- SHARE
- TEXT SIZE
ថ្ងៃព្រហស្បត្ត៏ ទី១៥ ខែសីហា ឆ្នាំ២០១៣ ម៉ោង ១០:១៤
មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានឲ្យកោះសន្តិភាពដឹងថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនឹងនិវត្តន៏មកកម្ពុជាវិញនៅម៉ោង ៩ព្រឹកថ្ងៃទី១៦ សីហា ២០១៣ ។
គួរបញ្ជាក់ថា លោក សម រង្ស៊ី បានចាកចេញពីប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី០៦ សីហា ២០១៣ ទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមមង្គលការកូនស្រី ។ ប្រភពពីមន្រ្តីគណបក្សសង្រ្គោះជាតិក៏បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៥ សីហាទៀតថា នៅម៉ោង៤រសៀលនេះ លោក កឹម សុខា នឹងជួបសំណេះសំណាលជាមួយអ្នកគំាទ្រនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងខណ្ឌទួលគោកផងដែរ ៕

0 comments:
Post a Comment