- SHARE
- TEXT SIZE
ថ្ងៃព្រហស្បត្ត៏ ទី១៥ ខែសីហា ឆ្នាំ២០១៣ ម៉ោង ១៤:៥០
ខេត្តកណ្តាល ៖ រយៈពេលថ្មីៗនេះ គេឃើញមានរថយន្តធំតូចជាច្រើនគ្រឿងដឹកជ្រូកនាំចូលពីប្រទេសវៀតណាម តាមច្រកជ្រៃធំក្នុងស្រុកកោះធំ យកទៅចែកចាយនៅតាមកុងស៊ី ក្នុងរាជធានីភ្នំពេញ ដោយពុំមានសមត្ថកិច្ចណាម្នាក់ចាត់វិធានការទប់ស្កាត់នោះទេ ឫក៍ត្រូវរ៉ូវគ្នាជាមួយមន្ត្រីជំនាញផ្នែកបង្ក្រាបបទល្មើស។
តាមប្រភពព័ត៌មានឱ្យដឹងថា ក្នុងមួយថ្ងៃមានរថយន្តដឹកជ្រូកតូចធំជាង៨គ្រឿង ស្មើនឹង៣០០ទៅ៤០០ក្បាល នាំចូលពីប្រទេសវៀតណាមចូលរាជធានីភ្នំពេញ ដែលគេសង្ស័យថាគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ដូចនេះសូមសមត្ថកិច្ចចាត់វិធានការរឿងនេះផង ។
តាមមន្ត្រីមួយចំនួនដែលមិនបញ្ចេញអត្តសញ្ញាណបានឱ្យដឹងថា ការនាំចូលជ្រូកពីប្រទេសវៀតណាម គគ្រឹកគគ្រេងថ្មីៗនេះ ឈ្មួញខ្លះមានច្បាប់ និងឈ្មួញខ្លះទៀតអត់ច្បាប់... ឯអ្នកមានច្បាប់នាំជ្រូកចូលត្រឹម២០០ក្បាល គឺសម្រុកនាំចូលពី៤០០ ទៅ៥០០ក្បាលឯណោះ ៕

0 comments:
Post a Comment