Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Thursday, August 15, 2013

បក្សប្រឆាំង៖ សន្ទុះ​ខ្លាំង​លើ​វិថី​ដ៏​រលាក់​ឆ្ពោះ​ទៅ​ការ​ដឹកនាំ​ប្រទេស​

Posted on 10:27 PM by Unknown
អង្គារ 13 សីហា 2013
RFI
លោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំង​នៅចំពោះមុខក្រុមអ្នកគាំទ្រ​យ៉ាងច្រើនកុះករ
លោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំង​នៅចំពោះមុខក្រុមអ្នកគាំទ្រ​យ៉ាងច្រើនកុះករ
Siv Channa/RFI
ដោយ ប៉ែន បូណា
ទោះបីជា​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ជា​បញ្ហា​ចម្រូង​ចម្រាស់​រវាង​ គណបក្ស​សង្គ្រោះជាតិ​​ និង​​គណបក្ស​ប្រជាជន​កម្ពុជា​ក៏ដោយ​ ក៏ប៉ុន្តែ​ គេ​អាច​និយាយ​បាន​ថា​ ការគាំទ្រ​គណបក្ស​ប្រឆាំង​​ក្នុង​ការ​បោះឆ្នោត​លើក​នេះ​មាន​សន្ទុះ​យ៉ាង​ ខ្លាំង​​គួរ​ឲ្យ​​កត់សម្គាល់។ ​ ក្រៅ​ពី​ដណ្តើម​កៅ​អី​ពី​​គណបក្ស​​ផ្សេង​អស់​ហើយ​នោះ ​គណបក្ស​សង្គ្រោះជាតិ​ក៏បាន​​ធ្វើ​ឲ្យ​​គណបក្ស​ប្រជាជន​កម្ពុជា​​របូត​​កៅអី ​យ៉ាង​សន្ធឹកសន្ធាប់​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ខ្លួន​ផង​ដែរ។​ ប៉ុន្តែ ​គណបក្ស​នេះ​​ត្រូវ​គេ​មើល​ឃើញ​ថា​ នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​ដំណើរឆ្ពោះ​ទៅកាន់​​អំណាច​ដឹកនាំ​ប្រទេស​ ក្នុង​បរិបទ​ដែល​រដ្ឋបាល​សាធារណៈ​​ខ្វះ​អព្យាក្រឹតភាព​។
​សន្ទុះ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​គួរឲ្យ​ភ្ញាក់ផ្អើល​របស់​ គណបក្ស​សង្គ្រោះជាតិ​ដែល​​​ធ្វើ​ឲ្យ​គណបក្ស​នេះ​​លេច​មុខ​មាត់​​យ៉ាង​ខ្ពស់​ ​ត្រដែត​​​នៅ​ក្នុង​ឆាក​នយោបាយ​នៅ​ពេល​នេះ​​គឺជា​​រឿ​ង​​ដែល​មិន​​អាច​​ ប្រកែក​បាន។ ​មាន​ហេតុផល​ច្រើន​យ៉ាង​ដែល​​គេ​​អាច​​លើក​យក​មក​​ពន្យល់​បាន​​អំពី​​សន្ទុះ ​​ដ៏​ខ្លាំង​​របស់​​គណបក្ស​​​សង្គ្រោះជាតិ ​ក្នុង​នោះ​​ហេតុផល​​សំខាន់ៗ​មាន​ដូច​ជា៖​

​ហេតុផល​ទី១៖​ នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​បង្រួប​​​ បង្រួម​របស់​គណបក្ស​ប្រឆាំង​ដែលទើប​តែ​​សម្រេច​បាន​​បន្ទាប់​ពី​ពួកគេ​ចែក​ ផ្លូវ​គ្នា​ដើរ​ដែល​​​ធ្វើ​ឲ្យ​បែក​ខ្ញែក​សំឡេង​គាំទ្រ​អស់​ពេល​​យ៉ាង​​យូរ​ មក។​

ហេតុផល​ទី២ ​ គឺ​មក​ពី​គោល​នយោបាយ​បែប​កំណែ​ទម្រង់​ដែល​ចុចចំ ​​ចំ​ណុច​រសើប​របស់​​ប្រជាពលរដ្ឋ​​និង​​មន្ត្រី​​រាជការ​​ទូទៅ។​ ជា​ធម្មតា​ទេ​ នៅ​ពេល​ដែល​​អាជ្ញាធរ​របស់​​គណបក្ស​កាន់​​អំណាច​​ដែល​ស្ថិត​ក្នុង​តំណែង​ យ៉ាង​​យូរ​ ហើយ​​បម្រើ​​ប្រជាពលរដ្ឋ​មិន​បាន​ល្អ​ទៀត​នោះ​ ពួកគេ​ច្បាស់​ជា​ចង់​សាក​ល្បង​​ការ​​ផ្លាស់ប្តូរ​​ជា​​មិន​ខាន​​ នេះ​ជា​ធម្មជាតិ​របស់​មនុស្ស។​ ជាពិសេស​អ្នកក្រីក្រ​​ដែល​​គ្មាន​អ្វី​​គួរ​ឲ្យ​​ទីពឹង​​នោះ​ ពួកគេ​ច្បាស់​​ជាត្រូវ​ប្រថុយ​យក​ជម្រើស​ផ្លាស់ប្តូរ​ដោយ​ចៀស​មិន​ផុត​។

ក្រៅពីនេះ ​ គណបក្ស​សង្គ្រោះជាតិ​ក៏នៅ​មាន​សំណាង​មួយ​ទៀត​ដែល​គេ​មិន​គួរ​មើល​រំលង។​ នោះគឺ​សំណាង​ដែល​កើត​ចេញ​ពី​«អ្នកបោះឆ្នោត​ព្រមាន»​គណបក្ស​កាន់អំណាច។ ​គេ​អាច​បែង​​ចែក​អ្នកបោះឆ្នោត​ប្រភេទ​នេះ​ជា​ពីរ​ក្រុម៖​ ទី១​ គឺ​អ្នកបោះឆ្នោត​ដែល​ឈប់​បោះឲ្យ​គណបក្ស​​ប្រជាជន​តទៅ​​ទៀត​ដោយសារ​តែ​ពួកគេ​ មិន​​ពេញ​​ចិត្ត​​នឹង​ទង្វើ​របស់​អាជ្ញាធរ​និង​មន្ត្រី​​រដ្ឋាភិបាល​​ បក្ស​​កាន់​អំណាច។ ​ប៉ុន្តែ​ ពួកគេ​ក៏​មិន​ទាន់​ទម្លាក់​សន្លឹក​ឆ្នោត​ឲ្យ​ទៅ​បក្ស​ប្រឆាំង​នៅ​ឡើយ​ទេ។​ គោល​​បំណង​​​របស់​ក្រុម​នេះ​គឺ​គ្រាន់តែ​​ចង់​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​ថយ​ ឥទ្ធិពល​នៅ​ចំពោះ​មុខ​​បក្ស​​ប្រឆាំង​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​គណបក្ស​នេះ​ ឲ្យ​កែ​ទម្រង់​ការដឹកនាំ​របស់​ខ្លួន។​

ចំណែក​ក្រុម​ទី២​វិញ ​ពួកគេ​បាន​សម្រេច​ចិត្ត​ទម្លាក់​សន្លឹក​ឆ្នោត​ឲ្យ​បក្ស​ប្រឆាំង​តែម្តង​ទោះ ​ជា​​ ​ មិន​មែន​ជា​ជម្រើស​ពិតប្រាកដ​របស់​ខ្លួន​ក៏ដោយ។ គោលបំណង គឺ​​ចង់​សាក​ល្បង​ឲ្យ​​មាន​​ការ​ផ្លាស់ប្តូរ​​ខ្លះ​ពី​ស្ថានភាព​ដដែលៗ​ជាង ​៣០ ​ឆ្នាំដែល​គេ​ធ្លាប់​ឆ្លង​កាត់។ ​ដូច្នេះ ​អ្នកបោះ​ឆ្នោត​«​ព្រមាន»​​​ទាំង​​ពីរ​ក្រុម​នោះ​ សុទ្ធតែ​បាន​​ផ្ត​ល់​​ប្រយោជន៍​​ដល់​​បក្ស​ប្រឆាំង​​ទាំង​អស់​ រហូត​ដល់​ធ្វើ​ឲ្យ​​សំឡេង​​​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​មាន​សន្ទុះ​គួរ​ឲ្យ ​ភ្ញាក់ផ្អើល​បែប​នេះ។

​យ៉ាងណា​ក៏ដោយ​ គណបក្ស​ប្រឆាំងត្រូវ​គេ​មើល​ឃើញថា ​​នៅ​មាន​​ចំណុច​ប្រឈម​ជាច្រើន​ចំពោះ​មុខ​ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​ត្រៀម​ ខ្លួន​ទៅ​ដឹកនាំ​ប្រទេស។​ ចំណុច​ប្រឈម​សំខាន់​បំផុត​គឺ​ សមត្ថភាព​ក្នុង​ការគ្រប់គ្រង​ប្រទេស​ក្នុង​បរិបទ​ដែល​​រដ្ឋបាល​​សាធារណៈ​ ស្ថិត​ក្រោម​ឥទ្ធិពល​​ទាំងស្រុង​របស់​បក្ស​កាន់​អំណាច។​ ​ ​

​ក្នុង​បណ្តា​​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​​ក្នុង​លោក​ រដ្ឋបាល​​សាធារណៈ​រាប់​ទាំង​ប៉ូលិស ​ទាហាន​​ផង​ស្ថិត​នៅ​ជា​អព្យាក្រឹត្យ ​ដែល​​ធានា​នូវ​ការ​ផ្ទេរ​អំណាច​ដោយ​រលូន ​ហើយ​​មាន​តែ​​មេដឹកនាំ​​នយោបាយ​​ធំៗ​​តែ​ប៉ុណ្ណោះដែល​ត្រូវ​ប្តូរ។ ​ប៉ុន្តែ ​នៅ​កម្ពុជា​ មន្ត្រី​រដ្ឋបាល​​​សាធារណៈ ​និង​មន្ត្រី​​ក្នុង​ជួរ​កម្លាំង​ប្រដាប់​អាវុធ​គឺជា​​របស់​បក្ស​កាន់​ អំណាច។​​ នេះ​ជា​លក្ខណៈ​​ពិសេស​របស់​កម្ពុជា​​​ដែល​​ទាមទារ​ឲ្យ​បក្ស​ប្រឆាំង​​ត្រៀម​ ខ្លួន​ឲ្យ​បាន​ល្អបំ​ផុត​មុន​នឹង​ឈាន​ទៅ​​កាន់​អំណាច។​

ការត្រៀម​ខ្លួន​ឈ្នះ​ឆ្នោត​ជា​រឿង​ម្យ៉ាង​ តែ​ត្រៀម​ខ្លួន​គ្រប់គ្រង​​រដ្ឋបាល​​សាធារណៈ​​និង​ ជាពិសេស​​​គ្រប់គ្រង​កម្លាំង​ប្រដាប់​អាវុធ​ គឺ​​ជា​កិច្ចការ​​ដ៏​ធំធេង​មួយ​ទៀត​សម្រាប់​គណបក្ស​​ប្រឆាំង​។​ ក្នុង​ក្រសែភ្នែក​ក្រុម​អ្នកវិភាគ ​ដើម្បី​ធានា​​ស្ថិរភាព​​សង្គម​​ក្រោយ​​​ពេល​​បោះឆ្នោត​ ក៏ដូច​ជា​ស្ថិរភាព​ក្នុង​ការ​ផ្លាស់ប្តូរ​គណបក្ស​​ដឹកនាំ​​ប្រទេស​​ដោយ​​ សន្តិវិធី​ ការ​ធ្វើ​ឲ្យ​រដ្ឋបាល​​សាធារណៈ ​និង​កម្លាំង​ប្រដាប់​អាវុធ​ក្លាយ​ជា​ស្ថាប័ន​​អព្យាក្រឹត​គឺ​ជា​គន្លឹះ​​ មិន​អាច​ខ្វះបាន។​ ​

ក្នុង​ស្ថានភាព​ដូច​​បច្ចុប្បន្ន ​សន្ទុះ​នៃ​ការគាំទ្រ​​ពី​អ្នកបោះឆ្នោត​តែមួយ​មុខ​នៅ​មិន​ទាន់​​គ្រប់គ្រាន់ ​​ទេ​ តែ​បក្ស​ប្រឆាំង​​ក៏​ត្រូវ​ធ្វើ​ឲ្យ​មាន​សន្ទុះ​ផ្នែក​​ធនធាន​មនុស្ស​​ ជាពិសេស​ការ​កសាង​រចនា​សម្ពន្ធ័​​ដឹកនាំ​ប្រទេស​​គ្រប់​លំដាប់​ថ្នាក់​ ផងដែរ។​ ពិតហើយថា គេអាចរំពឹង​លើ​ការផ្លាស់ប្តូរ​ចិត្ត​របស់​មន្ត្រីមួយចំនួន​ ដែលអាចនឹងងាករេទៅតាម​កម្លាំងនយោបាយក៏ថាបាន។ ប៉ុន្តែ ទោះជា​យ៉ាង​ណា​ វាមិន​មែន​ងាយ​ស្រួល​ដូច​ប្រទេស​ដែល​មាន​រដ្ឋបាល​អព្យាក្រឹត​នោះដែរ។

គ្រាន់តែបញ្ហាអព្យាក្រឹតភាពរបស់​ស្ថាប័នរៀបចំបោះឆ្នោតមួយបានក្លាយជាចំណោទ​ ស្មុគ​ស្មាញ​យ៉ាងខ្លាំង​រួចទៅហើយ។ ចុះទម្រាំនិយាយដល់អព្យាក្រឹតភាពរដ្ឋបាលសាធារណៈ និង​កន្លាំង​ប្រដាប់អាវុធទៀតនោះ? ដូច្នេះ​ ​ពិតជានៅ​មាន​​កិច្ចការ​ច្រើន​​យ៉ាង​​ណាស់​​ដែលបក្ស​ប្រឆាំង​​ត្រូវ​ ប្រឈមដោះស្រាយ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅការ​ដឹកនាំ​ប្រទេស​​៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ▼  August (286)
      • Postcards from CambodiaWatch-Australia
      • Opposition party preps for protests
      • CPP still open to discussions
      • Unionists remain in hospital
      • UN’s Ban makes call for donations to KRT
      • The struggle for gender equality
      • Opposition Says Planned Demonstration Is Not To Ov...
      • Opposition Calls for Negotiations, Preps for Demon...
      • Cambodia Ruling Party Criticizes Opposition Rally
      • បទ​វិភាគ៖ មូលហេតុ​បក្ស​ប្រជាជន​បាត់​សំឡេង​ឆ្នោត​ច្រើន
      • Sam Rainsy Rejects Cambodian Government Claim of P...
      • NEC checks continue
      • ‘Last resort’ protests get official date
      • Tycoon back in firing line
      • Slow erosion for crematorium
      • Cambodia Ruling Party Criticizes Opposition Rally
      • Vietnam Plans to Add Border Gates Along Border Wit...
      • គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា​កិច្ចចរចា​ត្រូវឈរ​លើ...
      • Cambodia’s Opposition Plans Mammoth Demo on Eve of...
      • Cambodian Court Acquits Two in Slaying of Journalist
      • លោក សម រង្ស៊ី៖ បាតុកម្ម​ថ្ងៃ​៧​កញ្ញា​មិន​មែន​ដើម្ប...
      • ហេតុ​អ្វី​អ្នក​នយោបាយ​ខ្មែរ​មិន​ចេះ​សាមគ្គី​គ្នា?
      • Son Chhay says it's time for Hun Sen to go
      • Fighting a different battle
      • Election officers defend training
      • Rallying monk forced to swear off protests
      • Reforms Should Lead to Inclusion and Opportunity f...
      • បក្ស​សង្គ្រោះជាតិ​តតាំង​នឹង​បក្ស​ប្រជាជន​កម្ពុជា​ ...
      • តើមានអ្វីនៅពីក្រោយភាពមិនប្រក្រតីនៃកញ្ចប់សុវត្ថិភាព?
      • Cambodian Monk Expelled from Pagoda after Attendin...
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆ...
      • B’bang ballots to be examined
      • Demonstrations urged
      • រដ្ឋា​ភិ​បាល​កម្ពុជា​បញ្ជូន​ឯក​សារ​ស្តី​ពី​ការ​អំព...
      • Cambodian Opposition Holds Protest Rally Amid Vote...
      • ក្រសួង​មហាផ្ទៃ​បង្ហាញ​ឯកសារ​វីដេអូ​ចោទ​បក្ស​ប្រឆាំ...
      • អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ
      • Report cites election day voter fraud
      • Election anger? ‘Let it go’
      • Cambodian Opposition: Probe Vote or Face Protests
      • ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» មាន​ភាព​មិន​ប្រក្រតី...
      • Dreams of the World: Buddhist Monk from Angkor (Ca...
      • ទង់​មេ​ទ័ព
      • បក្ស​សង្គ្រោះ​ជាតិ​ជួប​​​អ្នក​គាំទ្រ​ប្រមាណ​២​ម៉ឺន...
      • លោក សម រង្ស៊ី៖ ​ទេស​ភាព​នយោ​បាយនៅ​​កម្ពុជា​បានផ្លា...
      • គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​យុទ្ធវិធី​៣​យ៉ាង ដើម្បី...
      • កម្ពុជាគួរប្រយ័ត្នចំពោះឥទ្ធិពលរបស់មហាអំណាច!
      • អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅ​បរ​ទេស​ បន្ត​ធ្វើ​បាត...
      • ក្រសួង​មហាផ្ទៃ​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ជួ...
      • ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី២​ពី​កា...
      • Cambodia’s Top Court Orders Release of Ballot Records
      • Postcards from CambodiaWatch-Australia
      • Sealed docs our call: council
      • Sar Kheng orders an end to CPP support petitions
      • Hearing calls for help
      • Forum leads to clashes
      • The Failed Promise to Cambodia
      • As Cambodia Election Impasse Continues, Opposition...
      • បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​...
      • ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​ឲ្យ​គ.ជ.ប.បើក​កញ្ចប់​...
      • Cambodia’s Top Court Says Key Election Records Ope...
      • PM’S [Hun Sen's] history of electoral manipulation...
      • Chinese minister urges peace
      • China Urges Rapid Formation of New Cambodian Gover...
      • China Endorses Ruling Party 'Victory' in Cambodia ...
      • ពេលវេលាដែលត្រូវគិតគូរពីការបន្តវេន បានមកដល់!
      • ទស្សនៈ​និយម​កណ្តាល​មានតម្លៃ​ក្នុងការ​កាត់បន្ថយ​កម្...
      • បទ​វិភាគ៖ ព្រះមហាក្សត្រ​ដើរ​តួ​សំខាន់​សម្រាប់​រំលត...
      • លោក សម រង្ស៊ី សុំ​ឲ្យ​គ.ជ.ប​រក្សា​សុវត្ថិភាព​ឯកសារ...
      • រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​ការពារ​រដ្ឋាភិបាល​កម្ពុជា​...
      • CPP, CNRP back at table
      • Protests over vote go global
      • Four freed, but charges stand
      • Study charts AIDS progress
      • ‘Rogues’ edit PM’s speech
      • Cambodia’s Highest Court Begins Review of Election...
      • Cambodian Authorities Coerce Ruling Party Support ...
      • អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម...
      • Cambodia’s U.S. military move raises eyebrows in D.C.
      • US, Australia Continue Call for Credible Election ...
      • Constitutional Council to Meet Over Election Compl...
      • An Arab-Style ‘Cambodian Spring’ Could be Disastrous
      • Mass Demonstration or Violent Crackdown—Lose-Lose ...
      • UN Rights Envoy Subedi Says Electoral Reform Inade...
      • NGOs Say ‘Rose Revolution’ Case Is Baseless
      • Flooding takes a toll
      • Bail weighed for ‘inciters’
      • New giant ibis habitat discovered
      • Hundreds in Long Beach protest election results in...
      • មន្ត្រី​បក្ស​ប្រជាជន​អរគុណ​អាស៊ីសេរី​ផ្សាយ​បកស្រាយ...
      • ខ្មែរ​នៅ​បរទេស​ធ្វើ​បាតុកម្ម​សុំ​ឲ្យ​អ.ស.ប​អន្តរាគ...
      • CAMBODIA: Political adjustments
      • NEC ends investigation
      • State of Play EP002 Kounila Keo
      • Incitement charges for foursome
      • Military ready for ‘disorder’
      • Subedi: There is room for reform
      • លោក កឹម សុខា ព្រមាន​បក្ស​ប្រជាជន​រឿង​ប្រើ​កម្លាំង​...
      • តើលោក ហ៊ុន សែន ពិតជានិយាយថា​បក្សប្រជាជនកម្ពុជា​ចាញ...
      • Cambodian Opposition Chief Blasts Military Build-U...
    • ►  July (144)
Powered by Blogger.

About Me

Unknown
View my complete profile