សុក្រ 09 សីហា 2013
RFI

មេដឹកនាំទាំងបីរបស់គណបក្សប្រជាជនកម្ពុជា
Siv Channa/RFI
គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជាង ៣០ឆ្នាំ ត្រូវបានគេចាត់ទុក ឬចាត់ទុកខ្លួនឯងថា ជាគណបក្សចំណាស់ជាងគេមួយដែលមានបទពិសោធន៍រឹងមាំក្នុងការដឹកនាំ ប្រទេស។ គណបក្សនេះមានបណ្តាញបក្សក៏ដូចជាបណ្តាញផ្នែករដ្ឋបាលតាំងពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោម។ បណ្តាញរឹងមាំ ថវិកាសម្បូរបែប និងអំណាចពេញដៃ គឺជាអំណោយផលដល់ការយកប្រៀបទៅលើគូប្រជែង។ ប៉ុន្តែ អ្វីដែលគណបក្សនេះគិតមិនដល់ឬក៏មើលស្រាលនោះគឺការអភិវឌ្ឍ ផ្នែកគំនិតរបស់ប្រជាពលរដ្ឋដែលធ្វើឲ្យប្រព័ន្ធដឹកនាំរបស់ខ្លួន លែងសូវមានប្រសិទ្ធភាព។
ទោះបីជាលទ្ធផលផ្លូវការនៃការបោះឆ្នោតនៅមិនទាន់ចេញក៏ដោយ ក៏ប៉ុន្តែ គេពិតជាអាចនិយាយបានថា គណបក្សប្រជាជនកម្ពុជាបានស្រុតចុះប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់ ការបោះឆ្នោតលើកនេះ។ ពីគណបក្សមួយដែលធ្លាប់តែមានអំនួតថាខ្លាំង«គ្មានគូប្រៀប» ប៉ុន្តែ គណបក្សប្រជាជនកម្ពុជាបានស្គាល់ស្ថានភាពផ្លាស់ប្តូរមួយដែល គណបក្សនេះមិនបានរង់ចាំពោលគឺ ការបោះឆ្នោតកាលពីថ្ងៃ ២៨ កក្កដា កន្លងទៅ ជាសញ្ញាអាសន្នយ៉ាងពិតប្រាកដសម្រាប់គណបក្សប្រជាជន កម្ពុជា។
មានហេតុផលច្រើនណាស់ដែលគេអាចលើកមកពន្យល់ពីការស្រុតចុះ ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចមួយនេះ ហើយបញ្ហាទាំងនោះត្រូវបានគេមើលឃើញគ្រប់គ្នា។ ប៉ុន្តែ ចំណុចសំខាន់មួយដែលគួរតែពិចារណានៅពេលនេះគឺ ការអភិវឌ្ឍន៍ផ្នែកគំនិតរបស់ប្រជាពលរដ្ឋខ្មែរតាមរយៈប្រព័ន្ធ ព័ត៌មានសម័យទំនើប ក្នុងបរិបទនៃការរីកលូតលាស់ខាងប្រជាធិបតេយ្យនៅ កម្ពុជា។ ការវិវឌ្ឍន៍ដ៏ស្ងាត់ស្ងៀមនេះបានធ្វើឲ្យប្រព័ន្ធដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជាអស់ប្រសិទ្ធភាពបន្តិចម្តងៗ ប្រៀបបានទៅនឹងមេរោគ ដែលចូលទៅបំផ្លាញប្រព័ន្ធការពាររាងកាយរបស់មនុស្សឲ្យចុះខ្សោយដោយ មិនដឹងខ្លួនយ៉ាងដូច្នោះដែរ។
គណបក្សប្រជាជនកម្ពុជាត្រូវគេមើលឃើញថា ជាគណបក្សដ៏ចំណាស់មួយ គឺចំណាស់ទាំងអាយុកាលបក្ស ទាំងអ្នកដឹកនាំ និងទាំងរបៀបដឹកនាំ។ ជាទូទៅ គណបក្សនេះប្រើរបៀបគ្រប់គ្រងមនុស្សតាមបែបចាស់ដែលអាចនិយាយថា «ហួសសម័យ» ក៏ថាបាន ពោលគឺជា ការគ្រប់គ្រងដោយប្រើឥទ្ធិពល និងមនោគមន៍វិជ្ជា។ ការដឹកនាំបែបនេះ មានប្រសិទ្ធភាព តែក្នុងកាលៈទេសៈមួយតែប៉ុណ្ណោះ។
ប៉ុន្តែ រយៈពេលចុងក្រោយនេះពោលគឺ បន្ទាប់ពី២០ឆ្នាំនៃនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស សកម្មភាពរបស់បក្សនយោបាយ និងសង្គមស៊ីវិល បានជ្រៀតចូលជាបណ្តើរៗដល់ស្រទាប់មហាជន ជាពិសេសតាមរយៈប្រព័ន្ធបច្ចេកវិជ្ជាទំនើប និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ចុងក្រោយនេះ ការរីកដុះដាលនៃបណ្តាញសង្គមបានចូលរួមចំណែកយ៉ាងសំខាន់មួយទៀតទៅ ក្នុងស្រទាប់មហាជនជាពិសេសគឺស្រទាប់យុវវ័យ។
ទាំងនេះ គឺជាកាតាលីករដែលជំរុញឲ្យមានការវិវឌ្ឍន៍ផ្នែកស្មារតី គួរឲ្យកត់សម្គាល់ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។ ពួកគេទទួលបានព័ត៌មានកាន់តែច្រើន និងហ៊ានសម្រេចិត្តដោយខ្លួនឯងច្រើនជាងមុន ទោះជាដោយចំហក្តី ឬដោយសម្ងាត់ក្តី។ អ្វីដែលគេបានឃើញក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតកាលពីពេល ថ្មីៗកន្លងទៅនេះ និងលទ្ធផលបោះឆ្នោតពេលនេះគឺជាភស្តុតាងជាក់ស្តែង។
ពិតណាស់ថា មេដឹកនាំគណបក្សប្រជាជនកម្ពុជាមិនមែនមើលមិនឃើញបញ្ហានេះទេ ប៉ុន្តែ ភាពអសកម្ម និងហួសសម័យកើតឡើងជាពិសេសនៅថ្នាក់មូលដ្ឋាន។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលមានទម្លាប់ដឹកនាំបែបចាស់គំរឹល បានបង្កភាពអសកម្មជាច្រើនទៅលើប្រជាពលរដ្ឋរបស់ខ្លួន។ ការបណ្តែតបណ្ដោយ ឬក៏មិនអាចគ្រប់គ្រងបានពីសំណាក់ថ្នាក់លើ ជាឱកាសដែលធ្វើឲ្យកំហុសឆ្គងរបស់មន្ត្រីអាជ្ញាធរកាន់តែកើតមាន ច្រើនឡើងជាលំដាប់។
ដូច្នេះ នៅពេលដែលប្រជាជនទទួលបានការអភិវឌ្ឍន៍ផ្នែកស្មារតីកាន់តែច្រើន ពួកគេក៏ផ្តើមបញ្ចេញប្រតិកម្មតបវិញ តាមរយៈការប្រើសិទ្ធិនានា ជាពិសេសគឺសិទ្ធិបោះឆ្នោតតែម្តង។ សិទ្ធិទាំងនោះហើយដែលធ្វើឲ្យការដឹកនាំដោយប្រើឥទ្ធិពលនិង មនោគមន៍វិជ្ជាលែងសូវមានប្រសិទ្ធភាព។ នេះជាចំណុចឫសគល់សំខាន់មួយ ក្នុងចំណោមបញ្ហាជាច្រើនទៀតដែលធ្វើ ឲ្យគណបក្សកាន់អំណាចចុះខ្សោយប្រជាប្រិយភាព។
សម្រាប់ក្រសែភ្នែកក្រុមអ្នកវិភាគ អំណឹះតទៅ គណបក្សប្រជាជនកម្ពុជាត្រូវការកែទម្រង់ដ៏ស៊ីជម្រៅមួយជា ចាំបាច់ ទាំងគោលនយោបាយ ទាំងធនធានមនុស្ស និងទាំងទស្សនៈវិជ្ជាក្នុងការដឹកនាំ។ កំណែទម្រង់នោះមានន័យជាការបញ្ចូលឈាមថ្មីដើម្បីឲ្យគណបក្សនេះ ប្រែរូបភាពទៅជាគណបក្សដែលមានថាមពលរស់រវើក និងទាន់សម័យសមស្របតាមការវិវឌ្ឍន៍ខាងគំនិតរបស់ប្រជាពលរដ្ឋ ដោយមិនភ្លេចក្រឡេកមើលបរិបទអន្តរជាតិ។
សូមកុំភ្លេចថា ក្នុងសង្គមប្រជាធិបតេយ្យ និងសម័យសកលភាវូបនីយកម្ម គេមិនអាចគ្រប់គ្រងគំនិតគិតគូររបស់មនុស្សទៅតាមការចង់បានរបស់ អ្នកដឹកនាំបានទេ ផ្ទុយទៅវិញ អ្នកដឹកនាំ ត្រូវព្យាយាមតម្រូវចិត្តប្រជាពលរដ្ឋម្ចាស់ឆ្នោត។ នេះគឺជាចរន្តសត្យានុម័តដែលអ្នកនយោបាយមិនអាចដើរបញ្ច្រាសបាន ឡើយ៕

0 comments:
Post a Comment