Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Tuesday, August 6, 2013

គ.ជ.ប.ទទួល​បាន​បណ្ដឹង​ចំនួន​១២៥​នៅ​ថ្ងៃ​បោះ​ឆ្នោត​និង​រាប់​សន្លឹក​ឆ្នោត

Posted on 2:01 AM by Unknown

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹង​ថា មាន​បណ្ដឹង​ជាង ១០០​ករណី បាន​កើត​មាន​នៅ​ថ្ងៃ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត។ បណ្ដឹង​ភាគ​ច្រើន ប្ដឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​ថា ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ មាន​ដំណើរ​ការ​ល្អ​ជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន។
ដោយ ដែន អយុធ្យា
2013-08-05
RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
បោះឆ្នោត ៦១០
ប្រជាពលរដ្ឋ​យក​សន្លឹក​ឆ្នោត​ដាក់​ចូល​ហិប​ឆ្នោត នៅ​ភូមិ​ត្រពាំងក្រសាំង នៃ​ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ចម្ងាយ​ជាង ៩០​គីឡូម៉ែត្រ ភាគ​ខាង​លិច​ឆៀង​ខាង​ជើង​ទីក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Hang Savyouth
សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី៥ ខែ​សីហា របស់ គ.ជ.ប បាន​បង្ហាញ​ថា មាន​បណ្ដឹង​សរុប​ចំនួន ១២៥​បណ្ដឹង ត្រូវ​បាន​គណបក្ស​នយោបាយ និង​អ្នក​ពាក់ព័ន្ធ​ប្ដឹង​នៅ​ក្នុង​ដំណាក់​កាល​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា។

ពាក្យ​បណ្ដឹង​ទាំង​នោះ ប្ដឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៩០​បណ្ដឹង និង​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ១៥​បណ្ដឹង។ ក្រៅ​ពី​នេះ ប្ដឹង​ដោយ​គណបក្ស​ផ្សេងៗ ប្រជាពលរដ្ឋ និង​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ជា​ដើម។ ពាក្យ​បណ្ដឹង​ទាំង​នេះ​កើត​មាន​នៅ​ក្នុង​ខេត្ត​ចំនួន​១៧។
របាយការណ៍​ដដែល​បញ្ជាក់​ថា មាន​បណ្ដឹង​ចំនួន ៤១​បណ្ដឹង ត្រូវ​បាន​ប្ដឹង​ទៅ​គណៈកម្មការ​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត។ ក្នុង​នោះ បណ្ដឹង​ចំនួន ៣០​បណ្ដឹង ត្រូវ​ប្ដឹង​បន្ត​ពី​គណៈកម្មការ​ឃុំ​សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត។
យ៉ាង​ណា​ក៏ដោយ នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម​នៃ គ.ជ.ប បាន​ឲ្យ​ដឹង​ថា នៅ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ទាក់ទង​បណ្ដឹង​ក្នុង​ថ្ងៃ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ឲ្យ​បាន​គ្រប់​គណៈកម្មការ​ឃុំ​សង្កាត់​រៀប​ចំ​ការ​ បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស​ទេ។
លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា និកហ្វិច (NICFEC) បាន​ឲ្យ​ដឹង​ថា ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​នៅ​ថ្ងៃ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ ភាគ​ច្រើន​ទាក់ទង​ការ​បាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​មាន​ករណី​មាន​អ្នក​បោះ​ឆ្នោត​ជំនួស​ជាដើម។
ទោះ​យ៉ាង​ណា លោក ហង្ស ពុទ្ធា បាន​វាយ​តម្លៃ​ថា ការ​បោះ​ឆ្នោត​មាន​ដំណើរ​ការ​ល្អ និង​ជា​សញ្ញា​ឈាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នា​ថ្ងៃ​អនាគត៖ «ភាព ​មិន​ប្រក្រតី​ដែល​កើត​មាន​នៅ​ថ្ងៃ​បោះ​ឆ្នោត​ហ្នឹង គឺ​មាន​ករណី​ប្រជាពលរដ្ឋ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត គាត់​អត់​អាច​បោះ​ឆ្នោត​បាន។ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ជំនួស និង​ការ​រក​ឈ្មោះ​មិន​ឃើញ។ អ៊ីចឹង​ករណី​ទាំងអស់​នេះ ទោះ​បី​ជា​អ្នក​ខ្លះ​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់ គ.ជ.ប ក៏ដោយ ក៏ប៉ុន្តែ គ.ជ.ប ត្រូវ​តែ​រួម​ចំណែក​ក្នុង​ការ​ទទួល​ខុស​ត្រូវ ដើម្បី​កែ​ទម្រង់​ឲ្យ​ការ​បោះ​ឆ្នោត​លើក​ក្រោយ​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ នេះ»។
ទាក់ទិន​បញ្ហា​នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី៥ ខែ​សីហា ដោយ​បាន​ចាត់​ទុក​ស្ថានការណ៍​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ ទី៥ មាន​ដំណើរ​ការ​ល្អ និង​មាន​សុខ​សន្តិភាព។
លោក​បន្ត​ថា បើ​ធ្វើ​ការ​ប្រៀបធៀប​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី៥ ទៅ​នឹង​អាណត្តិ​បោះ​ឆ្នោត​មុនៗ គឺ​អាណត្តិ​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជា​ប្រវត្តិសាស្ត្រ៖ «ប្រកប​ដោយ​ ជោគជ័យ ហើយ​សហគមន៍​អន្តរជាតិ​នៅ​ទូទាំង​សកលលោក​តែ​ម្តង ដែល​គេ​កត់​សម្គាល់​ឃើញ​ដូច្នេះ​ថា ការ​បោះ​ឆ្នោត​ប្រកប​ដោយ​រលូន និង​មាន​សន្តិភាព។ ហើយ​មិន​មែន​និយាយ​តែ​មាត់​ទទេ​ទេ គឺ​មាន​ទាំង​លាយលក្ខណ៍​អក្សរ​ថែម​ទៀត​ផង។ ហើយ​ជា​ការ​កត់​សម្គាល់​ឃើញ​ថា វា​មាន​ការ​វិវឌ្ឍន៍​ល្អ​ប្រសើរ​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​ពី​មុនៗ​នៅ​កម្ពុជា ហើយ​ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ។ ហើយ​ទន្ទឹម​នេះ​ទៀត តាម​ការ​កត់​សម្គាល់​ឃើញ​ថា សំឡេង​របស់​គណបក្ស​ប្រឆាំង​បាន​កើន​ឡើង​នោះ គឺ​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា បាន​បញ្ចេញ​នូវ​ទស្សនៈ​របស់​ខ្លួន ឬ​ក៏​ឆន្ទៈ​របស់​ខ្លួន​យ៉ាង​ត្រឹមត្រូវ ដែល​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​នូវ​ការ​រីក​ចម្រើន​នូវ​លទ្ធិប្រជាធិបតេយ្យ»។
ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ មាន​គណបក្ស​នយោបាយ​ចំនួន​៨ បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង។ ការ​បោះ​ឆ្នោត​នេះ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ រហូត​មក​ដល់​ពេល​នេះ គ.ជ.ប មិន​ទាន់​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​នៅ​ឡើយ​ទេ។ ជាង​នេះ​ទៀត គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​បន្ត​តវ៉ា​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ដែល​កើត​មាន​នៅ​ថ្ងៃ​បោះ​ ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត។
ទាក់ទិន​បញ្ហា​នេះ​ដែរ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​រសៀល​ថ្ងៃ​ទី៥ ខែ​សីហា ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ជឿ​លើ​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​ លទ្ធផល​បោះ​ឆ្នោត ដែល​មាន​ផ្សាយ​ដោយ​គណបក្ស​នយោបាយ និង​បណ្ដាញ​ព័ត៌មាន​សង្គម។ គ.ជ.ប ទទូច​ឲ្យ​ពលរដ្ឋ​រង់ចាំ​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​នីតិកាល​ទី៥ ដែល​ប្រកាស​ដោយ គ.ជ.ប ដែល​នឹង​ប្រកាស​ក្រោយ​ពី​មាន​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​ការ​ដោះស្រាយ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​របាយការណ៍​អំពី​ភាព​មិន​ប្រក្រតី​នៃ ​ការ​បោះ​ឆ្នោត​បាន​ចប់​សព្វគ្រប់។ គ.ជ.ប ចាត់​ទុក​ថា ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​លទ្ធផល​បោះ​ឆ្នោត អាច​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ ដែល​នាំ​ដល់​ការ​បំពុល​បរិយាកាស ធ្វើ​ឲ្យ​បាត់​សណ្ដាប់ធ្នាប់​របៀប​រៀប​រយ និង​សន្តិសុខ​សង្គម៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ▼  August (286)
      • Postcards from CambodiaWatch-Australia
      • Opposition party preps for protests
      • CPP still open to discussions
      • Unionists remain in hospital
      • UN’s Ban makes call for donations to KRT
      • The struggle for gender equality
      • Opposition Says Planned Demonstration Is Not To Ov...
      • Opposition Calls for Negotiations, Preps for Demon...
      • Cambodia Ruling Party Criticizes Opposition Rally
      • បទ​វិភាគ៖ មូលហេតុ​បក្ស​ប្រជាជន​បាត់​សំឡេង​ឆ្នោត​ច្រើន
      • Sam Rainsy Rejects Cambodian Government Claim of P...
      • NEC checks continue
      • ‘Last resort’ protests get official date
      • Tycoon back in firing line
      • Slow erosion for crematorium
      • Cambodia Ruling Party Criticizes Opposition Rally
      • Vietnam Plans to Add Border Gates Along Border Wit...
      • គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា​កិច្ចចរចា​ត្រូវឈរ​លើ...
      • Cambodia’s Opposition Plans Mammoth Demo on Eve of...
      • Cambodian Court Acquits Two in Slaying of Journalist
      • លោក សម រង្ស៊ី៖ បាតុកម្ម​ថ្ងៃ​៧​កញ្ញា​មិន​មែន​ដើម្ប...
      • ហេតុ​អ្វី​អ្នក​នយោបាយ​ខ្មែរ​មិន​ចេះ​សាមគ្គី​គ្នា?
      • Son Chhay says it's time for Hun Sen to go
      • Fighting a different battle
      • Election officers defend training
      • Rallying monk forced to swear off protests
      • Reforms Should Lead to Inclusion and Opportunity f...
      • បក្ស​សង្គ្រោះជាតិ​តតាំង​នឹង​បក្ស​ប្រជាជន​កម្ពុជា​ ...
      • តើមានអ្វីនៅពីក្រោយភាពមិនប្រក្រតីនៃកញ្ចប់សុវត្ថិភាព?
      • Cambodian Monk Expelled from Pagoda after Attendin...
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆ...
      • B’bang ballots to be examined
      • Demonstrations urged
      • រដ្ឋា​ភិ​បាល​កម្ពុជា​បញ្ជូន​ឯក​សារ​ស្តី​ពី​ការ​អំព...
      • Cambodian Opposition Holds Protest Rally Amid Vote...
      • ក្រសួង​មហាផ្ទៃ​បង្ហាញ​ឯកសារ​វីដេអូ​ចោទ​បក្ស​ប្រឆាំ...
      • អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ
      • Report cites election day voter fraud
      • Election anger? ‘Let it go’
      • Cambodian Opposition: Probe Vote or Face Protests
      • ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» មាន​ភាព​មិន​ប្រក្រតី...
      • Dreams of the World: Buddhist Monk from Angkor (Ca...
      • ទង់​មេ​ទ័ព
      • បក្ស​សង្គ្រោះ​ជាតិ​ជួប​​​អ្នក​គាំទ្រ​ប្រមាណ​២​ម៉ឺន...
      • លោក សម រង្ស៊ី៖ ​ទេស​ភាព​នយោ​បាយនៅ​​កម្ពុជា​បានផ្លា...
      • គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​យុទ្ធវិធី​៣​យ៉ាង ដើម្បី...
      • កម្ពុជាគួរប្រយ័ត្នចំពោះឥទ្ធិពលរបស់មហាអំណាច!
      • អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅ​បរ​ទេស​ បន្ត​ធ្វើ​បាត...
      • ក្រសួង​មហាផ្ទៃ​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ជួ...
      • ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី២​ពី​កា...
      • Cambodia’s Top Court Orders Release of Ballot Records
      • Postcards from CambodiaWatch-Australia
      • Sealed docs our call: council
      • Sar Kheng orders an end to CPP support petitions
      • Hearing calls for help
      • Forum leads to clashes
      • The Failed Promise to Cambodia
      • As Cambodia Election Impasse Continues, Opposition...
      • បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​...
      • ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​ឲ្យ​គ.ជ.ប.បើក​កញ្ចប់​...
      • Cambodia’s Top Court Says Key Election Records Ope...
      • PM’S [Hun Sen's] history of electoral manipulation...
      • Chinese minister urges peace
      • China Urges Rapid Formation of New Cambodian Gover...
      • China Endorses Ruling Party 'Victory' in Cambodia ...
      • ពេលវេលាដែលត្រូវគិតគូរពីការបន្តវេន បានមកដល់!
      • ទស្សនៈ​និយម​កណ្តាល​មានតម្លៃ​ក្នុងការ​កាត់បន្ថយ​កម្...
      • បទ​វិភាគ៖ ព្រះមហាក្សត្រ​ដើរ​តួ​សំខាន់​សម្រាប់​រំលត...
      • លោក សម រង្ស៊ី សុំ​ឲ្យ​គ.ជ.ប​រក្សា​សុវត្ថិភាព​ឯកសារ...
      • រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​ការពារ​រដ្ឋាភិបាល​កម្ពុជា​...
      • CPP, CNRP back at table
      • Protests over vote go global
      • Four freed, but charges stand
      • Study charts AIDS progress
      • ‘Rogues’ edit PM’s speech
      • Cambodia’s Highest Court Begins Review of Election...
      • Cambodian Authorities Coerce Ruling Party Support ...
      • អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម...
      • Cambodia’s U.S. military move raises eyebrows in D.C.
      • US, Australia Continue Call for Credible Election ...
      • Constitutional Council to Meet Over Election Compl...
      • An Arab-Style ‘Cambodian Spring’ Could be Disastrous
      • Mass Demonstration or Violent Crackdown—Lose-Lose ...
      • UN Rights Envoy Subedi Says Electoral Reform Inade...
      • NGOs Say ‘Rose Revolution’ Case Is Baseless
      • Flooding takes a toll
      • Bail weighed for ‘inciters’
      • New giant ibis habitat discovered
      • Hundreds in Long Beach protest election results in...
      • មន្ត្រី​បក្ស​ប្រជាជន​អរគុណ​អាស៊ីសេរី​ផ្សាយ​បកស្រាយ...
      • ខ្មែរ​នៅ​បរទេស​ធ្វើ​បាតុកម្ម​សុំ​ឲ្យ​អ.ស.ប​អន្តរាគ...
      • CAMBODIA: Political adjustments
      • NEC ends investigation
      • State of Play EP002 Kounila Keo
      • Incitement charges for foursome
      • Military ready for ‘disorder’
      • Subedi: There is room for reform
      • លោក កឹម សុខា ព្រមាន​បក្ស​ប្រជាជន​រឿង​ប្រើ​កម្លាំង​...
      • តើលោក ហ៊ុន សែន ពិតជានិយាយថា​បក្សប្រជាជនកម្ពុជា​ចាញ...
      • Cambodian Opposition Chief Blasts Military Build-U...
    • ►  July (144)
Powered by Blogger.

About Me

Unknown
View my complete profile