Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Tuesday, August 13, 2013

វប្បធម៌​ចែក​រំលែក​សេចក្ដី​សុខ​ឲ្យ​គ្នា​ក្នុង​សង្គម​ខ្មែរ​ប្រឈម​នឹង​ភាព​រង្គោះរង្គើ

Posted on 4:20 AM by Unknown

ព្រឹទ្ធាចារ្យ​ចាស់​ទុំ​ខ្មែរ​មួយ​ចំនួន​បាន​ក្រើន​រំលឹក​ថា វប្បធម៌​ចែក​រំលែក​សេចក្ដី​សុខ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​សង្គម​ខ្មែរ ​សព្វថ្ងៃ​នេះ កំពុង​ប្រឈម​មុខ​នឹង​ភាព​រង្គោះរង្គើ។ បញ្ហា​នេះ​គេ​ថា បណ្ដាល​មក​ពី​របប​សង្គម ឬ​ដោយសារ​ការ​ប្រើប្រាស់​នយោបាយ​របស់​គណបក្ស​នានា ដែល​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កើត​គំនិត​មិន​រាប់​អាន​គ្នា ហើយ​បែង​ចែក​ពណ៌​សម្បុរ ឬ​ប្រកាន់​បក្ស​ពួក​គ្នា​ម្ខាងៗ។
ដោយ កែវពេជ្រ មេត្តា
2013-08-13
RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
នៅ​ក្នុង​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​កាល​ពី​ជំនាន់​មុនៗ ទាក់​ទង​ទៅ​នឹង​ធម៌​សាមគ្គី ឬ​ការ​ស្រឡាញ់​រាប់អាន​គ្នា​ជា​បង​ជា​ប្អូន ជា​ជាតិ​សាសន៍​តែ​មួយ​នោះ គេ​ឃើញ​មាន​គ្រឹះ​រឹងមាំ។ ប្រការ​នេះ​ក៏​ដោយសារ​តែ​មនុស្ស​ក្នុង​សម័យ​នោះ​គេ​បាន​ប្រកាន់​យក ឬ​គោរព​សីលធម៌​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​និង​ចេះ​ជឿ​បុណ្យ​ជឿ​បាប​ជាដើម។
ចាស់​ទុំ​ខ្មែរ​មួយ​ចំនួន​ដែល​បាន​ឆ្លង​កាត់​របប​សង្គម​ជាតិ​ជា​ច្រើន​ ជំនាន់​បាន​ប្រាប់​ឲ្យដឹង​ថា សង្គម​ខ្មែរ​ពី​ដើម​បាន​បង្កើត​សីលធម៌​រស់​នៅ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក​ យ៉ាង​ជិតស្និទ្ធ​បី​ដូចជា​គ្រួសារ​តែមួយ។ ហេតុ​ដូច្នោះ​ហើយ នៅ​ពេល​ដែល​គេ​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​គេ​តែង​តែ​ជួយ​គ្នា ទាំង​កម្លាំង​កាយ​និង​កម្លាំង​បញ្ញា​ស្មារតី។

ក្នុង​ចំណោម​ចាស់​ទុំ​ដែល​បាន​បញ្ជាក់​ពី​បញ្ហា​នេះ លោក​ព្រឹទ្ធាចារ្យ​មួយ​រូប ឈ្មោះ មាស លី នៅ​ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ថា វប្បធម៌​ចែក​រំលែក​សេចក្ដី​សុខ គឺ​បាន​កើត​តៗ​ជំនាន់​នៅ​ក្នុង​សង្គម​ខ្មែរ ដូចជា​ក្នុង​ជំនាន់​ទសវត្សរ៍​ទី​៥០ ទៅ ៦០ ជាដើម ដែល​ពេល​នោះ​មនុស្ស​មាន​សមាន​ចិត្ត​រាប់​អាន​គ្នា​ដោយ​ស្មោះ​ពិតប្រាកដ ដោយ​មិន​សម្លឹង​រំពៃ​កេង​យក​ផល​ចំណេញ​ពី​គ្នា​អ្វី​នោះ​ទេ។
លោក មាស លី៖ «ដូច​ជា​ខ្មែរ​យើង​ទៅ​នេសាទ​មាន​ដាក់​លប ដាក់​ទ្រូ​អ៊ីចឹង ហើយ​អ្នក​ដែល​នៅ​ជុំ​វិញ​មិន​បាន​ទៅ​រក​មិន​បាន​អី​ហ្នឹង គឺ​អ្នក​នេសាទ​ហ្នឹង​គាត់​ចែក​គ្រប់​គ្នា មួយ​ម្នាក់ ពីរ​ម្នាក់​អ៊ីចឹង នៅ​សល់​ប៉ុន្មាន​បាន​គាត់​ធ្វើ​ជា​ផ្អក ជា​ប្រហុក​ដាក់​ពាង ដាក់​ក្រឡ​ទៅ ហើយ​មួយ​ទៀត បើ​មាន​ភ្ញៀវ​ឆ្ងាយ​មក​លេង​ផ្ទះ គឺ​អ្នក​នៅ​ជុំវិញ​ហ្នឹង​ដឹង​តែ​មាន​ភ្ញៀវ​ទៅ​គាត់​ដួស​បាយ​មួយ​ចាន សម្ល​មួយ​ចាន​មក​ដល់​ភ្ញៀវ​ជុំ​ផ្ទះ​ហើយ​ហូប​ទៅ ក៏​រាប់​អាន​គ្នា​ទៅ មាន​ការ​ជួយ​អង្ករ ជួយ​ត្រី សាច់ ជួយ​មាន់ ជួយ​ទា ជួយ​ជា​ម្ហូប​អាហារ​ហៅ​ថា​ការ​រាប់​អាន ការ​រាក់ទាក់។ ជា​ប្រពៃណី​មួយ​ដែល​ខ្មែរ​មាន​សន្តាន​ចិត្ត​រាប់​គ្នា​ល្អ​ណាស់​មិន​ប្រកាន់ ​ថា​មាន ថា​ក្រ​អី​ទេ ពី​បុរាណ​មក»។
វប្បធម៌​ចែក​រំលែក​សេចក្ដី​សុខ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កាល​ពី​ជំនាន់​ មុន គេ​បាន​ចាត់​ទុក​ថា ជា​វិធី​មួយ​សំខាន់​ក្នុង​ការ​ជួយ​បណ្ដុះ​គំនិត​មនុស្ស​ទាំង​ចាស់​ទាំង​ ក្មេង​ឲ្យ​ចេះ​អត់​ឱន និង​មាន​ធម៌​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក មិន​បែក​បាក់​សាមគ្គី​គ្នា ឬ​មិន​ប្រើ​អំពើ​ហិង្សា ។ល។
ចាស់​ព្រឹទ្ធាចារ្យ​មួយ​រូប​ទៀត​នៅ​ខេត្ត​ព្រៃវែង ឈ្មោះ សែន សយ បាន​មាន​ប្រសាសន៍​ប្រាប់​ដែរ​ថា ប្រពៃណី​វប្បធម៌​ចែក​រំលែក​សេចក្ដី​សុខ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក បាន​ធ្វើ​ឲ្យ​សង្គម​ជាតិ​ខ្មែរ​ជំនាន់​មុន​រីក​ចម្រើន មិន​សូវ​ជួប​ប្រទះ​បញ្ហា​អសន្តិ​សុខ​ប៉ុន្មាន​ទេ។
លោក​បាន​បន្ត​ថា ប៉ុន្តែ​សម្រាប់​សង្គម​ជាតិ​ខ្មែរ​សព្វ​ថ្ងៃ​វិញ គាត់​ឃើញ​ប្រាសចាក​គន្លង​វប្បធម៌​ចែក​រំលែក​សេចក្ដី​សុខ​ឲ្យ​គ្នា​ឆ្ងាយ​ ណាស់។ បញ្ហា​នេះ​ក៏​ដោយសារ​តែ​ខ្មែរ​មាន​ការ​ប្រកាន់ ពិសេស​គឺ​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​របស់​គេ​រៀងៗ​ខ្លួន​រហូត​ដល់​ អ្នក​ខ្លះ​ដែល​ធ្លាប់​ជា​បង​ប្អូន​ក្នុង​ក្រុម​គ្រួសារ​តែ​មួយ​ក៏​មើល​មុខ​ គ្នា​មិន​ត្រង់​ដែរ​សព្វ​ថ្ងៃ​នេះ៖ «ឥឡូវ​គឺ​ថា​មនុស្ស​គិត​តែ​ផល​ ប្រយោជន៍​ខ្លួន​ឯង​ម្ដង​យូរៗ​ទៅ​ធ្វើ​ឲ្យ​សង្គម​ហ្នឹង​វា​ទៅ​ជា​ទំនើង​អស់​ ទៅ​តែម្ដង។ ខ្ញុំ​អាណិត​ជាតិ ឃើញ​ជាតិ​បាក់​បែក​អ៊ីចឹង»។
វប្បធម៌​ចែក​រំលែក​សេចក្ដី​សុខ​ក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ​ដែល​គេ​ថា កំពុង​តែ​ឈាន​ទៅ​រក​សេចក្ដី​អាប់​ឱន​នោះ​ មិន​ថា​តែ​មនុស្ស​ចាស់​ទុំ​ព្រួយ​បារម្ភ​ទេ ក្នុង​នោះ​មាន​មនុស្ស​ជំនាន់​ក្រោយ​ក្នុង​សម័យ​នេះ​ក៏​បាន​សំដែង​ការ​ភ័យ​ ព្រួយ​ពី​បញ្ហា​នេះ​ដែរ។
ក្នុង​ចំណោម​មនុស្ស​ជំនាន់​ក្រោយ​ដែល​បាន​លើក​ឡើង​ពី​បញ្ហា​នេះ ស្ត្រី​មួយ​រូប​ឈ្មោះ ចាន់ នៅ​ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ភូមិ​ស្រុក​របស់​គាត់​កាល​ពី​ជំនាន់​ចាស់ៗ ជា​ឪពុក​ម្ដាយ​គឺ​អ្នក​ស្រុក​ចេះ​រួប​រួម​សាមគ្គី ស្រឡាញ់​រាប់​អាន​គ្នា ហើយ​បើ​មាន​របស់​អ្វី​ក៏​ចេះ​ចែក​រំលែក​ឲ្យ​គ្នា​ដែរ។ ប៉ុន្តែ​សម្រាប់​ឥឡូវ​នេះ​មិន​មាន​វប្បធម៌​នោះ​ទៀត​ទេ គឺ​មាន​តែ​ការ​បែង​ចែក​ពណ៌​សម្បុរ ប្រកាន់​បក្ស​ពួក​ម្ខាងៗ ដែល​សូម្បី​តែ​ធ្វើ​បុណ្យ​ទាន​ម្ដង​ក៏​គេ​នាំ​គ្នា​ធ្វើ​ដោយ​ប្រកាន់​ទៅ​តាម ​បក្ស​ក្រុម​របស់​គេ​ដែរ៖ «បញ្ហា​ឥឡូវ​វា​បែក​បាក់​សាមគ្គី​គ្នា​អស់​ហើយ វា​លែង​រាប់​រក​គ្នា​អស់​ហើយ ដូច​ណាយៗ​រៀង​ខ្លួន​ហើយ ប្រកាន់​បក្ស​រៀងៗ​ខ្លួន​អ៊ីចឹង​ទៅ»។
បញ្ហា​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​វប្បធម៌​ចែក​រំលែក​សេចក្ដី​សុខ​ឲ្យ​ គ្នា​បែក​បាក់​សាមគ្គី​គ្នា​ដោយសារ​តែ​ប្រកាន់​និន្នាការ​នយោបាយ​គណបក្ស​នា​ ពេល​បច្ចុប្បន្ន គេ​ឃើញ​ប្រជាពលរដ្ឋ​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​ទាំង​នៅ​ទី​ក្រុង និង​តាម​ខេត្ត​នានា​បាន​លើក​ឡើង​ពី​បញ្ហា​នេះ។
បុរស​មួយ​រូប ឈ្មោះ ងន នៅ​ខេត្ត​តាកែវ បាន​មាន​ប្រសាសន៍​ថា ឥទ្ធិពល​ប្រកាន់​និន្នាការ​គណបក្ស​កំពុង​គ្រប​ដណ្ដប់​មនុស្ស​ក្នុង​តំបន់​ នេះ ពិសេស​គឺ​ថ្នាក់​ដឹក​នាំ​មូលដ្ឋាន​ដូច​ជា មេ​ភូមិ មេ​ឃុំ ។ល។ ដែល​ជា​ដើម​ចម​នាំ​ឲ្យ​មាន​វប្បធម៌​ប្រកាន់​បក្សពួក។
ប្រជាពលរដ្ឋ​រូប​នោះ​បាន​បន្ត​ថា ស្ថានភាព​ភាព​ប្រកាន់​គ្នា​នេះ​កាន់​តែ​មាន​ល្បឿន​ទៅ ដូចជា​នៅ​ក្រោយ​ពេល​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ក្នុង​អាណត្តិ​ទី​៥​ នេះ​ជា​ដើម ដែល​គាត់​ឃើញ​គណបក្ស​ធំៗ​ពីរ​កំពុង​ប្រទាញ​ប្រទង់​គ្នា​យក​ឈ្នះ​សន្លឹក​ ឆ្នោត​រៀងៗ​ខ្លួន រហូត​ដល់​មាន​គណបក្ស​ម្ខាង​ធ្វើ​ការ​ចល័ត​កងទ័ព​ចុះ​ឡើង​ដែល​រឹងរឹត​តែ​ ញ៉ាំង​ឲ្យ​សង្គម​ខ្មែរ​បាត់បង់​វប្បធម៌​ចែក​រំលែក​សេចក្ដី​សុខ​សន្តិភាព​ឲ្យ ​គ្នា។
លោក ងន៖ «ដូច​ចែក​ទឹក​ដី​គ្នា​អ៊ីចឹង ដូច​ថា ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ប្រទេស​ផ្សេង​អ៊ីចឹង។ សព្វថ្ងៃ​នេះ​ឃើញ​ជាក់​ស្ដែង ចែក ហើយ​ដូច​ថា ចែក​បក្ស​មួយ​ទៅ​បក្ស​មួយ​ប្រកាន់។ បើ​ខ្មែរ​សម្លាប់​ខ្មែរ សួរ​ថា​តើ​ដី​ហ្នឹង​ទុក​ឲ្យ​នរណា? នរណា​អ្នក​នៅ​ហ្នឹង? ខ្មែរ​ស្លាប់​អស់​ទៅ បរទេស​មក​នៅ​ទៅ ឱប​ក្ដាប់​ប្រពៃណី​ខ្មែរ​ឲ្យ​វា​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត​វា​ទៅ។ មិន​គិត​រួប​រួម​គ្នា​ខ្មែរ​ដើម្បី​ខ្មែរ​ដោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​សង្គម​ជាតិ​យើង​ឲ្យ​ប្រជាជន​យើង​បាន​សុខ​បាន​ស្រួល​សប្បាយ»។
ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ចាស់​ទុំ​ដែល​បាន​ឆ្លង​កាត់​របប​ច្រើន​ជំនាន់​នោះ បាន​អំពាវ​នាវ​ដល់​ជន​ជាតិ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ផង​ដែរ ពិសេស​សំណូមពរ​ដល់​អ្នក​ដែល​មាន​តួនាទី​ជា​អ្នក​ដឹក​នាំ​គ្រប់​លំដាប់​ ថ្នាក់ សូម​ឲ្យ​រំពឹង​គិត​លើក​ជ្រោង​វប្បធម៌​នោះ​ឡើង​វិញ។ ចាស់​ទុំ​ដដែល​បាន​បន្ត​ថា វប្បធម៌​ចែក​រំលែក​សេចក្ដី​សុខ​ឲ្យ​គ្នា​និង​គ្នា​នេះ គឺ​ជា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ទល់​ទ្រ​សង្គម​ជាតិ​ខ្មែរ​ឲ្យ​ទៅ​ជា​ជាតិ​ សាសន៍​មួយ ឬ​ជា​ប្រទេស​មួយ​ដែល​មាន​សេចក្ដី​សុខ​សន្តិភាព ហើយ​ក៏​នឹង​បង្ហាញ​ពី​កិត្យានុភាព​នៃ​ធម៌​សាមគ្គី​នេះ​ដល់​អន្តរជាតិ​ឲ្យ​គេ ​គោរព​កោត​ក្រែង​ដល់​ជន​ជាតិ​ខ្មែរ​ផង​ដែរ៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ▼  August (286)
      • Postcards from CambodiaWatch-Australia
      • Opposition party preps for protests
      • CPP still open to discussions
      • Unionists remain in hospital
      • UN’s Ban makes call for donations to KRT
      • The struggle for gender equality
      • Opposition Says Planned Demonstration Is Not To Ov...
      • Opposition Calls for Negotiations, Preps for Demon...
      • Cambodia Ruling Party Criticizes Opposition Rally
      • បទ​វិភាគ៖ មូលហេតុ​បក្ស​ប្រជាជន​បាត់​សំឡេង​ឆ្នោត​ច្រើន
      • Sam Rainsy Rejects Cambodian Government Claim of P...
      • NEC checks continue
      • ‘Last resort’ protests get official date
      • Tycoon back in firing line
      • Slow erosion for crematorium
      • Cambodia Ruling Party Criticizes Opposition Rally
      • Vietnam Plans to Add Border Gates Along Border Wit...
      • គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា​កិច្ចចរចា​ត្រូវឈរ​លើ...
      • Cambodia’s Opposition Plans Mammoth Demo on Eve of...
      • Cambodian Court Acquits Two in Slaying of Journalist
      • លោក សម រង្ស៊ី៖ បាតុកម្ម​ថ្ងៃ​៧​កញ្ញា​មិន​មែន​ដើម្ប...
      • ហេតុ​អ្វី​អ្នក​នយោបាយ​ខ្មែរ​មិន​ចេះ​សាមគ្គី​គ្នា?
      • Son Chhay says it's time for Hun Sen to go
      • Fighting a different battle
      • Election officers defend training
      • Rallying monk forced to swear off protests
      • Reforms Should Lead to Inclusion and Opportunity f...
      • បក្ស​សង្គ្រោះជាតិ​តតាំង​នឹង​បក្ស​ប្រជាជន​កម្ពុជា​ ...
      • តើមានអ្វីនៅពីក្រោយភាពមិនប្រក្រតីនៃកញ្ចប់សុវត្ថិភាព?
      • Cambodian Monk Expelled from Pagoda after Attendin...
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆ...
      • B’bang ballots to be examined
      • Demonstrations urged
      • រដ្ឋា​ភិ​បាល​កម្ពុជា​បញ្ជូន​ឯក​សារ​ស្តី​ពី​ការ​អំព...
      • Cambodian Opposition Holds Protest Rally Amid Vote...
      • ក្រសួង​មហាផ្ទៃ​បង្ហាញ​ឯកសារ​វីដេអូ​ចោទ​បក្ស​ប្រឆាំ...
      • អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ
      • Report cites election day voter fraud
      • Election anger? ‘Let it go’
      • Cambodian Opposition: Probe Vote or Face Protests
      • ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» មាន​ភាព​មិន​ប្រក្រតី...
      • Dreams of the World: Buddhist Monk from Angkor (Ca...
      • ទង់​មេ​ទ័ព
      • បក្ស​សង្គ្រោះ​ជាតិ​ជួប​​​អ្នក​គាំទ្រ​ប្រមាណ​២​ម៉ឺន...
      • លោក សម រង្ស៊ី៖ ​ទេស​ភាព​នយោ​បាយនៅ​​កម្ពុជា​បានផ្លា...
      • គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​យុទ្ធវិធី​៣​យ៉ាង ដើម្បី...
      • កម្ពុជាគួរប្រយ័ត្នចំពោះឥទ្ធិពលរបស់មហាអំណាច!
      • អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅ​បរ​ទេស​ បន្ត​ធ្វើ​បាត...
      • ក្រសួង​មហាផ្ទៃ​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ជួ...
      • ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី២​ពី​កា...
      • Cambodia’s Top Court Orders Release of Ballot Records
      • Postcards from CambodiaWatch-Australia
      • Sealed docs our call: council
      • Sar Kheng orders an end to CPP support petitions
      • Hearing calls for help
      • Forum leads to clashes
      • The Failed Promise to Cambodia
      • As Cambodia Election Impasse Continues, Opposition...
      • បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​...
      • ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​ឲ្យ​គ.ជ.ប.បើក​កញ្ចប់​...
      • Cambodia’s Top Court Says Key Election Records Ope...
      • PM’S [Hun Sen's] history of electoral manipulation...
      • Chinese minister urges peace
      • China Urges Rapid Formation of New Cambodian Gover...
      • China Endorses Ruling Party 'Victory' in Cambodia ...
      • ពេលវេលាដែលត្រូវគិតគូរពីការបន្តវេន បានមកដល់!
      • ទស្សនៈ​និយម​កណ្តាល​មានតម្លៃ​ក្នុងការ​កាត់បន្ថយ​កម្...
      • បទ​វិភាគ៖ ព្រះមហាក្សត្រ​ដើរ​តួ​សំខាន់​សម្រាប់​រំលត...
      • លោក សម រង្ស៊ី សុំ​ឲ្យ​គ.ជ.ប​រក្សា​សុវត្ថិភាព​ឯកសារ...
      • រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​ការពារ​រដ្ឋាភិបាល​កម្ពុជា​...
      • CPP, CNRP back at table
      • Protests over vote go global
      • Four freed, but charges stand
      • Study charts AIDS progress
      • ‘Rogues’ edit PM’s speech
      • Cambodia’s Highest Court Begins Review of Election...
      • Cambodian Authorities Coerce Ruling Party Support ...
      • អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម...
      • Cambodia’s U.S. military move raises eyebrows in D.C.
      • US, Australia Continue Call for Credible Election ...
      • Constitutional Council to Meet Over Election Compl...
      • An Arab-Style ‘Cambodian Spring’ Could be Disastrous
      • Mass Demonstration or Violent Crackdown—Lose-Lose ...
      • UN Rights Envoy Subedi Says Electoral Reform Inade...
      • NGOs Say ‘Rose Revolution’ Case Is Baseless
      • Flooding takes a toll
      • Bail weighed for ‘inciters’
      • New giant ibis habitat discovered
      • Hundreds in Long Beach protest election results in...
      • មន្ត្រី​បក្ស​ប្រជាជន​អរគុណ​អាស៊ីសេរី​ផ្សាយ​បកស្រាយ...
      • ខ្មែរ​នៅ​បរទេស​ធ្វើ​បាតុកម្ម​សុំ​ឲ្យ​អ.ស.ប​អន្តរាគ...
      • CAMBODIA: Political adjustments
      • NEC ends investigation
      • State of Play EP002 Kounila Keo
      • Incitement charges for foursome
      • Military ready for ‘disorder’
      • Subedi: There is room for reform
      • លោក កឹម សុខា ព្រមាន​បក្ស​ប្រជាជន​រឿង​ប្រើ​កម្លាំង​...
      • តើលោក ហ៊ុន សែន ពិតជានិយាយថា​បក្សប្រជាជនកម្ពុជា​ចាញ...
      • Cambodian Opposition Chief Blasts Military Build-U...
    • ►  July (144)
Powered by Blogger.

About Me

Unknown
View my complete profile