RFI

REUTERS/Samrang Pring
ក្រោយពីមានព្រះរាជសាររបស់ព្រះមហាក្សត្រ តំណាងគណបក្សនយោបាយទាំងពីរ ព្រមទាំងក្រុមអ្នកតាមដានស្ថានការនយោបាយនៅកម្ពុជាផង ពួកគេបានស្វាគមន៍ដល់ព្រះរាជសារនេះ។ ប៉ុន្តែ តំណាងគណបក្សសង្គ្រោះជាតិ នៅតែជំរុញអោយស្ថានប័នពាក់ព័ន្ធដោះស្រាយសំណើរបស់ពួកគេ ដែលបានទាមទារ ដោយយន្តការអព្យាក្រិត្យ ជាមួយនឹងការចូលរួមពីអង្គការសហប្រជាតិ។
ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំង សុទ្ធតែបានបង្ហាញនូវកាយវិការគោរព និងគាំទ្រដល់ព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលបានអំពាវនាវដល់អ្នកនយោបាយឲ្យមានការដោះស្រាយគ្នាដោយអហឹង្សា នៅពេលមានបញ្ហាទាក់ទងទៅនឹងនយោបាយ។
នៅក្នុងព្រះរាជសារមួយដែលឡាយព្រះហស្ថលេខាដោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជាកាលពីថ្ងៃពុធទី ៧សីហា ព្រះអង្គបានធ្វើការអំពាវនាវដល់គណបក្សទាំងពីរ ដែលប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រឲ្យមានអាសនៈក្នុងរដ្ឋសភា នីតិកាលទី៥ខាងមុខ សូមបន្តពិភាក្សាគ្នារកដំណោះស្រាយដោយសន្តិវិធី ចំពោះការវិវាទ ឬ បញ្ហាទាំងឡាយ ដែលនៅសេសសល់។ ជាមួយគ្នានេះព្រះមហាក្សត្រក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋឲ្យ រក្សាភាពស្ងៀមស្ងាត់ និងមានភាពថ្លៃថ្នូ ហើយប្រកបរបរចិញ្ចឹមជីវិតដោយសុខសាន្ត ព្រមទាំងរក្សាឯកភាព និងសាមគ្គីជាតិខ្ពស់ផងដែរ។
ឆ្លើយតបទៅហ្នឹងព្រះរាជសាររបស់ព្រះមហាក្សត្រ លោក ជាម យៀប, អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនសូមឯកភាព និងសម្តែងអំណរព្រះគុណទាំងស្រុង ដល់ព្រះមហាក្សត្រ ដែលព្រះរាជសារនេះ ស្របគ្នាទៅនឹងអ្វីដែលជាគោលការណ៍និងការចង់បានរបស់គណបក្សប្រជាជន កម្ពុជា។ លើសពីនេះ លោក ជាម យៀប ក៏បានឲ្យដឹងដែរថា ថ្នាក់ដឹកនាំកំពូលគណបក្សទាំងបីរូប តែងណែនាំឲ្យសមាជិកទាំងអស់ ឲ្យរក្សាឲ្យបានខ្ជាប់ខ្ជួននូវសន្តិភាព។
ជាមួយគ្នានេះ លោកយឹម សុវណ្ណ, អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់វិទ្យុបារាំង
RFI ផងដែរថា គណបក្សរបស់លោក គោរពនិងគាំទ្រនូវព្រះរាជសាររបស់ព្រះមហាក្សត្រទាំងស្រុងផងដែរ។ អ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះ បន្តថា ពីដើមរៀងមក គណបក្ស
សង្គ្រោះតែងឈរលើជំហរអហឹង្សារជានិច្ច ហើយលោកថា ដើម្បីឲ្យមានភាពយុត្តិធម៌ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតែជ្រើសរើសយកយន្តការណាមួយ ដែលអព្យាក្រិត្យដើម្បីដោះស្រាយបញ្ហា។
ដោយឡែក លោកស្រី ជា វណ្ណាត, អ្នកវិភាគនយោបាយឯករាជ្យ ក៏មានទស្សនៈគាំទ្រដល់
ព្រះរាជសាររបស់ព្រះមហាក្សត្រដែរ ដោយលោកស្រីយល់ថា កាលៈទេសៈនេះព្រះអង្គបានចេញមកអន្តរាគមន៍ដើម្បីឲ្យគណបក្សជំទាស់គ្នា ទាំងពីរ សហការគ្នានៅក្នុងរង្វង់ស្ថាប័នជាតិ។ ហើយនេះជាការចង់បានពីប្រជាពលរដ្ឋផងដែរ។ លើសពីនេះលោកស្រី ជា វណ្ណាត បានរំលឹកថា ក្រៅពីរាជបល្ល័ង គួរតែមានការចូលរួមពីស្ថាប័នសាសនាផងដែរ ដែលជាចលករមួយជួយជម្រុញឲ្យមានការជជែកគ្នា ទល់មុខគ្នារវាងខ្មែរនិងខ្មែរ ដើម្បីជាការរីកចំរើននិងអភិវឌ្ឍន៍ប្រទេសជាតិ។
សូមបញ្ជាក់ថា ព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរ បានធ្វើឡើងបន្ទាប់ពីគេមើលឃើញថាប្រទេសកម្ពុជាអាចនឹងមានការជាប់គាំង បន្ទាប់ពីមានការបោះឆ្នោតជាតិកាលពីថ្ងៃទី ២៨
កក្កដា កន្លងទៅនេះ។ រហូតមកដល់បច្ចុប្បន្ននេះ មេដឹកនាំគណបក្សប្រឆាំង បានអំពាវនាវ
ឲ្យប្រជាពលរដ្ឋចូលរួមមហាបាតុកម្ម ដោយសារតែមានការចោទប្រកាន់ថា ការបោះឆ្នោតនេះ
មានភាពមិនប្រក្រតីជាច្រើន ហើយមិនត្រូវបានដោះស្រាយដោយយន្តការអព្យាក្តិត្យ ដែលមានអង្គការសហប្រជាជាតិ និងសង្គមស៊ីវិលចូលរួម។

0 comments:
Post a Comment