Tony Abbott

  • Subscribe to our RSS feed.
  • Twitter
  • StumbleUpon
  • Reddit
  • Facebook
  • Digg

Tuesday, August 6, 2013

តើបក្សកាន់អំណាចហ៊ានលេងសន្លឹកបៀចុងក្រោយដើម្បីសាងភាពស្អាតស្អំដែរឬទេ?

Posted on 11:20 PM by Unknown
ពុធ 07 សីហា 2013
RFI
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​បោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​បោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា
Siv Channa/RFI
ដោយ ប៉ែន បូណា
ការ​បោះឆ្នោត​​លើក​នេះ​​បាន​​បន្សល់​​ទុក​នូវ​ការបែកបាក់​ជាតិ​ ធ្ងន់ធ្ងរ​គួរឲ្យ​កត់សម្គាល់។ ​អ្នកនយោ​បាយ ​និង​អ្នកគាំទ្រ​​គណបក្ស​​ធំៗ​ទាំងពីរ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​​នៅ​ក្នុង ​​រដ្ឋសភា​ហាក់​​កំពុង​​បង្ហាញ​ភាព​​មិន​ចុះសម្រុង​គ្នា​កាន់តែខ្លាំង។​ គណបក្ស​​ប្រឆាំង​​បាន​​បដិសេធ​​លទ្ធផល​​បោះឆ្នោត​ ក្រោម​​ហេតុផល​​នៃ​ការ​ «លួចបន្លំ»។​ គណបក្ស​នេះ​ប្រកាស​ត្រៀម​ខ្លួន​ធ្វើ​បាតុកម្ម​ជា​ស្រេច។​ ក្នុង​​បរិបទ​នេះ ​ការយល់​ព្រម​បង្កើត​យន្តការ​​ស៊ើបអង្កេត​ឯករាជ​ត្រូវ​គេ​មើល​ឃើញ​ថា​ ជា​សន្លឹក​​បៀ​ចុង​ក្រោយ​ដែល​បក្សកាន់​អំណាច​ត្រូវ​លេង​ដើម្បី​សាង​ភាព​ ស្អាតស្អំ​របស់​ខ្លួន​ផង​ និង​ដើម្បី​​បញ្ចៀសប្រទេស​ពី​ភាព​វឹកវរ​ផង។​

ការបដិសេធ​​លទ្ធផល​បោះឆ្នោត​​មិនមែន​ជារឿង​ចម្លែក​ទេ​សម្រាប់​ ប្រទេស​កម្ពុជា។​ ប៉ុន្តែ​ អ្វី​​ដែល​​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​ការបោះឆ្នោត​​លើក​​នេះ​គឺ​ ទំហំ​នៃ​ការបែកបាក់​ជាតិ​​ហាក់​​មាន​​កម្រិត​កាន់តែ​ធ្ងន់ធ្ងរ​ជាង​​ ការបោះឆ្នោត​​លើក​មុនៗ​ទៅ​ទៀត។​​
ជាការពិត​ ចាប់តាំង​ពី​​មុន​ការបោះឆ្នោត​ម្ល៉េះ ​គណបក្ស​ប្រឆាំង​បាន​ហៅ​​ការបោះ​ឆ្នោត​​លើក​​នេះ​ថា​ជា​​ការ​បោះឆ្នោត​​ដ៏​ សំខាន់​និង​ជា​ទឹក​ចុងក្រោយ​​បំផុត​មួយ​សម្រាប់​ការ​ផ្លាស់​ប្តូរ​​នៅ​​ កម្ពុជា​។​ ផ្លាស់ប្តូរ​ក្នុង​ន័យ​របស់​បក្ស​ប្រឆាំង​គឺ​ការ​ផ្តួលរំលំ​របប​ដឹកនាំ​របស់ ​លោក​​នាយក​​រដ្ឋមន្ត្រី​​ ហ៊ុន សែន។​

ប៉ុន្តែ ​បើ​យោង​តាម​លទ្ធផល​បណ្តោះអាសន្ន​ក្រៅផ្លូវការ​​ដែល​​ផ្សព្វផ្សាយ​​​​ដោយ​​ គណបក្ស​​ប្រជាជន​កម្ពុជា ​និង​អង្គការ​សង្គម​ស៊ីវិល​«ឯករាជ» ​គណបក្ស​កាន់អំណាច​​​ដែល​ដឹកនាំ​ជាង​ ៣០​ ឆ្នាំ​មួយ​នេះ​នៅ​តែ​អាច​បន្ត​កាន់​អំណាច​ដដែល។​

ដូច្នេះ ​ភាព​​មិន​ប្រក្រតី​​នៃ​ការបោះឆ្នោត​ និង​កង្វះ​ជំនឿ​លើ​​ស្ថាប័ន​រៀបចំ​​ការបោះឆ្នោត ​(គ.ជ.ប)​ កំពុង​​ក្លាយ​​ជា​អាវុធ​​ដ៏​មុត​ស្រួច​ដែល​បក្ស​ប្រឆាំង​បន្ត​ប្រើ​ដើម្បី​ សម្រេច​គោល​ដៅ​​នៃ​​ការផ្លាស់​​ប្តូរ​​របស់​​ខ្លួន។ ​សុន្ទរកថា​របស់​​លោក​ សម រង្ស៊ី ​និង​លោក ​កឹម សុខា ​ដែល​​បាន​​ធ្វើ​ជា​​បន្តបន្ទាប់​​រយៈ​ពេល​​​ចុងក្រោយ​នេះ​ជាមួយ​អ្នកគាំទ្រ ​របស់​ខ្លួន​គឺ​ជា​ភស្តុតាង​អាច​បញ្ជាក់​ពី​បញ្ហា​នេះ​បាន។

ម្យ៉ាង​ទៀត​ ដោយហេតុ​ថា​ លើក​នេះ​គណបក្ស​ប្រឆាំង​បាន​ទទួល​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​​នៅ​​ក្នុង​​សភា​ ធៀប​នឹង​អាណត្តិ​មុនៗ​ និង​ដោយ​ហេតុ​ថា​ ពីអំណឹះ​តទៅ​ មាន​តែ​គណបក្ស​ពីរ​គត់​​ប៉ុណ្ណោះ​​នៅ​ក្នុង​រដ្ឋសភា ​ហើយ​ជា​គណបក្ស​គូ​ប្រជែង​ដ៏​ជូរចត់​ដូច​«ទឹក​និង​ប្រេង»​ ម្លោះ​​ហើយ​ រាល់​បញ្ហា​នឹង​មិន​ងាយ​ដោះស្រាយ​បាន​ឡើយ។​

ពិត​ហើយ​ថា​ គណបក្ស​កាន់​អំណាច​បាន​ប្រកាស​ថា​ នឹង​គ្មាន​ការ​ជាប់គាំង​នយោបាយ​ទេ​ ពីព្រោះ​​គណបក្ស​នេះ​មាន​សំឡេង​គ្រប់​គ្រាន់​​​ដែល​អាច​បន្ត​ដំណើរការ​​ នីតិវិធី​​តែ​​ម្នាក់​ឯង​​បាន។​ ប៉ុន្តែ ​ប្រសិន​បើ​ករណី​នេះ​កើត​មាន​មែន​ ​ពេល​នោះ ​ផលវិបាក​ធំៗ​ពីរ​ដែល​នឹង​​កើត​​ឡើង​​។

ផលវិបាក​ទី១គឺ​ រូបភាព​នៃ​រដ្ឋាភិបាល ​និង​​រដ្ឋសភា​ឯកបក្ស​ដែល​​មិន​ឆ្លុះ​​បញ្ចាំង​​ពី​លក្ខណៈ​​ប្រជាធិបតេយ្យ​​ ឡើយ​។ ​រូបភាព​បែប​​នេះ​ក៏​មិន​មែន​ជា​ការ​ចង់បាន​​របស់​​គណបក្ស​​ប្រជាជន​​ កម្ពុជា​ដែរ។​

ផលវិបាក​ទី២​ គឺ​គណបក្ស​​ប្រឆាំង​​ច្បាស់​​ជា​​នឹង​មិន​នៅ​​ស្ងៀម​ឡើយ​​ពោលគឺ​​មហា​ បាតុកម្ម​​នឹង​​កើត​​មាន​ទូទាំង​​ប្រទេស​​ដែល​អាច​​នឹង​​ឈាន​​ដល់​ភាព​​ វឹកវរ​​ពិបាក​​ដោះស្រាយ។​

សម្រាប់​ក្រសែភ្នែក​ក្រុម​អ្នកវិភាគ ​នៅ​ក្នុង​បរិបទ​ដែល​បក្ស​ប្រឆាំង​សម្លឹង​ទៅ​កាន់​បក្ស​​កាន់​​អំណាច​ និង​ គ.ជ.ប ​ថា​ជា​«អ្នក​លួច​បន្លំ» ​សន្លឹក​ឆ្នោត​បែប​នេះ​ ការសម្រប​សម្រួល​ណា​មួយ​​ពិត​​​ជា​មិន​អាច​ទៅ​រួច​ទេ​បើគ្មាន​ភាគី​ទី​៣​ ជាអ្នក​ដើរ​តួ​អាជ្ញាកណ្តាល។ ​ក្នុងន័យ​នេះ​ បក្ស​​កាន់​​អំណាចត្រូវគេ​មើល​ឃើញ​ថា ​​​មាន​​តួនាទី​​គន្លឹះ​​ក្នុង​ការទម្លុះទម្លាយ​ភាព​ទាល់ច្រក។​

ពិត​ហើយ​ថា ​ដោយ​​ឈរ​លើ​​អធិបតេយ្យភាព​នៃ​ការងារ​របស់​ខ្លួន​​ គ.ជ.ប ​មាន​​ហេតុ​ផល​​ផ្លូវ​ច្បាប់​គ្រប់គ្រាន់​​ក្នុង​ការ​បដិសេធ​​សំណើ​របស់​ បក្ស​ប្រឆាំង​​ដែល​ចង់​​​ឲ្យ​​មាន​ អាជ្ញាកណ្តាល​ឯករាជ​មួយ​​ក្នុង​ការស៊ើប​អង្កេត​​ភាព​​មិន​ប្រក្រតី​នៃ​​ ការបោះ​ឆ្នោត។​

ប៉ុន្តែ ​ទោះជា​យ៉ាង​នេះ​ក្តី​ គ.ជ.ប ​និង​បក្ស​កាន់​អំណាច​ក៏​បាន​​បង្ហាញ​ភាព​ទន់ភ្លន់​​មួយ​​ជំហាន​​រួច​ហើយ​ តាម​រយៈ​ការ​យល់​ព្រម​បង្កើត​គណៈកម្មការ​ចម្រុះ​ត្រីភាគី​​ជាមួយ​​គណបក្ស​​ សង្គ្រោះ​ជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា។ ​ភាព​ទន់ភ្លន់​នេះ​​បាន​​បង្កើន​​ទម្ងន់​​មួយ​កម្រិត​ទៀត​​ឲ្យ​គណបក្ស​​ ប្រជាជន​ និង ​គ.ជ.ប​ ក្នុង​ក្រសែភ្នែក​​សហគមន៍​​ជាតិ ​និង​​អន្តរជាតិ។ ​ប៉ុន្តែ ​ទីបំផុត​ បក្ស​ប្រឆាំង​​បែរ​ជាដក​ខ្លួន​ទៅ​វិញ។ ​ដូច្នេះ ​ជំហរ​សម្រប​ម្រួល​​ខ្លះ​ពី​បក្ស​ប្រឆាំង​ក៏​ចាំបាច់​ដែរ​ដើម្បី​ឲ្យ​មាន​​ សម្បទាន​ទៅ​វិញ​ទៅ​មក។​

យ៉ាងណា​ក៏ដោយ​ ប្រសិន​បើ​បក្ស​កាន់​អំណាច​ និង​ គ.ជ​.ប​ យល់​ឃើញ​ថា​ ខ្លួន​មិន​មែន​ជា​អ្នក​​លួច​​បន្លំ​​សន្លឹក​ឆ្នោត​ដូច​ការ​ចោទ​ប្រកាន់​ទេ​ នោះ ​​ភាគី​ទាំងពីរ​គួរ​បោះជំហាន​ទៅ​មុខ​មួយ​​ជំហាន​​ទៀត ​ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ​របស់​ខ្លួន​ផង​ និង​ក៏ដូច​ជា​បង្ហាញ​ពី​ចេតនា​បញ្ចៀស​ប្រទេស​ចេញ​ពី​វិបត្តិ​ផង។​

ប្រសិន​បើ​អាច​ធ្វើ​បែប​នេះ​បាន​មែន​ គណបក្ស​ប្រជាជន​កម្ពុជា​មិន​គ្រាន់​តែ​​អាច​​លាង​​សម្អាត​បាន​ទាំង​អស់​នូវ​ ការចោទ​ប្រកាន់​ប៉ុណ្ណោះ​​ទេ​ តែ​គណបក្ស​នេះ​នឹង​ក្លាយ​ជា​ជើងឯក​ក្នុង​ការ​បង្រួប​បង្រួម​ ផ្សះផ្សា​ជាតិ​ទៀត​ផង។​ រីឯ​បក្ស​​ប្រឆាំង​​វិ​ញ​ក៏នឹង​គ្មាន​អ្វី​ត្រូវ​តវ៉ា​​ទៀត​​ដែរ។ នេះជា​សន្លឹក​បៀ​ចុងក្រោយ​ដែល​បក្ស​កាន់​អំណាច​ត្រូវ​លេង​ដើម្បី​សាង​ភាព​​ ស្អាត​ស្អំ​របស់​ខ្លួន។

ផ្ទុយ​ទៅ​វិញ ​ប្រសិន​បើ​បក្ស​កាន់អំណាច​មិន​ហ៊ាន​លេង​សន្លឹក​បៀ​ចុងក្រោយ​នេះ​ទេ​ និង​​ប្រសិន​បើ​ភាគី​នីមួយៗ​នៅ​តែ​បន្ត​ប្រកាន់​ជំហរ​តឹងរ៉ឹង ​យក​ឈ្នះ​​ចាញ់​រៀងៗ​ខ្លួន​ ការបែក​បាក់​​ជាតិ​មាន​​សភាព​ធ្ងន់ធ្ងរ​ដែល​ទំនង​ជា​ពិបាក​នឹង​ស្តារ៕
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Posted in Election/National | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ
    ក្រុម​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​នានា បាន​វាយ​តម្លៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា មាន​ដំណើរ​ការ​ល្អ ពោល​គឺ​ទាំង​បាតុករ​ក៏​មាន​របៀប​...
  • Cambodian opposition rallies as poll results loom
    Published: 7 Sep 2013 at 04.49 Bangkok Post PHNOM PENH - Thousands of Cambodians, many holding lotus flowers symbolising peace, joined a ...
  • Why was Facebook Blocked in Cambodia?
    Posted 14 August 2013 23:30 GMT Global Voices Online re On August 7, Facebook was inaccessible in Cambodia for ...
  • គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​ឆ្នោត
    គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដូច​ការ​គ្រោង​ទុក ដែល​មាន​​ប្រជាពលរដ្ឋ​និង​...
  • Cambodia NGOs Slam Polls as Final Complaints Thrown Out
    2013-09-06   RFA         Lotus flowers offered to riot police in Phnom Penh as a peace gesture lie on the ground after police rejected th...
  • Postcards from CambodiaWatch-Australia
    Taiwan Taiwan Taiwan Taiwan
  • Tony Abbott claims victory for the Coalition in Federal Election 2013
    Political News Federal Election 2013 Date September 7, 2013 - 11:21PM Judith Ireland, Jonathan Swan Tony Abbott has claimed ...
  • គ្រាប់កាំភ្លើង​ប្រភេទ M79 ​ចំនួន​២គ្រាប់​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់​ផ្សារដេប៉ូ១
    ថ្ងៃ ព្រហស្បតិ៍ 08 សីហា 2013 RFI គ្រាប់ ​កាំ​ភ្លើង​M-79​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្ល...
  • Seizing the Moment for Cambodia’s Democratic Development [U.S Ambassador William Todd: The United States supports a full and transparent investigation of any reported irregularities]
    ឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រឲ្យមានការស៊ើបអង្គេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត By William E. Todd, United States Ambassador to...
  • 'I am a Girl', an Australian documentary focusing on the inequalities of life as a girl
    Play Video PM ditches Geelong visit Play Video Saints 'set dwarf on fire' Play Video Police officer dragged by car Play Video RBA...

Categories

  • Border issues/Cambodia and Vietnam (1)
  • Community/Charity work (1)
  • Corruption-Cronism and Nepotism (2)
  • Culture/ Apsara Dance (1)
  • Death of King Sihanouk (1)
  • Economy/GDP growth (1)
  • Education/quality of education (1)
  • Election/Australia (1)
  • Election/National (437)
  • Environment/ Cambodian Forrest/ Rare species (1)
  • Environment/ Cambodian Forrest/Logging (1)
  • Facebook (1)
  • Health Care issues/Aid and HIV (1)
  • Health Care issues/Deaf (1)
  • Holiday/ Angkor temples (1)
  • Internet access in Vietnam (1)
  • Khmer and Thai relations (1)
  • Khmer Women Status (1)
  • KR trial (1)
  • Labour Rights/Exploitation (2)
  • Labour Rights/Garmen workers (1)
  • Labour Rights/Trade Union (1)
  • land grabs/Beung Kak activist (4)
  • land grabs/Borei Keila victims (1)
  • nation (1)
  • Opinions-Dicussion/Analysis (1)
  • Postcards from CambodiaWatch-Australia (7)
  • weather and flood (1)

Blog Archive

  • ▼  2013 (500)
    • ►  September (70)
    • ▼  August (286)
      • Postcards from CambodiaWatch-Australia
      • Opposition party preps for protests
      • CPP still open to discussions
      • Unionists remain in hospital
      • UN’s Ban makes call for donations to KRT
      • The struggle for gender equality
      • Opposition Says Planned Demonstration Is Not To Ov...
      • Opposition Calls for Negotiations, Preps for Demon...
      • Cambodia Ruling Party Criticizes Opposition Rally
      • បទ​វិភាគ៖ មូលហេតុ​បក្ស​ប្រជាជន​បាត់​សំឡេង​ឆ្នោត​ច្រើន
      • Sam Rainsy Rejects Cambodian Government Claim of P...
      • NEC checks continue
      • ‘Last resort’ protests get official date
      • Tycoon back in firing line
      • Slow erosion for crematorium
      • Cambodia Ruling Party Criticizes Opposition Rally
      • Vietnam Plans to Add Border Gates Along Border Wit...
      • គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា​កិច្ចចរចា​ត្រូវឈរ​លើ...
      • Cambodia’s Opposition Plans Mammoth Demo on Eve of...
      • Cambodian Court Acquits Two in Slaying of Journalist
      • លោក សម រង្ស៊ី៖ បាតុកម្ម​ថ្ងៃ​៧​កញ្ញា​មិន​មែន​ដើម្ប...
      • ហេតុ​អ្វី​អ្នក​នយោបាយ​ខ្មែរ​មិន​ចេះ​សាមគ្គី​គ្នា?
      • Son Chhay says it's time for Hun Sen to go
      • Fighting a different battle
      • Election officers defend training
      • Rallying monk forced to swear off protests
      • Reforms Should Lead to Inclusion and Opportunity f...
      • បក្ស​សង្គ្រោះជាតិ​តតាំង​នឹង​បក្ស​ប្រជាជន​កម្ពុជា​ ...
      • តើមានអ្វីនៅពីក្រោយភាពមិនប្រក្រតីនៃកញ្ចប់សុវត្ថិភាព?
      • Cambodian Monk Expelled from Pagoda after Attendin...
      • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆ...
      • B’bang ballots to be examined
      • Demonstrations urged
      • រដ្ឋា​ភិ​បាល​កម្ពុជា​បញ្ជូន​ឯក​សារ​ស្តី​ពី​ការ​អំព...
      • Cambodian Opposition Holds Protest Rally Amid Vote...
      • ក្រសួង​មហាផ្ទៃ​បង្ហាញ​ឯកសារ​វីដេអូ​ចោទ​បក្ស​ប្រឆាំ...
      • អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ
      • Report cites election day voter fraud
      • Election anger? ‘Let it go’
      • Cambodian Opposition: Probe Vote or Face Protests
      • ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» មាន​ភាព​មិន​ប្រក្រតី...
      • Dreams of the World: Buddhist Monk from Angkor (Ca...
      • ទង់​មេ​ទ័ព
      • បក្ស​សង្គ្រោះ​ជាតិ​ជួប​​​អ្នក​គាំទ្រ​ប្រមាណ​២​ម៉ឺន...
      • លោក សម រង្ស៊ី៖ ​ទេស​ភាព​នយោ​បាយនៅ​​កម្ពុជា​បានផ្លា...
      • គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​យុទ្ធវិធី​៣​យ៉ាង ដើម្បី...
      • កម្ពុជាគួរប្រយ័ត្នចំពោះឥទ្ធិពលរបស់មហាអំណាច!
      • អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅ​បរ​ទេស​ បន្ត​ធ្វើ​បាត...
      • ក្រសួង​មហាផ្ទៃ​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ជួ...
      • ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី២​ពី​កា...
      • Cambodia’s Top Court Orders Release of Ballot Records
      • Postcards from CambodiaWatch-Australia
      • Sealed docs our call: council
      • Sar Kheng orders an end to CPP support petitions
      • Hearing calls for help
      • Forum leads to clashes
      • The Failed Promise to Cambodia
      • As Cambodia Election Impasse Continues, Opposition...
      • បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​...
      • ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​ឲ្យ​គ.ជ.ប.បើក​កញ្ចប់​...
      • Cambodia’s Top Court Says Key Election Records Ope...
      • PM’S [Hun Sen's] history of electoral manipulation...
      • Chinese minister urges peace
      • China Urges Rapid Formation of New Cambodian Gover...
      • China Endorses Ruling Party 'Victory' in Cambodia ...
      • ពេលវេលាដែលត្រូវគិតគូរពីការបន្តវេន បានមកដល់!
      • ទស្សនៈ​និយម​កណ្តាល​មានតម្លៃ​ក្នុងការ​កាត់បន្ថយ​កម្...
      • បទ​វិភាគ៖ ព្រះមហាក្សត្រ​ដើរ​តួ​សំខាន់​សម្រាប់​រំលត...
      • លោក សម រង្ស៊ី សុំ​ឲ្យ​គ.ជ.ប​រក្សា​សុវត្ថិភាព​ឯកសារ...
      • រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​ការពារ​រដ្ឋាភិបាល​កម្ពុជា​...
      • CPP, CNRP back at table
      • Protests over vote go global
      • Four freed, but charges stand
      • Study charts AIDS progress
      • ‘Rogues’ edit PM’s speech
      • Cambodia’s Highest Court Begins Review of Election...
      • Cambodian Authorities Coerce Ruling Party Support ...
      • អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម...
      • Cambodia’s U.S. military move raises eyebrows in D.C.
      • US, Australia Continue Call for Credible Election ...
      • Constitutional Council to Meet Over Election Compl...
      • An Arab-Style ‘Cambodian Spring’ Could be Disastrous
      • Mass Demonstration or Violent Crackdown—Lose-Lose ...
      • UN Rights Envoy Subedi Says Electoral Reform Inade...
      • NGOs Say ‘Rose Revolution’ Case Is Baseless
      • Flooding takes a toll
      • Bail weighed for ‘inciters’
      • New giant ibis habitat discovered
      • Hundreds in Long Beach protest election results in...
      • មន្ត្រី​បក្ស​ប្រជាជន​អរគុណ​អាស៊ីសេរី​ផ្សាយ​បកស្រាយ...
      • ខ្មែរ​នៅ​បរទេស​ធ្វើ​បាតុកម្ម​សុំ​ឲ្យ​អ.ស.ប​អន្តរាគ...
      • CAMBODIA: Political adjustments
      • NEC ends investigation
      • State of Play EP002 Kounila Keo
      • Incitement charges for foursome
      • Military ready for ‘disorder’
      • Subedi: There is room for reform
      • លោក កឹម សុខា ព្រមាន​បក្ស​ប្រជាជន​រឿង​ប្រើ​កម្លាំង​...
      • តើលោក ហ៊ុន សែន ពិតជានិយាយថា​បក្សប្រជាជនកម្ពុជា​ចាញ...
      • Cambodian Opposition Chief Blasts Military Build-U...
    • ►  July (144)
Powered by Blogger.

About Me

Unknown
View my complete profile