete profile