Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Friday, August 2, 2013

បទ​វិភាគ៖ តើ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នឹង​អាច​ជាប់​គាំង​ឬ​ទេ?

Posted on 3:04 AM by Unknown

កម្ពុជា ធ្លាប់​មាន​ប្រវត្តិសាស្ត្រ​ជាប់​គាំង​ផ្នែក​នយោបាយ​ក្រោយ​ពី​បោះ​ឆ្នោត​ដែល ​មិន​អាច​បង្កើត​រដ្ឋាភិបាល​បាន​ភ្លាមៗ​ចំនួន​ពីរ​លើក​ហើយ គឺ​នៅ​ឆ្នាំ​១៩៩៣ និង​នៅ​ឆ្នាំ​២០០៣ ដោយសារ​តែ​បក្ស​ចាញ់​ឆ្នោត​មិន​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត។ ហើយ​ភាព​តានតឹង​រវាង​អ្នក​នយោបាយ​នៅ​បក្ស​ផ្សេង​គ្នា បាន​វាយ​ប្រហារ​ពាក្យ​សម្ដី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ប្រធាន​បក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​អនុប្រធាន​បក្ស​ប្រជាជន លោក ហ៊ុន សែន។
ដោយ ទីន ហ្សាការីយ៉ា
2013-08-02
RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
រដ្ឋ​សភា ៣០៥
ព្រះ​មហាក្សត្រ ព្រះបាទ បរមនាថ នរោត្តម សីហមុនី (កណ្ដាល), លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ជួរ​មុខ ទី​២​ពី​ស្ដាំ) និង​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម (ជួរ​មុខ ទី​៣​ពី​ឆ្វេង) ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២៤ កញ្ញា ២០០៨។
AFP PHOTO/TANG CHHIN SOTHY
នៅ​ឆ្នាំ​២០១៣ នេះ កម្ពុជា នឹង​អាច​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​រវាង​តួអង្គ​សំខាន់ គឺ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ តើ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នេះ ការ​បង្កើត​រដ្ឋាភិបាល​នឹង​អាច​ជាប់​គាំង​ទៀត​ឬ​យ៉ាង​ណា?

នៅ​ឆ្នាំ​២០១៣ នេះ អ្នក​នយោបាយ​ខ្មែរ​អាច​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​លើក​ទី៣ គឺ​ការ​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​របស់​គណបក្ស​របស់​គណបក្ស​ប្រឆាំង​ ក្រោយ​ពេល​បោះ​ឆ្នោត ដែល​លទ្ធផល​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​ពី​អាសនៈ ​នៅ​ឡើយ។
គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នោះ បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ភ្លាមៗ។ ការ​ប្រកាស​របស់​គណបក្ស​នេះ ស្រប​គ្នា​នឹង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​ធ្វើ​ការ​ឃ្លាំ​មើល​កា​របោះ​ឆ្នោត បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី២៨ កក្កដា ឆ្នាំ​២០១៣ មាន​រាប់​រយ​ករណី។ ការ​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​របស់​គណបក្ស​ប្រឆាំង ដោយសារ​តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា គណបក្ស​នេះ​ឈ្នះ​ឆ្នោត រីឯ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ វិញ អះអាង​ថា ខ្លួន​ឈ្នះ​ឆ្នោត​ដែរ។
តើ​ការ​ប្រទាញប្រទង់​គ្នា​របស់​គណបក្ស​ធំ​ពីរ ដែល​មាន​សំឡេង​ច្រើន​រៀង​ខ្លួន អាច​ធ្វើ​ឲ្យ​សង្គម​កម្ពុជា ជួប​នូវ​វិបត្តិ​នយោបាយ​ដូច​កាល​ពី​អាណត្តិ​ទី១ ឆ្នាំ​១៩៩៣ ដែល​កម្ពុជា បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​ជា​លើក​ដំបូង ដោយ​រៀប​ចំ​ដោយ​អង្គការ​សហប្រជាជាតិ ហៅ​ថា អ៊ុនតាក់ (UNTAC) និង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៣ កាល​ពី​ឆ្នាំ​២០០៣ ដែរ​ទេ?
ការ​បោះ​ឆ្នោត​នីតិកាល​ទី៥ នេះ តាម​មើល​ទៅ ក៏​មិន​អាច​គេច​ផុត​ពី​ភាព​ជាប់​គាំង​ខាង​វិបត្តិ​នយោបាយ​បាន​ដែរ។ មាន​ទឡ្ហីករណ៍​ជាច្រើន​ដែល​វិបត្តិ​នយោបាយ​នឹង​កើត​មាន ដោយសារ​តែ​បង្កើត​រដ្ឋាភិបាល​ថ្មី​មិន​បាន ក្រោយ​ពី គ.ជ.ប ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ​នៅ​ខែ​សីហា ខាង​មុខ ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​តាម​សំណើ​គណបក្ស​ប្រឆាំង ដើម្បី​បង្កើត​គណៈកម្មការ​ចម្រុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ដំណើរ​ការ​បោះ ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៨ កក្កដា ក្ដី ប្រសិន​បើ​គណៈកម្មការ​នេះ​ធ្វើ​ការ​ស៊ើប​អង្កេត​មិន​បាន​គ្រប់​ជ្រុងជ្រោយ និង​មិន​ឯករាជ្យ​នោះ។
ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​គណៈកម្មការ​ចម្រុះ​មាន​សភាព​មក​ពី​ស្ថាប័ន​ឯករាជ្យ​ច្បាស់​លាស់ មក​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត និង​មក​ពី​តំណាង​អង្គការ​សហប្រជាជាតិ មែន​នោះ គណៈកម្មការ​មួយ​នេះ​ជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ដោះស្រាយ​ភាព​ជាប់​គាំង​ នយោបាយ​របស់​កម្ពុជា នៅ​នីតិកាល​ទី៥ នេះ។
ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន បាន​បន្ទន់​ជំហរ​របស់​ខ្លួន​ក្រោយ​ការ​បោះ​ឆ្នោត ហើយ​លោក​បាន​បង្ហាញ​មុខ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី៣១ កក្កដា បន្ទាប់​ពី​លោក​បាន​បាត់​មុខ​អស់​រយៈពេល​ប្រមាណ ១​សប្ដាហ៍​កន្លង​មក។ ការ​បង្ហាញ​មុខ​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ បាន​បង្ហាញ​អំពី​ឆន្ទៈ​ចង់​បង្រួបបង្រួម​ជាតិ​រវាង​អ្នក​នយោបាយ​ខ្មែរ និង​ចង់​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​នៃ​លទ្ធផល​បោះ​ឆ្នោត​នេះ។
លោក ហ៊ុន សែន ប្រកាស​ថា លោក​គាំទ្រ​ក្នុង​ការ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ដំណាក់​កាល​ចុង​ក្រោយ បើ​សិន​ជា​គណៈកម្មការ​ចម្រុះ​នេះ ដោះស្រាយ​មិន​បាន លោក​សុខ​ចិត្ត​ឆ្លៀត​ពេល​ត្បិតត្បៀត​របស់​លោក​ជួប​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​សមស្រប​មួយ។
ការ​ចេញ​មុខ​ប្រកាស​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ មាន​មតិ​ជាច្រើន​ចោទ​សួរ​ថា តើ លោក ហ៊ុន សែន មាន​ឆន្ទៈ​ចង់​ផ្សះផ្សា​ជាតិ និង​បង្រួប​បង្រួម​ជាតិ​ពិត​ប្រាកដ ឬ​យ៉ាង​ណា? ឬ​មួយ​ក៏​ដោយសារ​តែ​គណបក្ស​ប្រជាជន​របស់​លោក​ធ្លាក់​សំឡេង​ឆ្នោត ហើយ​លោក​ដឹង​យ៉ាង​ច្បាស់​ថា ការ​ចូលរួម​ប្រជុំ​សភា និង​ការ​បង្កើត​រដ្ឋាភិបាល​ជាប់​គាំង ប្រសិន​បើ​គណបក្ស​ប្រឆាំង​មិន​ចូលរួម​ប្រជុំ?
បញ្ហា​នេះ រដ្ឋធម្មនុញ្ញ​បាន​ចែង​យ៉ាង​ច្បាស់​ថា សភា​អាច​កោះ​ប្រជុំ​ដំបូង​របស់​ខ្លួន​បាន លុះត្រា​ណា​មាន​សមាជិក​យ៉ាង​តិច ១២០​រូប។ ដូច្នេះ បើ​សិន​ជា​សភា​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​មិន​បាន​ទេ ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ក៏​មិន​អាច​ទៅ​រួច​ដែរ។
ម្យ៉ាង​វិញ​ទៀត ការ​ប្រកាស​របស់ លោក ហ៊ុន សែន ថា​ចង់​បង្រួប​បង្រួម​ជាតិ​នេះ ក៏​ស្រប​ទៅ​នឹង​គោល​បំណង​របស់ លោក សម រង្ស៊ី ដែរ ដែល​លោក​បាន​ប្រកាស​ថា លោក​មិន​ចង់​យក​ខ្មែរ​ណា​មួយ​ជា​សត្រូវ​នោះ​ទេ។ ហើយ​នៅ​មុន​បោះ​ឆ្នោត​ប្រមាណ ១​សប្ដាហ៍ ក្រោយ​ពេល លោក សម រង្ស៊ី បាន​វិល​ចូល​មាតុ​ប្រទេស​វិញ លោក សម រង្ស៊ី បាន​ព្យាយាម​ដាក់​លិខិត​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​ដាក់​ទៅ​ប្រធាន​រដ្ឋសភា​ជាដើម ដើម្បី​សុំ​ឲ្យ​លោក​មាន​សិទ្ធិ​បោះ​ឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ។ នៅ​ពេល​នោះ លោក ហ៊ុន សែន មិន​បន្ទន់​ឥរិយាបថ​បន្ថែម​ទៀត​ទេ ដើម្បី​ធ្វើ​ការ​សម្រប​សម្រួល​នយោបាយ​ជូន លោក សម រង្ស៊ី នោះ។
មួយ​វិញ​ទៀត ការ​បន្ទន់​ឥរិយាបថ​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ជា​ការ​បន្ទន់​ឥរិយាបថ​មួយ ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន ហើយ​លោក​នឹង​រៀប​ចំ​យុទ្ធសាស្ត្រ​នយោបាយ​របស់​លោក​បន្ត​ទៀត ក្នុង​ការ​ដឹក​នាំ​ប្រទេស ប្រសិន​បើ​គណៈកម្មការ​ស៊ើប​អង្កេត​រក​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត ដូច​ដែល លោក ខៀវ កាញារីទ្ធ បាន​ប្រកាស​មែន​នោះ។
ផ្ទុយ​ទៅ​វិញ ប្រជាពលរដ្ឋ​កម្ពុជា មិន​ចង់​ឲ្យ​កម្ពុជា ដើរ​នៅ​លើ​គន្លង​នយោបាយ​ចាស់​នោះ​ទេ ដែល​ធ្វើ​ឲ្យ​អ្នក​នយោបាយ​នៅ​បក្ស​ផ្សេង​គ្នា​ប្រឈម​មុខ​តានតឹង​ដាក់​គ្នា ហើយ​ធ្វើ​ឲ្យ​ជាប់​គាំង​នយោបាយ​នោះ។
ដាន​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ធ្លាប់​មាន​ចំនួន​ពីរ​លើក​មក​ហើយ គឺ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី១ ឆ្នាំ​១៩៩៣ ដែល​រៀប​ចំ​ឡើង​ដោយ អ៊ុនតាក់។ ក្រោយ​ពី​បោះ​ឆ្នោត គណបក្ស​ប្រជាជន របស់ លោក ហ៊ុន សែន ចាញ់​ឆ្នោត គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​មាន​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ជា​ប្រធាន​គណបក្ស។ ក្រោយ​ពី​ប្រកាស​លទ្ធផល​ដោយ អ៊ុនតាក់ នៅ​កាល​នោះ លោក ហ៊ុន សែន បាន​ប្រកាស​បដិសេធ​លទ្ធផល បន្ទាប់​មក​ក៏​សុំ​បង្កើត​ជា​សហ​នាយក​រដ្ឋមន្ត្រី។
ដើម្បី​ដោះស្រាយ​ភាព​តានតឹង​រវាង​ភាគី​ទាំង​ពីរ ព្រះ​មហា​វីរក្សត្រ សម្ដេច នរោត្ដម សីហនុ ព្រះ​បរម​កោដ្ឋ បាន​ចេញ​មុខ​ក្នុង​ការ​សម្រប​សម្រួល​រក​ដំណោះស្រាយ​ពី​ភាព​តានតឹង ដោយ​ព្រះអង្គ​មិន​ចង់​ឲ្យ​កម្ពុជា ធ្លាក់​ក្នុង​សង្គ្រាម​ទៀត។ នៅ​ទី​បំផុត សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ក៏​យល់​ព្រម​តាម​ព្រះរាជ​តម្រិះ​របស់​ព្រះបិតា​របស់​ព្រះអង្គ គឺ​ធ្វើ​តាម​សំណើ​របស់ លោក ហ៊ុន សែន។ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទី១ និង លោក ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទី២។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា នេះ មាន​បញ្ហា​កើត​មាន​ដូច​គ្នា​នេះ​ម្ដង​ទៀត​នៅ​អាណត្តិ​ទី៣ ឆ្នាំ​២០០៣ ដែល​រៀបចំ​ឡើ​ដោយ គ.ជ.ប។ ការ​បោះ​ឆ្នោត​លើក​ទី៣ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៧៣​អាសនៈ គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន ២៦​អាសនៈ និង​គណបក្ស សម រង្ស៊ី បាន ២៤​អាសនៈ។ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី មិន​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​នេះ​ទេ ដោយ​ចោទ​ប្រកាន់​ថា ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​មិន​យុត្តិធម៌ មិន​តម្លាភាព មិន​ត្រឹមត្រូវ និង​សេរី។
គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស សម រង្ស៊ី របស់ លោក សម រង្ស៊ី បាន​បង្កើត​សម្ព័ន្ធ​ភាព​ជាមួយ​គ្នា ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៣ នោះ ដាក់​ឈ្មោះ​ថា សម្ព័ន្ធ​ភាព​អ្នក​ប្រជាធិបតេយ្យ។ នៅ​ពេល​នោះ កម្ពុជា បាន​ជាប់​គាំង​នយោបាយ។ ក៏ប៉ុន្តែ នៅ​ឆ្នាំ​២០០៤ លោក ហ៊ុន សែន ដើម្បី​ចង់​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​នោះ លោក​បាន​ប្រើ​យុទ្ធសាស្ត្រ​នយោបាយ​បំបែក​សម្ព័ន្ធ​អ្នក​ប្រជាធិបតេយ្យ ដោយ​ទាញ​យក​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​ក្រុម​ព្រះ បែក​ចេញ​ពី លោក សម រង្ស៊ី ទៅ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គ្នា បន្ទាប់​ពី​ជាប់​គាំង​នយោបាយ​ជាង ១១​ខែ​មក។ រដ្ឋាភិបាល​ថ្មី​នីតិកាល​ទី៣ នេះ បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០០៤។
ទន្ទឹម​នឹង​នេះ នៅ​ក្នុង​បរិបថ​នយោបាយ​កម្ពុជា បច្ចុប្បន្ន ដាន​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា អាច​នឹង​វិល​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ចាស់​ជា​ថ្មី​ម្ដង​ទៀត ប្រសិន​បើ​គណៈកម្មការ​ចម្រុះ​ដែល​បង្កើត​ឡើង​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ ភាព​មិន​ប្រក្រតី​ដំណើរ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៨ កក្កដា ឆ្នាំ​២០១៣ ដែល​ធ្វើ​ឡើង​មិន​យុត្តិធម៌​ទេ​នោះ។ ដោយ​ហេតុ​ថា គណបក្ស​ដែល​ជាប់​ឆ្នោត​ទាំង​ពីរ ឥឡូវ​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ខ្លួន​បាន ៦៨​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ បាន ៥៥​អាសនៈ។ ដោយ​ឡែក គណបក្ស​សង្គ្រោះ​ជាតិ វិញ អះអាង​ថា ខ្លួន​ឈ្នះ​ឆ្នោត​ទទួល​បាន ៦៣​អាសនៈ​យ៉ាង​តិច គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦០​អាសនៈ។
នៅ​គ្រា​ដែល​គណបក្ស​ទាំង​ពីរ​កំពុង​ប្រទាញប្រទង់​គ្នា​អំពី​លទ្ធផល​ បណ្ដោះ​អាសន្ន​នេះ ខាង គ.ជ.ប វិញ មិន​ទាន់​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន ពី​ចំនួន​អាសនៈ​ពិត​ប្រាកដ​របស់​គណបក្ស​ដែល​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​ឡើយ ដែល​បញ្ហា​នេះ តាម​មើល​ទៅ​ខុស​ពី​អាណត្តិ​មុនៗ​ទាំងអស់ ដែល គ.ជ.ប បាន​ប្រកាស​លទ្ធផល​បែង​ចែក​ជា​អាសនៈ​ភ្លាមៗ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ភ្លាម​នោះ៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ▼  August (286)
      • Postcards from CambodiaWatch-Australia
      • Opposition party preps for protests
      • CPP still open to discussions
      • Unionists remain in hospital
      • UN’s Ban makes call for donations to KRT
      • The struggle for gender equality
      • Opposition Says Planned Demonstration Is Not To Ov...
      • Opposition Calls for Negotiations, Preps for Demon...
      • Cambodia Ruling Party Criticizes Opposition Rally
      • បទ​វិភាគ៖ មូលហេតុ​បក្ស​ប្រជាជន​បាត់​សំឡេង​ឆ្នោត​ច្រើន
      • Sam Rainsy Rejects Cambodian Government Claim of P...
      • NEC checks continue
      • ‘Last resort’ protests get official date
      • Tycoon back in firing line
      • Slow erosion for crematorium
      • Cambodia Ruling Party Criticizes Opposition Rally
      • Vietnam Plans to Add Border Gates Along Border Wit...
      • គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា​កិច្ចចរចា​ត្រូវឈរ​លើ...
      • Cambodia’s Opposition Plans Mammoth Demo on Eve of...
      • Cambodian Court Acquits Two in Slaying of Journalist
      • លោក សម រង្ស៊ី៖ បាតុកម្ម​ថ្ងៃ​៧​កញ្ញា​មិន​មែន​ដើម្ប...
      • ហេតុ​អ្វី​អ្នក​នយោបាយ​ខ្មែរ​មិន​ចេះ​សាមគ្គី​គ្នា?
      • Son Chhay says it's time for Hun Sen to go
      • Fighting a different battle
      • Election officers defend training
      • Rallying monk forced to swear off protests
      • Reforms Should Lead to Inclusion and Opportunity f...
      • បក្ស​សង្គ្រោះជាតិ​តតាំង​នឹង​បក្ស​ប្រជាជន​កម្ពុជា​ ...
      • តើមានអ្វីនៅពីក្រោយភាពមិនប្រក្រតីនៃកញ្ចប់សុវត្ថិភាព?
      • Cambodian Monk Expelled from Pagoda after Attendin...
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆ...
      • B’bang ballots to be examined
      • Demonstrations urged
      • រដ្ឋា​ភិ​បាល​កម្ពុជា​បញ្ជូន​ឯក​សារ​ស្តី​ពី​ការ​អំព...
      • Cambodian Opposition Holds Protest Rally Amid Vote...
      • ក្រសួង​មហាផ្ទៃ​បង្ហាញ​ឯកសារ​វីដេអូ​ចោទ​បក្ស​ប្រឆាំ...
      • អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ
      • Report cites election day voter fraud
      • Election anger? ‘Let it go’
      • Cambodian Opposition: Probe Vote or Face Protests
      • ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» មាន​ភាព​មិន​ប្រក្រតី...
      • Dreams of the World: Buddhist Monk from Angkor (Ca...
      • ទង់​មេ​ទ័ព
      • បក្ស​សង្គ្រោះ​ជាតិ​ជួប​​​អ្នក​គាំទ្រ​ប្រមាណ​២​ម៉ឺន...
      • លោក សម រង្ស៊ី៖ ​ទេស​ភាព​នយោ​បាយនៅ​​កម្ពុជា​បានផ្លា...
      • គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​យុទ្ធវិធី​៣​យ៉ាង ដើម្បី...
      • កម្ពុជាគួរប្រយ័ត្នចំពោះឥទ្ធិពលរបស់មហាអំណាច!
      • អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅ​បរ​ទេស​ បន្ត​ធ្វើ​បាត...
      • ក្រសួង​មហាផ្ទៃ​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ជួ...
      • ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី២​ពី​កា...
      • Cambodia’s Top Court Orders Release of Ballot Records
      • Postcards from CambodiaWatch-Australia
      • Sealed docs our call: council
      • Sar Kheng orders an end to CPP support petitions
      • Hearing calls for help
      • Forum leads to clashes
      • The Failed Promise to Cambodia
      • As Cambodia Election Impasse Continues, Opposition...
      • បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​...
      • ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​ឲ្យ​គ.ជ.ប.បើក​កញ្ចប់​...
      • Cambodia’s Top Court Says Key Election Records Ope...
      • PM’S [Hun Sen's] history of electoral manipulation...
      • Chinese minister urges peace
      • China Urges Rapid Formation of New Cambodian Gover...
      • China Endorses Ruling Party 'Victory' in Cambodia ...
      • ពេលវេលាដែលត្រូវគិតគូរពីការបន្តវេន បានមកដល់!
      • ទស្សនៈ​និយម​កណ្តាល​មានតម្លៃ​ក្នុងការ​កាត់បន្ថយ​កម្...
      • បទ​វិភាគ៖ ព្រះមហាក្សត្រ​ដើរ​តួ​សំខាន់​សម្រាប់​រំលត...
      • លោក សម រង្ស៊ី សុំ​ឲ្យ​គ.ជ.ប​រក្សា​សុវត្ថិភាព​ឯកសារ...
      • រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​ការពារ​រដ្ឋាភិបាល​កម្ពុជា​...
      • CPP, CNRP back at table
      • Protests over vote go global
      • Four freed, but charges stand
      • Study charts AIDS progress
      • ‘Rogues’ edit PM’s speech
      • Cambodia’s Highest Court Begins Review of Election...
      • Cambodian Authorities Coerce Ruling Party Support ...
      • អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម...
      • Cambodia’s U.S. military move raises eyebrows in D.C.
      • US, Australia Continue Call for Credible Election ...
      • Constitutional Council to Meet Over Election Compl...
      • An Arab-Style ‘Cambodian Spring’ Could be Disastrous
      • Mass Demonstration or Violent Crackdown—Lose-Lose ...
      • UN Rights Envoy Subedi Says Electoral Reform Inade...
      • NGOs Say ‘Rose Revolution’ Case Is Baseless
      • Flooding takes a toll
      • Bail weighed for ‘inciters’
      • New giant ibis habitat discovered
      • Hundreds in Long Beach protest election results in...
      • មន្ត្រី​បក្ស​ប្រជាជន​អរគុណ​អាស៊ីសេរី​ផ្សាយ​បកស្រាយ...
      • ខ្មែរ​នៅ​បរទេស​ធ្វើ​បាតុកម្ម​សុំ​ឲ្យ​អ.ស.ប​អន្តរាគ...
      • CAMBODIA: Political adjustments
      • NEC ends investigation
      • State of Play EP002 Kounila Keo
      • Incitement charges for foursome
      • Military ready for ‘disorder’
      • Subedi: There is room for reform
      • លោក កឹម សុខា ព្រមាន​បក្ស​ប្រជាជន​រឿង​ប្រើ​កម្លាំង​...
      • តើលោក ហ៊ុន សែន ពិតជានិយាយថា​បក្សប្រជាជនកម្ពុជា​ចាញ...
      • Cambodian Opposition Chief Blasts Military Build-U...
    • ►  July (144)
Powered by Blogger.

About Me

Unknown
View my complete profile